Menu

៤-សំណួរទាំងប្រាំ ប្រភេទ 5 W

ឆ្លើយសំណួរទាំង​ប្រាំ 5W (ជាភាសាអង់គ្លេស : តើជាអ្វី នរណា កន្លែងណា ពេលណា និង​ហេតុ​អ្វី ? ព័ត៌មាន​នីមួយៗបង្កើតបាន​ជាក្បួន​ច្បាប់​មូលដ្ឋានដែល​មិន​អាចជៀសវាងបាន និងដាច់ខាត សម្រាប់​​វិជ្ជាជីវៈ​​សារព័ត៌មាន​។ យើងមិន​ទាន់​ឯកភាពនឹង​សំណួរបួនមុនដំបូងគេនៅឡើយ​ទេ។ អ្នក​ស្ដាប់​ត្រូវការ​តម្រុយ៖ តើវាកើតឡើង​នៅកន្លែងណា ពេលណា ពាក់ព័ន្ធជាមួយ​នរណា និង​មាន​អ្វីកើតឡើង?  ​

នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ក៏ដូចគ្នា​ផងដែរ។ នៅពេល​លោក​អ្នក​ជួប​មិត្តភក្តិម្នាក់ លោកអ្នក​នឹង​រៀបរាប់​អំពី​អ្វី​ដែល​​លោក​អ្នក​បានឃើញ :​ កន្លែងណា ពេលណា នរណា និង ជាអ្វី?

យើងអាចនឹង​សរសេរ​អត្ថបទ​មួយ ដោយមិន​ដឹង​អំពី​ចម្លើយនៃ​សំណួរទី៥ (មូលហេតុអ្វី) ឬ (យ៉ាង​ដូចម្តេច?) ការ​វិភាគ​មួយស៊ីជម្រៅ​អាចនឹង​ជួយ​ឲ្យ​យើង​រក​ឃើញ​ចម្លើយ​នេះបាន។

វិធាន​ដ៏មានតម្លៃរបស់​អ្នក​យក​ព័ត៌មាន

និយាយឲ្យ​បាន​ច្បាស់​លាស់​បំផុតថាតើ​មាន​អ្វី​កើតឡើង? «វាអាចនឹង​មាន​ការ​ជំទាស់ នៅ​ក្នុង​ក្រុម​ការងារ​ថ្នាក់​ដឹកនាំ» នេះគឺជា​ព័ត៌មាន​មិន​ល្អមួយ។ ឧទាហរណ៍ «ព្យែរ និងហ្សង់ប្រកួតគ្នាយកតំណែង ប្រធានាធិបតី​» គឺ​ជា​ព័ត៌មាន​ល្អ​ជាង។

ជានិច្ចកាល ត្រូវ​កំណត់​ប្រធាន​បទឲ្យច្បាស់« បវេសនកាលឆ្នាំ​ថ្មីត្រូវ​បាន​លើកពេល) » គឺជាព័ត៌មាន​មិន​ល្អ។ « ក្រសួង​អប់រំ​បាន​លើកពេលបើកបវេសនាកាល​ឆ្នាំថ្មី » គឺជាព័ត៌មាន​មានភាពច្បាស់​លាស់​ជាង។

ជានិច្ចកាល ត្រូវ​និយាយ​ថាវាកើតឡើងនៅកន្លែងណា : នៅ Kinshasa, Brazzaville, N’jamena, Bangui, Ouagadougou, Bujumbura, Casablanca, Dakar, Oran, Alger, Tunis, Tripoli… នៅសង្កាត់នេះ នៅផ្លូវនេះ ជាដើម។

ត្រូវនិយាយ​ដោយ​ភាពច្បាស់​លាស់ជានិច្ច​ ថាតើ​ព្រឹត្តិការណ៍កើតឡើងនៅពេលណា : ព្រឹកនេះ ថ្ងៃនេះ ម្សិលមិញ កាលពីពីរថ្ងៃមុន កាល​ពីសប្ដាហ៍មុន កាលពីថ្ងៃទី១០ ខែមករា…

ដាច់ខាតត្រូវស្វែងរកចម្លើយ

ប្រសិន​ជាយើង​មិន​មាន​ព័ត៌មាន​ទាំង​នេះ ជាបឋម យើង​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ។ ព័ត៌មាន​មួយអាចមាន​តម្លៃ​បាន​លុះត្រាតែ​មាន​ចម្លើយនៃសំណួរមូលដ្ឋាន​ទាំង​បួន។ និពន្ធនាយកដ៏ល្អម្នាក់ត្រូវ​ទាត់ចោល​រាល់​ព័ត៌មាន​​ដែលខ្វះខាតចម្លើយទាំង​នេះ ហើយអ្នក​យក​ព័ត៌មាន​មិន​គួរ​សរសេរព័ត៌មាន​មួយ ដែល​គ្មាន​ចម្លើយ​​ទាំងនេះឡើយ។

វិធាន​នេះ​ត្រូវ​បាន​យកមកអនុវត្ត​លើ​គ្រប់​រឿងរ៉ាវ ៖ ឧទាហរណ៍ ការចាប់​ផ្តើមផ្សាយ​ព័ត៌មាន​វិទ្យុ- កន្លែងណា ពេលណា នរណា ជាអ្វី យ៉ាងដូចម្តេច ឬហេតុអ្វី គឺជាមុំនៃបទយកការណ៍។ វិធាន​នេះ​ជំនួយ​ដល់​​ការ​សរសេរ​អត្ថបទវិទ្យុ បទយកការណ៍ និង​បទសម្ភាសន៍បាន​​គ្រប់​កន្លែង។

នៅក្នុងភាសាបារាំង យើង​អាច​បន្ថែម​វិធីមួយ​ផ្សេងទៀតបែបកំប្លែង។

 ប៉ុន្មាន នរណា តើជាអ្វី យ៉ាងដូចម្តេច កន្លែងណា ពេលណា និងហេតុអ្វី?

លោកអ្នក​ឃើញហើយ​ថា​វាសុទ្ធសឹងជាសំណួរប្រចាំថ្ងៃ។ យើងតែងតែ​ប្រើប្រាស់​ពាក្យ​ទាំង​នេះ​ដោយ​មិន​បាន​​គិត​ទុក​ជា​មុន។ នៅ​ក្នុង​សារព័ត៌មាន សំណួរ​ទាំង​នេះ​ក្លាយ​ជា​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ។