Menu

១១-« ផែនទីបោះពុម្ពផ្សាយ »

សម្រាប់ការសែត​ព្រីន គម្រោង​បោះផ្សាយ​គឺ​ជា​ល្បែងអប់រំ វាគឺ​ជា​ការ​បង្ហាញ (មាន​ទម្រង់ដូចរឿងត្លុក) នៅលើ​ក្រដាស នៅលើ​អេក្រង់ ឬបិទ​នៅ​លើ​ជញ្ជាំង​ដូច​រឿងកុន បង្ហាញនូវ​រូបរាង​របស់​ការសែត​ដែល​នឹងត្រូវបោះពុម្ភគ្រប់ទំព័រ។​ ទិន្នភាពទូទៅនេះ​នឹង​បង្ហាញ​ជា​រូបភាព​ក្នុង​ការ​ផលិត​ការសែត​និង​រៀប​លំដាប់លំដោយ​ពីទំព័រទីមួយរហូតដល់ទំព័របញ្ចប់។​

ច្បាប់ជា​មូលដ្ឋានគ្រឹះ

មិនមែន​គ្រប់ទំព័រ​ទាំងអស់​សុទ្ធតែមាន​ឥទ្ធិពល​ដូចគ្នានោះទេ។​

ជាទូទៅ ទំព័រដំបូងតែងទាញចំណាប់អារម្មណ៍​មិត្តអ្នកអាន ដែល​ធ្វើ​ឲ្យ​ពួកគេ​តាមដានទៅទំព័របន្ទាប់ទៀត។​

អត្ថបទ​នៅ​លើ​ទំព័រលេខសេស​តែងទទួលបានការ​ចាប់អារម្មណ៍ជាង​អត្ថបទនៅលើ​ទំព័រលេខគូរ។​

ទំព័រដែល​ទាក់​ទាញ​ចំណាប់អារម្មណ៍បំផុតគឺ ច្បាស់ជា ទំព័រដំបូង​ដែល​ប្រៀបដូច​ជាបង្អួចចូល​ទៅ​ក្នុង​ការសែតនោះអញ្ជឹង បន្ទាប់មកគឺទំព័រ 3, 5, 7, ជាដើម។ ជាទូទៅ​ទំព័រ​ទាំងនេះ​ត្រូវ​បានចាត់ទុក​ជា​ទំព័រ​  “ព័ត៌មាន​ក្តៅៗ”, ឧទាហរណ៍ ព័ត៌មាន​ថ្មីទាន់ហេតុការណ៍ជាដើម

ផ្ទុយ​ទៅវិញ​ទំព័រលេខគូដូចជាទំព័រ 2, 4, 6, 8, ជាដើម​ជាទំព័រ​ដែល​សម្រាប់​បន្ត​សាច់រឿង​ពី​ចំណងជើងធំ។​ ពួកវាទាំងនេះគឺជាទំព័រ ត្រជាក់ របស់កាសែត​ដែល​សរសេរ​អំពីរឿងរ៉ាវ​មិន​សូវ​សំខាន់។​

ផ្នែកពីរទៀត​នៃការសែត​ដែល​ពិត​ជា​ទាក់ទាញចំណាប់អារម្មណ៍​របស់មិត្តអ្នកអានគឺ៖ ទំព័រពីរនៅកណ្តាល និង ទំព័រខាង​ក្រោយ

ទំព័រពីរនៅកណ្តាល​គឺ​ជា​កន្លែងពិសេស​សម្រាប់បង្ហាញពីអត្ថបទវែងៗ។​ គេ​រក្សាទុកទំព័រនេះ​សម្រាប់​របាយការណ៍ធំៗ ការ​ស៊ើបអង្កេត រូបភាព​និង​ការ​សម្ភាសន៍ជាដើម។​

ជាទូទៅទំព័រចុងបញ្ចប់ (ទំព័រដែលត្រូវ​បានគេសរសេរ​ចុងក្រោយគេ) សរសេរ​អំពី​ព័ត៌មាន​ថ្មី​បំផុត។​ វា​ស្រដៀង​ទៅនិង​ទំព័រខាង​មុខដែរ ទំព័រនេះគឺ​សម្រាប់បង្ហាញពី​វិចារណកថា​និង​រូបកំប្លែង។​

