Menu

១៤-បទស៊ើបអង្កេត

គោលបំណង​ក្នុង​ការ​ស៊ើបអង្កេត​គឺដើម្បីស្វែងរកការពិត ខ្លឹមសារគឺសំខាន់​ជាងទម្រង់ ការ​សរសេរព័ត៌មាន​គឺ​ទាមទារ​ឲ្យ​មាន​បញ្ញាខ្លាំង។ វាមិនមែនជាការ​ងារ​ប៉ាន់ស្មាន់នោះទេ។​ វាពិបាកជាង​ការ​រាយការណ៍ ពីព្រោះវាមិនមែនគ្រាន់តែជា​ការ​ភ្ជាប់​អ្វី​ដែល​អ្នក​បានឃើញ លឺនិង​មាន​អារម្មណ៍ដឹងទៅកាន់អ្នកអាន​តែប៉ុណ្ណោះទេ ប៉ុន្តែវាជា​ការ​ប្រាប់​ដល់​សាធារណៈជន​អំពី​អ្វី​ដែល​មិន​អាច​មើលឃើញ ឬលឺទៅដល់​សាធារណៈជន។​

គន្លឹះប្រាំមួយសម្រាប់សារព័ត៌មាន​ស៊ើបអង្កេត៖ 

  1. សំណួរ​ដ៏ល្អ

នៅពីក្រោយ​ការ​ស៊ើបអង្កេតដ៏ល្អ វាតែងតែមាន​សំណួរបន្ទាប់បន្សំ ជាទូទៅ វាគឺជាសំណួរដែល​អ្នកអង្កេតនឹងសួរខ្លួនឯង បន្ទាប់ពី​ពួកគេ​ទទួល​បានចម្លើយ​សម្រាប់សំណួរគោល​ទាំងអស់ ប៉ុន្តែពួកគេ​មិនហ៊ាន​សួរ​សំណួរទាំងនេះលឺៗនោះទេ ដោយ​សារតែគេភ័យខ្លាចចំពោះរឿង​លាក់បាំងនៅខាងក្រោយ។​ ជាទូទៅវាគឺជា “ហេតុអ្វី” នៅពីក្រោយ “របៀបណា” ឬ “របៀបណា” ដែល​អ្នកបានទាយដឹង ប៉ុន្តែមិនអាចស្វែងរកចម្លើយបាននៅពីក្រោយ​ការ​ពិតនោះ។​

ឥឡូវសន្មត់ថា ខ្ញុំទទួលបានចម្លើយ​ទាំងអស់អំពីការ​សាងសង់ការិយាល័យ​កណ្តាលដ៏ធំដែលបំពាក់​ដោយ​ប្រពន្ធ័សន្តិសុខខ្ពស់ របស់នាគារ  Dosh របស់ Mark Pesos ខ្ញុំមាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​បោះផ្សាយ​អំពីការ​ផ្លាស់ប្តូរនេះ។ ជីវិតថ្មី​របស់អ្នកធនាគារដ៏ល្បី គំនិត និងផែនការ​របស់គាត់ជាដើម។​ របាយការណ៍ផ្តាច់មុខ​របស់ខ្ញុំអំពី​ភាពរំខានរបស់អ្នកកោះនោះគឺ​ជាព័ត៌មាន​ដ៏ល្អ ខ្ញុំសប្បាយចិត្តចំពោះសមិទ្ធិផល​របស់ខ្ញុំ… ប៉ុន្តែវាមាន​សំណួរ​បន្ទាប់បន្សំដែលរំខានដល់ចិត្តខ្ញុំ ប៉ុន្តែវាជាសំណួរដ៏ធំ វាធ្វើឲ្យខ្ញុំអស់ជំនឿ តើ Mark Pesos អាចសាង់សង់អគារនៅ​ក្នុងតំបន់អភិរក្សធម្មជាតិ​នេះ​បានយ៉ាងដូចម្តេច? តើគាត់ទទួលបានលិខិតអនុញ្ញាតដោយរបៀបណា? តើវាស្របច្បាប់ដែរឬទេ? តើគាត់បានប្រាក់មកពីណាក្នុងការ​សាងសង់​អគារដ៏ធំនោះ ខណៈ​ពេល​ដែលគាត់ក្ស័យធន់បែបនេះ? ខ្ញុំគិតចំពោះសំណួរទាំងនេះ ប៉ុន្តែខ្ញុំនៅតែគ្មានចម្លើយ វាមានឧបសគ្គច្រើនពេកហើយ…

