Menu

២-ការប្រជុំព័ត៌មានប្រចាំថ្ងៃ

ការសែតកើតចេញមកពីការខិតខំប្រឹង​ប្រមូលផ្តុំព័ត៌មាន​ ការ​ប្រជុំ Newsroom គឺជាការ​ប្រជុំដែល​អ្នកសារព័ត៌មាន​អាច​ពិភាក្សា​អំពីសមិទ្ធិផលរបស់ពួកគេ។   កិច្ចពិភាក្សានេះគឺ​មាន​ប្រធានបទបន្តគ្នាចំនួនបី៖ រៀបចំផែនការ​មាតិការ​សម្រាប់ការសែត រៀបចំការ​ផលិតមាតិការទាំងនោះនិង​វិភាគ​មាតិការ​ទាំងនោះក្នុងការ​ធ្វើវាឲ្យកាន់តែប្រសើរឡើង។  ការប្រជុំ Newsroom គឺ​អាច​សម្របទៅតាម​កាលវិភាគ​របស់អ្នកកាសែត​និង​អ្នកបោះពុម្ភផ្សាយទាំងអស់។

ការប្រជុំរបស់ NEWSROOM មានបីប្រភេទ៖

  1. ការប្រជុំ Newsroom Meeting ក្នុងការ​រៀបចំ​ចាត់ចែងព័ត៌មាន​ថ្មីៗអ្នកនិពន្ធ​កាសែត​ជួបប្រជុំ​ជាមួយគ្នាជារៀងរាល់រសៀល​ ដើម្បី​រៀបចំ​មាតិការ​សម្រាប់ការសែតនៅថ្ងៃបន្ទាប់។ ពួកគេរៀបចំ “កញ្ចប់ថវិការ​បណ្តោះអាសន្ន” សម្រាប់ទំព័រនីមួយៗ ចំនួន​អត្ថបទ ប្រភេទនិងប្រវែងអត្ថបទ លំដាប់លំដោយ​ក្នុង​ការ​ចេញផ្សាយ​អត្ថបទ និងរូបភាពជាដើម។ 

 ឧទាហរណ៍នៃ  “កញ្ចប់ថវិការបណ្តោះអាសន្ន” សម្រាប់ទំព័រដែលមាន​ 6 ប្រឡោះ។ 1 រាយការណ៍ដោយ X… (3 ប្រឡោះ); អត្ថបទរាយការណ៍អំពីកិច្ចពិភាក្សា 1  + សេចក្តីអធិប្បាយដោយ Y… (2 ប្រឡោះ); ព័ត៌មានថ្មី (1 ប្រឡោះ).

  1. ការប្រជុំ Newsroom Meeting ក្នុងការ​រៀបចំ​ចាត់ចែងព័ត៌មាន​ថ្មីៗអ្នកនិពន្ធ​កាសែត​ជួបប្រជុំ​គ្នាជារៀងរាល់ព្រឹក ដើម្បីរៀបចំ​មាតិការ​កាសែតដែលនឹងត្រូវបោះផ្សាយនៅថ្ងៃបន្ទាប់។ ពួកគេបែងចែក​ការងារ​ដើម្បីរៀបចំ​“កញ្ចប់ថវិការទូទៅ” ដែលនឹងក្លាយជា​ “កញ្ចប់ថវិការចុងក្រោយ”៖ បញ្ជីអត្ថបទ ឈ្មោះអ្នកនិពន្ធ ប្រវែងអត្ថបទនីមួយៗ

ឧទាហរណ៍នៃ  “កញ្ចប់ថវិការបណ្តោះអាសន្ន” សម្រាប់ទំព័រដែលមាន​ 6 ប្រឡោះ 1 រាយការណ៍ដោយ X… (សំណេរ 2¼ ប្រឡោះ + 3/4 រូបភាព); អត្ថបទកិច្ចពិភាក្សាមួយ (1½ ប្រឡោះ) + សេចក្តីអធិប្បាយដោយ Y… (2 ប្រឡោះ.); ព័ត៌មានថ្មី (4 ប្រឡោះ). យុត្តិធម៌ ប៉ូលិស កញ្ចប់ថវិការ សេចក្តីយោង​ (1 ប្រឡោះ)

