Menu

១៦- អ្នកយកព័ត៌មានទូទៅ និងអ្នកជំនាញការ

លក្ខណៈរបស់សារព័ត៌មាន​តម្រូវឲ្យ​អ្នកសារព័ត៌មាន​មាន​ជំនាញទូទៅ​​ ព័ត៌មានគ្របដណ្តប់គ្រប់ជ្រុងទាំងអស់ ដែលវាតម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​មានជំនាញគ្រប់យ៉ាងដូចគ្នា ប៉ុន្តែការ​ផ្លាស់ប្តូរពីប្រធានបទមួយទៅប្រធានបទមួយទៀតគឺ​ប្រឈម​និង​ការ​ផ្តល់​ភាព​មិនពិតប្រាកដ។​ ពិតណាស់ ការរិះគន់មួយទៅលើ​អ្នកសារព័ត៌មាន​គឺថា អ្នកសារព័ត៌មាន​និយាយ​ឲ្យ​បានតែនិយាយ ប៉ុន្តែក្នុងនាម​ជា​អ្នកដែល​មាន​ជំនាញទូទៅ​មិនបានន័យថា​ ជាអ្នកមិនដឹង​អីនោះទេ។​ អ្នកជំនាញពូកែបំផុតគឺគ្មាន​អ្វីក្រៅពី អ្នកជំនាញទូទៅ​ដែល​មាន​សីលធម៌ការងារខ្ពស់នោះទេ។​

ភាពរឹងមាំនៃប្រតិបត្តិការ

បើតាមនិយមន័យ​ សារព័ត៌មានគឺផ្តោតគ្រប់រឿងរ៉ាវដែល​អាចកើតមានទាំងអស់។​ អ្នកសារព័ត៌មាន​នឹងមិនជ្រើសរើសពីប្រធានបទដែល​ពួកគេនឹងសរសេរ​នោះទេ ព័ត៌មានជាអ្នករើស​អ្នកសារព័ត៌មាន​។​ ការងារនេះទាមទារឲ្យ​អ្នកសារព័ត៌មាន​ពាក់មួកជាច្រើន​ក្នុង​ពេល​តែមួយ។​ មិនថាអ្នកសារព័ត៌មាន​នៅក្នុងការិយាល័យដ៏តូច ឬនៅក្នុងការិយាល័យដ៍ធំនោះទេ ពួកគេ​ត្រូវបង្ហាញពីជំនាញ​របស់ពួកគេ​ក្នុងវិធីស្មើរភាព។​ អ្នកសារព័ត៌មានដ៏ល្អម្នាក់ ប្រៀបដូចជា GP ដ៏ល្អយ៉ាងអញ្ជឹង ពួកគេ​ត្រូវ​ចាត់ទុក​រឿងតូចសំខាន់ដូចរឿងធំដែរ។​ មិនថាអ្នកជាអ្នករាយការណ៍ប្រចាំតំបន់ ឬក៏​អ្នកសារព័ត៌មាន​ធំនោះទេ វាតម្រូវ​ឲ្យអ្នករក្សាភាពថ្លៃថ្នូរ​និង​មាន​ពេលវេលា។​

វាជាសំណួរអំពី​សតិអារម្មណ៍៖

* សរសេរអំពីសាច់រឿងតូចៗ ឲ្យដូចទៅនឹងព័ត៌មានទាន់ហេតុការណ៍ថ្មីៗដែរ៖ ជាមួយរបៀប​តែមួយ។

* សរសេរសាច់រឿងធម្មតាឲ្យ​ដូចទៅនិងរឿងសំខាន់ដែរ៖ ជាមួយនិង​កម្រិត​សុក្រិតដូចគ្នា

ត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ខ្លី​ឲ្យដូចជាបទសម្ភាសន៍ធំៗដែរ : ជាមួយនិង “មគ្គទេសន៍សម្ភាសន៍”.

* ចាត់ទុករបាយការណ៍នីមួយៗ  ជាខ្សែសាច់រឿងដ៏ល្អដែលនឹងត្រូវរៀបរ៉ាប់

* មើលឃើញឱកាស​ក្នុងការ​គូររូបដ៏ស្រស់ស្អាតសម្រាប់គ្រប់មនុស្សដែល​អ្នកបានជួប។

មើលឃើញឱកាស​នៅ​ក្នុងរឿងហេតុ​ដ៏សំខាន់តែមួយគត់ នៅក្នុងសាច់​រឿងដ៏ខ្លីបំផុត

* នៅពេលដែល​មានរឿងអ្វីមួយកើតឡើង​ខុសពីធម្មតា សូម​សួរខ្លួនឯង៖ ថាតើ​មាន​អ្វីដែល​អ្នកត្រូវស៊ើបអង្កេតដែរឬទេ?

