ឧគ្ឃោសនាសព្ទ
ស្ថានីយវិទ្យុប្រគល់ឧគ្ឃោសនាសព្ទដូចៗគ្នាឲ្យទៅអ្នកយកព័ត៌មាន ដែលគេអាចចាប់យកសំទ្បេងបានគ្រប់យ៉ាង។ នេះជាវិធីងាយស្រួលបំផុតដើម្បីប្រើប្រាស់ឧបករណ៍ទាំងនេះ។ យើងគ្រាន់តែដាក់វាឲ្យជិត ឬដាក់វាឲ្យឆ្ងាយពីប្រភពព័ត៌មានមួយ ដើម្បីផ្លាស់ប្ដូរសំទ្បេង។ ឧទាហរណ៍ៈ
ពេលសម្ភាសន៍ : យើងត្រូវការឲ្យដៃគូសន្ទនាមាន“វត្តមាន” ដើម្បីឲ្យមានសំទ្បេងឮច្បាស់ល្អ។ យើងដាក់ក្បាលមេក្រូ ចម្ងាយ២០សង់ទីម៉ែត្រ ពីមាត់របស់ដៃគូសន្ទនា។
ប្រសិនជាយើងនៅជិតពេក សំទ្បេងនឹងលាន់ខ្លាំង ព្រោះក្បាលមេក្រូប៉ះពាល់ដល់រលកសញ្ញាសំទ្បេង បង្កដោយព្យញ្ជនៈ ព និង ត។
ប្រសិនជាយើងនៅឆ្ងាយពេក យើងនឹងពិបាកស្ដាប់សំទ្បេងអ្នកនិយាយ មានន័យថារលកសំទ្បេងនៅកម្រិតទាប។
អ្នកអាចទទួលបានរលកសំទ្បេងកម្រិតទាប ប្រសិនជាអ្នកមិនបានរៀបចំឧបករណ៍ឲ្យបានគ្រប់គ្រាន់ នៅពេលថតសំទ្បេងបរិយាកាស (មានសារៈសំខាន់ណាស់ នៅក្នុងបទយកការណ៍)។
នៅពេលធ្វើបទសម្ភាសន៍ អ្នកត្រូវថតសំណួររបស់អ្នក ព្រោះសំណួរទាំងនោះនឹងមាននៅក្នុងខ្សែអាត់… បង្វែរក្បាលមេក្រូមកកាន់អ្នក ដោយរក្សាគម្លាតប្រវែង ២០សង់ទីម៉ែត្រ។ ប្រសិនជាអ្នកនៅជិតពេក អ្នកនឹងទទួលបានរលកសំទ្បេងមួយកម្រិតខ្ពស់ តែបើឆ្ងាយពេក រលកសំទ្បេងមានកម្រិតទាប។
រលកសំទ្បេងខ្ពស់មិនអាចកែបានទេ
អ្នកបានឃើញរួចមកហើយនូវការកំណត់វេលានៃការសំទ្បេង។ ពេលរលកសំទ្បេងខ្ពស់ រលកសំទ្បេងត្រូវកាត់ផ្តាច់នៅលើនិងក្រោមរាងការ៉េ។ អ្នកនឹងនិយាយថាគ្មានបញ្ហា អ្នកនឹងកែសម្រួល“កម្រិតរលកសញ្ញា” ពី ៣ ទៅ ៤db.។ ប្រាកដណាស់ វាអាចទៅរួចបាន ប៉ុន្តែ អ្នកនឹងទទួលបានរលកសំទ្បេងដែលត្រូវកាត់ផ្តាច់ខាងលើខាងក្រោម ហើយសំទ្បេងមិនច្បាស់។
ជាមួយសំទ្បេងកម្រិតទាប នៅពេលយើងបង្កើនសំទ្បេង យើងក៏បង្កើនផងដែរនូវសំទ្បេងខ្យល់និងបរិយាកាស។ ដូចនេះ យើងមិនចំណេញអ្វីឡើយ។
តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបានសំទ្បេងច្បាស់ល្អ?
អ្នកត្រូវគោរពតាមគោលការណ៍ ដែលយើងបានរៀបរាប់ដូចខាងលើ និងអនុវត្ត «ការផ្ទៀងផ្ទាត់បញ្ជី» :
មុននឹងចេញដំណើរ : ផ្ទៀងផ្ទាត់មើលឧបករណ៍របស់អ្នក សាកល្បងធ្វើតេស្តមេក្រូ ស្ដាប់ឡើងវិញ ស្នើសុំកាសត្រចៀក ឬប្រដាប់ស្ដាប់សំទ្បេង និង”ឧបករណ៍បំបាត់សំទ្បេងខ្យល់”។
នៅទីតាំងយកព័ត៌មាន : ដើម្បីដោះស្រាយកម្រិតសំទ្បេងរបស់ដៃគូសន្ទនា សូមឲ្យគាត់ណែនាំខ្លួនឯង និយាយពីតួនាទី និងនិយាយទាក់ទងនឹង“ឧតុនិយម”។ អ្នកអាចពន្យល់មូលហេតុ ហើយខណៈពេលនោះ អ្នកអាចកែសម្រួលកម្រិតនៃការថតសំទ្បេង ដោយក្រឡេកមើលនាទ្បិកានៅលើឧបករណ៍ថតសំទ្បេង (យើងអាចហៅ modulo-mètre ឬ PEAK-mètre ជាភាសាបារាំង និង peak meter ជាភាសាអង់គ្លេស)។
អំទ្បុងពេលថតសំទ្បេង : ក្រឡេកមើលកម្រិតសំទ្បេងជាប្រចាំ។
មុននឹងចាកចេញពីដៃគូសន្ទនា : សូមស្ដាប់ឡើងវិញនូវផ្នែកខាងចុងបញ្ចប់ ឬខាងដើម ដើម្បីឲ្យប្រាកដថាអ្នកទទួលបានសំទ្បេងមួយច្បាស់។ បើមិនច្បាស់ទេ អ្នកត្រូវចាប់ផ្តើមថតឡើងវិញ ដោយពន្យល់អំពីមូលហេតុប្រាប់អ្នកត្រូវបានសម្ភាសន៍។
បរិយាកាស : សូមធ្វើការងារ ដោយពាក់កាសស្ដាប់សំទ្បេង និងត្រួតពិនិត្យមើលកម្រិតសំទ្បេងរបស់អ្នក។
ជៀសវាងប្រើឧបករណ៍អានអក្សរ : វាជាឧបករណ៍មួយសម្រាប់កត់ត្រានៅវិទ្យុ និងផ្តល់សំទ្បេងខ្សោយជាងទូរស័ព្ទ។