រូបភាពទាំងអស់មិនបញ្ចូនសារតាមវិធីតែមួយនោះទេ
វាមានរូបភាពដែលមានពណ៌នា។ នេះជារូបភាពទូទៅ ឬក៏ការថតប្លង់ពេញ ដូចជារូបថតប្លង់ទេសភាព ឬឈុតឆាកសកម្មភាពមនុស្សមើលពីចម្ងាយ។ ការពិព័ណ៌នាលក្ខណៈធម្មជាតិ មានន័យថារូបថតមួយៗមានបន្ថែមតម្លៃបន្តិចបន្តួច។ គុណតម្លៃព័ត៌មានរបស់ពួកវាអន់ខ្លាំងណាស់ លើកលែង កាលៈទេសៈពេលពួកគេថត និងជ្រុងដែលបានរើសសម្រាប់ថត ផ្ដល់អោយពួកគេនូវគុណតម្លៃឯកសារ។
វាមានរូបភាពបង្ហាញពីសាច់រឿង។ វាមានការថតខ្នាតកណ្ដាល ការថតបែបអមេរិកាំង ប្លង់ជិត ដូចជាឈុតឆាកសកម្មភាពមនុស្សមើលបែបប្លង់ជិត ដែលបង្ហាញរូបភាពប្លង់ពេញ បង្ហាញពីការដាក់ស៊ុម តាំងពីក្បាលជង្គង់ ទៅចង្កេះ ហើយដាក់ស៊ុមពីចង្កេះទៅដល់ដើមទ្រូង។ <75>តម្លៃពំនោលមានន័យថា រូបភាពនីមួយៗមាន គុណតម្លៃបន្ថែមខ្ពស់។
វាមានរូបភាពបង្ហាញពីភាពតក់ស្លុត។ នេះបង្ហាញកាន់តែជិតទៅៗ ដូចជាមុខមើលប្លង់ជិត ឬលម្អិត នៃស៊ុមរបស់ឈុតឆាកក្នុងប្លង់ជិតបំផុត។ ឥទ្ធិពលនៃអារម្មណ៍របស់ពួកគេមានន័យថា រូបភាពនីមួយៗមាន តម្លៃបន្ថែមខ្ពស់ណាស់។
រូបភាពគឺជាចំណែកមួយនៃជីវិតស្រស់បំព្រង ហើយអ្វីដែលសំខាន់នៅក្នុងរូបថតគឺស៊ុមរបស់វា។ រូបភាពជីវិតនៅតែមិនមាននៅក្នុងកាសែតប្រចាំថ្ងៃ។ រូបភាពទាំងអស់ត្រូវបង្ហាញពីជីវិត។ នៅពេលមិនមែនអ្នកសារព័ត៌មានរូបថត អ្នកសារព័ត៌មានត្រូវច្បាស់ថារូបថតទាំងនោះយកមកប្រើប្រាស់នៅក្នុងអត្ថបទបង្ហាញពីឈុតឆាកជីវិត និងត្រូវដាក់ស៊ុមតែក្នុងផ្លូវដែល ទាក់ទិនទៅនឹងប្រធានបទសំខាន់ដែលត្រូវចុះផ្សាយ ព្រោះជីវិតតែងតែមានជានិច្ច ផ្នែកខាងមុខ និងខាងក្រោយឆាក។
ខ្ញុំនឹងបន្ថែមរូបថតបែប ទៅក្នុងគណនីរបស់ខ្ញុំអំពីការមកដល់របស់ ម៉ាក ប៉េសូ (Mark Pesos)នៅកំពង់ផែ លើកោះម៉ូរ៉េ (Moray) ជាមួយសេវាសន្តិសុខទាំងមូលរបស់គាត់។ អ្នកអានរបស់ខ្ញុំនឹងឃើញសារៈសំខាន់នៃគម្រោងរបស់ ដុស្សគ្រុប (Dosh Group) ដ៏មានឥទិ្ធពល។
របាយការណ៍របស់ខ្ញុំពីការអាក់អន់ចិត្តរបស់អ្នកកោះ នឹងត្រូវបោះពុម្ពផ្សាយជាមួយឈុតឆាកជាច្រើនពីជីវិតប្រចាំថ្ងៃដែលបង្ហាញពី ការថតខ្នាតកណ្ដាល ពីបុរស ស្ត្រី និងក្មេងៗ ក្នុងការត្រៀមខ្លួនរបស់ពួកគេចំពោះបាតុកម្មប្រឆាំងនឹងការសាងសង់ផ្ទះសុវត្ថិភាពខ្នាតធំរបស់ ម៉ាក ប៉េសូ (Mark Pesos)។
រូបភាពទាហានជើងទឹក នឹងបង្ហាញក្នុងប្លង់ជិតជាមួយប្រធានសមាគមអកនកោះដែលមិនពេញចិត្តទាំងនោះញញឹមក្នុងចំណោមសញ្ញា និងបដានានា ដែលរៀបចំសម្រាប់ធ្វើបាតុកម្ម។
បទសម្ភាសន៍របស់ខ្ញុំជាមួយលោក ម៉ាក ប៉េសូ (Mark Pesos) នឹងត្រូវចុះផ្សាយក្នុងប្លង់ជិតជាមួយទឹកមុខដ៏ស្វាហាប់មាំមួនរបស់ស្ថាបនិកធនាគារដ៏ល្បី។
