Menu

១៦-ឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន

នេះគឺជា​ដំណាក់​កាល​ចុង​ក្រោយ មុន​ការ​ផ្សាយ​ព័ត៌មាន។ ​អ្នក​ត្រូវ​គិត​​គ្រប់​រឿង។ កាន់​តែ​ជិត​​ដល់​​ម៉ោង​​ផ្សាយ អ្នក​ត្រូវ​ការ​ជំនួយខ្លះ។ ​អ្នក​ត្រូវ​ធ្វើ​ការងារ​ តាម​លំដាប់​លំដោយ​ដូចជា៖​ បែងចែក​ខ្លឹម​សារ​ព័ត៌មាន (បទយកការណ៍ ឯកសារសំទ្បេង) ដោយ​ចាត់​ចំណាត់ថ្នាក់​នៅក្នុង​សំណុំ​ឯកសារ​តែមួយ ប្រសិន​ជា​​អ្នក​មិន​ទាន់​បាន​ធ្វើ។ ការងារ​សំខាន់បំផុត គឺ​ត្រូវ​សរសេរ​សេណារីយ៉ូសង្ខេបព័ត៌មាន​ប្រចាំ​ថ្ងៃ​​របស់​​អ្នកឲ្យ​​​អ្នក​បច្ចេក​ទេស​ ដើម្បី​​ឲ្យ​គេ​​ងាយ​ស្រួល​យល់ភ្លាម​​អំពី​អ្វី​ដែល​​អ្នក​ចង់​ធ្វើ។ នេះ​ហៅ​ថាឯកសារការងារដែល ពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន។

និយមន័យ

ឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន​គឺជា​ឯកសារដែល​សរសេរ​ដោយ​ពិធីករ ជួយ​សម្រួល​ដល់​អ្នក​បច្ចេកទេស​ក្នុង​ការ​ផ្សាយ​ព័ត៌មាន ឬកម្មវិធី។ នេះគឺជា​​ឯកសារការងារ ដែល ពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មានប្រចាំ​ថ្ងៃ។

តើ​ត្រូវ​សរសេរឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន​នៅពេលណា ?

យើងត្រូវ​សរសេរឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន នៅពេល​ដែល​យើង​សរសេរ​អត្ថបទ​ព័ត៌មាន​ តាម​​លំដាប់​លំដោយ​ព័ត៌មាន​​​ទាំង​អស់​រួចរាល់ ហើយ​នឹង​នៅពេល ដែល​យើង​កំណត់​ប្រភេទ​សំទ្បេង និង​ការ​រៀបចំអត្ថបទ។ ​​ឯកសារការងារដែលពិពណ៌នាពីដំណាក់កាល ផ្សេងគ្នានៃការផ្សាយព័ត៌មាន​គឺជា​ឯកសារ​ចុង​ក្រោយ​ដែល​យើង​ត្រូវ​សរសេរ មុន​នឹង​ការ​ចេញផ្សាយ​តាម​រលក​ធាតុ​​អាកាស។​

តើត្រូវសរសេរឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មានយ៉ាង​ដូចម្តេច ?

អ្នក​ប្រើប្រាស់ឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន គឺជា​អ្នក​បច្ចេកទេសទទួល​បន្ទុក​ផ្សាយ​ព័ត៌មាន ឬកម្មវិធី។ ដូចនេះ អត្ថបទ​នេះ​ត្រូវ​លម្អិត​សមាសធាតុ​ផ្សេងៗ តាម​លំដាប់​លំដោយនៃការ​ផ្សាយ​។ វាជាការ​សង្ខេបរួម : ពាក្យ កាល​ និងតួលេខ។

សំទ្បេង/អត្ថបទព័ត៌មាន/ការផ្តើមបង្ហាញព័ត៌មាន​/ព័ត៌មាន​ខ្លី/ការរៀបចំ​អត្ថបទ

ឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មាន​ក៏ត្រូវ​បញ្ជាក់លម្អិត​ផង​ដែរ​នូវ​ប្រភព​នានា ដែល​អ្នក​បច្ចេកទេស​នឹង​ត្រូវ​ប្រើប្រាស់ រួម​មាន

