Menu

២៤-ទំនួលខុសត្រូវផ្នែកសង្គមរបស់អ្នកយកព័ត៌មាន

ការ​អនុវត្តរបស់អ្នកសារព័ត៌មាន​មាន​ភាពច្របូកច្របល់​ដោយ​សារ​ការ​អភិវឌ្ឍន៍ការ​ផ្សព្វផ្សាយព័ត៌មានថ្មីដែលកើតចេញពីបច្ចេកវិទ្យាថ្មី។។​ នេះគឺជាគុណវិបត្តិនៃអ៊ីនធឺណិត៖ ក្នុងពេលបច្ចុប្បន្ននេះ​ប្រភព​ព័ត៌មានគឺមាន​ចំនួនច្រើន​ស្មើរទៅនិងចំនួនបុគ្គល​ដែល​ប្រើប្រាស់បណ្តាញសង្គមដែរ។ ហើយការ​ផ្សព្វផ្សាយព័ត៌មាន​លក្ខណៈបុគ្គល​គឺមានច្រើនជាង​ការ​ផ្សព្វផ្សាយ​ដែល​ចេញពី​អ្នកវិជ្ជាជីវៈ។​ អ្នកសារព័ត៌មានដ៏អស្ចារ្យត្រូវបង្កើនតម្រូវ​ការ​លក្ខណៈវិនិច្ឆ័យ​នៅ​ក្នុង​វិជ្ជាជីវៈរបស់ពួកគេ។​

អ្នកសារព័ត៌មាន​ត្រូវបង្កើតគុណតម្លៃជាសាកល។​

អ្នកសារព័ត៌មានគឺជាតួរអង្គសង្គម មិនមែនជាតួអង្គនយោបាយទេ ទោះបី​ជាតួនាទីរបស់ពួកគេជះឥទ្ធិពលដល់នយោបាយយ៉ាងណាក្តី។​ គុណតម្លៃដែលបង្កើតឲ្យ​មាន​សកម្មភាពមូលដ្ឋាន​នៃវិជ្ជាជីវៈរបស់ពួក​គេ​រួមមាន គុណតម្លៃជាសាកល សន្តិភាព ប្រជាធិបតេយ្យ សេរីភាព សាមគ្គីភាព សមភាព ការ​អប់រំ សិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ​ ដំណើរការ​សង្គមជាដើម។​ ទឹកប៊ិចរបស់អ្នកសារព័ត៌មាន​គឺចូលរួមចំណែក​ក្នុងការ​ផ្លាស់ប្តូរសង្គមនិងនយោបាយ។​

ខណៈដែលបង្កើតគុណតម្លៃជាសាកលនេះ អ្នកសារព័ត៌មាន​មិនគាំទ្រ​ដល់ផលប្រយោជន៍ក្រុម បុគ្គល ឬបក្សពួកណានោះទេ។​ បើមិនដូច្នេះទេ ពួកគេនឹងកំណត់ព្រំដែនវិជ្ជាជីវៈមិនច្បាស់លាស់ លះបង់សេរីភាព និងធ្វើឲ្យខូចជំនឿចិត្តរបស់មិត្តអ្នកអានទៅលើ​ឯករាជ្យភាពការងាររបស់ពួកគេ។​

ប្រសិនបើអ្នកសារព័ត៌មានចូលរួម​ក្នុងគណបក្សនយោបាយ (វាជាសិទ្ធិ​ពលរដ្ឋរបស់គេ) ពួកគេមិនត្រូវប្រកាន់ជំហរ​ផ្តល់ប្រយោជន៍ដល់​គណបក្សនយោបាយនោះទេ។ បើនិយាយឲ្យច្បាស់ គឺពួកគេ​មិនត្រូវ​កាន់​ជើងគណបក្សនយោបាយនៅក្នុងអត្ថបទកាសែតនោះទេ។​ កាលិការ​សញ្ញាវិចារណកថា​ទប់ស្កាត់​អ្នកសារព័ត៌មាន​តាមរយៈការ​រារាំង​អ្នកសារព័ត៌មាន​ដែល​ជាសមាជិក​គណបក្សនយោយបាយ ឬសហជីព​ក្នុងការ​ផ្សព្វផ្សាយព័ត៌មាន​ទាក់ទងនិងគណបក្សនយោបាយ​ឬសហជីពនោះ។​  

