Menu

៩-ប្រភព

ដើម្បី​ផ្តល់​ដំណឹង​ដល់​អ្នកអាន​ឲ្យ​បានត្រឹមត្រូវ អ្នកត្រូវតែដឹងអំពី​វា​ឲ្យបាន​ច្បាស់ជាមុនសិន​ អ្នកសារព័ត៌មាន​ត្រូវ​ការ​ប្រភពដែល​អាចទុកចិត្តបាន​ដើម្បី​ជួយដល់​ពួកគេ​ក្នុងការ​បែងចែកព័ត៌មាន​ពិត​និងប្រឌិត និងដើម្បី​ផ្សព្វផ្សាយ​ព័ត៌មានពិត។​ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវ​មាន​ការប្រុងប្រយ័ត្នទៅលើ​ប្រភពព័ត៌មាន​និងវិធី​នៅ​ក្នុង​ការ​ប្រើប្រាស់ពួកវា​ដើម្បីកំណត់ការ​ពិត។

វាមាន​ប្រភពព័ត៌មានបួនប្រភេទ៖

  1. ប្រភពស្ថាប័ន វាមាន​ប្រភពជាច្រើនដែលចេញពីអាជ្ញាធរ៖ ប្រភពចេញពីរាជរដ្ឋាភិបាល​ ក្រសួង រដ្ឋបាលជាដើម។ គុណសម្បត្តិរបស់​ពួកវា​គឺ​វាមាន​ការ​រៀបចំត្រឹមត្រូវ និង​ត្រូវ​បានផលិត​ឡើង​ដោយ​មាន​លក្ខណៈផ្លូវការ​។​ អ្នកសារព័ត៌មាន​ចាំបាច់ត្រូវ​មាន​សៀវភៅបញ្ជីដែលកត់ពីព័ត៌មាន​លំអិត​របស់អ្នកតំណាង​អាជ្ញាធរ​ទាំងនោះ (អ្នកនាំពាក្យ មន្រ្តីសារព័ត៌មាន​ជាដើម) រៀបចំជាបញ្ជី ទាក់ទង​ទៅកាន់ពួកគេឲ្យបានឆាប់បំផុត នៅ​ពេល​ដែល​ពួកគេ​នៅ​មាន​អារម្មណ៍ចង់​ឲ្យ​គេ​ស្គាល់​ក្នុង​ការ​សែត​ (ទូរសព្ទទៅ​ដោយ​ផ្ទាល់ អស័យដ្ឋានផ្ទាល់ខ្លួន​ជាដើម)
  2. ប្រភពអន្តរការី ទាំងនេះ​សុទ្ធតែជាប្រភព​ដែល​មាន​ភាព​ស្របច្បាប់​ក្នុង​សង្គម៖ សមាគម​អង្គការ​វិជ្ជាជីវៈ គណបក្សនយោបាយ សហជីពជាដើម។ គុណ​សម្បត្តិ​របស់ប្រភពនេះគឺ វា​ដើរតួរជា​អ្នកប្រឆាំង​ដែល​ផ្តល់​ព័ត៌មាន​ក្រៅផ្លូវការ។ ប្រសិន​បើ​អ្នកសារព័ត៌មាន​ចំណាយ​ពេល​ក្នុង​ការ​កសាងទំនាក់ទំនង​ស្មោះសរជាមួយពួកគេ ពួកគេ​នឹងផ្តល់​នូវព័ត៌មាន​បន្ថែម​និង​មាន​គុណតម្លៃដល់​អ្នកសារព័ត៌មាន។​ កត់បញ្ជី​អ្នកនាំពាក្យ​ដែល​មាន​សក្តានុពល​ និង​ទាក់ទង​ពួកគេ​ដើម្បី​​ចូល​ក្រុម​ជាមួយពួកគេ