  1. តម្រុយទីមួយ

អ្នកសារព័ត៌មាន​ស៊ើបអង្កេត​ធ្វើ​ការ​នៅ​តំបន់​ប្រផេះ​នៃព័ត៌មាន​ដូច​ទៅ​និង​អ្នកប្រវត្តិសាស្រ្តដែល​មាន​អារម្មណ៍ថា​ខ្លួនឯងបានឆ្លងកាត់​ស្រមោល​នៃអតីតកាលយ៉ាងអញ្ជឹងដែរ។​ ដើម្បីស្វែងរកចំណងដំបូងនោះ អ្នកសារព័ត៌មានប្រើវិធីដូច​ទៅនិង​អ្នកប្រវត្តិវិទូយ៉ាងអញ្ជឹង៖ ពួកគេធ្វើការ​ស្រាវជ្រាវលើ​ប្រធានបទ​ដែល​ពួកគេ​ចាប់អារម្មណ៍ បន្សំខ្លួនទៅជាមួយតួអង្គក្នុងសាច់រឿង អានគ្រប់យ៉ាងដែល​បានសរសេរពណ៌នា​អំពីពួកគេ បង្កើតបញ្ជី​សាក្សី កត់ត្រាកាលបរិច្ចេទសំខាន់​របស់ជីវីតឯកជននិងសាធារណៈរបស់​តួអង្គ កត់សំណួរដែលមិនទាន់ត្រូវបានបកស្រាយ… បើនិយាយម្យ៉ាងទៀតគឺ ពួកគេ​គូរូបគំនូរដែល​ពួកគេចង់ធ្វើការ​ដោះស្រាយ។​

ក្នុងករណីសាច់រឿងរបស់ Mark Pesos យើងបានដឹងយ៉ាង​រហ័សថា​គាត់ទទួលបានកាគាំទ្រផ្នែកហិរញ្ញវត្ថុពី Lucas Moneybags ដែល​ជា​ម្ចាស់មូលនិធិដ៏សំខាន់ ហើយគាត់ជាមនុស្សដែលមានទ្រព្យធនផងដែរ។​ អ្នកធនាគារដ៏ល្បីរូបនេះ​ក៏បានជួបជាមួយ Frances Farthing ប្រធាន​ការិយាល័យថ្នាក់ជាតិ​សម្រាប់តំបន់​អភិរក្សជាច្រើនដងផងដែរ។​

នេះគឺជាចំណុចចាប់ផ្តើមដំបូងរបស់អ្នក៖ ស្វែងយល់បន្ថែមអំពី Frances Farthing (ទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយ Mark Pesos) ជំនួបរវាងពួកគាត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ​មកនេះ ពិភាក្សាជាមួយគ្រួសារនិងមិត្តភក្តិជិតស្និទ្ធរបស់នាងអំពីការ​ប្តូរការិយាល័យកណ្តាលរបស់ធនាគារ Dosh ទៅកោះ Moray ដែល​ជាតំបន់​អភិរក្សធម្មជាតិជាដើម។​

  1. បង្វិលសំបុកពឹងពាង

នៅពេល​អ្នកសារព័ត៌មាន​បានក្លាយ​ជា​ប្រវត្តិវិទូនៃបច្ចុប្បន្នកាល ពួកគេ​ត្រូវការ​ពេលវេលា​ក្នុងការ​យល់​អំពី​ប្រធានបទ កំណត់ពីទំហំនិង​ដំណើរការវា ពួកគេចំណាយពេល ពីព្រោះពួកគេត្រូវការវា។ ពួកគេដំណើរកាយឺតៗពីចំនុចស្នូលមួយទៅចំនុចស្នូលមួយទៀត

