Menu

១៥-ការរៀបចំអត្ថបទព័ត៌មាន

នៅ​វិទ្យុ អ្វីគ្រប់យ៉ាងត្រូវ​អមជាមួយ​ភ្លេង ឬស្ទើរតែទាំង​ស្រុង។ សម្លេងរបស់​លោក​អ្នក សម្លេងបទ​យកការណ៍ សំដីរបស់​អ្នក​ស្ដាប់ ភ្ញៀវកិត្តិយស បទអន្តរាគមន៍ និង​ការកំប្លែងរបស់​ពិធីករ… នេះបង្កើតបាន​ជា​ចង្វាក់​។​ ប៉ុន្តែ វា​ប្រៀប​បាន​ដូចជា​ដំណើរសាច់រឿងមួយ។ អ្នកស្ដាប់​ត្រូវ​ការ​តម្រុយ។ នេះជា​មូលហេតុ​នៃ​ការ​រៀបចំ​អត្ថបទ។ ការងារ​​នេះ​ផ្តល់​លក្ខណៈ​ពិសេស​ដល់​​វិទ្យុរ​បស់​លោក​អ្នក និងធ្វើឲ្យ​ខុសប្លែក​ពី​វិទ្យុដទៃ​ទៀត​។ នៅពេល​ដល់​ម៉ោងផ្សាយ​ព័ត៌មាន គេ​និយាយ​ថា «ដល់​ម៉ោងហើយ! »។ ​អ្នក​​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ចំណុច​រៀបចំ​អត្ថបទព័ត៌មាន​នេះជា​លក្ខណៈពិសេស ព្រោះវា​ជា​សញ្ញាណរបស់​​វិទ្យុ​​​អ្នក។

និយមន័យ

ការរៀបចំ​អត្ថបទ​តម្រូវឲ្យ​មានសមាសធាតុ​ព័ត៌មាន​ខ្លីៗជា​សំទ្បេង។ វា​មាន​មុខងារ​ ២យ៉ាង :

  • ទាក់​ទាញ​ចំណាប់​អារម្មណ៍របស់​អ្នក​ស្ដាប់
  • ងាយ​ស្រួល​យល់​ខ្លឹមសារ​ព័ត៌មាន

តើ​សមាសធាតុ​នៃការ​រៀបចំ​អត្ថបទ​ព័ត៌មាន​គឺជាអ្វី?

ការរៀបចំ​អត្ថបទ​គោល​នៃ​សារព័ត៌មាន​មួយមាន :

  • ភ្លេង (អត្ថបទដកស្រង់​ជា​សូរតន្រ្តី និងសំទ្បេង ដែល​សម្គាល់ឲ្យ​​កម្មវិធីមួយ)
  • សញ្ញាក្បៀស (ចំណុច​សំទ្បេង​ដ៏ខ្លី)
  • ចង្វាក់ (ចង្វាក់តន្រ្តី)

តើប្រើប្រាស់ការរៀបចំ​អត្ថបទ​ព័ត៌មាន​យ៉ាង​ដូចម្តេច ?

ការរៀបចំ​​អត្ថបទ​ត្រូវ​ធ្វើឡើង​នៅ​ពេល​វេលា​ជាក់លាក់នៅក្នុងការផ្សាយព័ត៌មាន។

នៅពេល​ចាប់​ផ្តើម​ការ​ផ្សាយ​ព័ត៌មានប្រចាំថ្ងៃៈ ជា​គោលការណ៍ យើង​ត្រូវ​ចាក់​​ភ្លេង​​បន្ដិច​មុន​ផ្សាយ​​ព័ត៌មាន។ សូរតន្រ្តី​នេះ​​​ទាក់​ទាញចំណាប់​អារម្មណ៍​របស់​​អ្នក​ស្ដាប់ និង​ប្រាប់​ពួកគេ​ថា​ដល់​ម៉ោង​​ផ្សាយ​​ព័ត៌មាន​ហើយ។ ឧទាហរណ៍ មាន​សំទ្បេងមួយ​និយាយ​គួបផ្សំនឹងសំទ្បេង​តន្រី្ត ថា « ព័ត៌មាន លោក ប៉ូល… »

ពេលអាន​មាតិកាព័ត៌មានៈ យើងចាក់តន្រ្តី ជាមួយនឹងសំទ្បេង​ពិធីករព័ត៌មាន​​។ តន្រ្តីបែបនេះ​​ទាក់​ទាញ​​ចំណាប់​អារម្មណ៍របស់​អ្នក​ស្ដាប់។ ប៉ុន្តែ យើង​ត្រូវ​តាម​ដាន​មើលថា​តើ​សំទ្បេងនៅតែ​ឮ​ច្បាស់​​ល្អ និង​ងាយ​ស្រួល​យល់​។

នៅចុងមាតិកាព័ត៌មានៈ ដាក់សញ្ញាក្បៀសមួយ ដើម្បី​បញ្ចប់ការ​អាន និង​អនុញ្ញាត​ឲ្យ​ពិធីករ​​​​ចាប់​ផ្តើម​​អាន​​ព័ត៌មាន​ដំបូងគេ។

ពេល​អាន​ព័ត៌មានៈ ត្រូវដាក់​សញ្ញាក្បៀស ពេល​យើង​បញ្ចប់ការ​អាន​ប្រភេទ​ព័ត៌មាន​មួយ។ ឧទាហរណ៍ ប្រសិន​ជា​​អ្នក​ផ្សាយ​ព័ត៌មាន​លើ​ប្រធាន​បទ​នយោបាយ​ចំនួន​២ ​និង​ប្រធាន​បទ​សេដ្ឋកិច្ច​​ចំនួន២ ​អ្នក​ត្រូវ​ដាក់​សញ្ញាក្បៀស​នៅចុង​បញ្ចប់​ប្រធាន​បទ​នយោបាយ​ទី២។ សញ្ញា​ក្បៀស​នេះ​បញ្ជាក់​ថា​ព័ត៌មាន​ផ្នែក​​នយោបាយ​​បាន​បញ្ចប់​ហើយ។ វាទាញ​ចំណាប់​​អារម្មណ៍​របស់​​អ្នក​​ស្ដាប់​ឲ្យ​តាម​ដាន​ប្រធាន​បទ​សេដ្ឋកិច្ចបន្ត​។

នៅចុង​បញ្ចប់ការផ្សាយព័ត៌មានៈ សញ្ញាក្បៀស​មួយ​បង្ហាញ​ថាព័ត៌មាន​​ត្រូវ​បាន​បញ្ចប់។ វា​ជា​សញ្ញាបញ្ចប់ និង​ឆ្លងទៅ​កម្មវិធីបន្ទាប់។