Menu

១០-ការរៀបចំការងារ

ល្បឿននៃការ​រាយការណ៍ព័ត៌មាន​គឺត្រូវ​បានកំណត់​ដោយ​ព័ត៌មាន​ ព័ត៌មានគឺមិនចេះអស់នោះទេ សារព័ត៌មាន​គឺគ្មានពាក្យថាឈប់នោះទេ។ ដើម្បីបំពេញតួរនាទី​ជាអ្នកសារព័ត៌មាន អ្នកត្រូវ​តែមាន​សុខភាពល្អ​ជាមួយនិង​តុល្យភាពជីវិតនិងការងារ។ អ្នកសារព័ត៌មាន​ត្រូវ​ធ្វើការ​ឲ្យរហ័ស​និងអត់ធ្មត់។ មិនថាធ្វើការតែឯង ឬជាក្រុមនៅក្នុង​បន្ទប់ព័ត៌មាន​ក៏ដោយ អ្នកសារព័ត៌មាន​ត្រូវតែរៀបចំការងារខ្លួនឯងឲ្យសមស្របទៅ​តាម​ពេល​វេលា​កំណត់។

វិន័យផ្ទាល់ខ្លួន​របស់អ្នក បង្ហាញ​អំពី​ការ​គោរពដល់​ការងារ​អ្នកដទៃ

  1. គោរពដល់​ការ​កំណត់ប្រវែងអត្ថបទ…អត្ថបទដែល​វែង​ជាងការ​រំពឹងទុកគឺ​នាំមកនូវ​ការ​ខ្ជះខ្ជាយ​ពេលវេលា​របស់គ្រប់គ្នា៖ អ្នកបង្រួមអត្ថបទឲ្យខ្លី អ្នកវាយអត្ថបទនោះ អ្នកព្រីនវាចេញនិង​អ្នកបោះផ្សាយវា​ជាដើម។​
  • ត្រូវចាត់ទុកអត្ថបទសរសេរលើកទីមួយជាអត្ថបទព្រាង។ អានវាឡើង​វិញ​ម្តងទៀត លុបចំនុច​ដែលមិនចាំបាច់ ដើម្បី​បំពេញ​ឲ្យបានប្រវែង​អត្ថបទ និងចំនួនពាក្យដែលបានកំណត់ឡើង។​
  • ការ​លុបចំនុចមិនចាំបាច់ពីអត្ថបទរួមបញ្ចូល ការ​លុបចោល​ពាក្យពេច៍​ដែល​មិនចាំបាច់ គុណនាម កិរិយាសព្ទ ពាក្យច្រំដែល ឈ្នាប់ជាដើម។​
  • ប្រសិនបើអ្នក​ចង់​កាត់បន្ថយពាក្យ 15ដែលមានតួរអក្សររាប់រយ ជំនួស​ឲ្យការ​សរសេរថា៖ “ចោរពីនាក់​ដែល​មិនត្រូវបានគេស្គាល់អត្តសញ្ញាណ​ដោយ​មាន​ពាក្យ​ម៉ាស់មុខបាំងដល់ក្បាលបានចាប់ជំរិត Mark Pesos” មកសរសេរថា “Mark Pesos ត្រូវបានចាប់ជំរិតដោយចោរពីរនាក់ដែល​មាន​ពាក្យម៉ាស់. ការអនុលោមទៅតាមកំហិតតែងនាំមកនូវ​ការ​អភិវឌ្ឍន៍គុណភាព​ការងារ។​
  1. គោរពដល់ការ​កំណត់ការ​ផ្តល់​សមិទ្ធិផល​ការងារយឺតតែងនាំមកនូវ​ភាពតានតឹងដល់ភាគី​ពាក់ព័ន្ធ​និង​នាំឲ្យមាន​៖ ការពិនិត្យឡើងវិញមិនបានត្រឹមត្រូវ ខ្លឹមសារ​មាន​ភាពខុសឆ្គង ស្មុគស្មាញដល់ការ​បោះផ្សាយ និងពិបាកក្នុងការ​បោះផ្សាយជាដើម។​
  • ត្រូវប្រាប់ខ្លួនឯងថា​ការ​ប្រគល់ការងារតាមការ​កំណត់​គឺសំខាន់​ជាង​ខ្លឹម​សារ​នៃអត្ថបទនោះទៅទៀត។​ ការ​កំណត់ខិត​ជិត​មកដល់​ហើយ ដូច្នេះខ្ញុំនឹង​ផ្តោតតែទៅលើ​ចំនុច​សំខាន់​តែប៉ុណ្ណោះ​ក្នុង​ការ​សរសេរ​អត្ថបទរបស់ខ្ញុំ ខ្ញុំអាចបញ្ជូលវាតាមក្រោយបាន ការ​ផ្តល់​អត្ថបទខ្លីនិងមិនពេញលេញ​ទាន់​កាលកំណត់​គឺ ល្អជាង​ការ​ផ្តល់​ការងារវែងពេញលេញហួស​កាលកំណត់។​
  1. គោរពដល់មិត្តរួមការងារ ការធ្វើការ​ជាក្រុមដែលប្រមូលផ្តុំ​ដោយ​អ្នកសរសេរអត្ថបទឯករាជ្យ​ដែល​តែងតែធ្វើការ​តែឯកឯងមិនមែនងាយស្រួលនោះទេ។ វាតម្រូវឲ្យមាន​គុណភាពជាក់លាក់៖ ចេះស្តាប់យោបល់មិត្តរួមការងារ ចេះចែករំលែកព័ត៌មាន យោគយល់អ្នកដទៃ និងចេះសម្របសម្រួលគ្នា។​ ការផលិតព័ត៌មានប្រចាំថ្ងៃ វាតម្រូវ​ឲ្យ​មាន​ការ​បែងចែក​ការងារ​ប្រចាំថ្ងៃ
  • អ្នកត្រូវចងចាំថា អ្នកធ្វើការ​ឯកឯងដ៏ល្អបំផុត​មិនប្រាកដថា​ជាអ្នកដឹកនាំល្អនោះទេ។​ ទោះបីពួកគេ​ជានាយក នាយកនិពន្ធ អ្នកនិពន្ធតាមផ្នែក ឬក៏អគ្គនាយកនិពន្ធនោះទេ អ្នកសារព័ត៌ដែល​មាន​តួនាទី​ជាអ្នកដឹក​នាំត្រូវតែដឹងពីរបៀបគ្រប់គ្រង លើកទឹកចិត្តនិងដឹកនាំក្រុម និងដឹងពីរបៀប​ក្នុងការ​ចែករំលែកទំនួលខុសត្រូវដល់មិត្តរួមក្រុម។​ ទាំងនេះសុទ្ធតែអាចបណ្តុះបណ្តាលបាន។​

