និយមន័យ
ឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មានគឺជាឯកសារដែលសរសេរដោយពិធីករ ជួយសម្រួលដល់អ្នកបច្ចេកទេសក្នុងការផ្សាយព័ត៌មាន ឬកម្មវិធី។ នេះគឺជាឯកសារការងារ ដែល ពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មានប្រចាំថ្ងៃ។
តើត្រូវសរសេរឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាននៅពេលណា ?
យើងត្រូវសរសេរឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន នៅពេលដែលយើងសរសេរអត្ថបទព័ត៌មាន តាមលំដាប់លំដោយព័ត៌មានទាំងអស់រួចរាល់ ហើយនឹងនៅពេល ដែលយើងកំណត់ប្រភេទសំទ្បេង និងការរៀបចំអត្ថបទ។ ឯកសារការងារដែលពិពណ៌នាពីដំណាក់កាល ផ្សេងគ្នានៃការផ្សាយព័ត៌មានគឺជាឯកសារចុងក្រោយដែលយើងត្រូវសរសេរ មុននឹងការចេញផ្សាយតាមរលកធាតុអាកាស។
តើត្រូវសរសេរឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មានយ៉ាងដូចម្តេច ?
អ្នកប្រើប្រាស់ឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន គឺជាអ្នកបច្ចេកទេសទទួលបន្ទុកផ្សាយព័ត៌មាន ឬកម្មវិធី។ ដូចនេះ អត្ថបទនេះត្រូវលម្អិតសមាសធាតុផ្សេងៗ តាមលំដាប់លំដោយនៃការផ្សាយ។ វាជាការសង្ខេបរួម : ពាក្យ កាល និងតួលេខ។
សំទ្បេង/អត្ថបទព័ត៌មាន/ការផ្តើមបង្ហាញព័ត៌មាន/ព័ត៌មានខ្លី/ការរៀបចំអត្ថបទ
ឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មានក៏ត្រូវបញ្ជាក់លម្អិតផងដែរនូវប្រភពនានា ដែលអ្នកបច្ចេកទេសនឹងត្រូវប្រើប្រាស់ រួមមាន
ក្បាលមេក្រូ/អឹមឌី (MD)/ទូរស័ព្ទ/ស៊ីឌី/ឯកសារសំទ្បេង/ -ល-
ឧទាហរណ៍អំពីឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន រយៈពេល១០នាទី
ប្រភព |
ខ្លឹមសារ |
រយៈពេល |
អឹមឌី ១ បទទី ៣ |
ភ្លេងដើមព័ត៌មាន |
១០ វិនាទី |
មេក្រូ ១ |
ចំណងជើងព័ត៌មាន (ចំនួន៤) |
៤០ វិនាទី |
អឹមឌី ១ បទទី៤ |
ភ្លេងនៅចុងចំណងជើង |
២ វិនាទី |
មេក្រូ ១ |
ការចាប់ផ្តើមផ្សាយសវនាការជំនុំ ជម្រះ Mbandaka |
១៥ វិនាទី |
ទូរស័ព្ទ (០២ ៣៦ ៥៤ ២៨) |
Paul K. បន្តផ្ទាល់ពីតុលាការ |
១ នាទី |
មេក្រូ ១ |
សេចក្តីសន្និដ្ឋានអំពីសវនាការជំនុំជម្រះ |
១០ វិនាទី |
មេក្រូ ១ |
ព័ត៌មានខ្លីអំពីគ្រោះថ្នាក់នៅ Bukavu |
២០ វិនាទី |
អឹមឌី ១ បទទី៥ |
សញ្ញាក្បៀស |
២ វិនាទី |
មេក្រូ ១ |
ការផ្តើមផ្សាយពីការបោះឆ្នោតនៅ Goma |
២០ វិនាទី |
អឹមឌី ២ បទទី១ |
ការបោះឆ្នោត |
៥៦ វិនាទី |
មេក្រូ ១ |
ព័ត៌មានខ្លី អំពី MLC Gbadolite |
១៥ វិនាទី |
មេក្រូ ១ |
ការផ្តើមផ្សាយពីជំងឺអាសន្នរោគនៅ Kalémie |
២០ វិនាទី |
អឹមឌី ២ បទទី២ |
អត្ថបទរបស់ Nicole L. ជំងឺអាសន្នរោគ |
១ នាទី |
អឹមឌី ១ បទទី ៥ |
សញ្ញាក្បៀស |
២ វិនាទី |
មេក្រូ ១ |
ការផ្តើមផ្សាយពី Kabila |
១៥ វិនាទី |
មេក្រូ ២ |
អត្ថបទរបស់ Paul L. ពី Kabila |
១ នាទី |
មេក្រូ ១ |
ព័ត៌មានខ្លី : មន្ទីរពេទ្យ |
២០ វិនាទី |
មេក្រូ ១ |
ការផ្តើមផ្សាយ : សាលារៀន Kananga |
២០ វិនាទី |
អឹមឌី ២ បទទី៣ |
បទយកការណ៍ជាសំទ្បេង : សាលារៀន Kananga |
២ នាទី |
មេក្រូ ១ |
ជម្រាបលា |
៣០ វិនាទី |
អឹមឌី ១ បទទី៦ |
ភ្លេងនៅចុងការផ្សាយព័ត៌មាន |
៦ វិនាទី |
|
|
រយៈពេលសរុប : ១០នាទី ៣វិនាទី |
អ្នកអាចសុំថ្នាក់ដឹកនាំរបស់អ្នកនូវបញ្ជីមួយ ដើម្បីបំពេញដោយផ្ទាល់ដៃ។ វាមានសារៈប្រយោជន៍ ពេលដែលយើងមានការប្រញាប់។