មុនធ្វើបទសម្ភាសន៍
ដំណាក់កាលទីមួយ : ស្រាវជ្រាវឯកសារ ស្គាល់ប្រធានបទរបស់ខ្លួន និងប្រវត្តិមនុស្សដែលត្រូវសម្ភាស។
រៀបចំសំណួរ : កត់ត្រាសំណួរ ដើម្បីសួរ តាមលំដាប់លំដោយ។
ណែនាំខ្លួន : ទោះបីជានិយាយតាមទូរស័ព្ទក្ដី ដើម្បីណាត់ជួប ឬនៅពេលដែលលោកអ្នកមកដល់កន្លែងសម្ភាសន៍ សូមប្រាប់ថាអ្នកគឺជានរណា ធ្វើការឲ្យនរណា និងអ្វីដែលអ្នកត្រូវធ្វើ នៅក្នុងកិច្ចសម្ភាសន៍នេះ (ផ្សព្វផ្សាយអត្ថបទដកស្រង់ មួយផ្នែកធំ ឬ ទាំងស្រុង…)
សូមធ្វើឲ្យភ្ញៀវរបស់អ្នកមានភាពងាយស្រួល ដោយប្រាប់អំពីមុំព័ត៌មានដែលអ្នកបានជ្រើសរើស និងប្រធានបទដែលអ្នកនឹងលើកទ្បើង។
អំឡុងសម្ភាសន៍
ចូរសួរសំណួរបើក : ចាប់ផ្តើមសួរសំណួរ ហេតុអ្វី ឬ អ្នកគិតថា… ជាជាងសួរសំណួរ តើលោក…? នេះជាវិធីសាស្រ្តកុំឲ្យដៃគូសន្ទនារបស់លោកអ្នកឆ្លើយចម្លើយ បាទ ឬ ទេ ។
សួរសំណួរម្ដងមួយៗ : ប្រសិនជាអ្នកសួរសំណួរច្រើន ដៃគូសន្ទនារបស់អ្នកនឹងឆ្លើយតែសំណួរចុងក្រោយ ដោយគេអាចនឹងភ្លេចសំណួរផ្សេងទៀត…អ្នកក៏អាចភ្លេចដូចគ្នា។
សួរសំណួរ ដោយមិនបង្ហាញគោលជំហរផ្ទាល់ខ្លួន : អ្នកមិនមែននៅទីនោះ ដើម្បីបង្ហាញជំហរ ថ្លែង សុន្ទរកថា និងអត្ថាធិប្បាយអ្វីមួយឡើយ។ គោលបំណងរបស់អ្នកគឺទទួលបានចម្លើយល្អ។ ដើម្បីទទួល បានចំណុចទាំងនេះ អ្នកបានពិចារណាសួរសំណួរចំប្រធានបទតាមតែអាចធ្វើទៅបាន។
ស្ដាប់ចម្លើយ : ត្រូវមានការសុំឲ្យបំភ្លឺ និងពន្យល់ជានិច្ច។
ចេះកាត់ ឬបង្អាក់ដៃគូសន្ទនាដោយភាពគួរសម : អ្នកនយោបាយតែងតែនិយាយចាកឆ្ងាយប្រធានបទ ដើម្បីមិនឆ្លើយសំណួរ។ អ្នកត្រូវធ្វើឲ្យពួកគេត្រឡប់មកប្រធានបទដើមដែលអ្នកបានកំណត់ ពោលគឺ កម្មវត្ថុនៃបទសម្ភាសន៍។
ចេះជួយដៃគូសន្ទនា : អ្នកខ្លះមិនសូវចេះនិយាយ ឬអៀនច្រើន ពេលកាន់ក្បាលមេក្រូ។ អ្នកត្រូវចេះជួយធ្វើឲ្យពួកគេមានអារម្មណ៍ស្រួល និងរៀបសំណួររបស់អ្នកទ្បើងវិញ។
ប្រសិនជាដៃគូសន្ទនារបស់លោកអ្នកមិនឆ្លើយ ឬក៏គេឆ្លើយតែមួយសំណួរ មានន័យថាសំណួរនោះរំខានចិត្តរបស់គេ ឬពិបាកឆ្លើយ។ អ្នកមិនត្រូវរារែកសួរសំណួរនេះម្ដងទៀត ដោយភាពស្រទន់ ព្រោះថាអ្នកគឺជាអ្នកដឹកនាំកិច្ចសម្ភាសន៍។
ធាតុនៃអាជីពការងារ
ចូរអ្នកបង្ហាញថាអ្នកមានការចាប់អារម្មណ៍ : សំឡឹងមើលមុខភ្ញៀវ ងក់ក្បាល ឯកភាព…
បដិសេធចម្លើយដែលគេអាន : ជួនកាល គេមកជាមួយចម្លើយដែលបានសរសេរទុក។ ចូរអ្នកប្រាប់គេថាវាមិនល្អ ដោយពួកគេមិនមានសភាពបែបធម្មជាតិ នៅពេលផ្សាយសម្ភាស។ លើសពីនេះ ពួកគេអាចនឹងច្រឡំព័ត៌មាន។ នៅពេលពួកគេមានព័ត៌មានគ្រប់យ៉ាងនៅក្នុងខួរក្បាលរបស់ពួកគេ ពួកគេនឹងធ្វើកាន់តែប្រសើរ នៅពេលនិយាយផ្ទាល់។
ចូរគិតពីការកាត់ត អំទ្បុងសម្ភាសន៍ : កិច្ចសម្ភាសន៍មួយល្អ គឺជាកិច្ចសម្ភាសន៍ ដែលយើងអាចស្ដាប់បានឮច្បាស់ល្អ។
មុននឹងសម្រាក ចូរអ្នកផ្ទៀងផ្ទាត់ការថតសំទ្បេងរបស់អ្នកៈ សូមស្ដាប់ផ្នែកបញ្ចប់នៃកិច្ចសម្ភាសន៍ឡើងវិញ ដើម្បីដឹងថាតើអ្នកទទួលបានសំទ្បេងមួយច្បាស់ល្អដែលអាចចេញផ្សាយបានដែរទេ។