Menu

16. របៀបសរសេរសេចក្តីអត្ថាធិប្បាយនៃសេចក្តីរាយការណ៍

សេចក្តីផ្តើម និងសេចក្តីបញ្ចប់ (ការអត្ថាធិប្បាយនាពេលចាប់ផ្តើម និងនៅទីបញ្ចប់នៃសេចក្តីរាយការណ៍) មានសារសំខាន់ណាស់ក្នុងការធ្វើឲ្យរឿងរ៉ាវមានភាពច្បាស់លាស់ និងមានផលប៉ះពាល់ចំពោះទូរទស្សនិកជន។ សេចក្តីរាយការណ៍រីកចម្រើនទៅមុខពីឈុតមួយទៅឈុតមួយទៀត តាមរយៈ « ការអត្ថាធិប្បាយពន្យល់ » ដែលអមដោយរូបភាព ឬតាមរយៈរូបភាពសំខាន់ៗ ដែលអមដោយ « ការអត្ថាធិប្បាយគន្លឹះ »។ ការអត្ថាធិប្បាយក៏អាចណែនាំពីការសម្ភាសន៍ ឬពន្យល់ពីស្ថានភាពមួយផងដែរ។

ជាបឋម អ្នកយកព័ត៌មានត្រូវសរសេរសេចក្តីណែនាំរឿង រួចផ្ញើទៅកាន់អ្នកអត្ថាធិប្បាយក្នុងស្ទូឌីយោ។

ការធ្វើបែបនេះ មានអត្ថប្រយោជន៍ពីរយ៉ាង៖

  • អ្នកធ្វើអត្ថាធិប្បាយឆាប់យល់រឿងរ៉ាវលឿនបន្តិច ដើម្បីសរសេរសេចក្តីណែនាំរឿងឡើងវិញ និងបញ្ចូលសេចក្តីរាយការណ៍ឲ្យត្រូវទីតាំងក្នុងការផ្សាយព័ត៌មាន។
  • បន្ទាប់ពីប្រគល់ព័ត៌មានទាំងអស់ជូនអ្នកធ្វើអត្ថាធិប្បាយ ដើម្បីឲ្យគាត់ត្រៀមលក្ខណៈជាមុនហើយនោះ អំណឹះតទៅ អ្នកសារព័ត៌មានអាចផ្តោតលើការសរសេរសចក្តីផ្តើមដ៏គួរឲ្យទាក់ទាញបានហើយ។

ជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងការអត្ថាធិប្បាយ

អត្ថបទដែលសរសេរដោយអ្នកកាសែតមុនពេលកាត់ត មិនមែនជាសេចក្តីអត្ថាធិប្បាយទេ។ វាគ្រាន់តែជា « ឃ្លាំង » ព័ត៌មាន (ជាខ្លឹមសារដើមទាំងស្រុង) ដែលអ្នកសារព័ត៌មានត្រូវ៖

  • ស្រង់ព័ត៌មានសម្រាប់ចំណារលើអេក្រង់ ចំណងជើងរង និងសេចក្តីណែនាំ។
  • ដកអ្វីៗទាំងអស់ដែលបានបង្ហាញរួចទៅហើយនៅក្នុងរូបភាព សំឡេង និងការសម្ភាសន៍។
  • រៀបចំព័ត៌មានដែលនៅសេសសល់ឡើងវិញ ដោយគោរពតាមប្លង់ និងចង្វាក់នៃការកាត់ត និងរៀបពាក្យសាជាថ្មីដើម្បីឲ្យសមនឹងការផ្សាយតាមទូរទស្សន៍។

សរសេរសេចក្តីអត្ថាធិប្បាយសម្រាប់ឈុតនីមួយៗ

អ្នកយកព័ត៌មានត្រូវសរសេរសេចក្តីអត្ថាធិប្បាយឲ្យច្រើន (អត្ថាធិប្បាយទី១ + ទី២ + ទី៣…) ស្មើនឹងឈុតដែលមាននៅក្នុងបទយកការណ៍។ សេចក្តីអត្ថាធិប្បាយទាំងនេះមិនមាន « រចនាសម្ព័ន្ធ » ដូចគ្នាទេ៖