ផ្សព្វផ្សាយ​សាច់រឿង

ការ​បែងចែក​រវាង​ទំព័រ “ក្តៅ” និង “ត្រជាក់” មិនមែន​ជា​វិធីសាស្រ្ត​ងាយ​ស្រួល​ក្នុងការ​បែងចែក​វា​តាម​សីតុណ្ហភាព​របស់ព័ត៌មាននោះទេ។​ វា​អាច​ធ្វើឲ្យ​ការ​ចម្លង​ផ្សាយ​ចេញពេញមួយថ្ងៃដើម្បី​ជៀស​វាង​ការ​រាំង​ស្ទះ​ដល់​កាលកំណត់។​ រឿងភាគច្រើនគឺអាច​ត្រូវ​បានសរសេរ​ទុកមុន និងត្រូវ​បានដាក់​បញ្ចូល​នៅ​ក្នុងគម្រោង​ព្រីន​កាសែត​ជាច្រើនម៉ោង​មុនពេល​ព្រីន​ចេញ ប្រសិន​បើ​មានគម្រោងច្បាស់លាស់ហើយពេលវេលា​អំណោចផល។​ សាច់រឿងទាំងនោះរួម​បញ្ជូល​ទាំង​សាច់រឿង​ដែល​ត្រូវ​ដាក់​នៅលើ​ទំព័រកណ្តាល រឿងដែល​អាចចេញផ្សាយពេលណាក៏បាន រឿងទស្សនាវដ្តី ឬរឿងទីពីរដែល​អាចបោះផ្សាយនៅទំព័រគូជាដើម។​ ផលិតកម្មដែល​ត្រូវ​បានផ្សព្វផ្សាយនឹងធានា​នូវ​មាតិការ​ដែល​មាន​គុណភាពខ្ពស់។​

គម្រោង​មូលដ្ឋាន

គម្រោងព្រោង​កាសែត​ប្រចាំថ្ងៃខ្នាតតូចជាទូទៅ​មាន 12 ទំព័រ ចំនួនទំព័រនេះ​អាច​សម្របសម្រួល​និង​កើនឡើងទ្វេរ (24 ទំព័រ) សម្រាប់​ការសែត​ប្រចាំថ្ងៃប្រចាំតំបន់ កើនឡើងគុណនិងបី ( (36 ទំព័រ) សម្រាប់​ការសែត​ប្រចាំថ្ងៃប្រចាំក្នុងតំបន់ គុណនិងបួន (48 ទំព័រ) សម្រាប់​ការសែត​ប្រចាំថ្ងៃ​ថ្នាក់ជាតិ។  គ្រប់គម្រោង​ព្រោងព្រីន​ទាំងអស់គឺអាច​ត្រូវ​បាន​បែងចែក​ជាផ្នែកតូចៗ​អាស្រ័យទៅលើ​ព័ត៌មាន​និង​ទំហំការងារ។​ វា​មាន​ទំព័រក្តៅ​ច្រើនស្មើរនិង​ទំព័រ​ត្រជាក់​ដែរ ដើម្បី​ងាយស្រួល​ក្នុង​ការ​បញ្ជេញព័ត៌មាន​ថ្មីៗ។​

ការសែត​ប្រចាំថ្ងៃប្រចាំតំបន់​

 • ក្របមុខ៖ សាច់រឿងសំខាន់៖ ចំណងជើង (“ អ្នកធនាគារ Mark Pesos ត្រូវបានចាប់ខ្លួន”) កម្រិត​ការ​អាន​ដំបូង (អត្ថបទនាំមុខ សង្ខេបពីសាច់រឿង បង្ហាញមិត្តអ្នកអាន​ពីអ្វីដែលមាន​នៅ​ក្នុងការសែត+ រូបភាពឬរូបតុក្កតាជាដើម)
 • ទំព័រទីពីរ៖ ផ្តោតទៅលើ “ព័ត៌មាន​មាន​ប្រយោជន៍” ដូចជា​ការ​ឆ្លើយ​តប​របស់មិត្តអ្នកអាន​ជាដើម។
 • ទំព័រទីបី៖ បន្តសាច់រឿង​ពីទំព័រចំណង​ជើងធំ៖ “ការ​ចាប់ជំរិត​អ្នកជំនួញ”… និងចំណងជើងតូច “ស្នងការ​ប៉ូលិស​បានធ្វើការ​បកស្រាយពីហេតុការណ៍ដ៏ក្តៅគគុកនេះ” (ទំព័រក្តៅ).
 • ទំព័រទី 4: ជីវិតអ្នកជិតខាង (ទំព័រត្រជាក់)
 • ទំព័រទី 5: ជីវិតអ្នកជិតខាង (ទំព័រក្តៅ)
 • ទំព័រទី 6-7 ទំព័រនៅកណ្តាល:របាយការណ៍ពីព័ត៌មាន​ក្នុងតំបន់​ តួរលេខ​ ឬការ​ស៊ើបអង្កេត (ទំព័រត្រជាក់).
 • ទំព័រទី 8: ជំនួញ (ទំព័រក្តៅ)
 • ទំព័រទី 9:វប្បធម៌ (ទំព័រត្រជាក់)
 • ទំព័រទី 10: កីឡា (ទំព័រក្តៅ)
 • ទំព័រទី 11: រឿងរ៉ាវគួរ​ឲ្យចាប់អារម្មណ៍របស់មនុស្ស (ទំព័រក្តៅ)
 • ទំព័រទី 12: រូបភាពប្រចាំថ្ងៃ (ច្បាប់ចម្លង) ប្រឡោះតូច​មួយសម្រាប់ព័ត៌មាន​បន្ទាន់ (ច្បាប់ចម្លង​ក្តៅ)