រូបមន្តសាកល្បងដ៏ល្អ៖ ណែនាំពីគោលការណ៍ដែលគ្មាន​សមាជិក​សារព័ត៌មាន​

វិន័យជារួម​បង្កើតឲ្យ​មាន​សារព័ត៌មានល្អ

វិន័យផ្ទាល់ខ្លួនគឺជាលក្ខខណ្ឌដ៏សំខាន់​សម្រាប់សមិទ្ធិផលរួម​ដ៏មាន​គុណភាព។​ ប៉ុន្តែមិនមែន​វិធី​គ្រប់គ្រង​ការ​ផលិត​របស់អ្នកសារព័ត៌មានទាំងអស់​នាំ​មកនូវ​លទ្ធផលដូចគ្នានោះទេ។​ វិធីដ៏ល្អបំផុត​គឺ​ជា​វិធី​ដែល​ផ្តល់ដល់​អ្នកសារព័ត៌មាន​នូវ​មធ្យោបាយ​ក្នុង​ការ​ផលិតព័ត៌មាន​ប្រចាំថ្ងៃរបស់ពួកគេបានគ្រប់គ្រាន់។​

  • អង្គការ​ Artisanal

ពីរកម្រិត៖ ម្នាក់ជាអ្នកបញ្ជា អ្នកផ្សេងទៀត​ជាអ្នកធ្វើតាម​ អំណាចទាំងអស់គឺឋិតនៅលើ​អ្នកសារព័ត៌មាន​ម្នាក់​។ ជាទូទៅគឺឋិត​នៅលើ​ម្ចាស់ការសែត។​ ពួកគេ​ដើរតួជាចាងហ្វាងនិងនាយកនិពន្ធ ជាអ្នកជ្រើសរើស​អ្នក​សារព័ត៌មាន​ពហុជំនាញ និងបែងចែកការងារទៅតាមសមត្ថិភាពជាក់ស្តែង។​

