Menu

12. ការបន្ថែមព័ត៌មានលើអេក្រង់៖ រូបភាពក្រាហ្វិកកុំព្យូទ័រ ចំណងជើង និងចំណារផ្សេងៗ

រូបភាពក្រាហ្វិកកុំព្យូទ័រត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើងៗនៅក្នុងការផ្សាយព័ត៌មានទូរទស្សន៍ ហើយបានក្លាយជា « ទម្រង់វីដេអូមួយ » នៃការផ្សាយព័ត៌មាន។ សម្រាប់ការធ្វើបទបង្ហាញក្នុងស្ទូឌីយោ ឬដំណាក់កាលណាមួយនៃសេចក្តីរាយការណ៍ព័ត៌មាន អ្នកសារព័ត៌មានត្រូវរៀបចំគំនូសបំព្រួញ ដោយភ្ជាប់នូវការបកស្រាយសង្ខេប ដើម្បីផ្តល់នូវព័ត៌មានខ្លី ហើយច្បាស់លាស់ ជាពិសេសទាក់ទងនឹងតួលេខ។

ចំណងជើង និងចំណើងជើងរងដែលត្រូវបានបញ្ចូលលើកញ្ចក់ទូរទស្សន៍ ផ្តល់នូវព័ត៌មានសំខាន់ៗ (ដូចជាឈ្មោះរបស់អ្នកផ្តល់ការសម្ភាសន៍ ទីកន្លែង និងកាលបរិច្ឆេទជាដើម)។ គួរចងចាំថា លក្ខណៈខ្លី តែច្បាស់លាស់ ធ្វើឲ្យងាយស្រួលក្នុងការអាន។

ដំបូន្មានមួយចំនួនអំពីរូបភាពក្រាហ្វិកកុំព្យូទ័រ

តារាង គំនូសតាង ឬរូបដែលធ្វើតាមរយៈក្រាហ្វិកកុំព្យូទ័រ « និយាយ » មានប្រសិទ្ធភាពជាងការអត្ថាធិប្បាយដ៏វែងអន្លាយ។ សេចក្តីសង្ខេបទាំងនេះដែលត្រូវបានគេមើលឃើញយ៉ាងឆាប់រហ័ស អាចឲ្យអ្នកសារព័ត៌មានផ្តល់នូវព័ត៌មានច្រើនជាង ហើយចំណាយពេលតិចជាង។ មានច្បាប់មួយចំនួនអំពីភាពងាយអានដែលអ្នកត្រូវគោរព៖

  • បំពេញតារាងផ្តល់ដោយប្រភពស្ថាប័ន

ក្នុងករណីនៃការប្រើប្រាស់តារាង « របស់ប្រភពខាងក្រៅ » អ្នកកាសែតត្រូវប្រាប់ពីប្រភពទិន្នន័យទាំងនោះដោយស្វ័យប្រវត្តិ ហើយប្រសិនបើនិយាយពីលទ្ធផលនៃការស្ទង់មតិ គឺចាំបាច់ត្រូវគូសបញ្ជាក់ពីចំនួនមនុស្សដែលចូលរួមក្នុងការស្ទង់មតិ និងវិសាលភាពនៃកំហុសឆ្គង។ ភាគច្រើន ចំណងជើងដែលផ្តល់ដោយប្រភពស្ថាប័ន គ្រាន់តែជាការពន្យល់មួយប៉ុណ្ណោះ ឧទាហរណ៍ « ការវិវត្តន៍នៃអត្រាកំណើតឆ្នាំ ២០១២ »។ ដូច្នេះ អ្នកកាសែតត្រូវបំពេញចំណងជើងបន្ថែម ដើម្បីឲ្យប្រែក្លាយទៅជាចំណងជើងព័ត៌មានពេញលេញ៖ « ឆ្នាំ២០១២ អត្រាកំណើតស្ទុះឡើងយ៉ាងខ្លាំងនៅទីក្រុងប៉ារីស »។

  • សម្រួលទិន្នន័យស្មុគស្មាញ
  • បែកចែកទិន្នន័យទៅជាតារាងច្រើនបន្តបន្ទាប់គ្នា។
  • រៀបចំរូបភាពក្រាហ្វិក ដោយធ្វើឲ្យព័ត៌មានបង្ហាញបន្តិចម្តងៗ។
  • សម្រួលការគណនាដោយផ្តល់លទ្ធផលមុនពេលគណនា និងដោយប្រមូលផ្តុំតួលេខដែលនៅជាមួយគ្នា។

