Menu

១៨-បទយកការណ៍

បើសិនជាគ្មាន​បទយកការណ៍ វា​មិន​មែន​ជា​អាជីពព័ត៌មានឡើយ​។ បទ​យកការណ៍​គឺជា​សកម្ម​ភាព​ចម្បង​នៃ​​​វិជ្ជាជីវៈការងារ ដែល​គេ​ត្រូវ​ទៅ​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​ទីកន្លែង។ ដូចនេះ អ្នក​រាយ​ការណ៍​ព័ត៌មានគឺ​ជា​​អ្នកសារព័ត៌មាន​ដែល​នឹង​តាមយក​ព្រឹត្តិការណ៍​បច្ចុប្បន្នភាព ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​អ្នក​ស្ដាប់។ នៅ​ក្នុង​គោល​ដៅនេះ គេ​ត្រូវ​ត្រៀម​ខ្លួន​ចេញ​ដំណើរ និង​ប្រមូល​ឯកសារលើ​ប្រធាន​មួយ រៀបចំ​ឧបករណ៍ ជ្រើស​រើស​​ដៃគូសន្ទនា និង​ត្រៀម​រៀបចំ​មុំព័ត៌មាន​នៃ​ប្រធាន​របស់​ខ្លួន។

អត្តចរិករបស់​អ្នក​រាយការណ៍​ព័ត៌មាន

ពេល​ចុះ​ទៅដល់​ទីតាំង​យក​ព័ត៌មាន អ្នក​រាយការណ៍​ព័ត៌មាន​ត្រូវ​ចេះ​ផ្តួចផ្តើម​គំនិត ជ្រើស​រើស​ដៃ​គូ​សន្ទនា​​ល្អៗ និងចោទ​សួរសំណួរ​ល្អៗ។ អ្នក​រាយការណ៍​ព័ត៌មាន​ត្រូវ​អង្កេត និង​កត់ត្រា។ ឧបករណ៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ គឺ​សំទ្បេង។ អ្នក​រាយការណ៍​ព័ត៌មាន​ចេះ​ថតសំទ្បេងបទសម្ភាសន៍ បង្កើត​បរិយាកាសល្អ និង​នាំយក​ត្រឡប់​មកវិញ​នូវ​ព័ត៌មាន​ជា​សំទ្បេងច្បាស់ៗ (ឯកសារ ១៩)

មុននឹង​ចេញដំណើរ : ត្រូវយល់ច្បាស់ពី​ប្រធាន​បទ

​អ្នក​​ត្រូវអាន​ព័ត៌មានខ្លីរបស់ទីភ្នាក់ងារព័ត៌មាន សេចក្តីប្រកាស​ព័ត៌មាន សំណុំឯកសារ​សារព័ត៌មាន និងអត្ថបទដែលគេ​សរសេរ​រួច​ហើយ​ទាក់​ទង​នឹង​ប្រធាន​បទ។ ​អ្នក​ត្រូវ​ធានា​ថា​យល់​ច្បាស់អំពីរឿងនេះ។ ​អ្នក​ត្រូវ​​ផ្ទៀងផ្ទាត់​ឈ្មោះ ព្រឹតិ្តការណ៍ កាលបរិច្ឆេទ និង​តួលេខ សម្រាប់​ឲ្យ​​ដៃគូសន្ទនា​របស់​​អ្នក​គេ​ជ្រើស​​រើស​យក​​ដោយប្រុង​ប្រយ័ត្ន។

កំណត់​មុំព័ត៌មាន

តើ​ទិដ្ឋភាព​អ្វីនៃប្រធាន​បទ​ព័ត៌មាន​ ​ដែល​មាន​តម្លៃ ? តើ​ត្រូវ​ពន្យល់​បំភ្លឺប្រធាន​បទ​មួយ​យ៉ាង​ដូចម្តេច ដើម្បី​ឲ្យ​​គេ​យល់ ? តើ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍លើ​អ្វី ? ​អ្នក​ត្រូវ​សួរខ្លួន​ឯងនូវ​សំណួរ​ទាំង​នេះ មុន​នឹង​ចេញ​ដំណើរ ? សហការី​របស់​អ្នក​នឹង​ជួយ​ស្វែងរក​មុំព័ត៌មាន​ល្អៗ នៅក្នុង​កិច្ច​ប្រជុំ​ផ្នែក​និពន្ធ​ព័ត៌មាន។

