Menu

២៣-សេវាកម្មអតិថិជន

នៅពេល​អត្ថបទកាសែតត្រូវបានបោះផ្សាយចេញ អ្នកសារព័ត៌មាន​ត្រូវ​ទទួលខុសត្រូវទៅលើ​ខ្លឹមសាររបស់វា។​ វាជារឿងធម្មតា និងជារឿងដ៏ល្អបំផុតដែល​អត្ថបទ​របស់អ្នកសារព័ត៌មាន​ត្រូវបានរិះគន់ពីសំណាក់អ្នករួមអាជីពនិងមិត្ត​អ្នកអាន។​  ការ​អភិវឌ្ឍន៍វិធីសាស្រ្ត​នៃការ​ប្រាស្រ័យទាក់ទង​មានន័យ​ថា​អ្នកសារព័ត៌មាន​ត្រូវរួមបញ្ចូល​ការ​សន្ទនា​ជាអចិន្រ្តៃយ៍និង​ស្មោះត្រង់​ជាមួយ​មិត្តអ្នកអាន​ដែល​ជឿជាក់​លើ​អត្ថបទរបស់ពួកគេចូល​ទៅ​ក្នុងរបៀប​ក្នុង​ការ​រៀបចំការងារពួកគេ។

ការ​ទទួលយកបានសម្រាប់មិត្តអ្នកអាន

នៅគ្រប់ទីកន្លែងដែលពួកគេមានឯកសិទ្ធិអាចធ្វើជា“ អ្នកប្រាប់ការពិត” ក្នុងសេរីភាពពេញលេញ ក្នុងនាមសិទ្ធិរបស់ប្រជាជនក្នុងការទទួលបានព័ត៌មានពិត អ្នកសារព័ត៌មានមិនដែលបដិសេធមិនទទួលខុសត្រូវអ្នកដទៃឡើយ៖ ដូចជាមន្ត្រីជាប់ឆ្នោត អាជ្ញាធរសាធារណៈ ស្ថាប័នរដ្ឋាភិបាល បណ្ដាអង្គការ សមាគម ក្រុមហ៊ុន ក្លឹប ។ល។ ក្នុងការដោះដូរ វាជារឿងធម្មតាទេដែលអ្នកកាសែតត្រូវទទួលខុសត្រូវចំពោះអ្នកដទៃចំពោះការអនុវត្តនិងលទ្ធផលក្នុងវិជ្ជាជីវៈរបស់ពួកគេ។

ការតបអ៊ីម៉ែល​ពីមិត្តអ្នកអានមិនមែន​ជាការងារនោះទេ ប៉ុន្តែវា​ជារង្វាន់

អ្នកអានដែលប្រកបដោយ​គំនិតត្រិះរិះពិចារណា (ដូច​ទៅនិង​អតិថិជនដែរ)​តែងតែត្រូវជានិច្ច។​ ទោះបីជា​អ្នកអានទាំងនោះ​ អានអត្ថបទខុស យល់ខុស​ពីគោលបំណង​របស់អ្នកនិពន្ធ យល់ខុសឬបកស្រាយខុស​អំពីអត្ថបទនោះយ៉ាងណា​ក្តី​ ក៏ពួកគេ​គួរ​ទទួលបានការ​គោរពពីអ្នកការសែត​ចំពោះ​សំណួរ​ដែល​ពួកគេ​សួរ​ទាក់ទងនិង​អត្ថបទបោះផ្សាយដែរ។​ តាមរយៈបទពិសោធន៍បានបង្ហាញឲ្យឃើញថា​ការ​ទទួល​យកការ​រិះគន់​និងឆ្លើយតបទៅវិញដោយបំណងល្អ ធ្វើឲ្យមិត្តអ្នកអានយល់និង​សារភាពចំពោះចំនុចដែលគេមិនយល់​ ការ​សន្ទនា​ជាមួយមិត្តអ្នកអានតែងផ្តល់គុណតម្លៃដល់​អ្នកការសារព័ត៌មាន​។ សម្រាប់អ្នកសារព័ត៌មាន​ នេះគឺជា​ការ​ណែនាំ​សម្រាប់ធ្វើការ​ឆ្លុះបញ្ចាំង។​ វិធីដ៏ងាយស្រួលបំផុត​ក្នុង​ការ​ទទួលបានមិត្តអ្នកអាន​​សម្រាប់​ការសែត​មួយគឺ​ការ​រក្សា​ចន្លោះ​សម្រាប់បោះផ្សាយ​អ៊ីម៉ែល​របស់មិត្តអ្នកអាន។​

