Menu

៧- កែសម្រួលអត្ថបទអ្នកដោយខ្លួនឯង

នេះគឺជាលំហាត់មួយដ៏សាមញ្ញ និងងាយស្រួល ដែល​អនុញ្ញាត​ឲ្យ​ល​អ្នក​ធ្វើ​ការ​​វិភាគ​មួយ​ លើ​ការ​សរសេរ​​អត្ថបទ​វិទ្យុរបស់​អ្នក និង​កែសម្រួលវា។

១. ដោយ​មិន​ចាំបាច់អានអត្ថបទ​ ​អ្នក​ត្រូវ​គូសចំណាំ​ចំណុចបីខាងក្រោម នៅក្នុង​អត្ថបទ​នីមួយៗ៖

  • គូសរង្វង់លើ​ឃ្លាទីមួយ
  • គូសបន្ទាត់​ពីក្រោម​កិរិយាសព្ទ
  • គូសឆូត​ចំសញ្ញាខណ្ឌនីមួយៗ

២. ក្រោយ​ពេល​ដែល​​អ្នក​សរសេរ​ចំណារ​លើ​អត្ថបទ​របស់​​អ្នក តាម​របៀបនេះ :

  • ឃ្លាទីមួយ:

សូម​អានឃ្លាទីមួយ​ដោយ​ប្រុង​ប្រយ័ត្ន និងទុក​ផ្នែកដែលនៅសល់។ ឃ្លានេះត្រូវ​មាន​ព័ត៌មាន​ស្ដីពី​បច្ចុប្បន្ន​ភាព។ ដើម្បីដឹង​ថា​តើ​មាន​ឬអត់ សូមឆ្លើយសំណួរនេះ តើព័ត៌មានថ្មីគឺជាអ្វី? ប្រសិន​ជា​ឃ្លាដំបូងមិន​ឆ្លើយតបទៅនឹង​សំណួរ​នេះទេ មាន​ន័យថា​ការ​សរសេរមិន​បានល្អឡើយ។

  • កិរិយាសព្ទ :

​អ្នក​ត្រូវ​គោរព​កាល។ កិរិយាសព្ទត្រូវជាកាលបច្ចុប្បន្ន។ សូមផ្ទៀងផ្ទាត់មើលថាវាត្រឹម​ត្រូវ​ដែរ​ឬ​ទេ​។​

កិរិយាសព្ទទាំង​អស់​ត្រូវ​ខុសៗគ្នា។ ក្នុង​ចំណោម​កិរិយាសព្ទ​ទាំង​នោះ ត្រូវ​មាន​កិរិយាសព្ទ​មួយ​ឆ្លើយ​ទៅនឹង​គំនិត​មួយ​ជាក់​លាក់។

កិរិយាសព្ទ ជា និង មាន គឺជា​កិរិយាសព្ទដែល​ត្រូវ​ជៀសវាង ព្រោះ​វា​មិនសូវ​ច្បាស់​លាស់។ សូម​ព្យាយាមស្វែង​រក​កិរិយាសព្ទដែល​សមស្រប។

  • សញ្ញាខណ្ឌ​ :

តើឃ្លារបស់​​អ្នក​មិន​វែងពេកទេឬ? ប្រសិន​ជា​វែង ប្រហែល​ជា​លោក​អ្នក​ផ្តល់​ព័ត៌មាន​ច្រើន​នៅ​ក្នុង​ឃ្លានីមួយៗ។ ដើម្បី​កែប្រែចំណុចនេះ លោក​អ្នក​ត្រូវ​សរសេរ​គំនិត​មួយ ក្នុង​មួយ​ឃ្លា។ ធ្វើ​ដូច្នេះ អត្ថបទ​របស់​​អ្នក​នឹង​កាន់តែ​ច្បាស់ និង​កាន់តែស៊ីជម្រៅ។

ម្យ៉ាងវិញ​ទៀត ឃ្លារបស់​អ្នក​មាន​លក្ខណៈ​ស្មុគស្មាញ​ពេក។ សូម​ប្រើប្រយោគ​ឃ្លា​ ប្រធាន​បទ/កិរិយាសព្ទ/កម្មបទ។

ចូរ​ធ្វើការសាកល្បង និងកែសម្រួល​ដោយ​ខ្លួនឯង។ ​អ្នក​នឹង​ឃើញ​ថា​សំណេរ​របស់​​អ្នក​កាន់តែ​ច្បាស់ និង​​ងាយ​យល់ សម្រាប់​អ្នក​ស្ដាប់ ជា​ពិសេស​កាន់តែងាយ​ស្រួល​អាន នៅ​ក្នុង​បន្ទប់​ផ្សាយ។

ដំបូន្មាន :

នៅក្នុង​ការនិពន្ធរឿង​របស់​​អ្នក សូមមាន​ទម្លាប់​អាន​អត្ថបទ​របស់​​អ្នក​ មុន​ការ​ផ្សាយ។ វិធី​នេះ​​ជួយ​ឲ្យលោក​អ្នក​ឃើញ​ចំណុច ដែល​ត្រូវ​កែសម្រួល។ សូម​អនុវត្ត​ដូចគ្នា ចំពោះអត្ថបទ​ជា​បទ​យក​ការណ៍ នៅ​ពេល​​អ្នក​មាន​ភាព​មន្ទិល​សង្ស័យ។ ការងារយើងប្រសើរបាន​ អាស្រ័យ​ដោយ​ការ​វាយ​តម្លៃ​របស់​​អ្នក​ដទៃ។