រៀប​ចំ​បញ្ជីសំណួរ

​អ្នក​មិន​ត្រូវ​សរសេរ​បទសម្ភាសន៍​របស់​​អ្នក ជាពាក្យៗនោះទេ តែត្រូវ​សរសេរ​ជាគ្រោង និង​​កំណត់ហេតុ​ខ្លះៗ ដែលបង្ហាញ​ពីមុំ​ព័ត៌មានដែល​​អ្នក​ចង់សរសេរ និង​ព័ត៌មាន​ដែល​​អ្នក​ចង់​បាន។ ​

ផ្ទៀងផ្ទាត់​ឧបករណ៍​របស់​​អ្នក

ថ្ម ក្បាលមេក្រូ (កុំភ្លេចសាកធ្វើ​តេស្ត) អាវការពារខ្យល់ សម្អាតទិន្នន័យមេម៉ូរីកាត SD ដង​ឧបករណ៍​ចាប់​សំទ្បេង​ពី​ចម្ងាយ និង​កាសស្ដាប់សំទ្បេង…

នៅទីតាំងយក​ព័ត៌មាន : ​ជ្រើសរើស​ដៃគូសន្ទនាល្អៗ

តើ​​អ្នក​ត្រូវ​យក​ព័ត៌មាន​ពីនរណា ? មាន​ដៃគូសន្ទនា​ពីរប្រភេទ ប្រើ​សម្រាប់​គ្រប់​ប្រធាន​បទ :

  • តួអង្គសំខាន់ៈ ជាមនុស្ស​ដែល​ពាក់​ព័ន្ធ​ផ្ទាល់​ទៅនឹង​ព្រឹត្តិការណ៍។ គេនឹង​រៀប​រាប់​ ពិពណ៌នារឿង​ហេតុ​ និង​ផ្តល់​សក្ខីកម្ម។
  • អ្នក​ជំនាញ : ចំណេះ​ដឹង​របស់​ពួកគេ​អំពីប្រធាន​បទធ្វើឲ្យពួកគេទទួលបានការទុកចិត្ត។ ពួក​គេអាច​ពន្យល់ វិភាគ និង​ធ្វើ​អត្ថាធិប្បាយ។

នៅទីតាំង​យក​ព័ត៌មាន : រៀបចំបទ​សម្ភាសន៍​ជាមួយដៃគូសន្ទនា

​អ្នក​ត្រូវ​ប្រាកដ​ថា​​អ្នក​នឹង​រក​បាន​ដៃគូសន្ទនា​ល្អៗ។ ​អ្នក​ត្រូវ​ណាត់​ជួប លើកលែង​តែ​មាន​​ករណីពិសេស។ អ្នក​ត្រូវពន្យល់​ប្រាប់ពួក​គេ​ថា​អ្នក​គឺជា​អ្នក​យក​ព័ត៌មាន ​អ្នក​ធ្វើការ​ឲ្យ​ស្ថានីយ​វិទ្យុមួយឈ្មោះ… លើសពីនេះ អ្នកត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​​អ្នក​ចង់​ធ្វើ​បទសម្ភាសន៍​មួយ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​​ក្នុង​គោល​បំណងអ្វី​មួយ (ជា​អត្ថបទ​ដកស្រង់ បទសម្ភាសន៍កាត់រួច…)

អំឡុង​ពេល​ធ្វើ​បទយកការណ៍

ក្រោយ​ធ្វើបទ​សម្ភាសន៍​មួយរួចរាល់​ហើយ អ្នក​ត្រូវ​ពិនិត្យ​គុណភាព​នៃ​ខ្សែអាត់​សំទ្បេង។ សូម​ស្ដាប់​ប៉ុន្មាន​​ឃ្លា​ចុងក្រោយ​ឡើង​វិញ។ ប្រសិន​ជា​សំទ្បេងមិន​ច្បាស់ល្អ (ឧ. មាន​សំទ្បេងខ្យល់ សំទ្បេងម៉ាស៊ីន​ខ្លាំង​ពេក…) ​អ្នក​ត្រូវ​ធ្វើ​សាឡើង​វិញ ព្រោះ​ដៃគូសន្ទនា​របស់​​អ្នកនៅក្បែរ​អ្នក​នៅឡើយ។ គាត់នឹង​​យល់​ ប្រសិន​ជា​អ្នក​ពន្យល់​ពីមូលហេតុ​សមរម្យ។

មិន​ត្រូវឲ្យ​ដៃគូសន្ទនារបស់អ្នក​កាន់​ក្បាលមេក្រូ ​

​អ្នក​គឺជាអ្នក​ដឹកនាំ​បទសម្ភាសន៍។ ​អ្នក​ត្រូវ​តាមដាន​គុណភាព​សំទ្បេងខ្សែអាត់។