វាមានច្បាប់ប្រាំ៖
ច្បាប់នៃទីតាំងភូមិសាស្រ្ត៖ រឿងដែលកើតឡើងក្នុងផ្ទះតែងតែសំខាន់ជាងគេបង្អស់។ នេះគឺសំដៅដល់ព័ត៌មានក្នុងស្រុក ព្រឹត្តិការណ៍ដែល Mark Pesos ត្រូវបានចាប់ជាចំណាប់ខ្មាំងអាចជាព្រឹត្តិការណ៍សំខាន់នៅអង់គ្លេស ប៉ុន្តែវាមិនសំខាន់សម្រាប់ជនជាតិអូស្រ្តាលីនោះទេ។
ច្បាប់ពេលវេលា៖ ថ្ងៃនេះគឺ សំខាន់ជាងម្សិលមិញ នេះគឺសំដៅដល់ព័ត៌មានប្រចាំថ្ងៃ។ The “London Daily News” នឹងបរិយាលំអិតអំពីបញ្ហាដែល Mark Pesos ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅធនាគារ Dosh ដែលមានសាខាកណ្តាលនៅ Money Street.
ច្បាប់អារម្មណ៍៖ ចំណាប់អារម្មណ៍របស់មិត្តអ្នកអានគឺសំខាន់ជាងអ្វីៗទាំងអស់។ នេះសំដៅដល់ tabloids។ មិត្តអ្នកអានមួយចំនួនអាចចាប់អារម្មណ៍ទៅលើជីវិតឯកជនរបស់កំពូលមហាសេដ្ឋី Mark Pesos ជាជាងយុទ្ធិសាស្រ្តក្នុងការរកស៊ីរបស់គាត់។ The “London Gazette” នឹងយកបទសម្ភាសន៍ជាមួយភរិយារបស់គាត់ជាអនុភាពទីមួយ។
ច្បាប់នៃការអនុវត្ត៖ ព័ត៌មានសាមញ្ញៗគឺងាយស្រួលស្វែងរកជាងព័ត៌មានដែលមានលក្ខណៈស្មុគស្មាញ នេះសំដៅដល់ ព័ត៌មានសេរី “Practical London” នឹងបោះផ្សាយអំពីទីតាំងភូមិសាស្រ្តរបស់សម្ព័ន្ធ Dosh ផែនទីសាខាក្នុងតំបន់និងសាកល ចំនួនបុគ្គលិក តួលេខបង្ហាញអំពីប្រាក់ចំណេញជាដើម។
ច្បាប់នៃប្រយោជន៍៖ ការពិតជាក់លាក់គឺគួរឲ្យចាប់អារម្មណ៍ជាងការពិតអរូបបិយ។ នេះគឺសំដៅដល់សេវាព័ត៌មាន។ “London Services” នឹងចំណាយក្របទំព័រមុខនិយាយអំពីសេវាកម្មសន្តិសុខរបស់ប្រទេស។
***
ព័ត៌មានដែលសំខាន់ជាងគេបំផុតគឺជាព័ត៌មានទាំងឡាយណាដែលមានការរួមបញ្ចូលច្រើនជាងគេនៃច្បាប់ខាងលើនេះ។ បើសិនជាមិនច្បាស់ សូមពិភាក្សាពីបញ្ហានេះនៅក្នុងបន្ទប់ព័ត៌មាន៖ ថ្ងៃនេះ តើព័ត៌មានអ្វីដែលសំខាន់បំផុតសម្រាប់មិត្តអ្នកអានដ៏ច្រើនរបស់យើង? ការធ្វើគម្រោងព្រាងគឺនាំឲ្យយើងងាយស្រួលក្នុងការបែងចែកអទិភាពការងារ។
វាត្រូវមានការរៀបចំលំដាប់លំដោយ
ថ្វីត្បិតតែការសែតគ្រាន់តែជាផលិតផលមួយក៏ដោយ ក៏វាមិនមែនជាផលិតផលធម្មតាដែរ។ វាគឺជាទំនិញប្រើប្រាស់សម្រាប់សង្គម។ ក្រុមវិចារណកថានីមួយៗគឺត្រូវរៀបចំព័ត៌មានតាមលំដាប់លំដោយ ដោយផ្អែកទៅលើគុណតម្លៃនៃព័ត៌មាននីមួយៗ ហើយមិនត្រូវលំអៀងនោះទេ។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវជ្រើសរើសជ្រុងនៃភាពទាក់ទាញរបស់ព័ត៌មាននោះ ដើម្បីភ្ជាប់វាទៅនិងចំណាប់អារម្មណ៍របស់មិត្តអ្នកអាន។
Mark Pesos ត្រូវបានគេចាប់ជំរិត? ទស្សនាវដ្តីធនាគារនឹងអាចទាក់ទាញចំណាប់អារម្មណ៍មិត្តអ្នកអានតាមរយៈការបោះផ្សាយលេខពិសេសសម្រាប់បញ្ហានេះ ចំណងជើងនៅក្របទំព័រមុខ “ករណីចាប់ជំរិត” តួសេចក្តី៖ បែងចែកជាពីរផ្នែក 1. ចំណាប់ខ្មាំង (រូបភាពរបស់ Mark Pesos សង្ខេបពីតួនាទីរបស់គាត់ ការវិភាគពីស្មានភាពរបស់សម្ព័ន្ធ Dosh សាក្សីជាដើម) 2. ប្រតិកម្ម (ការៀបរាប់ពីការប្រមូលផ្តុំគ្នារបស់សម្ចាស់ភាគហ៊ុន បទសម្ភាសន៍ជាមួយភរិយារបស់គាត់ យោបល់សម្រាប់អ្នកធនាគារ ជាដើម)
ដំណោះស្រាយដ៏ល្អបំផុត ឋានានុក្រមជាផ្នែកៗ
ដើម្បីផ្តល់ចម្លើយដល់ល្អបំផុតចំពោះសំណួរនេះ សំណួរនីមួយៗត្រូវតែបែងចែកជាផ្នែកៗ៖
- តើអ្វីសំខាន់បំផុតសម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើនយោបាយក្នុងស្រុក?
- តើអ្វីសំខាន់បំផុតសម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើនយោបាយបរទេស?
- តើអ្វីសំខាន់បំផុតសម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើបញ្ហាសេដ្ឋកិច្ចនិងសង្គម?
- តើអ្វីសំខាន់បំផុតសម្រាប់មិត្តអ្នកអានដែលចាប់អារម្មណ៍លើបញ្ហាវប្បធម៌និងកីឡា?
ជាដើម
ប្រធានបទទាំងនេះនឹងត្រូវបានចាត់ចែងតាមជាក់ស្តែង
បើសិនជាមិនច្បាស់ សូមកំណត់ទៅលើសេចក្តីពិត ផ្តល់ឲ្យមិត្តអ្នកអាននូវឧបករណ៍ដែលពួកគេត្រូវការក្នុងការគិត
ឧទាហរណ៍នៃឋានានុក្រមព័ត៌មាននៅលើទំព័រការសែត៖
- សេចក្តីលំអិតនៃការពិត (ជារឿងឬការរាយការណ៍)
- សម្តីរបស់សាក្សីទាក់ទងនិងព្រឹត្តិការណ៍នោះ (ការរាយការណ៍ ឬការនិយាយ)
- ប្រតិកម្មចំពោះព្រឹត្តិការណ៍នោះ
- សំណួរជុំវិញព្រឹត្តិការណ៍នោះ (វិភាគ)
- បទអត្ថាធិប្បាយទូទៅ (វិចារណកថា)