* ផ្តល់អានុភាពនិងការ​រៀបចំ សរសេរព័ត៌មាន​ក្នុងស្រុក​ឲ្យ​បានល្អិតល្អន់​ដូច​ព័ត៌មាន​អន្តរជាតិ​: ដោយ​ធ្វើជាម្ចាស់ការ​នៅពេលសរសេរ​ព័ត៌មាន​។ អ្វីដែលកើតឡើងនៅ​ក្នុងជណ្តើរ​របស់ខ្ញុំគឺសំខាន់​ជាង​អ្វីដែល​នឹង​កើតឡើង​នៅ​ក្នុងសង្កាត់របស់ខ្ញុំ អ្វីដែលកើតឡើងនៅ​ក្នុងសង្កាត់របស់ខ្ញុំគឺសំខាន់ជាង​អ្វីដែល​នឹង​កើតឡើង​នៅ​ក្នុងខណ្ឌរបស់ខ្ញុំ អ្វីដែលកើតឡើងនៅ​ក្នុងខណ្ឌ​របស់ខ្ញុំគឺសំខាន់​ជាង​អ្វីដែល​នឹង​កើតឡើង​នៅ​ក្នុងទីក្រុងរបស់ខ្ញុំ អ្វីដែលកើតឡើង​ក្នុងទីក្រុងរបស់ខ្ញុំគឺសំខាន់​ជាងអ្វីដែលកើតឡើង​នៅក្នុងប្រទេស​របស់ខ្ញុំ អ្វីដែល​កើតឡើង​ក្នុងប្រទេស​របស់ខ្ញុំគឺសំខាន់ជាងអ្វីដែលកើតឡើង​ក្នុងតំបន់​ជាដើម។​

នេះគឺជាសំណួរបើសិន​ សម្រាប់​ការ​ឆ្លុះបញ្ចាំង​របស់អ្នក៖

* ប្រសិន​បើព័ត៌មាន​នោះយឺតយ៉ាវ សូម​មានប្រតិកម្ម! ខ្ញុំបង្កើតអន្តរកម្មដោយទាក់ទងអ្នកអាន លិខិត និងមតិយោបល់របស់ពួកគេ គឺជាគំនិតមាស នៅពេលខ្ញុំគ្មានអ្វីយកមកសរសេរ។ ខ្ញុំគ្រាន់តែចង់គិតទុកមុនថាព័ត៌មានបែបណាគួរឱ្យចូលចិត្ត ដើម្បីបង្កើតក្រុមព័ត៌មាន ដោយប្រើការចូលរួមពីអ្នកអានថាតើចាប់អារម្មណ៍ប្រធានបទមួយណា។

* បើសិនជាព័ត៌មានទៅជាធម្មតាៗហើយ, ត្រូវបង្កើតថ្មី! ខ្ញុំរកឃើញចំណុចផ្សេងមួយទៀតដោយមិនបានគិតទុកមុន សរសេរប្រធានបទសាមញ្ញ។ ខ្ញុំគ្រាន់តែលើកឡើងពីអ្វីដែលខុសពីធម្មតា និងជ្រើសរើសប្រភេទប្លែកៗសម្រាប់ប្រើក្នុងការសរសេររឿងរ៉ាវប្រចាំថ្ងៃ។

* បើសិនព័ត៌មានគួរឱ្យធុញ, ខ្ញុំត្រូវធ្វើការថែមទៀត! ខ្ញុំស្វែងរកគណនីខ្លាំងៗ ដើម្បីនាំពាំនាំចំណាប់អារម្មណ៍ជាថ្មីដល់សាច់រឿងដែលធ្លាប់ប្រើច្រើនមកហើយ ខ្ញុំគ្រាន់តែត្រូវការប្រភពមានសក្ដានុពលថ្មី មកបន្ថែមលើសៀវភៅអាស័យដ្ឋានខ្ញុំរាល់ថ្ងៃ ដូច្នេះខ្ញុំអាចសរសេរសាច់រឿងដោយមិនស្ទាក់ស្ទើរ ប៉ុន្តែបែបជាលក្ខណៈអ្នកអាជីព

* បើសិនព័ត៌មានមិនយកលំនាំគេ, ខ្ញុំនឹងធ្វើការតាមបែបស្ទាយរបស់ខ្ញុំ! ខ្ញុំសរសេរសង្ខេបខ្លីគួរឱ្យទាក់ទាញ ដោយបញ្ចូលខ្លឹមសារប្រយោគលាក់ បង្កប់យ៉ាងប្រុងប្រយ័ត្ន ផ្អែកទៅលើខ្សែបណ្ដាញទីភ្នាក់ងារមួយចំនួន។  ខ្ញុំក៏អាចបង្កើតប្រអប់ថ្មីៗបំពេញរួចរាល់ថ្ងៃ ជាមួយសាច់រឿងខ្លីដ៏ជោគជ័យ…

