ការជៀសវាងការបង្កប់ការរិះគន់
សូម្បីតែរឿងដែលមានសេចក្តីពិតបំផុតក៏នៅតែមានការលាយឡំគំនិតរបស់អ្នកនិពន្ធនៅក្នុងនោះ។ មិនថាត្រូវបានសរសេរដោយឡែក ឬភ្ជាប់គ្នានោះទេ នាមមួយ កិរិយាសព្ទមួយ ឬគុណនាមមួយ សុទ្ធតែអាចនាំឲ្យមានការកាត់ន័យខុសនៅក្នុងអត្ថបទមួយ។
ការសរសេរថា “អ្នកធនាគា Mark Pesos…” គឺខុសទៅនិងពាក្យ “អ្នកជួញដូរ Mark Pesos…”. ការនិយាយថា Mark Pesos គឺជាអ្នកធនាគារគឺជាការនិយាយការពិត។ ការដែលហៅគាត់ថា ជាអ្នកជួញដូរគឺជាការបញ្ចូលគំនិតផ្ទាល់ខ្លួនក្នុងការពិត។
ការប្រើប្រាស់ពាក្យត្រឹមត្រូវគឺសំខាន់ខ្លាំងណាស់។
អ្នកត្រូវប្រាកដថាបានប្រើប្រាស់ពាក្យត្រឹមត្រូវនៅក្នុងការសរសេរ ពាក្យត្រឹមត្រូវជាពាក្យដែលមិនជំរុញឲ្យមានការកាត់ន័យ
ការញែកទស្សនៈផ្ទាល់ខ្លួន
គុណតម្លៃរបស់អ្នកសារព័ត៌មានគឺឋិតនៅក្នុងការតតាំងសេរីភាពក្នុងការបញ្ចេញមតិ។ ពួកគេទាមទារសិទ្ធិសម្រាប់អ្នកដទៃ ដូច្នេះវាជារឿងធម្មតាទេដែលអ្នកសារព័ត៌មានអនុវត្តសិទ្ធិនេះមុនគេ។ ក្នុងនាមជាមិត្តអ្នកអាន ពួកគេមានសិទ្ធិក្នុងការរំពឹងទុកថាអ្នកវិជ្ជាជីវៈសារព័ត៌មានដែលបានសង្កេតមើលព្រឹត្តិការណ៍នេះគឺបានចែករំលែកគំនិតដ៏ស្មោះត្រង់របស់ពួកគេចំពោះហេតុការណ៍នោះដល់មិត្តអ្នកអានយ៉ាងពិតប្រាកដមែន។ វាជារឿងធម្មតាទេនៅក្នុងការមានបទអត្ថធិប្បាយក្នុងអត្ថបទព័ត៌មាន។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលអ្នកសារព័ត៌មានការពារសិទ្ធិរបស់ពួកគេគឺ មិនមែនជាការប្រយុទ្ធក្នុងន័យនយោបាយនោះទេ។ វាមានវិធីមួយដើម្បីធានាឲ្យបាននូវការរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ពិតឥតលំអៀង៖ គឺការញែកការរាយការណ៍ពិតចេញពីការបញ្ចេញគំនិតផ្ទាល់ខ្លួន ញែកពួកវាឲ្យដាច់ពីគ្នា។ តាមជាក់ស្តែង៖ សរសេអត្ថបទពីរដែលអត្ថបទមួយពណ៌នាអំពីការពិតនៃព្រឹត្តិការណ៍នោះ និងអត្ថបទមួយទៀតអត្ថាធិប្បាយទៅលើការពិតនោះ។ បែបបទ៖ សរសេរពុម្ភអក្សរពីរផ្សេងគ្នាសម្រាប់អត្ថបទទាំងពីរនេះ។ បង្ហាញពីភាពខុសគ្នារវាងអត្ថបទទាំងពីរនេះ៖ សរសេរអំពីការពិតមុន បន្ទាប់មកបទអត្ថាធិប្បាយ ប្រើចំណងជើងធំសម្រាប់អត្ថបទពិត និងចំណងជើងតូចសម្រាប់បទអត្ថាធិប្បាយ។
ទម្រង់នៃបទអត្ថាធិប្បាយគឺពិតជាសំខាន់ខ្លាំងណាស់។
បទអត្ថាធិប្បាយគឺជាការតែងសេចក្តីអំពីការពិត។ ទោះជាយ៉ាងណាក៏ដោយ ការតែងសេចក្តីនីមួយៗតែងតែជះឥទ្ធិពលខុសគ្នាដល់អ្នកអាន។ វាក៏ដូចគ្នាទៅនិងបទអត្ថាធិប្បាយដែរ៖ បទអត្ថាធិប្បាយខ្លះមានលក្ខណៈទូលំទូលាយ ប៉ុន្តែខ្លះទៀតបង្កប់នូវការត្រិះរិះពិចារណាវែងឆ្ងាយ។
បទអត្ថាធិប្បាយទាំងបីប្រភេទ
ជាមួយនិងអត្ថបទខ្លី គំនិតនោះអាចជាភ្លើងបំភ្លឺនិងបញ្ចេញជាភាពកំប្លុកកំប្លែងសម្រាប់បទអត្ថាធិប្បាយ។ អត្ថបទកាន់តែខ្លី ឥទ្ធិពលរបស់វាកាន់តែខ្លាំង៖ “នាព្រឹកនោះដែរ Mark Pesos បានប្រកាសឲ្យមិត្តរួមការងាររបស់គាត់បន្តឹងខ្សែរក្រវ៉ាត់ ហេតុអ្វីបានជាគាត់មិនដាក់ដៃនៅក្នុងខោប៉ាវខោ…?”
