Menu

៧-លំដាប់ថ្នាក់ព័ត៌មាន

សម្រាប់អ្នកសារព័ត៌មាន ព័ត៌មាន​សំខាន់​គឺ​ជា​ព័ត៌មាន​ដែល​សំខាន់​សម្រាប់មិត្តអ្នកអាន។​ លំដាប់លំដោយ​ព័ត៌មាន​គឺ​ត្រូវបានកំណត់ឡើងដោយ​អ្នក​សារព័ត៌មាន​ដែល​ផលិត​ព័ត៌មាននោះឡើង។​ ទោះបីជាយ៉ាងណាក៏ដោយ មិនថាសម្រាប់សារព័ត៌មាន​មួយណានោះទេ ការ​ពិត​ដែល​ជា​ចំណាប់អារម្មណ៍របស់អ្នកអានម្នាក់​ មិនប្រាកដថា​ជា​ចំណាប់អារម្មណ៍របស់អ្នកអានផ្សេងទៀតនោះទេ។​ លំដាប់លំដោយ​ព័ត៌មាននៅតែមាន​ការ​កំណត់​មិនច្បាស់លាស់។​ លំដាប់លំដោយ​នេះគឺខុស​គ្នា​ពីការសែតមួយ​ទៅកាសែតមួយទៀត។​

វាមាន​ច្បាប់ប្រាំ៖

ច្បាប់នៃទីតាំងភូមិសាស្រ្ត៖ រឿងដែល​កើតឡើង​ក្នុងផ្ទះតែង​តែសំខាន់​ជាង​គេបង្អស់។  នេះ​គឺសំដៅដល់​ព័ត៌មាន​ក្នុងស្រុក ព្រឹត្តិការណ៍ដែល Mark Pesos ត្រូវបានចាប់ជាចំណាប់ខ្មាំង​អាច​ជា​ព្រឹត្តិការណ៍សំខាន់នៅអង់គ្លេស ប៉ុន្តែវាមិនសំខាន់សម្រាប់​ជនជាតិ​អូស្រ្តាលីនោះទេ។​

ច្បាប់ពេលវេលា៖ ថ្ងៃនេះគឺ សំខាន់ជាងម្សិលមិញ នេះ​គឺសំដៅដល់​ព័ត៌មាន​ប្រចាំថ្ងៃ។​ The “London Daily News” នឹងបរិយាលំអិតអំពី​បញ្ហាដែល​ Mark Pesos ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅធនាគារ  Dosh ដែល​មាន​សាខាកណ្តាលនៅ  Money Street.

ច្បាប់អារម្មណ៍៖ ចំណាប់អារម្មណ៍របស់មិត្តអ្នកអាន​គឺសំខាន់ជាងអ្វីៗទាំងអស់។​ នេះសំដៅដល់ tabloids។  មិត្តអ្នកអានមួយចំនួន​អាច​ចាប់អារម្មណ៍ទៅលើ​ជីវិត​ឯកជន​របស់កំពូល​មហាសេដ្ឋី  Mark Pesos ជាជាង​យុទ្ធិសាស្រ្ត​ក្នុង​ការ​រកស៊ី​របស់​គាត់។​ The “London Gazette” នឹង​យកបទសម្ភាសន៍​ជាមួយ​ភរិយា​របស់គាត់​ជា​អនុភាពទីមួយ។​

ច្បាប់នៃ​ការ​អនុវត្ត៖ ព័ត៌មាន​សាមញ្ញៗគឺ​ងាយស្រួល​ស្វែងរកជាង​ព័ត៌មាន​ដែល​មានលក្ខណៈស្មុគស្មាញ នេះសំដៅដល់​ ព័ត៌មាន​សេរី “Practical London” នឹងបោះផ្សាយ​អំពី​ទីតាំងភូមិសាស្រ្ត​របស់សម្ព័ន្ធ Dosh ផែនទីសាខា​ក្នុងតំបន់​និងសាកល ចំនួនបុគ្គលិក តួលេខ​បង្ហាញ​អំពីប្រាក់ចំណេញជាដើម។​

ច្បាប់នៃ​ប្រយោជន៍៖ ការ​ពិត​ជាក់លាក់​គឺគួរ​ឲ្យចាប់អារម្មណ៍ជាង​ការ​ពិត​អរូបបិយ។​ នេះ​គឺសំដៅដល់​សេវាព័ត៌មាន​។ “London Services” នឹងចំណាយក្របទំព័រមុខ​និយាយអំពី​សេវាកម្ម​សន្តិសុខ​របស់​ប្រទេស។​