ខិតខំដើម្បីឧត្តមភាព

អ្នកមិនអាចមានឯកទេសពិសេសដោយបន្ថែមអ្វីក្នុងការងារនោះឡើយ។ មានប្រធានបទខ្លះ អ្នកមិនអាចសរសេរបានល្អនោះទេ បើសិនអ្នកមិនមានចំណេះដឹងចំបាច់ដើម្បីស្វែងរកឱ្យស៊ីជម្រៅ។ អ្នកមិនអាចពន្យល់ការស៊ើបអង្កេតរបស់ប៉ូលីសដែលត្រូវការដោយភាពច្បាស់លាស់ បើសិនអ្នកមិនយល់ដឹងពីនីតិវិធីច្បាប់។ អ្នកមិនអាចវិភាគបានត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយបានទេ បើសិនអ្នកមិនយល់ពីភាពខុសគ្នារវាងចំណូល និងគណនេយ្យប្រតិបត្តិការ។ អ្នកមិនរិះគន់ការងារសិល្បៈបានទេ បើសិនអ្នកគ្មានស្តង់ដារសិល្បៈ។

វាជាសំណួរសម្រាប់ការវិនិយោគផ្ទាល់ខ្លួន។

សារព័ត៌មានល្អបំផុត គឺជាសារព័ត៌មានដែលមានអ្នកសារព័ត៌មានជាឥស្សរជនមានអំណាច ដោយសារតែភាពពាក់ព័ន្ធនៃអត្ថបទរបស់ពួកគេចំពោះគ្រប់ប្រធានបទទាំងអស់ ពីភាពប្រទាក់ក្រឡាស្មុគស្មាញបំផុត (ការអប់រំ យុត្តិធម៌ ប៉ូលីស វិទ្យាសាស្ត្រ សុខភាព វប្បធម៌ សាសនា កិច្ចការយោធា។ល។) ចំពោះអ្វីប្រចាំថ្ងៃ (នយោបាយក្នុងស្រុក នយោបាយក្រៅស្រុក ពាណិជ្ជកម្ម កិច្ចការសង្គម កីឡា។ល។)

អ្នកសារព័ត៌មានដែលមានចំណាប់អារម្មណ៍ទូទៅអាចក្លាយជា អ្នកជំនាញនៅក្នុងតំបន់ខ្លះប្រសិនបើពួកចង់បាន និងខិតខំប្រឹងប្រែងធ្វើការងារបន្ថែមដែលទាមទារទាំងនេះ។ វាមិនមែនជាសំណួរដែលត្រូវត្រឡប់ទៅសាលារៀនវិញនោះទេ អ្នកគ្រាន់តែត្រូវការពេលវេលាខ្លះដើម្បីរៀនសូត្រ។

* កំណត់គោលដៅអ្នកដោយក្លាយទៅជាអ្នកដែលប្រសើរបំផុត ក្នុងតំបន់ដែលអ្នក បានជ្រើសរើស ឬតំបន់ដែលកំណត់ដោយការរៀបចំការងាររបស់អ្នក។ 

* ប្ដេជ្ញាចិត្តខ្លួនអ្នកខ្លះៗចំពោះពេលសិក្សាស្វែងរកដំបូន្មនពីអ្នកសារព័ត៌មានរៀមច្បង។

* អានគ្រប់យ៉ាងទាំងអស់ដែលត្រូវបាននិយាយ និងសរសេរក្នុងប្រធានបទជាពិសេស អ្វីដែលបោះពុម្ពផ្សាយដោយសារព័ត៌មានដទៃ។

* រៀនដូចដែលអ្នករៀននៅសាលា ដោយប្រើប្រាស់ឧបករណ៍គន្លឹះ ដូច្នេះអ្នកអាចធ្វើជាម្ចាស់លើមុខវិជ្ជារបស់អ្នកដូចជា ច្បាប់ បទបញ្ញាតិផ្លូវការ ក្រមវិជ្ជាជីវៈជាដើម។

* បង្កើតបណ្ដាញសម្រាប់ប្រភពផ្ទាល់ខ្លួនក្នុងតំបន់ ក្នុងករណីរកអ្នកដែលអាចផ្ទៀងផ្ទាត់ការយល់ដឹងរបស់អ្នក ប្រសិនបើមានការសង្ស័យ។

* អាចជាវត្តមានបុគ្គលដែលជានិច្ចកាលអាចនៅនឹងទីកន្លែងតែម្តង (សនិ្នសីទ សន្និបាត កិច្ចប្រជុំនានា។ល។) ជាកន្លែងដែលអ្នកជំនាញអាជីពជួបជុំពិភាក្សាបញ្ហានានា បើទោះជាពេលខ្លះជាការខាតពេលវេលា។

* ចៀសវាងការនិយាយវែកញែកអ្នកជំនាញពេលសរសេរដើម្បីធានាថាការសរសេររបស់អ្នក ត្រូវបានយល់ដោយជនទូទៅយល់ប៉ុន្តែប្រាកដជាក់ច្បាស់ថាអ្នកជំនាញឱ្យតម្លៃការងារអ្នក។

ក្រុមវិចារណកថាដែលមានប្រសិទ្ធភាពបំផុត គឺជាក្រុមដែលមានកិច្ចសហប្រតិបត្តិការល្អរវាងអ្នកសារព័ត៌មានដែលមានចំណាប់អារម្មណ៍ទូទៅ និង ជំនាញ ហើយធ្វើឱ្យវាក្លាយជាបទដ្ឋាន។