ក្បាល​មេក្រូ/អឹមឌី (MD)/ទូរស័ព្ទ/ស៊ីឌី/ឯកសារសំទ្បេង/ -ល-

ឧទាហរណ៍​អំពីឯកសារការងារដែលពិពណ៌នាពីដំណាក់កាលផ្សេងគ្នានៃការផ្សាយព័ត៌មានរយៈពេល​១០នាទី

ប្រភព

ខ្លឹមសារ

រយៈពេល

អឹមឌី ១ បទទី ៣

ភ្លេងដើមព័ត៌មាន

១០ វិនាទី

មេក្រូ ១

ចំណងជើង​ព័ត៌មាន (ចំនួន៤)​

៤០ វិនាទី

អឹមឌី ១ បទទី៤

ភ្លេងនៅចុង​ចំណងជើង

២ វិនាទី

មេក្រូ ១

ការចាប់​ផ្តើម​ផ្សាយ​សវនាការជំនុំ ជម្រះ​ Mbandaka

១៥ វិនាទី

ទូរស័ព្ទ (០២ ៣៦ ៥៤ ២៨)

Paul K. បន្តផ្ទាល់​ពី​តុលាការ​

១ នាទី

មេក្រូ ១

សេចក្តីសន្និដ្ឋានអំពីសវនាការជំនុំជម្រះ

១០ វិនាទី

មេក្រូ ១

ព័ត៌មាន​ខ្លីអំពី​គ្រោះ​ថ្នាក់​នៅ Bukavu

២០ វិនាទី

អឹមឌី ១ បទទី៥

សញ្ញាក្បៀស

២ វិនាទី

មេក្រូ ១

ការផ្តើមផ្សាយពីការ​បោះឆ្នោត​នៅ​ Goma

២០ វិនាទី

អឹមឌី ២ បទទី១

ការ​បោះឆ្នោត​

៥៦ វិនាទី

មេក្រូ ១

ព័ត៌មាន​ខ្លី អំពី MLC Gbadolite

១៥ វិនាទី

មេក្រូ ១

ការផ្តើមផ្សាយពីជំងឺអាសន្ន​រោគ​នៅ Kalémie

២០ វិនាទី

អឹមឌី ២ បទទី២

អត្ថបទរបស់ Nicole L. ជំងឺអាសន្នរោគ​

១ នាទី

អឹមឌី ១ បទទី ៥

សញ្ញាក្បៀស

២ វិនាទី

មេក្រូ ១

ការផ្តើមផ្សាយពី Kabila

១៥ វិនាទី

មេក្រូ ២

អត្ថបទរបស់ Paul L. ពី Kabila

១ នាទី

មេក្រូ ១

ព័ត៌មាន​ខ្លី : មន្ទីរពេទ្យ​

២០ វិនាទី

មេក្រូ ១

ការផ្តើមផ្សាយ : សាលារៀន Kananga

២០ វិនាទី

អឹមឌី ២ បទទី៣

បទយកការណ៍​ជា​សំទ្បេង : សាលារៀន​ Kananga

២ នាទី

មេក្រូ ១

ជម្រាបលា

៣០ វិនាទី

អឹមឌី ១ បទទី៦

ភ្លេងនៅចុងការផ្សាយ​ព័ត៌មាន​

៦ វិនាទី

 

 

រយៈពេល​សរុប : ១០នាទី ៣វិនាទី​

​អ្នក​អាច​សុំថ្នាក់​ដឹកនាំរបស់​​អ្នក​នូវ​បញ្ជីមួយ ដើម្បីបំពេញ​ដោយផ្ទាល់​ដៃ។ វាមាន​សារៈប្រយោជន៍ ពេល​​ដែល​យើង​មាន​ការ​ប្រញាប់។