Menu

២០-សំទ្បេង

បទយកការណ៍​មាន​បី​ប្រភេទ : បទយក​ការណ៍ជាអត្ថបទ​​សរសេរ (សូមមើល​ឯកសារទី ២៣) សំទ្បេង ឬ​បទ​​​យក​ការណ៍ជាអត្ថបទ​សរសេរនិង​សំទ្បេង (អត្ថបទ បូកជាមួយ​សំទ្បេង) សូមមើល​ជំពូក​បន្ទាប់។ បទ​យក​ការណ៍​ក៏​អាច​ជា​ព័ត៌មាន​ខ្លីមួយ (ឯកសារទី១២) និង​ការផ្ដើមបង្ហាញព័ត៌មាន (ឯកសារទី​១១)។ ការ​កាត់សំទ្បេង​អាចជួយ​កាត់​បន្ថយ​ការ​ថតសំទ្បេង​ដើម (ភាពរញ៉េរញ៉ៃ) ក្នុង​កម្រិតមួយ​ដែល​ចង់បាន។ ការកាត់​​សំទ្បេង​មួយបាន​ល្អមិន​បង្កើត​ឲ្យ​មាន​សំទ្បេងលាន់ ទៅ​វិញ​​ទៅមកទេ។

សំទ្បេង

សំទ្បេងគឺជា​អត្ថបទដកស្រង់ពីបទសម្ភាសន៍។ វាឆ្លើយតបទៅនឹង​មុំព័ត៌មាន​មួយ។ ប៉ុន្តែ វា​មិន​មែន​ជា​សង្ខេប​​បទសម្ភាសន៍​ឡើយ។ សំទ្បេងដំណើរ​ការ​ដោយ​ខ្លួន​ឯង បន្ទាប់​ពីបទបង្ហាញ​ដំបូងនូវ​ឈ្មោះ តួនាទី​របស់​​អ្នក​ត្រូវ​សម្ភាសន៍ និង​មុំព័ត៌មាន ព្រមទាំង​សំណួរ

តើកាត់សំទ្បេងមួយ​យ៉ាង​ដូចម្តេច?

  • ជាបឋម ត្រូវ​ដាក់ដា​ច់ដោយទ្បែកផ្នែក​ទាំង​អស់​នៃបទសម្ភាសន៍ ដែល​ទាក់ទងនឹងមុំព័ត៌មាន។ វា​អាច​ចំណាយ​​ពី ២ទៅ៣នាទី ឬអាចលើសពីនេះ។
  • បន្ទាប់មក ​ត្រូវ​ពិនិត្យ​មើល​កន្លែងណាដែល​យើង​អាចចេញដោយការចាប់ផ្តើមប្រធានបទ និងមើលចុងបញ្ចប់ប្រធានបទ។
  • ជ្រើសរើស​ផ្នែកមួយនោះ និងចម្លងវាដាក់នៅកន្លែងថ្មីមួយ។
  • ថតសំទ្បេង : វាចាំបាច់ត្រូវ​មាន​ពីរឯកសារ (មួយ​សម្រាប់​សំទ្បេងដើម និង​មួយ​ទៀត​សម្រាប់​សំទ្បេង​ដែល​​កាត់​រួចរាល់)។ រួចហើយ ត្រូវ​ចាប់​ផ្តើម​ថត​សំទ្បេង​ជា​ប្រចាំ ជៀសវាង​ការបាត់បង់​ ក្នុ​ង​ករណី​​ដាច់ចរន្តអគ្គិសនី។ ប្រសិន​ជា​ការ​កាត់សំទ្បេង​មិន​បាន​ល្អ យើង​នៅ​មាន​សំទ្បេងដើមដែល​ត្រូវ​បាន​រក្សាទុក និងមិនត្រូវបានផ្លាស់ប្ដូរ។
  • ប្រតិបត្តិការ​ចុងក្រោយ គឺការ​កាត់ចោល។ វាជាដំណាក់​កាល​ប្រើ​ពេល​យូរ​បំផុត។ ជាបឋម យើង​ត្រូវ​កាត់​ចោល​រាល់​ការនិយាយ​ស្ទាក់ស្ទើរ និង​ដដែលៗ។ នៅក្នុង​ជីវិតមនុស្សយើង ពេល​យើ​ងនិយាយ យើង​​កម្រ​និយាយ​ចំគោល​ដៅ​ភ្លាមៗណាស់​។ វាតែងតែមានការ​ចាកប្រធាន​បទ និងបន្ថែម​បន្ថយ​។ ដូចនេះ ​អ្នក​ត្រូវ​កាត់ចោល​សំណួរដែល​មិន​បានការ។ ក្រោយ​មក ​អ្នកត្រូវ​​ព្យាយាមរកឲ្យបាននូវ​ទម្រង់​ដែល​ចង់​បាន : ៣០វិនាទី ៤០វិនាទី ៥០វិនាទី ១នាទី…

សំទ្បេងច្បាស់​ល្អមិន​ផ្ទុយ​ទៅនឹង​គំនិត​ដើមរបស់​ដៃគូសន្ទនា

វាគ្រាន់តែជាការ​សង្ខេប​សម្តី​របស់​គាត់ និង​ធ្វើឲ្យ​គាត់​ស្វាហាប់

ប្រសិន​ជា​​អ្នក​មាន​មន្ទិលសង្ស័យ កុំរារែកសុំ​ឲ្យ​សហការី ឬនិពន្ធនាយក​ស្ដាប់​សំទ្បេងនេះ

វាជាការប្រសើរ​ជានិច្ច មុន​នឹង​ចេញផ្សាយ