និយមន័យ
លំដាប់លំដោយព័ត៌មាន គឺជារៀបចំព័ត៌មានតាមលំដាប់ដែលពិធីករនឹងបង្ហាញជូន។ វាជាការដាក់ព័ត៌មានផ្សេងៗ តាមលំដាប់ជាក់លាក់ តាមភាពសំខាន់នៃប្រធានបទ។ វាគឺជាការងារមួយបែបរៀបចំនិងចាំបាច់ ដែលជួយឲ្យអ្នកស្ដាប់យល់ច្បាស់ និងតាមដានការផ្សាយព័ត៌មាន។
តើត្រូវរៀបចំលំដាប់លំដោយព័ត៌មានយ៉ាងដូចម្តេច?
មានវិធីជាច្រើន។ ពិធីករម្នាក់ៗអាចបង្កើតបច្ចេកទេសផ្ទាល់ខ្លួន តាមរយៈបទពិសោធន៍របស់ពួកគេ។ បច្ចេកទេសមួយដែលងាយស្រួលអនុវត្ត គឺពិនិត្យព័ត៌មាននីមួយៗ ផ្អែកទៅលើលក្ខណៈវិនិច្ឆ័យបីយ៉ាង គឺៈ
ភាពថ្មីនៃព័ត៌មាន
ព័ត៌មានកាន់តែថ្មី ព័ត៌មាននោះកាន់តែត្រូវចេញផ្សាយមុនគេ តាមលំដាប់លំដោយនៃព័ត៌មានប្រចាំថ្ងៃ។ មូលហេតុចំបងគឺថាព័ត៌មានប្រចាំថ្ងៃមួយនិយាយអំពីបច្ចុប្បន្នភាពប្រចាំថ្ងៃ និងព្រឹត្តិការណ៍ដែលកើតមានឡើងនៅថ្ងៃតែមួយ។ វាដូចជាការ“ផ្សារភ្ជាប់ខ្លួន”ទៅនឹងព្រឹត្តិការណ៍ ហើយនឹងសង្ខេបព្រឹត្តិការណ៍និងសាច់រឿងទាំងនោះនៅក្នុងការផ្សាយព័ត៌មាន។ អ្វីដែលអ្នក ស្ដាប់ចាប់អារម្មណ៍ គឺព្រឹត្តិការណ៍ប្រចាំថ្ងៃ មិនមែនអ្វីដែលបានកើតឡើងពីម្សិលមិញ ឬសប្ដាហ៍មុនឡើយ។ មូលហេតុទី២ គឺភាពថ្មីនៃព័ត៌មានជាលក្ខណៈវិនិច្ឆ័យសត្យានុម័តមួយ ដែលគេមិនអាចពិភាក្សាបាន។ យើងអាចជ្រើសរើសព័ត៌មាននៅក្នុងលំដាប់លំដោយពេលវេលានៃព្រឹត្តិការណ៍ ដោយមិនច្រឡំ និងមិនរងការរិះគន់។
ចំណាប់អារម្មណ៍របស់អ្នកស្ដាប់ព័ត៌មាន
អ្នកត្រូវស្គាល់ប្រភេទអ្នកស្ដាប់ និងចំណុចដែលគេចាប់អារម្មណ៍។ ត្រូវកំណត់គោលដៅដែលអ្នកត្រូវសរសេរទៅកាន់។ ឧទាហរណ៍ : ប្រធានបទស្ដីពីជីវភាពប្រចាំថ្ងៃ ពន្ធដារ ពន្ធអាករ វាពាក់ព័ន្ធមនុស្សគ្រប់រូប។
សារៈសំខាន់របស់ព័ត៌មាន
ព័ត៌មានកាន់តែសំខាន់ ព័ត៌មាននោះកាន់តែត្រូវចេញផ្សាយមុនគេ តាមលំដាប់លំដោយនៃព័ត៌មានប្រចាំថ្ងៃ។ ដើម្បីងាយស្រួលវាយតម្លៃពីសារៈសំខាន់នៃប្រធានបទមួយ យើងត្រូវជឿទុកចិត្តលើក្រុមនិពន្ធអត្ថបទរបស់វិទ្យុ និងសុំមតិយោបល់ពីនិពន្ធនាយក។
ការចាប់ផ្តើមព័ត៌មានប្រចាំថ្ងៃ
ការពិនិត្យអត្ថបទអាចនាំឲ្យអ្នកធ្វើការសម្រេចចិត្តមួយ នោះគឺព័ត៌មានដំបូងនៃព័ត៌មានប្រចាំថ្ងៃរបស់អ្នក -ប្រធានបទនៃការចាប់ផ្តើម។ នៅពេលអ្នកសម្រេចចិត្តរួចរាល់ហើយ អ្នកត្រូវរៀបចំព័ត៌មាននៅសល់ បែងចែកជាជំពូកៗ។ ឧបមាថាព័ត៌មានដំបូងនិយាយពីនយោបាយ អ្នកត្រូវបែងចែកបច្ចុប្បន្នភាពនៃព្រឹតិ្តការណ៍នយោបាយបន្តបន្ទាប់។ បើសិនជាប្រធានបទបន្ទាប់និយាយអំពីសេដ្ឋកិច្ច អ្នកត្រូវបែងចែកប្រធានបទសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតទាល់តែប្រធានបទទាំងអស់របស់ត្រូវបានដាក់ក្នុងការផ្សាយ ព័ត៌មានប្រចាំថ្ងៃ។
វិធីសាស្រ្តនៃការចងចាំដ៏មានសារៈប្រយោជន៍មួយ គឺ
PUNI (នៅជិត សំខាន់ ថ្មី និងគួរឲ្យចាប់អារម្មណ៍)
នេះគឺជាពាក្យស្លោកមួយ ដកស្រង់ចេញពីវិទ្យុក្នុងស្រុកមួយ
« អ្នកសុទ្ធសឹងជា PUNIS ! »