អ្នកសារព័ត៌មានត្រូវបង្កើតគុណតម្លៃជាសាកល។
អ្នកសារព័ត៌មានគឺជាតួរអង្គសង្គម មិនមែនជាតួអង្គនយោបាយទេ ទោះបីជាតួនាទីរបស់ពួកគេជះឥទ្ធិពលដល់នយោបាយយ៉ាងណាក្តី។ គុណតម្លៃដែលបង្កើតឲ្យមានសកម្មភាពមូលដ្ឋាននៃវិជ្ជាជីវៈរបស់ពួកគេរួមមាន គុណតម្លៃជាសាកល សន្តិភាព ប្រជាធិបតេយ្យ សេរីភាព សាមគ្គីភាព សមភាព ការអប់រំ សិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ ដំណើរការសង្គមជាដើម។ ទឹកប៊ិចរបស់អ្នកសារព័ត៌មានគឺចូលរួមចំណែកក្នុងការផ្លាស់ប្តូរសង្គមនិងនយោបាយ។
ខណៈដែលបង្កើតគុណតម្លៃជាសាកលនេះ អ្នកសារព័ត៌មានមិនគាំទ្រដល់ផលប្រយោជន៍ក្រុម បុគ្គល ឬបក្សពួកណានោះទេ។ បើមិនដូច្នេះទេ ពួកគេនឹងកំណត់ព្រំដែនវិជ្ជាជីវៈមិនច្បាស់លាស់ លះបង់សេរីភាព និងធ្វើឲ្យខូចជំនឿចិត្តរបស់មិត្តអ្នកអានទៅលើឯករាជ្យភាពការងាររបស់ពួកគេ។
ប្រសិនបើអ្នកសារព័ត៌មានចូលរួមក្នុងគណបក្សនយោបាយ (វាជាសិទ្ធិពលរដ្ឋរបស់គេ) ពួកគេមិនត្រូវប្រកាន់ជំហរផ្តល់ប្រយោជន៍ដល់គណបក្សនយោបាយនោះទេ។ បើនិយាយឲ្យច្បាស់ គឺពួកគេមិនត្រូវកាន់ជើងគណបក្សនយោបាយនៅក្នុងអត្ថបទកាសែតនោះទេ។ កាលិការសញ្ញាវិចារណកថាទប់ស្កាត់អ្នកសារព័ត៌មានតាមរយៈការរារាំងអ្នកសារព័ត៌មានដែលជាសមាជិកគណបក្សនយោយបាយ ឬសហជីពក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនិងគណបក្សនយោបាយឬសហជីពនោះ។
គំនិតរបស់អ្នកសារព័ត៌មានត្រូវគោរពទៅតាមបទបញ្ញាត្តិ
ជាទូទៅ អ្នកសារព័ត៌មានដែលគាំទ្រទៅដល់គុណតម្លៃរបស់មនុស្សជាតិតែងដឹកនាំប្រឆាំងជាជំហរដល់រដ្ឋអំណាចដែលមិនគោរពដល់គុណតម្លៃទាំងនោះ។ ពេលខ្លះពួកគេប្រថុយជីវិតដើម្បីការពារគុណតម្លៃទាំងនេះ។ ទោះជាក្នុងករណីដែលទទួលរងសម្ពាធខ្លាំងក៏ដោយ ក៏អ្នកសារព័ត៌មានមិនអាចបំពានច្បាប់ក្រមសីលធម៌ដែលតម្រូវឲ្យពួកគេគោរពទៅតាមច្បាប់ទាំងអស់ ជំនឿនិងគ្រប់ទម្រង់នៃការបញ្ចេញមតិ រួមទាំងកត្តាដែលរារាំងពួកគេផងដែរ។ អ្នកសារព័ត៌មានដែលប្តេជ្ញាគាំទ្រដល់គុណតម្លៃសាកលនេះបានធ្វើឲ្យវាក្លាយជាចំនុចកិត្តិយសក្នុងការបញ្ចេញសម្លេងឲ្យលឺទៅដល់អ្នកប្រឆាំង និងបង្ហាញពីភាពអត់ធ្មត់តាមរយៈការវិភាគនិងបញ្ចេញយោបល់
វាមានពហុអត្ថបទយោងជាច្រើន៖
- ធម្មនុញ្ញនៃកាតព្វកិច្ចវិជ្ជាជីវៈអ្នកសារព័ត៌មានបារាំង (1918).
- ក្រមសីលធម៌សមាគមអ្នកកាសែតអាមេរិកាំង (1926).
- ក្រមប្រតិបត្តិរបស់អ្នកកាសែតជាតិអង់គ្លេស (1938)
- សេចក្តីប្រកាសជាផ្លូវការរបស់សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិស្តីពីការប្រព្រឹត្តិរបស់អ្នកសារព័ត៌មានដែលត្រូវបានគេស្គាល់ថា“ សេចក្តីប្រកាសប៊ឺដដូ” (1954).
- សេចក្តីប្រកាសស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកសារព័ត៌មានដែលគេហៅថា“ “Munich Declaration” (1971).
- ក្រុមសារព័ត៌មានអាឡឺម៉ង់ (Pressekodex, 1973).
- សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (1983)
- សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីក្រមសីលធម៌សារព័ត៌មាន(1993).
“ភរិយារបស់ Caesar ស្មោះត្រង់ពេកហើយ…”.
ដូចទៅនិង Pompeia ភរិយាទីពីររបស់ Julius Caesar ដែលត្រូវគាត់បោះបង់ចោលដោយសារតែពាក្យចចាមអារាមថា នាងលួចមានសាហាយស្មន់ អ្នកសារព័ត៌មានត្រូវតែមានភាពស្មោះត្រង់ខ្លាំងដូច្នេះដែរ។ ទំនួលខុសត្រូវសង្គមរបស់ពួកគេគឺជាភាពស្មោះត្រង់ខាងផ្នែកវិជ្ជាជីវៈ នេះតម្រូវឲ្យមានការគោរពដល់ឯកជនភាព កិត្តិយសរបស់បុគ្គលគ្រប់រូប ការបដិសេធទៅលើភាពអយុត្តិធម៌ បដិសេធការផ្សព្វផ្សាយដែលផ្តល់ផលប្រយោជន៍បុគ្គលទៅដល់សាធារណៈជន ក៏ដូចជាបដិសេធចំពោះការឃុបឃិតនានា។
***
យោងតាម Seneca: ទាំងនេះគឺជាកត្តាដែលរារាំងដល់វិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែវាក៏ជាកត្តាដែលធ្វើឲ្យអ្នកសារព័ត៌មានអស្ចារ្យផងដែរ។ “Magnam fortunam magnus animus decet”, “គំនិតដ៏វៀងវៃគឺជាសម្បត្តិមហាសាល…”