 ***

គម្រោងព្រាងដែល​ត្រូវ​បានកែសម្រួល​ឲ្យស្របទៅនិង​ការសែតប្រចាំថ្ងៃ​ថ្នាក់ជាតិ (មួយភាគបីនៃទំព័រត្រជាក់)

 • ក្របមុខ៖ ជាបង្អួចបង្ហាញអំពីការសែត
 • ទំព័រទី 2៖ ហេតុការណ៍ពាក់ព័ន្ធនឹងផលប្រយោជន៍​របស់មនុស្ស
 • ទំព័រទី 3៖ បន្តពីក្របមុខ
 • ទំព័រ 4, 5, 6: កិច្ចការ​បរទេស (រួមបញ្ជូល​ទំព័រត្រជាក់ពីរ).
 • ទំព័រទី 7, 8, 9៖ កិច្ចការ​ក្នុងប្រទេស (រួមបញ្ជុល​ទំព័រ​ត្រជាក់មួយ)
 • ទំព័រទី 10, 11៖ សង្គម (រួមបញ្ជុល​ទំព័រ​ត្រជាក់មួយ)
 • ទំព័រទី 12, 13៖ ទំព័រកណ្តាលពីរ
 • ទំព័រទី 14, 15៖ ជំនួញនិងសង្គម
 • ទំព័រទី 16, 17៖ វប្បធម៌ (រួមបញ្ជុល​ទំព័រ​ត្រជាក់មួយ)
 • ទំព័រទី 18, 19៖ កីឡា (រួមបញ្ជុល​ទំព័រ​ត្រជាក់មួយ)
 • ទំព័រ 20, 21, 22: ព័ត៌មាន​មាន​ប្រយោជន៍ (រួមបញ្ជូល​ទំព័រត្រជាក់ពីរ).
 • ទំព័រ 23៖ ការ​កំសាន្ត ទូរទស្សន៍និងវិទ្យុ ហ្គេម
 • ទំព័រទី 24៖ ព័ត៌មាន​ថ្មីចុងក្រោយ

អ្នកដំបូង

ការ​កែសម្រួល​គំរូព្រោង​ព័ត៌មាន​ដែល​មាន​ភាពងាយស្រួលគឺ ត្រូវ​អរគុណ​ដល់​អ្នកសារព័ត៌មាន​ដំបូង​ដែល​បាន​មកដល់​ការិយាល័យ​ឬផ្នែកនៃការសែតមួយ អ្នកដែលត្រូវបានជ្រើសរើស​ក្នុងការ​ធ្វើការងារនេះ​ តួនាទី​របស់ពួកគេគឺ បែងចេក​ការងារ​ដល់​សមាជិក​ក្រុមនីមួយៗ ពួកគេ​ជ្រើសរើស​សាច់រឿងដែល​មិនពាក់ព័ន្ធ និង​ព័ត៌មាន​នៅលើ​អនឡាញ​ ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រភពផ្លូវការ​និង​ការ​ឆ្លើយតបជាដើម។​ នេះគឺ​ជួយ​សន្សំសំចៃពេលវេលាគ្រប់គ្នា និង​ធ្វើ​ឲ្យគម្រោង​ព្រាងកាន់​តែ​ប្រសើរ​ឡើង។​