គន្លឹះសំខាន់ប្រាំបីសម្រាប់ការសរសេរដ៏ល្អ៖
- គំនិតល្អ
ដើម្បីទាក់ទាញចំណាប់អារម្មណ៍ អ្នកត្រូវការសាច់រឿងដើម រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ត្រូវស្វែងរកគំនិតល្អដែលកាសែតដទៃមិនមាន។ នៅក្នុងពិភពទឹកគួចនៃព័ត៌មាន អ្នកត្រូវស្វែងរកវិធីហែលបញ្ច្រៀសទឹកលលក។ ដូច្នេះ បន្ទាប់ពីត្រូវបានចាប់ជំរិត Mark Pesos សម្រេចចិត្តប្តូរការិយាល័យកណ្តាលធនាគារ Dosh ទៅកាន់អគារដែលមានប្រព័ន្ធសន្តិសុខខ្ពស់ ដែលគាត់បានសាងសង់ឡើងនៅលើកោះ Moray? មនុស្សគ្រប់គ្នាផ្តោតលើទ្រង់ទ្រាយធំនៃគម្រោង ដំណើរការ និងការផ្លាស់ប្តូរដ៏ធំនៃកោះនោះ? ការឆ្លើយតបពិសេសពីការសែតថ្នាក់តំបន់និងថ្នាក់ជាតិផ្តោតលើ Moray…? ប៉ុន្តែខ្ញុំវិញ? ខ្ញុំនឹងមើលពីជ្រុងផ្សេងវិញ ខ្ញុំនឹងទៅកាន់កោះនោះ រួចស្វែងយល់អំពីរបៀបដែលអ្នកស្រុករស់នៅជាមួយអគារដ៏ធំនោះ ខ្ញុំបានប្រាប់ពីគម្រោងរបស់ខ្ញុំទៅដល់នាយកនិពន្ធ ដែលចាប់អារម្មណ៍ទៅលើវា…
- ឯកសារល្អ
ដូច្នេះអ្នកត្រូវយល់អំពីកោះនោះ មុនពេលដែលអ្នកទៅស្រាវជ្រាវនៅទីនោះ។ យ៉ាងហោចណាស់ក៏អ្នកត្រូវដឹងខ្លះៗពីវា… ខ្ញុំស្ទើរតែមិនដឹងអ្វីទាំងអស់អំពី Moray. ដូច្នេះខ្ញុំចំណាយពេលធ្វើការស្រាវជ្រាវ មុននិងខ្ញុំទៅជួបអ្នកស្រុកនៅទីនោះ។ ប្រសិនបើខ្ញុំមិនធ្វើបែបនេះ ខ្ញុំនឹងខកខានផ្នែកដែលគួរឲ្យចាប់អារម្មណ៍ពីទីនោះនៅពេលដែលខ្ញុំទៅដល់
- រូបភាពជីវិតប្រចាំថ្ងៃ
ការរាយការណ៍គឺ ជាការសរសេរអំពីជីវិតរស់នៅប្រចាំថ្ងៃ ខ្ញុំព្យាយាមឲ្យគេនិយាយជាមួយខ្ញុំ ខ្ញុំតាមដានការជជែកកំសាន្តនូវរឿងរ៉ាវល្អៗ ខ្ញុំធ្វើការកត់ត្រានូវអ្វីដែលបានឃើញនិងលឺ ខ្ញុំកត់ត្រាការសន្ទនារបស់ខ្ញុំ (ជាមួយអ្នកទទួលបទសម្ភាសន៍) មុនពេលធ្វើការសម្ភាសន៍នីមួយៗ។ ខ្ញុំចំណាយពេលសរសេរអំពីបទសម្ភាសន៍របស់ខ្ញុំយ៉ាងលំអិត។ ពេលសម្ភាសន៍ដំបូង ចុងក្រោយ ឈ្មោះ អាយុ ការងារ ពណ៌សម្បុរ សក់ អត្តចរិកជាដើម។ ខ្ញុំក៏បានកត់ត្រាអំពីការពណ៌នាលំអិតដែលនឹងជួយខ្ញុំក្នុងការសរសេររៀបរាប់អំពីសកម្មភាពរបស់ពួកគេផងដែរ។
- សម្លេង ពណ៌ ក្លិន
ការរាយការណ៍គឺពណ៌នាអំពីស្ថានភាពរស់នៅរបស់មនុស្ស។ គ្រប់វិញ្ញាណទាំងអស់របស់ខ្ញុំត្រូវមានការប្រុងប្រយ័ត្ន ខ្ញុំកត់ត្រាអំពីសម្លេង ពណ៌និងទេសភាព ដើម្បីសរសេរវាក្នុងសាច់រឿងរបស់ខ្ញុំ ខ្ញុំនឹងពណ៌នាអំពីតួរអង្គរបស់ខ្ញុំក្នុងបរិបទនៃកោះនោះ។ សំណេររបស់ខ្ញុំគឺជាយានជូនមិត្តអ្នកអានទៅដល់ទីនោះ។ វាត្រូវធ្វើឲ្យពួកគេបានឃើញ លឺនិងមានអារម្មណ៍ដឹងពីគ្រប់យ៉ាងដែលខ្ញុំបានឃើញ លឺក៏ដូចជាអារម្មណ៍របស់ខ្ញុំផងដែរ។