អ្នកដែលមានអំណាចដូចជា Lucas Moneybags ឬ Frances Farthing ច្បាស់ជាមាន​សត្រូវ សាក្សីទាំងនេះច្បាស់​ជាមាន​ពាក្យចង់និយាយទាក់ទង​និងជំនួយគម្រោងដ៏ធំរបស់ Mark Pesos នេះ ខ្ញុំបានកត់ត្រាពីមនុស្សទាំងនេះ និងស្វែងរកព័ត៌មានបន្ថែមដែល​ខ្ញុំ​អាច​ប្រើដើម្បីលួងលោម​ពួកគេបាន។​ វាមានមនុស្សដែលខ្ញុំត្រូវជួបជាមុនសិន។ ពួកគេទាំងនេះអាចចង់និយាយ​ជាមួយខ្ញុំជាង  Frances Farthing ឬគ្រួសារ​និងមិត្តភក្តិរបស់គាត់។​

អ្នកសារព័ត៌មាន​ចាប់ផ្តើម​វិលតាម​សំបុកពឹងពាង​របស់គេបន្តិចម្តងៗ​រហូតដល់​សំណួរស្នូល។​

  1. សំបុកពឹងពាងដ៏ល្អឥតខ្ចោះ

ការ​សម្ភាសន៍តែងនាំមកនូវតម្រុយថ្មី

ធ្វើឲ្យមាន​ភាពងាយស្រួល​ដល់វិជ្ជាជីវៈ​របស់ខ្ញុំ សាក្សីដំបូង​របស់ខ្ញុំតែង​ផ្តល់​ឲ្យខ្ញុំនូវ​ប្រភពព័ត៌មានផ្សេងៗ។​ ខណៈដែល Mark Pesos ទទួលបានផលប្រយោជន៍ពី​កាដូរដ៏ធំ​របស់ Lucas Moneybags គាត់ក៏​បានបង្កើនទ្រព្យសម្បត្តិតាមរយៈ​ការទិញ​យក​ក្រុមហ៊ុនជាច្រើនផងដែរ។ ក្រុមហ៊ុនមួយចំនួនក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះគឺកំពុង​ជួបផលវិបាក។​ វាមិនពិបាកក្នុងការ​ឲ្យអតីតប្រធានក្រុមហ៊ុនទាំងនេះនិយាយនោះទេ។​ ពួកគេប្រាប់ខ្ញុំយ៉ាងលំអិតអំពីដំណើរការ​របស់ធនាគារ។​ ខ្ញុំក៏បានដឹងថា គាត់បានស្គាល់ Frances Farthing តាំងពីវ័យកុមារ​មកម្លេះ ពីព្រោះពួកគេជាមិត្តរួមសាលា​។ គាត់ក៏ជាទីប្រឹក្សាឲ្យសម្ព័ន្ធ Dosh ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់​បានប្រើឈ្មោះ… កា​រពិតត្រូវបានប្រមូលផ្តុំឡើង។​

ឥឡូវនេះដល់ពេល​ដែល​អ្នកការសែតស៊ើបអង្កេតត្រូវការ តម្រៀប និងបកស្រាយ​ព័ត៌មាន​ដែលត្រូវបានប្រមូលផ្តុំឡើងនៅ​ជុំវិញប្រធានបទ។​ ពួកគេ​ពិនិត្យពីតួរលេខ ប្រមូលឯកសារ ពិនិត្យរកការពិត សាក្សីនិងកំណត់កាលកំណត់

