Menu

6. ត្រៀមខ្លួនជាស្រេចចុះទៅកាន់គោលដៅ

ការជ្រើសរើសមុំគឺជារឿងសំខាន់ណាស់។ មុំគឺជាផ្លូវដែលនឹងដឹកនាំព័ត៌មានឆ្ពោះទៅរកគោលបំណងដែលចង់បាន។ តារាងទ្វេធាតុអនុញ្ញាតឲ្យអ្នកសារព័ត៌មានមើលឃើញនូវលទ្ធភាពទាំងអស់ និងរៀបចំផែនការត្រឹមត្រូវដើម្បីបង្កើតព័ត៌មានឲ្យបានច្រើនបំផុត។

ឧទាហរណ៍ មានហេតុការណ៍គ្រោះទឹកជំនន់កើតឡើងនៅក្នុងភូមិមួយ។

  • បង្កើតតារាងមួយ
  • ជួរឈរ៖ រាយនាមអ្នកពាក់ព័ន្ធទាំងអស់ក្នុងហេតុការណ៍នេះ (តើមាននរណាខ្លះ?)។
  • ជួរដេក៖ សរសេរគ្រប់ប្រធានបទដែលអាចនឹងធ្វើ (តើអ្វី?)
  • បំពេញតារាង ដោយបញ្ចូលព័ត៌មានទាំងអស់ដែលប្រមូលបាន៖ បណ្ណសារ ឯកសារស្រាវជ្រាវ ការសម្ភាសតាមទូរស័ព្ទ សេចក្តីប្រកាសព័ត៌មាន និងសក្ខីកម្មផ្សេងៗតាមអ៊ីនធឺណេតជាដើម។
  • ស្វែងរកប្រអប់ទទេ៖ នេះជាអ្វីដែលអ្នកត្រូវតាមដាន ដើម្បីបង្កើតនូវតម្លៃបន្ថែមសម្រាប់សេចក្តីរាយការណ៍ព័ត៌មាន។ ដូចក្នុងឧទាហរណ៍ខាងក្រោមនេះ អភិបាលខេត្តមិនបញ្ជាក់ពីមូលហេតុអ្វីទាំងអស់ដែលនាំឲ្យកើតគ្រោះទឹកជំនន់ នេះជាអ្វីដែលអ្នកសារព័ត៌មានត្រូវជជីករកមូលហេតុឲ្យបាន។
  • កំណត់អ័ក្សដែលបង្កើតប្រធានបទ ឬបញ្ហាសំខាន់បំផុតសម្រាប់ធ្វើសេចក្តីរាយការណ៍ព័ត៌មានលើកក្រោយ​ ដោយគូសគំនូសបញ្ជាក់។

ប្រធានបទ

(អ្វី)

នរណា

(ភាគីពាក់ព័ន្ធ)

បញ្ហាបច្ចេកទេស

ឧប្បត្តិហេតុ

ប្រតិបត្តិការជួយសង្គ្រោះ

ដំណោះស្រាយបច្ចេកទេស

ជនរងគ្រោះតាមដងទន្លេ

 

លិចទឹកជាន់ក្រោម

ដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រនៅពេលយប់

ស្នើសុំជំនួយឧបត្ថម្ភដើម្បីសាងសង់លំនៅដ្ឋានឡើងវិញ

ពលរដ្ឋរងគ្រោះ

 

លោកឪបានភ្ញាក់មមិងមមាំង

មកដល់យឺតពេល

 

មេភូមិ

គ្មានជំនួយពីរដ្ឋក្នុងការស្តារទំនប់

មិនអាចទប់ទល់នឹងលំហូរទឹកបាន

ការសម្របសម្រួលមិនល្អ/ក្រុមជួយសង្គ្រោះមកដល់យឺត

អនាគតនៃភូមិស្ថិតក្នុងគ្រោះថ្នាក់

អភិបាលខេត្ត

??

ការសម្របសម្រួលផ្តល់ជំនួយ

ផែនការសង្គ្រោះដំណើរការល្អ

បំផ្លាញលំនៅដ្ឋានក្នុងតំបន់ជន់លិច

ស្ថាបត្យករ

ទំនប់ទ្រុឌទ្រោម

 

 

ប្រកាសថា «កុំឲ្យសាងសង់នៅតំបន់ដែលងាយរងគ្រោះ»

ក្រុមសង្គ្រោះ/ភ្នាក់ងារពន្លត់អគ្គិភ័យ

 

តុល្យការនៃពលរដ្ឋដែលត្រូវបានជួយសង្គ្រោះ និងអ្នកបាត់ខ្លួន

គ្មានមធ្យោបាយគ្រប់គ្រាន់ដើម្បីជួយទាន់ពេលវេលា

 

អ្នកនេសាទ

 

ឃើញរលកបោកបក់ ពីរម៉ោងមុនហេតុការណ៍កើតឡើង

 

លុបចោលគម្រោងសាងសង់កំពង់ផែលំហែកម្សាន្ត

តាមគំរូឧទាហរណ៍ដូចគ្នានេះ អ្នកអាចគូសសញ្ញាខ្វែងក្នុងប្រអប់ភាគីពាក់ព័ន្ធ និងទីកន្លែង (នរណា/នៅឯណា) ឬភាគីពាក់ព័ន្ធ និងកាលបរិច្ឆេទ (នរណា/ពេលណា)។ល។ និងត្រៀមសំណួរចាប់អារម្មណ៍ផ្សេងៗទៀត។