ការ​ឆ្លើយតបត្រឹមត្រូវគឺ​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ឆ្លើយតប

ក្នុងចំណោម​សិទ្ធិទាំងអស់របស់មិត្តអ្នកអាន សិទ្ធិក្នុងការ​ឆ្លើយតប​ផ្ទាល់ខ្លួនដែលមានការ​ដេញដោល​គឺគួរឲ្យខ្លាចជាងគេបំផុត។​ មិនថាលក្ខណៈផ្លូវច្បាប់ឬក៏ជម្លោះនោះទេគឺ គ្មានអ្វីដែល​អាច​រារាំង​អ្នកបោះផ្សាយ​មិន​ឲ្យដកសម្រង់សម្តី​របស់អ្នកអានពី​ក្នុងអត្ថបទនោះទេ។​ ជាការពិតការឆ្លើយតបបែបនេះត្រូវតែមានសមាមាត្រនឹងអត្ថបទជាសំណួរ។ ប្រវែង មាតិកា សូរសំលេងនិងទម្រង់បែបបទរបស់វាអាចត្រូវបានយកមកជជែកវែកញែក ពិភាក្សា និងចរចា។ ការ​ទទួលបាន​សំណួរដែលមានការ​ដេញដោលខ្លាំងពីមិត្តអ្នកអាន មិនបាន​ន័យ​ថា​អ្នកសារព័ត៌មានត្រូវឆ្លើយតបទៅវិញដោយលក្ខណៈ​ដេញដោលវែកញែកខ្លាំងនោះទេ។​ ទោះបីជាយ៉ាងណាក៏ដោយ មិនថាឋិតនៅក្នុងកាលៈទេសៈបែបណា​នោះទេ គ្មាន​នរណា​អាច​រារាំង​អ្នកបោះផ្សាយ​ពី“សិទ្ធិក្នុងការ​ឆ្លើយតប”នោះទេ គ្មានអ្វីដែល​អាច​រារាំង​អ្នកសារព័ត៌មាន​ពីការ​ជជែកដោយ​សេរីជាមួយ​មិត្តអ្នកអាននោះទេ។​ ពាក្យព្រមាន ទោះយ៉ាងណាអ្នកអានភាគច្រើនដឹងពីភាពខុសគ្នារវាង ភាពទៀងត្រង់និងភាពមិនស្មោះត្រង់ …

ការកែតម្រូវកំហុសគឺជារឿងចាំបាច់ 

មិនមានភស្ដុតាងណាដែលបង្ហាញពី ភាពទៀងត្រង់លើផ្នែកនៃអ្នកសារព័ត៌មាននៅចំពោះមុខអ្នកអានរបស់ពួកគេជាជាងការកែតម្រូវដែលបានប្រាប់ភ្លាមៗនៃកំហុសរបស់ខ្លួនឡើយ។ ការសែតដែលមិនធ្លាប់បោះផ្សាយការ​កែសម្រួលអត្ថបទ​មិនមែន​ជាការសែតដែល​មានភាពមិនស្មោះត្រង់ ជួនកាល អ្នកកាសែតអាចមានកំហុសឆ្គងក្នុង​ការ​សរសេរ​អត្ថបទ​របស់ខ្លួន។​ កំហុសខ្លះ​អាចមិនផ្តល់​ជាផលត្រឡប់មកវិញ ប៉ុន្តែកំហុស​ខ្លះទៀត​អាច​នាំមកនូវលទ្ធផលធ្ងន់ធ្ងរ។​ ការកែតម្រូវដែលចាំបាច់គឺជាវិធានមួយនៃវិធានអរូបីដែលត្រូវបានគោរពនៅក្នុងកាសែតធំៗ។ ដើម្បីឲ្យអ្នកអានអាចឃើញវាបាន ការ​កែសម្រួលអត្ថបទគួរតែ​ត្រូវ​បានបោះផ្សាយឡើង​នៅ​ក្នុងទំព័រតែមួយ។​