វិធីសាស្រ្តដែល​មាន​ប្រសិទ្ធិភាពខ្ពស់៖ ការ​ទទួលស្គាល់ជាផ្លូវការ​

នៅពេល​ដែល​សរសេរ​ព័ត៌មាន​ដែល​មាន​ប្រភព​ពីស្ថាប័ននិង​អន្តរការី វា​ជា​ផលប្រយោជន៍​របស់អ្នកសារព័ត៌មាន​ក្នុង​ការ​បង្ហាញអំពី​កាតព្វកិច្ចរបស់ពួកគេ។​ នៅ​ក្នុងករណីដែលប្រើប្រភពព័ត៌មាន​ពីស្ថាប័ន អ្នកសារព័ត៌មាន​ អាចស្នើរសុំ​ការ​ទទួលស្គាល់​ជាផ្លូវការ​សម្រាប់ខ្លួនឯង ឬសម្រាប់មិត្ត​រួមការងារ។​ អាជ្ញាធរសាធារណៈនិង​ស្ថាប័នសង្គមទាំងអស់តែងចង់ឲ្យ​អ្នកការ​សែត​លើ​កពីឈ្មោះរបស់ពួកគេ។​ ការ​ដើរតួរកេរ្តី៍ឈ្មោះទៅវិញទៅមកនេះជំរុញដល់​ទំនាក់ទំនងប្រចាំថ្ងៃ។​

លិខិត​ទទួលស្គាល់ជាផ្លូវការ​ “ជូនចំពោះលោករដ្ឋមន្រ្តី ខ្ញុំមានកិត្តិយសសូម​ជម្រាបជូន​លោក​រដ្ឋមន្រ្តី​ថា ដើម្បី​ទំនាក់ទំនង​ដ៏យូរអង្វែងរបស់យើង ចាប់ពីថ្ងៃនេះ​តទៅ​ក្រុម​ការសែតយើងខ្ញុំ​នឹង​ផ្តល់ទំនុកចិត្តដល់​មិត្តរួមការងារខ្ញុំ A..R.. ក្នុង​ការ​យកចិត្តទុកដាក់តាមដាន​រាល់​សកម្មភាព​របស់ស្ថាប័នលោក​រដ្ឋមន្រ្តី​ ដែល​នេះ​ជា​បេសកកម្ម​របស់យើងខ្ញុំក្នុងការ​ផ្តល់ព័ត៌មាន​ដល់​សារធារណៈជន…”

បើ​ក្នុងករណីដែលប្រើប្រាស់ប្រភពអន្តរការី អ្នកសារព័ត៌មាន​មិនចាំបាច់​ប្រើភាសាផ្លូវការនោះទេ។​  អ្វីដែលសំខាន់​គឺ​ការ​បង្កើនទំនាក់ទំនង​ដោយការ​គោរពចំពោះគ្នា​និងគ្នាទៅវិញទៅមក ឯកភាព​លើវិធីសាស្រ្ត​ក្នុងការ​ទាក់ទង​ដែល​ធានា​ដល់​ភាពអនាមិកចំពោះ​ប្រភព​ណាមួយ និង​ឈានដល់​កិច្ចព្រមព្រៀងទាក់ទង​ទៅនិងវិធីផ្តល់ព័ត៌មាន​ដោយ​មិនដឹងពី​សាធារណៈជន ឬអាជ្ញាធរវិជ្ជាជីវៈ។ 

  1. ប្រភពបុគ្គលទាំងនេះជាប្រភព​ស្ងប់ស្ងាត់ឬសង្ងាត់ដែល​អ្នកសារព័ត៌មាន​អាច​ទទួលបាន​ព័ត៌មាន​នៅក្នុងរង្វង់វិជ្ជាជីវៈរបស់ពួកគេ។​ ពួកគេ​ប្រមូលផ្តុំ​ការ​ទាក់ទង​ ដោយប្រើប្រាស់មធ្យោបាយ​វិជ្ជាជីវៈនិងសីលធម៌​ដើម្បី​ទទួលបាន​ការ​ទុកចិត្តក្នុងការ​ផ្តល់​ព័ត៌មាន។​ អ្នកសារព័ត៌មាន​មិនដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់អ្នកទាំងនោះ​ដល់​នរណាម្នាក់នោះទេ សូម្បីតែ​ប្រធាន​របស់ពួកគេ។ អ្នកសារព័ត៌មាន​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ចែករំលែក​លេខ​ទំនាក់​ទំនង​របស់ពួកគេ