ខ្ញុំនឹងសរសេរចំណងជើងខ្លីៗរបស់រូបថត ដែលអ្នកថតរូបរបស់ខ្ញុំ និងខ្ញុំ នឹងជ្រើសរើស សម្រាប់ការចុះផ្សាយពីរទំព័រស្ទួន ផ្សព្វផ្សាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់នៅលើកោះ ដែលគ្រោងនឹងបោះពុម្ពផ្សាយចុងសប្ដាហ៍។ វានឹងត្រូវប្រមូលប្រជុំរូបថតប្លង់ជិតៗ និងត្រូវបានទទួលសិទ្ធ៖ “ការចុះចតរបស់ ម៉ាក ប៉េសូ” ការចូលរួមរបស់ខ្ញុំ តាមបែបអ្នកនិពន្ធនឹងត្រូវបានកំណត់ទៅលើចំណងជើងខ្លីៗ និងជំពូកសង្ខេប…
ប្រសិនបើខ្ញុំមានឯកសារ ឬរូបថតជាមួយនឹងនិមិត្តសញ្ញាដ៏មានគុណតម្លៃ ខ្ញុំនឹងស្នើសុំចុះផ្សាយមួយទំព័រពេញ។
ព័ត៌មានជីវចល ជាកន្លែងសេរីភាពផ្ដាច់មុខ
ព័ត៌មានជីវចល គឺ អ្វីដ៏ពិសិដ្ឋ! គ្មានអ្នកណាទៅរញ៉េរញ៉ៃជាមួយវាទេ! នៅពេលអ្នកមានអ្នកគំនូរជីវចល ឬជំនាញខាងគំនូរជីវចល ដែលអាចសង្ខេបព័ត៌មានដោយបង្ហាញគំនូរពីរបី ហើយសរសេរសាច់រឿងចាក់ដោតចំចំណុច ពេលខ្លះញញឹម ហើយពេលខ្លះកាច អ្នកប្រាកដជាជឿជាក់លើការបំផុសគំនិតរបស់គាត់។ អ្នករីករាយនឹងពិភាក្សាជួយគំនូរបស់គាត់។ គោលការណ៍ល្អគឺត្រូវស្នើអ្នកគូររូបតុក្កតារបស់អ្នកបញ្ជូនរូបចំនួនបី (យ៉ាងហោចណាស់ពីរ) គម្រោងទាក់ទងនឹងព័ត៌មានទៅនិពន្ធនាយកជារៀងរាល់ថ្ងៃ។ ជម្រើសនានាធ្វើឡើងដោយការព្រមព្រៀង ប៉ុន្តែពាក្យឃ្លោងឃ្លាចុងក្រោយគឹជាមួយ ប្រធាននិពន្ធនាយក។
ព័័័ត៌មានអត្ថបទរូបភាពប្រមូលផ្ដុំមិនគាំទ្រអភិជនភាព
ធនធានព័ត៌មានអត្ថបទរូបភាព ផ្ដល់ឱ្យមាតិកាវិចារណកថានូវតម្លៃយោង ដែលផ្ដល់ថាមាតិកាផ្ទាល់ខ្លួនពួកគេគឹឥតខ្ចោះ។ អ្នកសារព័ត៌មានមិនអនុញ្ញាតអោយសាងកំហុសនៅពេលបោះពុម្ពផ្សាយក្រាហ្វិក ដ្យាក្រាម ខ្សែកោង ឬក៏ផែនទីដែលស្របនឹងអត្ថបទពួកគេទេ។ កំហុសតិចតួចនៅលើការងារលម្អិតរបស់ពួកគេ នឹងធ្វើអោយមានការសង្ស័យទៅដល់ការងារទាំងមូលរបស់ពួកគេ។ ការផ្ដល់ព័ត៌មានតាមរយៈព័ត៌មានអត្ថបទរូបភាព មានន័យដាក់បន្ទុកតឹងរឹងផ្នែកវិទ្យាសាស្ត្រក្នុងការសរសេរសាច់រឿងព័ត៌មាន។ នេះតម្រូវឱ្យមានការពិចារណា ការអនុវត្ត និងការសម្របសម្រួល ក្នុងកំឡុងពេលប្រជុំបោះពុម្ពផ្សាយ។
ផែនទីដឹកជញ្ជូន ខ្ញុំត្រូវការប្រើផែនទីតូចមួយដើម្បីបង្ហាញទៅកាន់អ្នកអានរបស់ខ្ញុំឱ្យក្រឡេកទៅមើលទីតាំងរបស់ ដូស្សគ្រុប (Dosh Group) ទៅក្នុងពិភពលោក ដែលក្នុងនោះខ្ញុំនឹងប្រើសញ្ញាព្រួញបង្ហាញពីការវិនិយោគ និងការដកប្រាក់ដែលធ្វើឡើងថ្មីៗនេះ។
ក្រាហ្វបកស្រាយ។ ខ្ញុំមានទិន្នន័យច្បាស់លាស់ស្ដីពីការវិវត្តនៃតម្លៃទីផ្សារភាគហ៊ុនចាប់តាំងពីការផ្ទេរតីស្នាក់ការកណ្ដាលរបស់ ដូស្សគ្រុប (Dosh Group)ទៅកាន់កោះម៉ូរ៉េ។ ខ្សែកោងនៅលើក្រាហ្វនឹងពន្យល់បានច្បាស់ជាងការវិភាគ…
ដ្យាក្រាមបញ្ជាក់។ ការផ្ដល់ហិរញ្ញប្បទានដល់ការិយាល័យកណ្ដាលថ្មីរបស់ ដូស្សគ្រុប ()នៅកោះម៉ូរ៉េ ពាក់ព័ន្ធ នឹងក្រុមហ៊ុនជាច្រើន ដ្យាក្រាមពីយន្តការនេះនឹងច្បាស់ជាងការពន្យល់ ដែល ស្មុគស្មាញ។