***

ថ្ងៃស្អែក នៅត្រង់ជ្រុងនេះ ខ្ញុំនឹងផ្សាយការកែតំរូវដូចខាងក្រោមនេះជាពីរប្រយោគដែលមានភាពប្រាកដប្រជា តាមដែលអាចធ្វើទៅបានដោយមិនមានការដោះសា៖ ផ្ទុយពីអ្វីដែលយើងបានសរសេរនៅក្នុងរបាយការណ៍របស់យើងស្តីពីអ្នករស់នៅលើកោះដែលមិនសប្បាយចិត្តចំពោះការផ្ទេរក្រុមហ៊ុន Dosh Group ទៅជា Moray កាលពីម្សិលមិញនៅទំព័រទី 3 មិនមែនអភិបាលក្រុងលោក Youenn Lannig ទេ ដែលបានចេញលិខិតអនុញ្ញាតសាងសង់ ឲ្យ Mark Pesos ប៉ុន្ដែគឺលោកអភិបាលក្រុងរង Yann Bohec ឯណោះទេ ជាអ្នកចេញលិខិតអនុញ្ញាតនោះ។ យើងសូម​ឲ្យមិត្តអ្នកអាន​អធ្យាស្រ័យដល់យើងចំពោះ​ការ​យល់ច្រឡំនេះ។​ 

ការណែនាំអ្នកសម្របសម្រួលម្នាក់ឬ? បាទ ប៉ុន្តែ…

បណ្ដាអ្នកអានពិតជាមានតម្លៃខ្លាំងណាស់ចំពោះប្រព័ន្ធបោះពុម្ពផ្សព្វផ្សាយដែលឥឡូវនេះកាសែតកាន់តែច្រើនទុកចិត្តិលើមនុស្ស “ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់” (“ អ្នកស៊ើបអង្កេត” ឬ“ អ្នកសម្របសម្រួល”) ដោយមានភារកិច្ចជជែកវែកញែកជាសាធារណៈជាមួយបណ្ដាអ្នកអានរបស់ពួកគេនិងឆ្លើយតបទៅនឹងការជំទាស់របស់ពួកគេចំពោះខ្លឹមសារវិចារណកថា។ លិខិតរបស់មិត្តអ្នកអាន​តែងផ្តល់ជាសម្ភារៈអប់រំ​សម្រាប់​ការរិះគន់​ចំពោះខ្លួនឯងរបស់អ្នកសារព័ត៌មាន ទោះជាយ៉ាងណាក៏ដោយ តម្រូវការ​ក្នុងការ​ចង់បាន​តម្លាភាពនេះ​មិនផ្តល់​លទ្ធផលដូចគ្នានោះទេ។​ វាអាស្រ័យទៅលើ​ “គុណសម្បតិ្ត” នៃមនុស្ស “ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់” ដែលត្រូវបានជ្រើសរើសអោយទទួលតួនាទីជាអន្តរការីឬអ្នកសម្របសម្រួលបញ្ហា។ ម្នាក់នោះត្រូវតែជាអតីតអ្នកសារព័ត៌មាន​ និងត្រូវយល់ដឹងពីកិច្ចការ​នេះទាំងអស់ ដើម្បីបំពេញមុខងារនេះ​ឲ្យបានត្រឹមត្រូវ។​