  1. យុទ្ធិសាស្រ្តពឹងពាង

ជាមួយនិងចំណីដែលព័ទ្ធជុំវិញសំបុក អ្នកសារព័ត៌មានស៊ើបអង្កេតធ្វើ​ការ​ត្របាក់​ដោយគ្មានភាពស្ទាក់ស្ទើរ ពួកគេមានសុវត្ថិភាព​ដោយ​មាន​ឧបករណ៍គ្រប់គ្រាន់នៅក្នុងដៃ។​ អ្វីដែលនៅសល់គឺការធ្វើការសន្និដ្ឋានដោយ​ការ​សុំ​ឲ្យគោលដៅ​របស់គេ​ធ្វើការ​បកស្រាយទៅលើការ​ពិតដែលបានរកឃើញ។​ នេះគឺជាកាតព្វកិច្ចសីលធម៌របស់អ្នកសារព័ត៌មាន៖ ប្រសិនបើគេ​បោះផ្សាយអំពីនរណាម្នាក់ ពួកគេត្រូវផ្តល់ឱកាសឲ្យជននោះធ្វើ​ការ​បកស្រាយ​ជាមុនសិន។​ ប៉ុន្តែអ្នកអាចចាប់រុយកាន់តែច្រើនដោយប្រើទឹកឃុំ ជៀសជាង​ទឹកខ្មេះ…

ដូច្នេះខ្ញុំសុំ Mark Pesos ធ្វើបទសម្ភាសន៍ ខ្ញុំធ្វើបែបនេះដោយ​ការ​សរសេរ​ជា​លាយលក្ខ៍អក្សរ​ដោយ​ប្រើ​វិធីវាស់វែង​និងពាក្យពេចន៍ ដើម្បីបង្ហាញថាខ្ញុំមិនលំអៀង ប៉ុន្តែខ្ញុំមិនបង្ហាញអំពីចេតនាពិតប្រាកដរបស់ខ្ញុំទេ បើពុំនោះទេគាត់នឹងរត់បាត់ ប្រសិនបើគាត់យល់ព្រមជួបខ្ញុំ ខ្ញុំនឹងបញ្ចូលចម្លើយរបស់គាត់នៅ​ក្នុង​របាយការណ៍របស់ខ្ញុំ។​ ប្រសិនបើគាត់បដិសេធ ខ្ញុំក៏នឹងសរសេរវាចូលដែរ ទើបមិត្តអ្នកអានអាច​ដឹងអំពីបំណង​ល្អរបស់ខ្ញុំ

ក្នុងនាម​ជាអ្នកកាសែតស៊ើបអង្កេត អ្នកត្រូវមានតម្លាភាពចំពោះការងារ បង្ហាញការ​គោរពការពិតនិងមិត្ត​អ្នកអាន។​

  1. ជម្លោះដែលមិនអាចប្រកែកបាន

ការស៊ើបអង្កេតដែលដំណើរការល្អគឺសម្រួលដល់ការសរសេរ ការពិត​ សាក្សី និងភស្តុតាងគឺភ្ជាប់គ្នាដើម្បីបង្កើតជាលទ្ធផលឡូជីក​មួយ​ ដែលនេះជាករណីពិតបែបគណិតវិទ្យា

ដើម្បីបង្កើតចេញជាសំណេរ អ្នកសារព័ត៌មានបញ្ជុលអ្វីដែល​គេបានឃើញនិងលឺជាភស្តុតាង ប៉ុន្តែនេះគឺធ្វើដើម្បី​ឲ្យវាកាន់តែ​ប្រសើរឡើងតែប៉ុណ្ណោះ។​ អ្វីដែលបង្អាក់​មិត្តអ្នកអាន​ពីអំណះអំណាងស្នូលរបស់សំណេរ​នឹង​ត្រូវបានទុកដោយឡែក។​ គុណតម្លៃនៃការ​រិះគន់​គឺមិនត្រូវបានលើកមកនិយាយនៅត្រង់ចំនុច​នេះទេ​ (លើកលែងតែ ពេលនេះឬពេលក្រោយ នៅក្នុងការ​សន្និដ្ឋាន ឬវិចារណកថា) ពីព្រោះការ​ពិតនឹងត្រូវបង្ហាញឡើងដោយឯកឯង។

ប្រយោគស្នូលនៃអំណះអំណាង​របស់អ្នក ដែល​អ្នកត្រូវ​លើកវាឡើងសម្រាប់គាំទ្រដល់​ចំណងជើងប្រធានបទនៃការ​ស៊ើបអង្កេត​របស់អ្នក និងនៅចុងបញ្ចប់សេចក្តី។​ 

