Menu

៦-ការអត្ថាធិប្បាយ

អ្នកសារព័ត៌មាន​គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ អត្តចរិក​របស់ពួកគេ ភាពងាយរងគ្រោះ ការ​អប់រំ អារម្មណ៍ ជំនឿ ទណ្ឌវាទគឺ​សុទ្ធតែអាចជះឥទ្ធិពល​ដល់​ការ​បង្ហាញ​ការពិត​របស់ពួកគេ ទោះបីជាពួកគេ​ខំប្រឹង​រក្សាគម្លាត​ពីកត្តាទាំងនោះ​យ៉ាងណាក៏ដោយ។  វិធីដ៏ល្អបំផុត​​ដើម្បី​បង្ហាញ​អំពី​ភាព​ស្មោះត្រង់​របស់អ្នកសារព័ត៌មាន​ ចំពោះ​មិត្តអ្នកអាន​គឺត្រូវ​ប្រាកដថា ពួកគេ​មិន​បាន​បញ្ចេញគំនិត​ផ្ទាល់ខ្លួន​លាយឡំ​ក្នុង​ព្រឹត្តិការណ៍ពិត។​

ការជៀសវាង​ការ​បង្កប់​ការរិះគន់

សូម្បីតែរឿងដែល​មាន​សេចក្តីពិត​បំផុត​ក៏នៅ​តែ​មាន​ការ​លាយឡំ​គំនិត​របស់អ្នកនិពន្ធនៅក្នុងនោះ។​ មិនថាត្រូវ​បានសរសេរ​ដោយ​ឡែក ឬភ្ជាប់គ្នានោះទេ នាមមួយ កិរិយាសព្ទមួយ ឬគុណនាមមួយ​ សុទ្ធតែអាច​នាំឲ្យ​មាន​ការ​កាត់​ន័យ​ខុស​នៅ​ក្នុង​អត្ថបទមួយ។​

 ការ​សរសេរថា “អ្នកធនាគា Mark Pesos…” គឺខុសទៅនិងពាក្យ​ “អ្នកជួញដូរ Mark Pesos…”. ការនិយាយថា Mark Pesos គឺ​ជា​អ្នកធនាគារ​គឺ​ជាការ​និយាយការ​ពិត។ ការដែលហៅគាត់ថា ជាអ្នកជួញដូរគឺជា​ការ​បញ្ចូល​គំនិតផ្ទាល់ខ្លួន​ក្នុង​ការ​ពិត។​

ការ​ប្រើប្រាស់ពាក្យត្រឹមត្រូវគឺសំខាន់ខ្លាំងណាស់។

អ្នកត្រូវប្រាកដថាបានប្រើប្រាស់ពាក្យត្រឹមត្រូវនៅក្នុងការ​សរសេរ ពាក្យត្រឹមត្រូវ​ជាពាក្យដែល​មិនជំរុញ​ឲ្យ​មាន​ការ​កាត់ន័យ