គុណសម្បត្តិ៖ ជាក្រុមតែមួយ ដែលមានភាពស្និទ្ធស្នាល គាំទ្រគ្នា និងរាក់ទាក់គ្នាទៅវិញទៅមក។​
គុណវិបត្តិ៖ ការ​អនុវត្តអំណាច​ឋិតនៅលើ​តែម្នាក់ ហានិភ័យ​ក្នុង​ការ​ធ្វើការងារ​ជាទម្លាប់ ការឡើងតំណែងមានលក្ខណៈតូច​ចង្អៀត មាតិការ​ព័ត៌មាន​តិច។​

  • អង្គការ​ពីរ៉ាមីត

បួនកម្រិត៖ មួយសម្រាប់នាយកប្រតិបត្តិ (អ្នកបញ្ជា) ម្នាក់​ជា​អ្នកមាន​ឋានៈខ្ពស់ក្នុងការ​អនុវត្តន៍ថ្នាក់លើ និងម្នាក់ទៀតមានឋានៈទាប​ជាអ្នកអនុវត្តន៍ថ្នាក់ក្រោម ទំនួលខុសត្រូវគឺត្រូវបានប្រមូលផ្តុំនៅថ្នាក់លើ ប្រធានអ្នកសារព័ត៌មានតែងតាំងនាយកនិពន្ធម្នាក់។ នាយកនិពន្ធធ្វើ​ការ​ជ្រើសតាំង​ជំនួយការ​ច្រើននាក់ដែល​គាត់​ទុកចិត្ត​ក្នុង​ការ​គ្រប់គ្រងផ្នែកឬនាយកដ្ឋានផ្សេងៗដែល​ប្រមូលផ្តល់​ដោយ​អ្នកសារព័ត៌មាន​ពហុជំនាញ។​

គុណសម្បត្តិ៖ ជាក្រុមដែល​មាន​សណ្តាប់ធ្នាប់ មានវិន័យនិងមានប្រសិទ្ធិភាព។​​
គុណវិបត្តិ៖ អំណាច​អាចនឹងត្រូវរំលោភបំពាន គំនិតតែមួយ ខ្វះការ​ពិភាក្សាវែកញែក ការ​បញ្ចេញមតិវិចារណកថាដែល​មិនច្បាស់លាស់។​

  • ស្ថាប័នដែល​មាន​រាង​គ្រាប់ពេជ្រ

បីកម្រិត៖ អ្នកគ្រប់គ្រង អ្នកបញ្ជា អ្នកអនុវត្តន៍ ទំនួលខុសត្រូវលក្ខណៈវិមជ្ឈការ ប្រធានប្រតិបត្តិនិង​នាយកនិពន្ធផ្តល់សិទ្ធិដល់​អ្នកគ្រប់គ្រងតាម​ផ្នែក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​និង​សម្រេចទៅលើ​ការ​បោះពុម្ភ។​ ក្រុមវិចារណកថានីមួយៗ ត្រូវបានប្រមូលផ្តុំឡើង​ដោយ​អ្នកសារព័ត៌មាន​ពហុជំនាញឬឯកទេសដែល​បំពេញ​ការងារ​ដោយ​ឯករាជ្យ។​

គុណសម្បត្តិ៖ ចម្រុះភាពនៃមាតិការ​ ការ​ប្រកួតប្រជែង​ស្មើរភាព ការ​បំពេញការងារល្អ សម្បូរទៅដោយ​អ្នកឯកទេសខ្ពស់
គុណវិបត្តិ៖ ការបំពេញការងារលាក់បាំង អ្នកឯកទេសច្រើនពេក ខ្វះការ​ពិចារណា​ទៅលើ​ផ្នែកដទៃ អភិជនភាព។​

ការ​ដាស់តឿន៖ ប្រព័ន្ធគឺដំណើរការល្អទៅតាម​មនុស្សដែល​អនុវត្តន៍វា