ការសង្កេតការពិត… ប៉ុន្តែត្រូវប្រុងប្រយ័ត្ន
ការសង្កេតការពិតមិនបានន័យថា ជាការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវទាំងស្រុងនោះទេ។ ព័ត៌មានដាច់ខាត់ត្រូវតែពណ៌នាតាមលំដាប់លំដោយ មានមតិការ ហើយធ្វើការពន្យល់ពីដើមហេតុដែលនាំឲ្យកើតមានវាឡើង បើចាំបាច់វាត្រូវតែមានភាពស៊ីគ្នា។ នេះតម្រូវឲ្យមានការសង្កេតយ៉ាងសកម្មទៅលើការពិត ជៀសជាងការមិនសង្កេត។
ការពិតដែលត្រូវបានបង្ហាញឡើងដោយគ្មានការរើសអើង ខុសប្រធានបទឬការបង្ហាញអំពីហេតុការណ៍ក្តៅគគុកនឹងត្រូវចាត់ទុកជាការកុហក ប្រសិនបើវាមានភាពមិនត្រឹមត្រូវតែបន្តិចនោះ។ នៅពេលដែលអ្នកកាសែតដ៏ស្មោះត្រង់សារភាពអំពីកំហុសដោយអចេតនារបស់គេ៖ យើងនឹងមិនដឹងអំពីព្រឹត្តិការណ៍ដែលបានកើតឡើងពិតៗនោះទេ។
គោរពដល់ការផ្តល់សក្ខីកម្មរបស់សាក្សី… ដោយគ្មានការយល់ស្របចំពោះពួកគេ
ការគោរពចម្លើយរបស់សាក្សីមិនបានន័យថា ជាការផ្សព្វផ្សាយពីវាដោយគ្មានការបកស្រាយខុសនោះទេ។ នេះក៏ប្រាប់ដល់អ្នកអានអំពីស្ថានភាពដែលសាក្សីត្រូវបានសួរ អត្តសញ្ញាណរបស់សាក្សី និងថាការលើកឡើងរបស់ពួកគេស្របច្បាប់ឬក៏អត់។ ប្រសិនបើសាក្សីផ្តល់ចម្លើយដោយឋិតក្នុងស្ថានភាពសន្តំ អ្នកសារព័ត៌មានមិនត្រូវបង្ហាញដល់អ្នកអានដឹងថាអ្នកសារព័ត៌មានមានការជឿទៅលើចម្លើយនោះទេ។
ទោះបីជាពេលខ្លះពួកគេមានការថ្លឹងថ្លែងសាច់រឿងយ៉ាងណាក៏ដោយ ក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះការសរសេរដើម្បីជៀសវាងភាពមិនច្បាស់លាស់។ បើតាមចម្លើយរបស់សាក្សី… សាក្សីបាននិយាយថា… លោក X បានឃើញគ្រប់យ៉ាង៖ “ខ្ញុំនៅកន្លែងកើតហេតុ” គាត់បាននិយាយថា… “ខ្ញុំបានឃើញ…”.
គោរពដល់មតិ… ដោយគ្មានការប្រកាន់ភ្ជាប់មតិណាមួយ
អ្នកសារព័ត៌មានពឹងផ្អែកទៅលើមតិយោបល់ទាំងអស់ ទោះបីជាគេមិនពេញចិត្តមតិនោះក៏ដោយ ហើយគេក៏មិនប្រកាន់ភ្ជាប់យកមតិណាមួយដែរ។ “ព័ត៌មាន” ដែលមានប្រភពពីស្ថាប័ន (ចេញដោយសារព័ត៌មាន សេចក្តីប្រកាសជាដើម) គឺត្រូវតែប្រុងប្រយ័ត្នចំពោះវាដូចព័ត៌មានដែលមានប្រភពផ្សេងទៀតដែរ។
សាធារណៈជនមានសិទ្ធក្នុងការរំពឹងឲ្យអ្នកសារព័ត៌មានពន្យល់អំពី “ហេតុផល” និង “របៀប” ដែលអ្នកសារព័ត៌មានផ្សព្វផ្សាយអំពីព័ត៌មាននោះក៏ដូចជាចេតនារបស់ពួកគេ។ ត្រូវតែសរសេរតាមបែប “i”s. ប្រើប្រាស់ទម្រង់ច្បាស់លាស់ (ដកឃ្លាត្រឹមត្រូវ ឃ្លាភ្ជាប់ច្បាស់លាស់ជាដើម) ក៏ដូចជាមិនត្រូវបង្ហាញថា ព័ត៌មាននេះបង្ហាញអំពីគំនិតពីប្រភពផ្លូវការណាមួយ។
ប្រសិនបើអ្នកនាំពាក្យរបស់សាធារណៈជន Dosh ធ្វើការថ្លែងការណ៍៖ “អនាគតរបស់ធនាគារ Dosh គឺត្រជះត្រចង់ជាងពេលណាៗទាំងអស់ វាត្រូវបោះពុម្ភឡើងដោយគ្មានការលំអៀង។ ឧទាហរណ៍ ត្រូវដាក់សញ្ញាធ្មេញកណ្តុរនៅឃ្លាដែលដកស្រង់នោះ ដើម្បីបង្ហាញថាឃ្លានេះគឺចេញមកពីក្រុមអ្នកនិយាយនោះ មិនមែនជាមតិរបស់ការសែតនោះទេ។ ធនាគារ Dosh បានបង្ហាញថា “អនាគតរបស់ពួកគេត្រជះត្រចង់ជាងពេលណាៗទាំងអស់”។
ច្បាប់ដ៏សំខាន់៖ រក្សាគម្លាតរបស់អ្នក
“វិធីសាស្រ្តសារព័ត៌មាន” គឺរក្សាគម្លាត់របស់អ្នកពី សម្រស់របស់អ្នកដទៃ មនោសញ្ចេតនារបស់អ្នកដទៃ និងអ្នកខ្លួនឯង។ ក្នុងនាមជាអ្នកកាសែត អ្នកត្រូវយកចិត្តអ្នកអានដាក់ចិត្តខ្លួនឯង និងសួរខ្លួនឯងថា៖ អ្វីដែលខ្ញុំកំពុងសរសេរ និងអ្វីដែលខ្ញុំចង់បង្ហាញ តើអ្នកអានអាចយល់ដែរឬទេ?
បើសិនបើអ្នកមានភាពមិនច្បាស់តែបន្តិច សូមសរសេរឡើងវិញ