ការ​ញែក​ទស្សនៈផ្ទាល់​ខ្លួន​

គុណតម្លៃរបស់អ្នកសារព័ត៌មាន​គឺឋិត​នៅ​ក្នុង​ការ​តតាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។​ ពួកគេ​ទាមទារសិទ្ធិសម្រាប់អ្នកដទៃ ដូច្នេះ​វាជា​រឿង​ធម្មតាទេ​ដែល​អ្នកសារព័ត៌មាន​អនុវត្តសិទ្ធិនេះមុនគេ។​ ក្នុងនាម​ជា​មិត្តអ្នកអាន ពួកគេ​មាន​សិទ្ធិក្នុង​ការ​រំពឹង​ទុកថា​អ្នកវិជ្ជាជីវៈ​សារព័ត៌មាន​ដែល​បាន​សង្កេត​មើល​ព្រឹត្តិការណ៍នេះ​គឺ​បានចែក​រំលែក​គំនិត​ដ៏ស្មោះត្រង់​របស់ពួកគេ​ចំពោះ​ហេតុការណ៍នោះ​ដល់​មិត្តអ្នកអានយ៉ាង​ពិត​ប្រាកដមែន។​ វា​ជា​រឿង​ធម្មតាទេ​នៅ​ក្នុង​ការ​មាន​បទអត្ថធិប្បាយ​ក្នុង​អត្ថបទព័ត៌មាន​។​ ទោះបី​ជាយ៉ាងណាក៏ដោយ ការដែល​អ្នកសារព័ត៌មាន​ការពារ​សិទ្ធិរបស់​ពួកគេ​គឺ មិនមែន​ជា​ការ​ប្រយុទ្ធ​ក្នុងន័យនយោបាយ​នោះទេ។​ វាមានវិធីមួយ​ដើម្បី​ធានា​ឲ្យ​បាននូវ​ការ​រាយការណ៍ព័ត៌មាន​ទាន់​ហេតុការណ៍ពិត​ឥតលំអៀង៖ គឺ​ការញែក​ការ​រាយការណ៍ពិត​ចេញ​ពី​ការ​បញ្ចេញគំនិត​ផ្ទាល់ខ្លួន​ ញែកពួកវា​ឲ្យដាច់ពីគ្នា។​ តាមជាក់ស្តែង៖ សរសេ​អត្ថបទពីរដែល​អត្ថបទមួយ​ពណ៌នា​អំពី​ការ​ពិត​នៃព្រឹត្តិការណ៍នោះ​ និងអត្ថបទមួយទៀត​អត្ថាធិប្បាយទៅលើ​ការ​ពិតនោះ។​ បែបបទ៖ សរសេរ​ពុម្ភអក្សរពីរផ្សេងគ្នាសម្រាប់​អត្ថបទទាំងពីរនេះ។​ បង្ហាញពីភាពខុសគ្នារវាង​អត្ថបទទាំងពីរនេះ៖ សរសេរ​អំពីការ​ពិតមុន បន្ទាប់មកបទអត្ថាធិប្បាយ ប្រើ​ចំណងជើង​ធំ​សម្រាប់​អត្ថបទពិត​ និង​ចំណងជើងតូច​សម្រាប់​បទអត្ថាធិប្បាយ។​

ទម្រង់​នៃបទអត្ថាធិប្បាយគឺពិត​ជា​សំខាន់ខ្លាំងណាស់។​

បទអត្ថាធិប្បាយគឺជាការ​តែងសេចក្តី​អំពីការ​ពិត។​ ទោះជាយ៉ាងណាក៏ដោយ ការតែងសេចក្តីនីមួយៗតែងតែជះឥទ្ធិពល​ខុស​គ្នា​ដល់​អ្នកអាន។​ វាក៏ដូចគ្នាទៅនិង​បទអត្ថាធិប្បាយដែរ៖ បទអត្ថាធិប្បាយខ្លះ​មាន​លក្ខណៈទូលំទូលាយ ប៉ុន្តែខ្លះទៀត​បង្កប់នូវ​ការត្រិះរិះពិចារណា​វែង​ឆ្ងាយ។​

បទអត្ថាធិប្បាយទាំងបីប្រភេទ

ជាមួយនិង​អត្ថបទខ្លី គំនិត​នោះ​អាច​ជា​ភ្លើងបំភ្លឺ​និង​បញ្ចេញ​ជា​ភាព​កំប្លុកកំប្លែង​សម្រាប់​បទអត្ថាធិប្បាយ។​ អត្ថបទ​កាន់តែខ្លី ឥទ្ធិពល​របស់វា​កាន់តែខ្លាំង៖ “នាព្រឹកនោះដែរ Mark Pesos បាន​ប្រកាស​ឲ្យ​មិត្តរួម​ការងារ​របស់គាត់​បន្តឹងខ្សែរក្រវ៉ាត់ ហេតុអ្វីបានជា​គាត់មិនដាក់ដៃ​នៅ​ក្នុង​ខោប៉ាវខោ…?” 

ជាមួយ​និង​ទម្រង់វែង​ជាង​នេះ បទវិចារណកថាគឺ​ស្រប​ទៅ​និង​ទម្រង់​អត្ថាធិប្បាយពីរផ្សេងទៀត​៖ វាផ្តល់​ឲ្យ​អ្នកអាននូវ​ការ​ពិភាក្សាដេញដោល​ ឬ​ការ​រិះគន់។​