  1. ការប្រជុំ Newsroom Meeting ក្នុងការ​រៀបចំ​ចាត់ចែងព័ត៌មាន​ថ្មីៗ

អ្នកនិពន្ធការសែត​ស្វែងរកពេល​ជួបគ្នា​ឲ្យបានទៀងទាត់ មួយត្រីមាសម្តង ឬប្រាំមួយខែម្តងដើម្បី​ធ្វើការ​រួម​គ្នា​ក្នុង​ការ​វិភាគ​ (ក្នុងឥរិយាបថរិះគន់លើស្នាដៃខ្លួនឯង) ពីស្នាដៃរបស់ខ្លួន​ក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយ​ ដើម្បីរួមសហការណ៍គ្នា​ស្វែងរក​ដំណោះស្រាយដ៏ល្អ​ក្នុងការ​រៀបចំ​ព័ត៌មាន​ថ្មីៗក្នុងពេល​អនាគត និង​សម្រេចទៅលើ​ការ​កែសម្រួល​។ ការប្រជុំ Newsroom ក៏​បានក្លាយ​ទៅជា គណៈកម្មាធិការ​វិចារណកថា ដែល​រួមបញ្ចូល​ការ​ផ្តួចផ្តើម​ដោយ​ចាងហ្វាងកាសែត នាយកវិចារណកថា ឬក៏នាយកនិពន្ធ ជាមួយនិងផែន​ការ​ពិភាក្សា​ច្បាស់លាស់។

ឧទាហរណ៍នៃរកិច្ចពិភាក្សា៖

  1. ពិនិត្យឡើងវិញនូវដំណោះស្រាយរបស់យើងទាក់ទងនិង “Arab Spring”.
  2. ការរៀបចំសម្រាប់ការបោះឆ្នោត​ជ្រើសរើសចៅហ្វាយក្រុង
  3. តើការសែតគួរជ្រើសរើស​ជំហរមួយណា​នៅក្នុងការ​បោះឆ្នោតប្រធានាធិបតេយ្យអាណត្តិក្រោយ?

ការ​ឈរ​ប្រជុំ

ការ​បោះផ្សាយការសែតជារៀងរាល់ថ្ងៃប្រៀបដូច​ជា​ការ​រត់ប្រណាំង​ជាមួយ​ពេលវេលា​អញ្ជឹង។  ដើម្បីចំណេញពេលវេលា អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម​ការ​ប្រជុំឈរ​នៅ​ក្នុង​កិច្ចប្រជុំ Newroom ដើម្បី​សម្រេចពីព័ត៌មាន​ដែល​ពួកគេ​សរសេរ​កាលពីម្សិលមិញ។  ហេតុអ្វីបានជាពួកគេត្រូវឈរ? ពីព្រោះការ​ក្រោកឈរ​ប្រជុំ​ជា​វិធី​ដែល​ធ្វើឲ្យ​ការ​ប្រជុំមានរយៈពេលខ្លី

ការ​អង្គុយប្រជុំ

យើងនឹងអង្គុយប្រជុំ ប្រសិនបើយើងមានពេល​ ការ​ប្រជុំនេះ​ធ្វើឡើង​នៅពេល​ដែល​កិច្ចប្រជុំ Newroom ធ្វើឡើង​ដើម្បី​កំណត់​អំពីការ​រំពឹងទុកចំពោះ​ព័ត៌មាន​ដែល​នឹងត្រូវ​ចេញផ្សាយនៅថ្ងៃស្អែក ឬនៅសប្តាហ៍ក្រោយ។  នេះក៏​ជា​ការ​ប្រជុំ​ដែល Newroom ក្លាយ​ជាគណកម្មាធិការ​វិចារណកថាផងដែរ។