ចំណងជើងរង (ចំណារលើអេក្រង់) បង្កប់ព័ត៌មាន និងអាចអានបាន

  • ចំពោះចំណងជើងរង គួរសរសេរយ៉ាងច្រើនបីបន្ទាត់ ពោលគឺចន្លោះពី ៣០ ទៅ ៤០ តួអក្សរ (រាប់បញ្ចូលទាំងដកឃ្លា)​ ក្នុងបន្ទាត់នីមួយៗ។
  • ពេលចុះបន្ទាត់ថ្មី ត្រូវគោរពតាមប្លុកនៃអត្ថន័យ។

ឧទាហរណ៍

អ៊ីវ ម៉ាតាំង

ប្រធានមជ្ឈមណ្ឌលទីក្រុងចម្ការទំពាំងបាយជូរ និងស្រា

J

អ៊ីវ ម៉ាតាំង

ប្រធានមជ្ឈមណ្ឌលទីក្រុង

ចម្ការទំពាំងបាយជូរ និងស្រា

L

  • ជៀសវាងសរសេរអក្សរកាត់

សម្រាប់អ្នកទស្សនា ការអានអក្សរវែង តែមានន័យគ្រប់គ្រាន់ងាយស្រួលជាងការអានអក្សរកាត់ ឧទាហរណ៍ ស.ភ (សហភាព)។

  • ពន្យល់អក្សរកាត់

            ប្រសិនបើអក្សរកាត់នោះត្រូវបានគេស្គាល់ជាទូទៅ អ្នកអាចដាក់ពាក្យកាត់នោះចុះ តែត្រូវបកស្រាយអត្ថន័យរបស់វាដាក់ក្នុងរង្វង់ក្រចកក្បែរនោះ។ ចំពោះអក្សរកាត់ដែលគេមិនសូវស្គាល់ ត្រូវពន្យល់អត្ថន័យវាដល់អ្នកទស្សនាជាមុនសិន សឹមដាក់អក្សរកាត់នោះក្នុងរង្វង់ក្រចក។

  • ដាក់ចំណងជើងរងសម្រាប់អ្នកផ្តល់បទសម្ភាសន៍ឲ្យបានត្រឹមត្រូវ
  • ចំណងជើងរងផ្តល់ព័ត៌មានអំពីអត្តសញ្ញាណរបស់អ្នកផ្តល់បទសម្ភាសន៍ ដូចជាគោត្តនាម នាម និងមុខងារទាក់ទងនឹងប្រធានបទនៃសេចក្តីរាយការណ៍។ ឧទាហរណ៍ « លោក ហ្សូអែល ហ្វុយរីហ្កា អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ AIR LIB »។
  • ជួនកាល ដោយសារជក់និយាយពេក អ្នកកាសែតភ្លេចសួរនាមត្រកូលរបស់អ្នកផ្តល់ការសម្ភាសន៍ដែលជាអ្នកគ្មានការងារធ្វើ យុវជន ស្រ្តី ជនបរទេស ជនអនាថាដែលកំពុងនិយាយក្នុងកញ្ចក់ទូរទស្សន៍។ ដូច្នេះ អត្តសញ្ញាណរបស់ពួកគេគឺមិនត្រូវបានបញ្ជាក់ដោយចំណងជើងរង ឬមានព័ត៌មានមិនពេញលេញ។

ឧទាហរណ៍៖ L « អ្នកស្រី ហ្វាប៊ីយូឡា អតីតបុគ្គលិកក្រុមហ៊ុន AIR LIB »។

J អ្នកសារព័ត៌មានអាចដាក់ចំណងជើងរងមិនពេញលេញបាន លុះត្រាតែមានសំណើសុំពីអ្នកផ្តល់បទសម្ភាសន៍ បើពុំដូច្នោះទេ គឺត្រូវតែបំពេញព័ត៌មានឲ្យពេញលេញ។ ផ្ទុយទៅវិញ មិនមែនអ្នកឆ្លើយសំណួរទាំងអស់សុទ្ធតែត្រូវបញ្ជាក់អត្តសញ្ញាណនោះទេ។ ប្រសិនបើវាមិនមែនជាការសម្ភាសន៍ពិតប្រាកដទេ ដូចជាក្នុងករណីសម្ភាសន៍តាមផ្លូវ គឺត្រូវជៀសវាងការសរសេរថា (« អ្នកដំណើរដែលមានកំហឹង » ឬ « លោកយាយគ្រូទាយ »។ល។)។