***

ព័ត៌មាន​ដែល​សំខាន់​ជាង​គេ​បំផុត​គឺ​ជាព័ត៌មាន​ទាំងឡាយ​ណា​ដែល​មាន​ការ​រួមបញ្ចូល​ច្រើនជាង​គេ​នៃច្បាប់ខាងលើនេះ។​ បើសិន​ជា​មិនច្បាស់​ សូមពិភាក្សាពីបញ្ហានេះ​នៅ​ក្នុងបន្ទប់ព័ត៌មាន​៖ ថ្ងៃនេះ​ តើព័ត៌មាន​អ្វីដែលសំខាន់បំផុត​សម្រាប់​មិត្តអ្នកអាន​ដ៏ច្រើន​របស់យើង? ការ​ធ្វើ​គម្រោង​ព្រាងគឺនាំឲ្យ​យើង​ងាយស្រួល​ក្នុង​ការ​បែង​ចែក​អទិភាព​ការងារ។​

វា​ត្រូវ​មាន​ការ​រៀបចំលំដាប់លំដោយ​

ថ្វីត្បិតតែការសែតគ្រាន់តែជាផលិតផលមួយក៏ដោយ ក៏វា​មិនមែន​ជា​ផលិត​ផលធម្មតាដែរ។ វាគឺជា​ទំនិញប្រើប្រាស់សម្រាប់សង្គម។​ ក្រុមវិចារណកថានីមួយៗគឺត្រូវ​រៀបចំព័ត៌មាន​តាមលំដាប់លំដោយ​ ដោយ​ផ្អែក​ទៅលើគុណតម្លៃនៃព័ត៌មាននីមួយៗ ហើយ​មិនត្រូវ​លំអៀងនោះទេ។​ ដើម្បីធ្វើដូច្នេះបាន យើងត្រូវ​ជ្រើសរើស​ជ្រុងនៃភាពទាក់ទាញ​របស់ព័ត៌មាននោះ ដើម្បីភ្ជាប់វាទៅនិង​ចំណាប់អារម្មណ៍របស់មិត្ត​អ្នកអាន។​

Mark Pesos ត្រូវបានគេចាប់ជំរិត? ទស្សនាវដ្តីធនាគារ​នឹងអាច​ទាក់ទាញចំណាប់អារម្មណ៍មិត្តអ្នកអាន​តាមរយៈការបោះផ្សាយ​លេខពិសេស​សម្រាប់បញ្ហានេះ ចំណងជើងនៅក្របទំព័រមុខ “ករណីចាប់ជំរិត” តួសេចក្តី៖ បែងចែកជាពីរផ្នែក 1. ចំណាប់ខ្មាំង (រូបភាពរបស់ Mark Pesos សង្ខេបពី​តួនាទី​របស់គាត់ ការវិភាគពីស្មានភាពរបស់សម្ព័ន្ធ Dosh សាក្សីជាដើម) 2. ប្រតិកម្ម (ការៀបរាប់ពី​ការ​ប្រមូលផ្តុំគ្នា​របស់សម្ចាស់ភាគហ៊ុន បទសម្ភាសន៍ជាមួយភរិយារបស់គាត់ យោបល់​សម្រាប់​អ្នកធនាគារ ជាដើម)

ដំណោះស្រាយដ៏ល្អបំផុត ឋានានុក្រមជាផ្នែកៗ

ដើម្បីផ្តល់ចម្លើយដល់​ល្អបំផុត​ចំពោះសំណួរនេះ សំណួរនីមួយៗត្រូវតែបែងចែក​ជាផ្នែកៗ៖

  • តើអ្វីសំខាន់បំផុត​សម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើ​នយោ​បាយ​ក្នុងស្រុក?
  • តើអ្វីសំខាន់បំផុត​សម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើ​នយោ​បាយ​បរទេស?
  • តើអ្វីសំខាន់បំផុត​សម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើបញ្ហា​សេដ្ឋកិច្ច​និងសង្គម?
  • តើអ្វីសំខាន់បំផុត​សម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើ​បញ្ហា​វប្បធម៌​និងកីឡា?

ជាដើម

ប្រធានបទទាំងនេះនឹងត្រូវបានចាត់ចែងតាម​ជាក់ស្តែង

បើសិន​ជាមិនច្បាស់ សូមកំណត់ទៅលើ​សេចក្តីពិត ផ្តល់​ឲ្យមិត្តអ្នកអាននូវឧបករណ៍ដែល​ពួកគេត្រូវ​ការ​ក្នុងការ​គិត

ឧទាហរណ៍នៃឋានានុក្រមព័ត៌មាន​នៅលើ​ទំព័រការសែត៖

  1. សេចក្តីលំអិតនៃការ​ពិត (ជារឿង​ឬ​ការ​រាយការណ៍)
  2. សម្តី​របស់សាក្សីទាក់ទង​និងព្រឹត្តិការណ៍នោះ (ការ​រាយការណ៍ ឬ​ការ​និយាយ)
  3. ប្រតិកម្មចំពោះព្រឹត្តិការណ៍នោះ
  4. សំណួរជុំវិញព្រឹត្តិការណ៍នោះ (វិភាគ)
  5. បទអត្ថាធិប្បាយទូទៅ (វិចារណកថា)