  • ការអត្ថាធិប្បាយពន្យល់៖ បញ្ចូលព័ត៌មានច្រើន និងឯករាជ្យពីរូបភាព។
  • ការអត្ថាធិប្បាយគន្លឹះ៖ សង្កត់ធ្ងន់លើឈុតសំខាន់ៗ និងបរិយាកាស ដោយបំពេញបន្ថែមនូវព័ត៌មានណាដែលមិនអាចបង្ហាញតាមរូបភាពបាន។ ការអត្ថាធិប្បាយនេះទាក់ទាញអ្នកទស្សនាដែលអាចនឹងចាប់អារម្មណ៍ចំពោះការពន្យល់បែបអរូបីបន្ថែមទៀត។
  • ការអត្ថាធិប្បាយផ្សេងៗទៀតណែនាំ ឬបកស្រាយបទសម្ភាសន៍ ដើម្បីពន្យល់ខ្លឹមសារនៃបទសម្ភាសន៍ ឬគូសបញ្ជាក់ពីលក្ខខណ្ឌនានានៃការផលិត។

គន្លឹះនៃសេចក្តីរាយការណ៍៖ សេចក្តីផ្តើមប្រកបដោយប្រសិទ្ធភាព និងសេចក្តីបញ្ចប់ដ៏ត្រឹមត្រូវ។

បន្ទាប់ពីសរសេរការអត្ថាធិប្បាយរួចរាល់ហើយ អ្នកសារព័ត៌មានត្រូវពិនិត្យមើលសេចក្តីផ្តើម និងសេចក្តីបញ្ចប់នៃសេចក្តីរាយការណ៍របស់ខ្លួនឡើងវិញ។ ត្រូវប្រើរូបមន្តពីរគឺ ទម្រង់ត្រូវឲ្យសាមញ្ញ តែខ្លឹមសារត្រូវឲ្យសម្បូរបែប។ រូបមន្តទាំងពីរនេះត្រូវប្រើរួមគ្នាជុំវិញប្រធានបទ និងគោលបំណងដែលចង់បង្ហាញ…។

សម្រិតសម្រាំងការសរសេរឲ្យបានល្អ

ភាគច្រើន ការអត្ថាធិប្បាយវែងពេកធ្វើឲ្យអ្នកសារព័ត៌មានបន្ថែមល្បឿននៃការអានរបស់គាត់។ ទោះជាយ៉ាណាក៏ដោយ គេនៅតែអាចបន្ថយទម្រង់នៃការអត្ថាធិប្បាយ ដោយមិនចាំបាច់សម្រួលអត្ថន័យទេ តែដោយធ្វើតាមវិធីដូចខាងក្រោម៖

  • ប្រើប្រាស់ពាក្យគន្លឹះ និងលុបចោលរាល់ពាក្យដែលគ្មានប្រយោជន៍។
  • ជៀសវាងពាក្យពេចន៍ច្រំដែល ឬពាក្យដែលនាំឲ្យរំខានដល់រូបភាព។
  • ដកពាក្យដែលមានរួចហើយនៅក្នុងសេចក្តីណែនាំ ឬបទសម្ភាសន៍។
  • ជ្រើសរើសពាក្យសំខាន់មួយចំនួន ដើម្បីសង្ខេបខ្លឹមសារនៃសេចក្តីរាយការណ៍។ ពាក្យទាំងនេះប្រដូចបានទៅនឹង « សេចក្តីយោង » ដែលមានតែមួយគត់ និងដំបូងបំផុតសម្រាប់សម្គាល់សេចក្តីរាយការណ៍។
  • ចំណាំ៖ ពាក្យស្មុគស្មាញតែមួយ (ដែលមិនបានពន្យល់ ឬគ្មានប្រយោជន៍) អាចរំខានដល់ការយល់សេចក្តីអត្ថាធិប្បាយទាំងមូល (ទោះបីជាការអត្ថាធិប្បាយនោះមានលក្ខណៈសាមញ្ញក៏ដោយ)។