  • ដាក់ចំណងជើងរងបញ្ជាក់ព័ត៌មានពីទីកន្លែងដែលគេមិនសូវស្គាល់ ដោយកំណត់ទីតាំងធៀបទៅនឹងកន្លែងដែលអ្នកទស្សនាស្គាល់។

            ឧទាហរណ៍៖ ម៉ាឡាកូហ្វ (ជាយក្រុងប៉ារីស)។

  • ការបញ្ជាក់កាលបរិច្ឆេទនៅលើចំណងជើងរងមិនគិតពីថ្ងៃនៃការចាក់ផ្សាយលើកដំបូងទេ។

ថ្ងៃ ២៧ តុលា ២០១១ J

រសៀលថ្ងៃម្សិលម៉ិញ L

  • ដាក់ចំណងជើងរងពីក្រោមគ្រប់រូបភាពទាំងអស់ដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍បច្ចុប្បន្ន ឬរឿងរ៉ាវពិតនៃទីកន្លែង។
  • ប្រសិនបើអ្នកយកព័ត៌មានប្រើប្រាស់ « ឯកសារ » ពិតប្រាកដនោះ ចំណងជើងរងនៃ « បណ្ណសារ » ត្រូវជំនួសដោយចំណងជើងរងដែលមានព័ត៌មានបញ្ជាក់ពីទីកន្លែង និងកាលបរិច្ឆេទពិតប្រាកដនៃការថតរូបភាព។
  • ជាញឹកញាប់ ការដាក់ចំណងជើងរងនៃ « បណ្ណសារ » បញ្ជាក់ថា រូបភាពមួយចំនួននៃសេចក្តីរាយការណ៍ព័ត៌មានមិនមែនជារូបភាពថ្មីទេ។ ក្នុងការអនុវត្ត ត្រូវប្រុងប្រយ័ត្នកុំប្រើរូបភាព « ចាស់ៗ » ទាំងនោះពីសេចក្តីរាយការណ៍មួយទៅមួយទៀតឲ្យសោះ។

រាល់ប្រភពផ្សេងៗទៀតនៃរូបភាពក៏ត្រូវតែដាក់ចំណងជើងរងផងដែរ។ ឧទាហរណ៍៖

  • រូបភាពវីដេអូរបស់សាធារណជន
  • រូបភាពប្រឌិតបង្កើតពីកុំព្យូទ័រ
  • ស្រង់ចេញពីការផ្សាយព័ត៌មាន និងបញ្ជាក់កាលបរិច្ឆេទ

ចំណងជើងរងទាំងនេះត្រូវបានបញ្ចូលនៅគ្រប់ដំណាក់កាល ដើម្បីជៀសវាងការភាន់ច្រឡំណាមួយនៅក្នុងការផ្សាយព័ត៌មាននេះ។

សម្រាប់រាល់ការបញ្ចូលព័ត៌មានលើកញ្ចក់ទូរទស្សន៍

(ព័ត៌មានរត់លើអេក្រង់សរសេរចេញពីឧបករណ៍បង្កើតតួអក្សរ)

  • តួអក្សរត្រូវមានកម្ពស់យ៉ាងហោចណាស់ ១/២០ នៃទំហំអេក្រង់។
  • ត្រូវប្រមូលផ្តុំព័ត៌មានដែលស្ថិតក្នុងក្រុមតែមួយ និងសម្រួលការអានតាមរយៈ « ប្លុកនៃអត្ថន័យ »។
  • សេចក្តីអត្ថាធិប្បាយដែលអមដោយរូបភាពក្រាហ្វិក ត្រូវតែផ្តល់ព័ត៌មានតាមលំដាប់លំដោយ និងឲ្យទាន់រូបភាព ដោយប្រើប្រាស់ពាក្យគន្លឹះដូចគ្នានឹងពាក្យរត់លើកញ្ចក់ទូរទស្សន៍ដែរ។
  • រូបភាពក្រាហ្វិកត្រូវស្ថិតលើអេក្រង់យូរសមល្មមដែលអាចឲ្យអានព័ត៌មានទាំងអស់លើអេក្រង់។

ចំណារចាំបាច់ផ្សេងៗទៀត