នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចគ្នាផងដែរ។ នៅពេលលោកអ្នកជួបមិត្តភក្តិម្នាក់ លោកអ្នកនឹងរៀបរាប់អំពីអ្វីដែលលោកអ្នកបានឃើញ : កន្លែងណា ពេលណា នរណា និង ជាអ្វី?
យើងអាចនឹងសរសេរអត្ថបទមួយ ដោយមិនដឹងអំពីចម្លើយនៃសំណួរទី៥ (មូលហេតុអ្វី) ឬ (យ៉ាងដូចម្តេច?) ការវិភាគមួយស៊ីជម្រៅអាចនឹងជួយឲ្យយើងរកឃើញចម្លើយនេះបាន។
វិធានដ៏មានតម្លៃរបស់អ្នកយកព័ត៌មាន
និយាយឲ្យបានច្បាស់លាស់បំផុតថាតើមានអ្វីកើតឡើង? «វាអាចនឹងមានការជំទាស់ នៅក្នុងក្រុមការងារថ្នាក់ដឹកនាំ» នេះគឺជាព័ត៌មានមិនល្អមួយ។ ឧទាហរណ៍ «ព្យែរ និងហ្សង់ប្រកួតគ្នាយកតំណែង ប្រធានាធិបតី» គឺជាព័ត៌មានល្អជាង។
ជានិច្ចកាល ត្រូវកំណត់ប្រធានបទឲ្យច្បាស់។ « បវេសនកាលឆ្នាំថ្មីត្រូវបានលើកពេល) » គឺជាព័ត៌មានមិនល្អ។ « ក្រសួងអប់រំបានលើកពេលបើកបវេសនាកាលឆ្នាំថ្មី » គឺជាព័ត៌មានមានភាពច្បាស់លាស់ជាង។
ជានិច្ចកាល ត្រូវនិយាយថាវាកើតឡើងនៅកន្លែងណា : នៅ Kinshasa, Brazzaville, N’jamena, Bangui, Ouagadougou, Bujumbura, Casablanca, Dakar, Oran, Alger, Tunis, Tripoli… នៅសង្កាត់នេះ នៅផ្លូវនេះ ជាដើម។
ត្រូវនិយាយដោយភាពច្បាស់លាស់ជានិច្ច ថាតើព្រឹត្តិការណ៍កើតឡើងនៅពេលណា : ព្រឹកនេះ ថ្ងៃនេះ ម្សិលមិញ កាលពីពីរថ្ងៃមុន កាលពីសប្ដាហ៍មុន កាលពីថ្ងៃទី១០ ខែមករា…
ដាច់ខាតត្រូវស្វែងរកចម្លើយ
ប្រសិនជាយើងមិនមានព័ត៌មានទាំងនេះ ជាបឋម យើងត្រូវធ្វើការស្រាវជ្រាវ។ ព័ត៌មានមួយអាចមានតម្លៃបានលុះត្រាតែមានចម្លើយនៃសំណួរមូលដ្ឋានទាំងបួន។ និពន្ធនាយកដ៏ល្អម្នាក់ត្រូវទាត់ចោលរាល់ព័ត៌មានដែលខ្វះខាតចម្លើយទាំងនេះ ហើយអ្នកយកព័ត៌មានមិនគួរសរសេរព័ត៌មានមួយ ដែលគ្មានចម្លើយទាំងនេះឡើយ។
វិធាននេះត្រូវបានយកមកអនុវត្តលើគ្រប់រឿងរ៉ាវ ៖ ឧទាហរណ៍ ការចាប់ផ្តើមផ្សាយព័ត៌មានវិទ្យុ- កន្លែងណា ពេលណា នរណា ជាអ្វី យ៉ាងដូចម្តេច ឬហេតុអ្វី គឺជាមុំនៃបទយកការណ៍។ វិធាននេះជំនួយដល់ការសរសេរអត្ថបទវិទ្យុ បទយកការណ៍ និងបទសម្ភាសន៍បានគ្រប់កន្លែង។
នៅក្នុងភាសាបារាំង យើងអាចបន្ថែមវិធីមួយផ្សេងទៀតបែបកំប្លែង។
ប៉ុន្មាន នរណា តើជាអ្វី យ៉ាងដូចម្តេច កន្លែងណា ពេលណា និងហេតុអ្វី?
លោកអ្នកឃើញហើយថាវាសុទ្ធសឹងជាសំណួរប្រចាំថ្ងៃ។ យើងតែងតែប្រើប្រាស់ពាក្យទាំងនេះដោយមិនបានគិតទុកជាមុន។ នៅក្នុងសារព័ត៌មាន សំណួរទាំងនេះក្លាយជាឆ្លើយតបដោយស្វ័យប្រវត្តិ។