ជាមួយនិងទម្រង់វែងជាងនេះ បទវិចារណកថាគឺស្របទៅនិងទម្រង់អត្ថាធិប្បាយពីរផ្សេងទៀត៖ វាផ្តល់ឲ្យអ្នកអាននូវការពិភាក្សាដេញដោល ឬការរិះគន់។
វិចារណកថាគឺជាអត្ថបទដែលមានបែបបទកម្រិតខ្ពស់ជាងនេះ។ ប្រយោគនាំមុខរវាងវានាំមកនូវការប្រមូលផ្តុំខ្លឹមសារ ហើយប្រយោគបញ្ចប់គឺនាំមកនូវផលវិនាស។ “ ដើម្បីឲ្យការស្វែងរកប្រាក់ចំណេញជូនក្រុមហ៊ុនកាន់តែមានតម្លាភាពឡើង Mark Pesos បានធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ ប៉ុន្មានថ្ងៃមុនពេលដែលគាត់ត្រូវបានចាប់ជាចំណាប់ខ្មាំង គាត់មិនស្តាប់ការឲ្យយោបល់របស់អ្នកដទៃ ហើយបានបញ្ឈប់ក្រុមសន្តិសុខដែលតែងតែការពារសុវត្ថិភាពរបស់គាត់។ កាលពីម្សិលមិញ គាត់បានប្រកាសអំពីការសម្រេចចិត្តមួយដែលត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថាជារឿងដ៏អយុត្តិធម៌បំផុត គឺការកាត់បន្ថយកម្លាំងពលកម្មមួយភាគបីរបស់ធនាគារ Dosh។ មិនបាច់ឆ្ងល់នោះទេ បុគ្គលិករបស់គាត់ច្បាស់ជាលួចជប់លៀងស្ងាត់ៗចំពោះការចាប់ខ្លួនរបស់គាត់៖ នៅទីបំផុតរឿងនេះពិតជាបានកើតឡើងមែន!
វិចារណកថាថ្លែងពីអារម្មណ៍បាននាំមកនូវអារម្មណ៍ដ៏លេចធ្លោ។ វាគឺជាការអះអាងច្រើនជាងការពិភាក្សាវែកញែក៖ “លុយពីរបីលាន វាមានអត្ថន័យបែបណាសម្រាប់ Mark Pesos? បើគីតពីបុគ្គលិកដែលគាត់បានបញ្ឈប់”
អ្នកនិពន្ធនិងអ្នកសារព័ត៌មានអាចជាអ្នកទទួលខុសត្រូវចំពោះសារព័ត៌មាន
វិចារណាកថាតែងតែត្រូវមានដាក់អត្ថលេខារបស់អ្នកនិពន្ធនៅខាងលើឬចុងទំព័រដើម្បីធានាអំពីតម្លាភាពនិងដើម្បីគោរពដល់មិត្តអ្នកអាន។ ការទទួលខុសត្រូវដោយផ្ទាល់ទៅលើខ្លឹមសារព័ត៌មានគឺជាបន្ទុករបស់អ្នកនិពន្ធ ប៉ុន្តែចាងហ្វាងការសែតដែលមានកាតព្វកិច្ចក្នុងការបោះផ្សាយក៏ត្រូវមានទំនួលខុសត្រូវប្រយោលទៅលើបញ្ហានេះផងដែរ។
ក្នុងករណីដែលអ្នកនិពន្ធពីរអ្នកនៅក្នុងបន្ទប់ព័ត៌មានមានគំនិតខុសគ្នា ហើយពួកគេនៅតែមិនអាចមានគំនិតស្របគ្នាមួយក្នុងពេលសរសេរបទអត្ថាធិប្បាយ វាជារឿងធម្មតាទេក្នុងការបោះពុម្ភបទអត្ថាធិប្បាយពីរដែលបង្ហាញពីគំនិតខុសគ្នានេះ។ មិត្តអ្នកអាននឹងរីករាយចំពោះបទអត្ថាធិប្បាយប្រភេទនេះ។
វិចារណកថាព័ត៌មានអនាមិកតែងតែបញ្ចេញមតិរបស់ពួកគេក្នុងនាមជាសារព័ត៌មាននៃការសែតដែលត្រូវបានបោះពុម្ភផ្សាយនោះ ដូច្នេះចាងហ្វាយការសែតត្រូវមានទំនួលខុសត្រូវចំពោះបញ្ហានេះ។