ឧទាហរណ៍នៃ  ការ​ប្រជុំ NEWSROOM ដែលត្រូវបានរៀបចំ​ឡើង​ជាផ្នែក

ការ​ប្រជុំចាប់ផ្តើម 09:30  អ្នកសារព័ត៌មាន​ទាំងអស់​មាន​កាតព្វកិច្ច​ក្នុងការ​ចូលរួម​ អ្នកសារព័ត៌មានទាំងអស់ត្រូវឈរ អ្នកសារព័ត៌មាន​ម្នាក់ៗត្រូវ​ធ្វើការ​ផ្តល់​យោបល់​ទាក់ទង​ទៅនិង​អត្ថបទព័ត៌មាន​ដែលសមស្របទៅនិង​ផែនការ​របស់ពួកគេ។  សំណេរ​ដែល​ត្រូវ​បានលើកឡើង​គឺមាន​ការ​កំណត់ទំហំ ឧទាហរណ៍កំណត់​ទៅលើ​សញ្ញា ឬតួអក្សរ បន្ទាត់ ប្រឡោះ ឬទំព័រ។  នៅ​ក្នុង​ការ​ប្រមូលផ្តុំផែនការ​ប្រចាំថ្ងៃ អ្នកនិពន្ធតាមផ្នែកនីមួយៗត្រូវ​ដើរ​តួ​ជា​អាជ្ញាកណ្តាល​។  ពួកគេ​ត្រូវធ្វើការ​សម្រេចទៅតាម កញ្ចប់ថវិការ​ប្រចាំថ្ងៃ ដោយ​មិនត្រូវ​គិត​អំពីក្រុមការងារនោះទេ។

 ឧទាហរណ៍នៃ  “កញ្ចប់ថវិការ” សម្រាប់ផ្នែកនយោបាយ

* ទំព័រទី 9:

– យុទ្ធិសាស្រ្តទាក់ទាញសន្លឹកឆ្នោត​របស់នាយករដ្ឋមន្រ្តីដែល​ធ្វើការ​សង្ខេបដោយ A.R.៖ ប្រឡោះ 2 រួមជាមួយរូបគំនូរដោយ J.P.

ការអធិប្បាយស្តីពីការ​បែងចែកចំនួននៅក្នុងសមា (R.B.) ½ ប្រឡោះ

ការរាយការណ៍ពី House of Commons (L.Z.) 1 ប្រឡោះ

ការសម្ភាសន៍ជាមួយ​អ្នកនាំពាក្យនៃ House of Commons  (A.G.) ½ ប្រឡោះ

ព័ត៌មានខ្លីៗជាច្រើនទៀត៖ 1 ប្រឡោះ

* ទំព័រទី 10:

របាយការណ៍ស្តីពីយុទ្ធនាការ​ឃោសនាបោះឆ្នោត​សរសេរ​ដោយ​ពួក​ប្រឆាំង (A.C.)។ ប្រឡោះ 2 រួមជាមួយរូបគំនូរដោយ R.D.

រូបរបស់បេក្ខភាព Squirrel Liberation Front (A.B.) ប្រឡោះ 2 រួមជាមួយរូបគំនូរដោយ R.D.

