Menu

4. ជ្រើសរើសទម្រង់បង្ហាញណាដែលលើកតម្កើងប្រធានបទ

មិនថាប្រធានបទអ្វីទេ អ្នកចាំបាច់ត្រូវកំណត់ទម្រង់មួយនៃសារព័ត៌មានដែលឆ្លុះបញ្ចាំងពីភាពថ្មីៗនៃព័ត៌មាន លក្ខណៈពិសេស ឬភាពខុសប្លែករបស់វា។ ដូចជានៅក្នុងការសរសេរកាសែតដែរ ទម្រង់នីមួយៗត្រូវគោរពតាម « ក្បួនច្បាប់ » ដែលនឹងផ្តល់ជាគំនិតសម្រាប់ការថត និងជួយធ្វើការជ្រើសរើសត្រឹមត្រូវនៅពេលកាត់ត។ នេះជាវិធីដ៏ល្អដើម្បីឆ្លើយតបទៅនឹងការបញ្ជារបស់និពន្ធនាយក កំណត់មុំរឿងបានល្អ និងយកព័ត៌មានបានត្រឹមត្រូវមិនចាកឆ្ងាយពីប្រធានបទ។

លក្ខណៈពិសេស ឬភាពខុសប្លែកនៃប្រធានបទ

ទម្រង់សារព័ត៌មាន

ចំពោះហេតុការណ៍ ឬព្រឹត្តិការណ៍ណាមួយ ព័ត៌មានតែងតែឆ្លើយតបនឹងសំណួរ « តើអ្វីទៅ? »

–       ការផ្សាយព្រឹត្តិការណ៍ប្រកួតកីឡា

–       រាយការណ៍ពីកន្លែងប្រកួត

–       ព័ត៌មានសង្ខេប

តើទិសដៅ « នៅឯណា? » (តើវាកើតឡើងនៅឯណា?)

–       ពិនិត្យស្ថានភាព

–       ទស្សនាកន្លែងណាមួយ

–       ស្វែងយល់

នៅពេលដែលសេចក្តីរាយការណ៍ឆ្លើយនឹងសំណួរ « ពេលណា? » (តើវាកើតឡើងនៅពេលណា?)

–       កាលប្បវត្តិ រឿងរ៉ាវតាមកាលបរិច្ឆេទ តាមលំដាប់ តាមភាគ

–       ភាពយន្តអំពីព្រឹត្តិការណ៍

–       ខ្សែភាពយន្ត៖ ព្រឹត្តិការណ៍ដែលត្រូវថតជាច្រើនភាគ ព្រឹត្តិការណ៍ដែលកើតឡើងសាជាថ្មី

–       រម្លឹកព្រឹត្តិការណ៍ប្រចាំសប្តាហ៍ ប្រចាំឆ្នាំ ប្រចាំសម័យកាល

–       រម្លឹកហេតុការណ៍ (អតីតកាល)/ កាលវិភាគ ឬកម្មវិធី (អនាគត)

ពេលដែលសេចក្តីរាយការណ៍ឆ្លើយនឹងសំណួរ « ហេតុអ្វី? »

–       បទអង្កេត (បទសម្ភាសន៍ជាបន្តបន្ទាប់)

–       សេចក្តីរាយការណ៍ព័ត៌មាន និងការពន្យល់បកស្រាយ

▪               ពីកន្លែងកើតហេតុ

▪               ឬតាមរយៈការសម្ភាសនៅស្ទូឌីយោជាមួយអ្នកជំនាញណាម្នាក់

សេចក្តីរាយការណ៍ឆ្លើយនឹងសំណួរ « ដោយរបៀបណា? »

–       សក្ខីកម្ម (រឿងរ៉ាវត្រូវបានរៀបរាប់ដោយសាក្សីម្នាក់ដែលបានឆ្លងកាត់ហេតុការណ៍នោះ)

–       ដំណាលរឿង៖ ហេតុការណ៍ត្រូវបានរាយការណ៍ដោយអ្នកយកព័ត៌មាន ឬអ្នកជំនាញ។

–       ការផ្សព្វផ្សាយ៖ អ្នកជំនាញ ឬអ្នកកាសែតបកស្រាយព័ត៌មាន ឬហេតុការណ៍អ្វីមួយ។

សេចក្តីរាយការណ៍ឆ្លើយនឹងសំណួរ «​ អ្នកណា ? » និងឧទ្ទិសទៅកាន់នរណាម្នាក់។

–       ដំណឹងមរណភាព

–       ជីវព័ត៌មាន

–       ការជូនដំណឹង

–       សេចក្តីណែនាំ

ទូរទស្សនិកជនក្លាយជាតួអង្គសំខាន់៖ ព័ត៌មានគឺសំដៅទៅកាន់ពួកគាត់ដោយផ្ទាល់។

–       សេវាកម្មព័ត៌មាន

–       ការបកស្រាយ ការបំភ្លឺ ការវិភាគ

–       ការពន្យល់៖ « រលកយក្សដែលអាចបំផ្លាញអ្វីៗគ្រប់បែបយ៉ាងដែលនៅរារាំងមុខវា ហៅថា « ស៊ូណាមិ » (ដូចគ្នាទៅនឹងការឃោសនាដែរ ការពន្យល់កាន់តែមានប្រសិទ្ធភាពថែមទៀត ប្រសិនបើវាចេញពីអ្វីដែលអ្នកដឹង ទៅកាន់អ្វីដែលមិនដឹង)។

អ្នកសារព័ត៌មានទទួលបន្ទុកលើខ្លឹមសារនៃសេចក្តីរាយការណ៍ព័ត៌មាន និងទទួលខុសត្រូវចំពោះខ្លឹមសារនោះ ជំនួសឲ្យការិយាល័យព័ត៌មានទាំងមូល។

–       នាទីយល់ដឹង

–       វេទិកាសេរី

–       ទស្សនៈសារព័ត៌មាន

–       វិចារណកថា

–       ការអត្ថាធិប្បាយព័ត៌មាន