ប្រភពស្ថាប័ន + ប្រភពអន្តរការី +ប្រភពផ្ទាល់ខ្លួន = បណ្តេញព័ត៌មាន​ដ៏ល្អ

  1. ប្រភពតែមួយទាំងនេះគឺ​ជាប្រភពដែល​កើតឡើង​តែឯកឯង សាក្សី​ដែលផ្តល់​សក្ខីកម្ម​ ឬសំណើរដែល​កើតចេញពីកាលៈទេសៈនៃហេតុការណ៍។ភាពប្រុងប្រយ័ត្ន៖ កំណត់ពីប្រភព ពិនិត្យមើល​ ពិនិត្យ​មើល​គោល​បំណង​របស់ពួកគេ ស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះ​ការ​អះអាង​របស់ពួកគេ ធ្វើឲ្យពួកគេ​និយាយឲ្យច្រើនជាងអ្វីដែល​ពួកគេ​ចង់និយាយ​ ពិនិត្យមើល​សម្តី​របស់ពួកគេ​ជា​មួយអ្នកដទៃ និងប្រភពព័ត៌មាន​ឯករាជ្យផ្សេងៗទៀត។​ ប្រសិនបើមិនច្បាស់ សួរយោបល់ពីមិត្តរួមការងាររបស់អ្នកថាតើ​គួរបោះផ្សាយ​សម្តីនេះឬក៏អត់។​ ប្រយ័ត្នពីប្រភពដែលផ្តល់ព័ត៌មាន​រហ័សដល់អ្នក។​

ការ​គ្រប់គ្រង​តុល្យភាពនៃអំណាច

អំណាច​រវាងអ្នកសារព័ត៌មាន​និងប្រភពដែល​ផ្តល់ព័ត៌មាន​ត្រូវ​តែស្មើរគ្នា។​ វាមាន​ភាគី “អំណាច” អ្នកដែល​ផ្តល់​ព័ត៌មាន​ និងភាគី “នៅ​ក្រោម​អំណាច” អ្នក​ដែល​ត្រូវ​ការ​ព័ត៌មាន​ វាគឺ​ជា​ការ​ផ្គត់ផ្គងនិងតម្រូវការ… ការ​គ្រប់គ្រង​អំណាចនេះ​ឲ្យបានស្មើរភាពគ្នា​គឺត្រូវការ​ ជំនាញ និង ភាពឯកទេស អ្នក​ផ្តល់​ព័ត៌មាន​តែងតែចង់បាន​ផល​ប្រយោជន៍ត្រឡប់​មកវិញ មិនថា​ប្រយោជន៍ផ្ទាល់ខ្លួនក្តី ឬវិជ្ជាជីវៈក្តី ដូច្នេះ​អ្នកសារព័ត៌មាន​គឺ​ប្រឈម​មុខ​នឹង​ការ​បោក​បញ្ឆោតគ្រប់ពេល។​ វា​មាន​ការ​ប្រុងប្រយ័ត្នតិចតួច​ខ្លាំងណាស់​ វាមានសំណួរដែល​ត្រូវ​ពិចារណា កុំឲ្យគេបោក យើងត្រូវរក្សាតុល្យភាព
ពេលខ្លះ “ការ​ជួយគ្នា” គឺ​ជាកិត្តិយស ប៉ុន្តែពេល​ខ្លះទៀតគឺមិនមែន ប្រភពដែល​មាន​ភាពជជែកវែកញែកគឺល្អជាង