ចែករំលែកវប្បធម៌វិជ្ជាជីវៈមួយ គឺការនិយាយភាសាតែមួយ
នេះគឺជាវាក្យស័ព្ទនៃពាក្យមួយចំនួន
អត្ថបទបើកឆាក : ពិធីករអានអត្ថបទបើកឆាក ដើម្បីបង្ហាញបទយកការណ៍មួយ។ អត្ថបទប្រភេទនេះ ក៏ត្រូវហៅថាការផ្តើមព័ត៌មាន ឬ សេចក្ដីផ្តើម ។
សេចក្តីសន្និដ្ឋាន : ជាអត្ថបទមួយ ដែលអ្នកអត្ថាធិប្បាយអាន ក្រោយការផ្សាយបទយកការណ៍ ដើម្បីសន្និដ្ឋានប្រធានបទព័ត៌មាន។ គេក៏ហៅហៅបានថា បញ្ចប់សេចក្តី។
សេចក្តីផ្តើម : ការចាប់ផ្តើមប្រធានមួយ។
បញ្ចប់សេចក្តី : ចុងបញ្ចប់នៃប្រធានបទមួយ។
ព័ត៌មានបើកឆាក : ជាព័ត៌មានដំបូងនៃការផ្សាយព័ត៌មាន។
ព័ត៌មានបើកឆាកមិនសូវសំខាន់ : ជាព័ត៌មានទីមួយ តែមិនមានចំណងជើង។
ព័ត៌មានខ្លី : ជាព័ត៌មានមួយ ដែលគេមិនសរសេរពង្រីកបន្ថែមទាក់ទងនឹងប្រធានបទ។
អត្ថបទខ្លី (Papier) : បទយកការណ៍សរសេរដោយអ្នកយកព័ត៌មានម្នាក់ ដែលមិនមានការដកស្រង់ចេញពីបទសម្ភាសន៍។
សំទ្បេង : បទយកការណ៍ដែលមានទម្រង់ជាការដកស្រង់ចេញពីបទសម្ភាសន៍
បទយកការណ៍ជាសំទ្បេង : បទយកការណ៍ដែលមានជាអត្ថបទបទយកការណ៍ និងសំទ្បេង
ឯកសារណែនាំ : អត្ថបទមួយដែលពិធីករសរសេរឲ្យអ្នកបច្ចេកទេសផ្សាយព័ត៌មាន។
ពាក្យមួយចំនួនទាំងនេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ។ ជាក់ស្ដែក ពាក្យទាំងនេះគ្មានអត្ថន័យអ្វីឡើយ។ សម្រាប់ក្រុមការងារវិទ្យុ វាគឺជាពាក្យប្រចាំថ្ងៃ ហើយវាក្យស័ព្ទនេះគឺជាសញ្ញាមួយនៃវប្បធម៌រួម។
ការគោរពនីតិវិធី
ការចែករំលែកវប្បធម៌វិជ្ជាជីវៈគឺជាការគោរពនីតិវិធីរួម ដែលអនុញ្ញាតឲ្យយើងអាចបញ្ជូលអត្ថបទការងារទៅក្នុងការផលិតកម្មវិធីវិទ្យុ។
ឧទាហរណ៍ : ឧបមាថាអ្នកយកព័ត៌មានម្នាក់បានរក្សាទុកបទយកការណ៍របស់ខ្លួន នៅក្នុងផ្នែកមួយនៃប្រព័ន្ធព័ត៌មានវិទ្យាវិទ្យុ តែមិនបានរក្សាទុកនៅក្នុងឯកសារទុកចែករំលែក។ រួចមក អ្នកយកព័ត៌មានរូបនោះក៏ត្រឡប់ទៅផ្ទះវិញ ដោយភាពជឿជាក់ថាខ្លួនពិតជាបានបំពេញការងារចប់សព្វគ្រប់ ព្រោះគេបានធ្វើបទយកការណ៍រួចរាល់ហើយ។ សហការីរបស់គេ ដែលទទួលខុសត្រូវការចេញផ្សាយអត្ថបទនៅថ្ងៃបន្ទាប់ នឹងចំណាយពេលជាច្រើនម៉ោង ដើម្បីស្វែងរកបទយកការណ៍នោះ។ ប្រសិនជាអ្នកយកព័ត៌មានគោរពនីតិវិធីការងារ គេនឹងចំណេញពេលវេលាជាច្រើន និងមិនសូវជាធ្វើឲ្យសហការីរបស់ខ្លួនពិបាក។
ករណីមានការសង្ស័យ ត្រូវពិគ្រោះជាមួយថ្នាក់លើ
ជួនកាល សហការីមួយរូបត្រូវប្រឈមមុខជាមួយនឹងស្ថានភាពពិសេសមួយ។ គេមិនដឹងថាត្រូវសម្រេចចិត្តយ៉ាងដូចម្តេចឡើយ។ ករណីនេះ យើងមិនត្រូវរារែកចិត្តក្នុងការយកបញ្ហានេះមកពិគ្រោះជាមួយប្រធានទ្បើយ។