- ជ្រុង
អ្វីដែលខ្ញុំបានឃើញ លឺនិងដឹងនាំឲ្យខ្ញុំយល់ថា៖ អ្នករស់នៅទីនោះមានការខឹងសម្បារចំពោះការបំពុលបរិស្ថានពីការសាងសង់អគារ ធនធានធម្មជាតិត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរចាប់តាំងពីការចាប់ផ្តើមសាងសង់អគារនោះឡើង។ វាជារឿងដ៏គួរឲ្យស្អប់ខ្ពើម នេះជាសម្តីរបស់ Marine Waterman ប្រធានសមាគមនៅកោះនោះ។ ប្រជាជននៅលើកោះនោះកំពុងរៀបចំធ្វើការតវ៉ា ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ នេះគឺជាជ្រុងមួយនៃគំនិតរបស់ខ្ញុំ! ហើយខ្ញុំបានសរសេរអត្ថបទថា៖ “Mark Pesos អាចមានអារម្មណ៍សុវត្ថិភាព ប៉ុន្តែអ្នកកោះ Moray មានការព្រួយបារម្ភយ៉ាងខ្លាំង”…
- ការបើកគំនិតដ៏ល្អ
គំនិតល្អអាចលេចចេញជារូបរាងតាមរយៈតួអក្សរខ្លាំង និងឥទ្ធិពលនៃការប្រើប្រាស់ពាក្យពេចន៍សម្រាប់របាយការណ៍ដ៏ល្អ។ Marine Waterman បានផ្តល់ឲ្យខ្ញុំនូវអ្វីដែលខ្ញុំត្រូវការក្នុងការបើកក្បាលចម្លើយចំពោះសំណួររបស់ខ្ញុំ។ នាងជាប្រធានសមាគមនៅកោះនោះ។ ខ្ញុំនឹងលើកយកសម្តីរបស់គាត់ មកផ្តើមអត្ថបទរបស់ខ្ញុំ៖ “ជីវិតនៅក្នុងឋានសួគ៌ដ៏តូចមួយនេះ បានប្រែក្លាយជាសុបន្តិដ៏អាក្រក់ហើយ” បន្ទាប់មក ខ្ញុំនឹងរៀបរ៉ាប់ពីប្រវត្តិរបស់គាត់ពីរបីបន្ទាត់ មុនពេលដែលខ្ញុំបន្តសាច់រឿងរបស់ខ្ញុំ
- ការសរសេរដំណើររឿងដ៏ល្អ
របាយការណ៍ល្អគឺត្រូវការការសរសេរដំណើរការសាច់រឿងដ៏ល្អ រៀបរ៉ាប់ប្រាប់មិត្តអ្នកអានពីសេចក្តីផ្តើមដ៏ល្អ រហូតដល់សេចក្តីបញ្ចប់។ ខ្ញុំនឹងប្រើប្រាស់សម្តីរបស់ Marine Waterman ជាការរៀបរ៉ាប់របស់ខ្ញុំ ខ្ញុំនឹងសរសេរសាច់រឿងដោយធ្វើការឆ្លាស់រវាង សម្តីដកស្រង់ ការពណ៌នា ប្រវត្តិខ្លី សម្តីរបស់សាក្សី និងការវិភាគផ្ទាល់ខ្លួនរបស់ខ្ញុំអំពីជីវិតនៅលើកោះដ៏ស្ងប់សុខដែលត្រូវបានក្រឡាប់ចាក់ដោយសារការសាងសង់ការិយាល័យកណ្តាលរបស់ធនាគារ Dosh
- ការបញ្ចប់សេចក្តីដ៏ល្អ
របាយការណ៍ល្អគឺត្រូវការសេចក្តីបញ្ចប់ដ៏ល្អ សម្រាប់សាច់រឿងរបស់ខ្ញុំក្នុងដំណើរកំសាន្តនៅកោះនោះ ខ្ញុំនឹងឆ្លុះបញ្ចាំងពីសេចក្តីផ្តើមរបស់ខ្ញុំវិញ ខ្ញុំនឹងឲ្យ Marine Waterman ទុកសម្តីចុងក្រោយរបស់គាត់៖ “វាជ្រុលពេកហើយ៖ កោះរបស់យើងមិនមែនជាទូដែកទេ!”