 វិចារណកថា​គឺ​ជា​អត្ថបទ​ដែល​មាន​បែបបទ​កម្រិត​ខ្ពស់​ជាងនេះ។ ប្រ​យោគ​នាំមុខ​រវាង​វា​នាំមកនូវ​ការ​ប្រមូលផ្តុំខ្លឹមសារ ហើយ​ប្រយោគ​បញ្ចប់​គឺនាំមកនូវ​ផលវិនាស។​ “ ដើម្បី​ឲ្យ​ការ​ស្វែង​រកប្រាក់ចំណេញជូន​ក្រុមហ៊ុន​កាន់តែមាន​តម្លាភាពឡើង  Mark Pesos​  បាន​ធ្វើ​ឲ្យខ្លួនឯងធ្លាក់​ក្នុង​ស្ថាន​ភាព​ដ៏គ្រោះថ្នាក់​។ ប៉ុន្មានថ្ងៃមុន​ពេល​ដែល​គាត់ត្រូវបានចាប់​ជា​ចំណាប់ខ្មាំង គាត់​មិនស្តាប់​ការ​ឲ្យ​យោបល់​របស់អ្នកដទៃ ហើយ​បាន​បញ្ឈប់​ក្រុម​សន្តិសុខ​ដែល​តែងតែការពារ​សុវត្ថិភាពរបស់គាត់។​    កាល​ពីម្សិលមិញ គាត់បានប្រកាសអំពី​ការ​សម្រេច​ចិត្តមួយ​ដែល​ត្រូវ​បាន​អ្នក​សង្កេតការណ៍ចាត់ទុកថាជារឿងដ៏អយុត្តិធម៌បំផុត​ គឺការ​កាត់បន្ថយកម្លាំងពលកម្ម​មួយភាគបី​របស់ធនាគារ  Dosh។ មិនបាច់ឆ្ងល់នោះទេ បុគ្គលិក​របស់គាត់ច្បាស់​ជា​លួចជប់លៀង​ស្ងាត់ៗ​ចំពោះ​ការចាប់ខ្លួន​របស់គាត់៖ នៅទីបំផុត​រឿង​នេះ​ពិត​ជា​បាន​កើតឡើងមែន! 

វិចារណកថា​ថ្លែង​ពីអារម្មណ៍​បាននាំមកនូវ​អារម្មណ៍ដ៏លេចធ្លោ។​ វាគឺជាការ​អះអាង​ច្រើនជាង​ការ​ពិភាក្សាវែកញែក៖ “លុយពីរបីលាន​ វាមាន​អត្ថន័យបែបណាសម្រាប់ Mark Pesos? បើគីត​ពីបុគ្គលិក​ដែល​គាត់បានបញ្ឈប់” 

អ្នកនិពន្ធនិង​អ្នកសារព័ត៌មាន​អាច​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សារព័ត៌មាន​

វិចារណាកថាតែងតែត្រូវ​មាន​ដាក់​អត្ថលេខា​របស់អ្នកនិពន្ធនៅខាង​លើ​ឬចុងទំព័រដើម្បី​ធានា​អំពី​តម្លាភាព​និងដើម្បី​គោរព​ដល់​មិត្ត​អ្នកអាន។​ ការ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ទៅ​លើ​ខ្លឹមសារ​ព័ត៌មាន​គឺ​ជាបន្ទុក​របស់​អ្នកនិពន្ធ ប៉ុន្តែ​ចាងហ្វាងការសែតដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​បោះ​ផ្សាយ​ក៏ត្រូវ​មាន​ទំនួលខុស​ត្រូវ​ប្រយោល​ទៅលើ​បញ្ហានេះផងដែរ។​

ក្នុងករណី​ដែល​អ្នកនិពន្ធពីរ​អ្នក​នៅ​ក្នុង​បន្ទប់ព័ត៌មាន​មាន​គំនិត​ខុសគ្នា​ ហើយ​ពួកគេ​នៅ​តែ​មិន​អាចមាន​គំនិតស្របគ្នាមួយ​ក្នុង​ពេល​សរសេរ​បទអត្ថាធិប្បាយ វា​ជា​រឿង​ធម្មតាទេ​ក្នុង​ការ​បោះពុម្ភបទអត្ថា​ធិប្បាយពីរ​ដែលបង្ហាញពីគំនិតខុសគ្នានេះ។​ មិត្តអ្នកអាន​នឹង​រីករាយចំពោះ​បទអត្ថាធិប្បាយប្រភេទនេះ។​

វិចារណកថាព័ត៌មាន​អនាមិក​តែងតែបញ្ចេញមតិ​របស់​ពួកគេ​ក្នុងនាម​ជា​សារព័ត៌មាន​នៃការ​សែតដែល​ត្រូវ​បានបោះពុម្ភផ្សាយនោះ ដូច្នេះ​ចាង​ហ្វាយ​ការសែត​ត្រូវ​មាន​ទំនួល​ខុសត្រូវចំពោះបញ្ហានេះ។​