គំនិត​របស់អ្នកសារព័ត៌មាន​ត្រូវ​គោរពទៅតាមបទបញ្ញាត្តិ 

ជាទូទៅ អ្នកសារព័ត៌មាន​ដែល​គាំទ្រ​ទៅដល់​គុណតម្លៃរបស់មនុស្សជាតិ​តែង​ដឹកនាំប្រឆាំងជាជំហរដល់រដ្ឋអំណាចដែលមិនគោរពដល់គុណតម្លៃ​ទាំងនោះ។​ ពេលខ្លះពួកគេប្រថុយជីវិតដើម្បីការពារគុណតម្លៃទាំងនេះ។​ ទោះជា​ក្នុងករណីដែល​ទទួលរងសម្ពាធខ្លាំងក៏​ដោយ​ ក៏អ្នកសារព័ត៌មាន​មិនអាច​បំពាន​ច្បាប់ក្រមសីលធម៌ដែល​តម្រូវ​ឲ្យពួកគេ​គោរពទៅតាមច្បាប់ទាំងអស់ ជំនឿនិងគ្រប់ទម្រង់នៃ​ការ​បញ្ចេញមតិ រួមទាំងកត្តាដែល​រារាំងពួកគេផងដែរ។​ អ្នកសារព័ត៌មាន​ដែល​ប្តេជ្ញាគាំទ្រដល់គុណតម្លៃសាកលនេះ​បានធ្វើ​ឲ្យ​វា​ក្លាយ​ជា​ចំនុច​កិត្តិយស​ក្នុង​ការ​បញ្ចេញសម្លេង​ឲ្យ​លឺទៅ​ដល់​អ្នកប្រឆាំង និង​បង្ហាញពីភាពអត់ធ្មត់តាមរយៈការ​វិភាគនិងបញ្ចេញយោបល់​

វាមាន​ពហុអត្ថបទយោងជាច្រើន៖ 

  • ធម្មនុញ្ញនៃកាតព្វកិច្ចវិជ្ជាជីវៈអ្នកសារព័ត៌មាន​បារាំង (1918).
  • ក្រមសីលធម៌សមាគមអ្នកកាសែតអាមេរិកាំង (1926).
  • ក្រមប្រតិបត្តិរបស់អ្នកកាសែតជាតិអង់គ្លេស  (1938)
  • សេចក្តីប្រកាសជាផ្លូវការរបស់សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិស្តីពីការប្រព្រឹត្តិរបស់អ្នកសារព័ត៌មានដែលត្រូវបានគេស្គាល់ថា“ សេចក្តីប្រកាសប៊ឺដដូ”  (1954).
  • សេចក្តីប្រកាសស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកសារព័ត៌មានដែលគេហៅថា“ “Munich Declaration” (1971).
  • ក្រុមសារព័ត៌មាន​អាឡឺម៉ង់ (Pressekodex, 1973).
  • សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (1983)
  • សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីក្រមសីលធម៌សារព័ត៌មាន(1993).

“ភរិយារបស់ Caesar ស្មោះត្រង់ពេកហើយ…”. 

ដូចទៅនិង Pompeia  ភរិយាទីពីររបស់ Julius Caesar ដែលត្រូវគាត់​បោះបង់ចោល​ដោយ​សារតែ​ពាក្យចចាមអារាម​ថា នាងលួច​មាន​សាហាយស្មន់ អ្នកសារព័ត៌មាន​ត្រូវតែមានភាពស្មោះត្រង់ខ្លាំងដូច្នេះដែរ។​ ទំនួលខុសត្រូវសង្គមរបស់ពួកគេគឺជា​ភាពស្មោះត្រង់ខាងផ្នែក​វិជ្ជាជីវៈ នេះតម្រូវឲ្យមាន​ការ​គោរព​ដល់ឯកជនភាព កិត្តិយសរបស់បុគ្គលគ្រប់​រូប​ ការ​បដិសេធទៅលើភាពអយុត្តិធម៌ បដិសេធការ​ផ្សព្វផ្សាយ​ដែល​ផ្តល់​ផលប្រយោជន៍បុគ្គល​ទៅដល់​សាធារណៈជន ក៏ដូចជា​បដិសេធចំពោះ​ការ​ឃុបឃិតនានា។

***

យោងតាម Seneca: ទាំងនេះគឺ​ជាកត្តា​ដែល​រារាំង​ដល់​វិជ្ជាជីវៈសារព័ត៌មាន​ ប៉ុន្តែ​វា​ក៏ជាកត្តាដែល​ធ្វើឲ្យអ្នកសារព័ត៌មាន​អស្ចារ្យផងដែរ។   “Magnam fortunam magnus animus decet”, “គំនិតដ៏វៀងវៃគឺជាសម្បត្តិមហាសាល…