បទយកការណ៍ជាសំទ្បេងមានច្រើនទម្រង់ : ទម្រង់សាមញ្ញ ជាមួយសំទ្បេងមួយ និងទម្រង់ស្មុគស្មាញ ជាមួយសំទ្បេងច្រើន លាយឡំនឹងបរិយាកាស។ នេះគឺជាបទយកការណ៍រស់រវើក។
បទយកការណ៍ជាសំទ្បេង ក៏ដូចជាអត្ថបទជាសំទ្បេង ត្រូវចេញដោយការផ្ដើមព័ត៌មានមួយដែលប្រាប់អំពីឈ្មោះអ្នកយកព័ត៌មាន និងមុំព័ត៌មាននៃបទយកការណ៍នេះនៅចុះបញ្ចប់។
នេះជាទម្រង់បីប្រភេទ :
បទយកការណ៍ជាសំទ្បេង ជាមួយសំទ្បេងតែមួយបែប
ការផ្ដើមព័ត៌មានដំបូង – មុំនៃបទយកការណ៍
អត្ថបទរបស់អ្នកយកព័ត៌មាន ២០វិនាទី |
អត្ថបទដកស្រង់ពីកិច្ចសម្ភាសន៍ ៣០វិនាទី ‘ |
អត្ថបទរបស់អ្នកយកព័ត៌មាន ១០វិនាទី |
បទយកការណ៍ជាសំទ្បេង ជាមួយសំទ្បេងច្រើនបែប
អត្ថបទ១ |
សំទ្បេង១ |
អត្ថបទ ២ (ចាក់ទ្បើងវិញ) |
សំទ្បេង២ |
អត្ថបទ៣ |
ជាមួយបរិយាកាស
|
អត្ថបទ១ |
សំទ្បេង១ |
អត្ថបទ ២ |
|
សំទ្បេង២ |
អត្ថបទ៣ |
|
|
||||
បរិយាកាស |
|
បរិយាកាស |
|
បរិយាកាស |
||||||||
លទ្ធភាពមានច្រើន។ អ្នកយកព័ត៌មានអាចបង្កើតការច្នៃប្រឌិតរបស់ខ្លួន (បន្ថែមសំទ្បេងឲ្យបានច្រើន)។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នទៅនឹងការប្រើប្រាស់កាល។
អនុសាសន៍ចំនួន២៖
ពេលយើងកំពុងនិយាយ យើងបន្ថយសំទ្បេងបរិយាកាសបន្ដិច (ការលាយបញ្ចូលសំទ្បេង)។ សំទ្បេងត្រូវតែនៅច្បាស់។
យើងចាប់ផ្តើមនិងបញ្ចប់ការ ដោយការបន្ថយសំទ្បេងបន្ដិចម្ដង។ វាកាន់តែពិរោះស្ដាប់។ វិធីនេះជួយកុំឲ្យសំទ្បេងបុកមកខ្លាំង និងកុំឲ្យសំទ្បេងកាត់ផ្ដាច់ភ្លាមពេលបញ្ចប់។ អ្នកបច្ចេកទេសលាយបញ្ចូលសំទ្បេងរបស់ពិធីករទៅក្នុងបរិយាកាស វាកាន់តែពិរោះស្ដាប់។
រយៈពេលនៃបទយកការណ៍ជាសំទ្បេង
នៅក្នុងព័ត៌មានប្រចាំថ្ងៃ មានរយៈពេលពី ១ ទៅ ២នាទី
រយៈពេលលើសពីនេះ បើមិនមែនជាព័ត៌មានប្រចាំថ្ងៃ ឬជាទស្សនាវដ្ដី
វាអាស្រ័យលើការជ្រើសរើសរបស់ការិយាល័យនិពន្ធព័ត៌មាន។ អ្នកត្រូវដឹងថាចាប់ពី៣នាទីឡើងទៅ ត្រចៀករបស់មនុស្សត្រូវការផ្លាស់ប្ដូរ។ នៅក្នុងព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ មានន័យថាជាការផ្លាស់ប្ដូរប្រធានបទ។
តើត្រូវរៀបចំយ៉ាងដូចម្តេច?
- នីតិវិធីតែមួយ ដូចការដំឡើងសំទ្បេង (សូមមើល ឯកសារទី២០)
- ជាបឋម ត្រូវដំឡើងសំទ្បេង-រយៈពេលខ្លី- ៣០/២០វិនាទី ឬតិចជាងនេះ
- ទុកដោយទ្បែកនូវសំទ្បេងបរិយាកាស ដោយមិនកាត់វា។ វិធីនេះងាយស្រួលធ្វើការបង្រួមសំទ្បេងបរិយាកាសឲ្យខ្លី។
- បន្ទាប់មក យើងគណនារយៈពេលនៃសំទ្បេង និងសរសេរអត្ថបទ ផ្អែកតាមពេលដែលនៅសល់។
- ថតសំទ្បេងអត្ថបទរបស់អ្នក បន្ទាប់ពីបានអានខ្សឹបៗរួចរាល់។
- បញ្ជូលអត្ថបទ និងសំទ្បេង នៅក្នុងខ្សែអាត់មួយ ឬខ្សែអាត់ពីរ។
- បើសិនជារយៈពេលនៅតែវែង អ្នកត្រូវកាត់បន្ថយសំទ្បេង ឬដកអត្ថបទចេញ។
កាត់បទយកការណ៍ជាសំទ្បេងមួយប្រើពេលវេលា មួយម៉ោងកន្លះ ទៅពីរម៉ោង