ការវិភាគ​សម្លេងបោះឆ្នោតរបស់ស្រ្តី(J.G.) ½ ប្រឡោះ

ព័ត៌មានថ្មីខ្លីៗជាច្រើនទៀត៖ ½ ប្រឡោះ

ការប្រជុំប្រតិបត្តិ Newsroom ដែល​មាន​ចាងហ្វាងកាសែត​ នាយកវិចារណកថា ឬនាយកនិព្ធជាប្រធាន   អ្នកតំណាងត្រូវតែ​ធ្វើការ​បង្ហាញ​គ្រប់ផ្នែកទាំងអស់ អ្នកសារព័ត៌មានទាំងអស់ត្រូវឈរ ផ្នែកនីមួយៗ​ត្រូវបង្ហាញអំពីថវិការ​ប្រចាំថ្ងៃ។​ កិច្ចប្រជុំ​ត្រូវ​បានកំណត់​ដោយ​ការ​សម្រាំងយក​ប្រធានបទ​ដែល​ត្រូវ​បង្ហាញ​នៅ​លើ​គ្របមុខ​ ដែល​ជាបង្អួច​នៃការសែត និង​ការ​កែប្រែដែល​ត្រូវ​ធ្វើឡើងទៅតាម “វិមាត្រ” កិច្ចប្រជុំនេះមិនត្រូវលើសពី 20នាទីនោះទេ។  ការ​អនុញ្ញាតចំពោះ កញ្ចប់ថវិការ​ទូទៅ ដែលនឹងត្រូវ​ក្លាយ​ជាកញ្ចប់ថវិការ​ចុងក្រោយ​នៅពេល​ដែល​វា​ត្រូវ​បានបញ្ជូន​ទៅដល់​ការិយាល័យអ្នកនិពន្ធ។

10:30 ផ្នែកនីមួយៗរួមបញ្ចូល​សេចក្តីសម្រេច​ដែល​មានចែង​នៅ​ក្នុងបញ្ជី​កញ្ចប់ថវិការ​ទូទៅ។​

17:30 ផ្នែកនីមួយៗបានក្លាយជា​ កញ្ចប់ថវិការ​បណ្តោះអាសន្ន សម្រាប់ថ្ងៃបន្ទាប់។  អ្នកសារព័ត៌មាន​ម្នាក់ៗបញ្ជូល​ផែនការ​របស់ខ្លួនទៅកាន់​អ្នកនិពន្ធផ្នែកនីមួយៗ ក្រោយមកទៀត ទាញយកផែនការ​ទាំងអស់និងធ្វើការ​សម្រេចចិត្ត។

18:00 សាលប្រជុំបណ្តោះអាសន្ន។ ការ​ប្រជុំអង្គុយ អ្នកតំណាងត្រូវតែ​ធ្វើការ​បង្ហាញ​គ្រប់ផ្នែកទាំងអស់ ថ្នែកនីមួយៗបង្ហាញកញ្ចប់ថវិការ​បណ្តោះអាសន្ន​សម្រាប់ថ្ងៃបន្ទាប់។  ការ​ប្រជុំនេះគឺ​ស្វាគមន៍សម្រាប់អ្នកនិពន្ធទាំងអស់។  ការ​ពិភាក្សាតុមូល ទាក់ទងទៅនិងកញ្ចប់ថវិការ​បច្ចុប្បន្ន រយៈពេល​គឺអាស្រ័យទៅលើ​ទំហំការងារនៃអ្នកចូលរួម។​

វិន័យផ្ទាល់ខ្លួន

ការណែនាំពីរសម្រាប់​ការប្រជុំ Newsroom ដ៏រលូន៖

  • ត្រូវចង់ចាំថាធ្វើការ​ជាក្រុម​ធ្វើ​ឲ្យ​អ្នកមាន​ភាពឆ្លាតវៃជាងធ្វើការ​ម្នាក់ឯង។​
  • កុំលាយឡំបញ្ចូលគ្នា៖ ការប្រជុំ Newsroom គឺត្រូវគិតតែទៅលើ​មាតិការ​នៃការសែតតែប៉ុណ្ណោះ។ (ប្រធានបទផ្សេងក្នុងការ​ពិភាក្សា៖ គំនិតផ្សេងគ្នា ជម្លោះ បញ្ហាទំនាក់ទំនង បញ្ហាសហជីព លនិងលគឺត្រូវ​ដោះស្រាយ​ដោយ​ស្ថាប័នដទៃ)