ការស៊ើបអង្កេតដែល​ត្រូវបានធ្វើឡើង​ដោយ​អ្នកសារព័ត៌មាន​លើសពីម្នាក់​នឹងត្រូវបាន​ពិចារណា​ដោយ​ស្មើរភាពគ្នា

ការស៊ើបអង្កេតមួយចំនួន ត្រូវការ​ពហុវិធីសាស្រ្ត ការ​ធ្វើការ​តែឯកឯង (ទោះបីជាអ្នកសារព័ត៌មានពូកែបំផុត​ក៏មិន​អាចទាញអស់​តម្រុយដែល​ពាក់ព័ន្ធដែរ) ជាពិសេស​នៅពេល​ស៊ើបអង្កេត​ទៅលើ​តម្រុយធំ។​ ក្នុងករណីនេះ ការ​រួមបញ្ចូលអ្នកសារព័ត៌មាន​ច្រើនក្នុងការ​ស៊ើបអង្កេត​គឺជាវិធីដ៏ល្អបំផុត។​ ក្នុងឧទាហរណ៍របស់យើង យើងអាចបែងចែកការងារជាបីដំណាក់កាល​ អ្នកសារព័ត៌មានឯកទេសពីរនាក់​សម្រាប់ទិន្នភាពបរិស្ថាននិងហិរញ្ញវត្ថុ និងអ្នករាយការណ៍ទូទៅ​សម្រាប់​បកស្រាយអ្វីដែលបានឃើញនិងលឺ។​ ផលលំបាកនៃវិធីសាស្រ្តនេះគឺការ​រក្សា​ការ​ពិនិត្យជារួមទៅលើការងារ​នេះ នឹងដាក់វាបញ្ចូលគ្នាជាលទ្ធផលសម្រេច។​ ដូច្នេះការ​រៀបចំនឹងអ្នកសម្របសម្រួលគឺមានសារៈសំខាន់ខ្លាំងណាស់។

គ្រប់ការ​ស៊ើបអង្កេតទាំងអស់សុទ្ធតែមានដែនកំណត់

ពេលខ្លះជោគជ័យនៃអ្នកសារព័ត៌មានស៊ើបអង្កេតគឺអាស្រ័យទៅលើ​សមត្ថភាពនៃអ្នកសារព័ត៌មាន​ក្នុងការ​ប្រមូលព័ត៌មាន​ ឬក៏​គ្រប់គ្រង​ការ​គិតរបស់ពួកគេ។​ ពួកគេត្រូវបង្ហាញពីជំនាញរបស់ពួកគេ​ដើម្បីបកស្រាយការពិត។​ ការស្វែងរកការពិតដែល​ជាចំណាប់អារម្មណ៍របស់សាធារណៈជនគឺផ្តល់​ឲ្យពួកគេនូវកេរ្តី៍ឈ្មោះនៃភាពវ័យឆ្លាត។ ប៉ុន្តែសេវាកម្មសាធារណៈនេះ​មិនត្រូវច្រឡំជាមួយ​ដំណើរស្រាវជ្រាវ​ដើម្បី​បំពេញមហិច្ឆិតាផ្ទាល់ខ្លួន ឬដើម្បីជាការ​សងសឹកនោះទេ។​ ជាការពិតណាស់ ការស៊ើបអង្កេតនីមួយៗគឺតម្រូវឲ្យអ្នកសារព័ត៌មាន​ច្បាស់អំពីគោលដៅ​របស់ខ្លួនឯង។​ យើងមិនមែនធ្វើការ​ស្រាវជ្រាវដើម្បីចំណងផ្ទាល់ខ្លួន ប៉ុន្តែគឺព្រោះតែសាធារណៈជន​មានសិទ្ធិក្នុងការ​ដឹងលឺអំពីការពិត។​ អ្នកសារព័ត៌មានស៊ើបអង្កេតមិនមែនជាប៉ូលិស ឬចៅក្រមនោះទេ។ យើង​មិនប្រើមធ្យោបាយបោកបញ្ឆោតនោះទេ។​