ភាពរឹងមាំនៃប្រតិបត្តិការ
បើតាមនិយមន័យ សារព័ត៌មានគឺផ្តោតគ្រប់រឿងរ៉ាវដែលអាចកើតមានទាំងអស់។ អ្នកសារព័ត៌មាននឹងមិនជ្រើសរើសពីប្រធានបទដែលពួកគេនឹងសរសេរនោះទេ ព័ត៌មានជាអ្នករើសអ្នកសារព័ត៌មាន។ ការងារនេះទាមទារឲ្យអ្នកសារព័ត៌មានពាក់មួកជាច្រើនក្នុងពេលតែមួយ។ មិនថាអ្នកសារព័ត៌មាននៅក្នុងការិយាល័យដ៏តូច ឬនៅក្នុងការិយាល័យដ៍ធំនោះទេ ពួកគេត្រូវបង្ហាញពីជំនាញរបស់ពួកគេក្នុងវិធីស្មើរភាព។ អ្នកសារព័ត៌មានដ៏ល្អម្នាក់ ប្រៀបដូចជា GP ដ៏ល្អយ៉ាងអញ្ជឹង ពួកគេត្រូវចាត់ទុករឿងតូចសំខាន់ដូចរឿងធំដែរ។ មិនថាអ្នកជាអ្នករាយការណ៍ប្រចាំតំបន់ ឬក៏អ្នកសារព័ត៌មានធំនោះទេ វាតម្រូវឲ្យអ្នករក្សាភាពថ្លៃថ្នូរនិងមានពេលវេលា។
វាជាសំណួរអំពីសតិអារម្មណ៍៖
* សរសេរអំពីសាច់រឿងតូចៗ ឲ្យដូចទៅនឹងព័ត៌មានទាន់ហេតុការណ៍ថ្មីៗដែរ៖ ជាមួយរបៀបតែមួយ។
* សរសេរសាច់រឿងធម្មតាឲ្យដូចទៅនិងរឿងសំខាន់ដែរ៖ ជាមួយនិងកម្រិតសុក្រិតដូចគ្នា
* ត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ខ្លីឲ្យដូចជាបទសម្ភាសន៍ធំៗដែរ : ជាមួយនិង “មគ្គទេសន៍សម្ភាសន៍”.
* ចាត់ទុករបាយការណ៍នីមួយៗ ជាខ្សែសាច់រឿងដ៏ល្អដែលនឹងត្រូវរៀបរ៉ាប់
* មើលឃើញឱកាសក្នុងការគូររូបដ៏ស្រស់ស្អាតសម្រាប់គ្រប់មនុស្សដែលអ្នកបានជួប។
មើលឃើញឱកាសនៅក្នុងរឿងហេតុដ៏សំខាន់តែមួយគត់ នៅក្នុងសាច់រឿងដ៏ខ្លីបំផុត
* នៅពេលដែលមានរឿងអ្វីមួយកើតឡើងខុសពីធម្មតា សូមសួរខ្លួនឯង៖ ថាតើមានអ្វីដែលអ្នកត្រូវស៊ើបអង្កេតដែរឬទេ?
* ផ្តល់អានុភាពនិងការរៀបចំ សរសេរព័ត៌មានក្នុងស្រុកឲ្យបានល្អិតល្អន់ដូចព័ត៌មានអន្តរជាតិ: ដោយធ្វើជាម្ចាស់ការនៅពេលសរសេរព័ត៌មាន។ អ្វីដែលកើតឡើងនៅក្នុងជណ្តើររបស់ខ្ញុំគឺសំខាន់ជាងអ្វីដែលនឹងកើតឡើងនៅក្នុងសង្កាត់របស់ខ្ញុំ អ្វីដែលកើតឡើងនៅក្នុងសង្កាត់របស់ខ្ញុំគឺសំខាន់ជាងអ្វីដែលនឹងកើតឡើងនៅក្នុងខណ្ឌរបស់ខ្ញុំ អ្វីដែលកើតឡើងនៅក្នុងខណ្ឌរបស់ខ្ញុំគឺសំខាន់ជាងអ្វីដែលនឹងកើតឡើងនៅក្នុងទីក្រុងរបស់ខ្ញុំ អ្វីដែលកើតឡើងក្នុងទីក្រុងរបស់ខ្ញុំគឺសំខាន់ជាងអ្វីដែលកើតឡើងនៅក្នុងប្រទេសរបស់ខ្ញុំ អ្វីដែលកើតឡើងក្នុងប្រទេសរបស់ខ្ញុំគឺសំខាន់ជាងអ្វីដែលកើតឡើងក្នុងតំបន់ជាដើម។
នេះគឺជាសំណួរបើសិន សម្រាប់ការឆ្លុះបញ្ចាំងរបស់អ្នក៖
* ប្រសិនបើព័ត៌មាននោះយឺតយ៉ាវ សូមមានប្រតិកម្ម! ខ្ញុំបង្កើតអន្តរកម្មដោយទាក់ទងអ្នកអាន លិខិត និងមតិយោបល់របស់ពួកគេ គឺជាគំនិតមាស នៅពេលខ្ញុំគ្មានអ្វីយកមកសរសេរ។ ខ្ញុំគ្រាន់តែចង់គិតទុកមុនថាព័ត៌មានបែបណាគួរឱ្យចូលចិត្ត ដើម្បីបង្កើតក្រុមព័ត៌មាន ដោយប្រើការចូលរួមពីអ្នកអានថាតើចាប់អារម្មណ៍ប្រធានបទមួយណា។
* បើសិនជាព័ត៌មានទៅជាធម្មតាៗហើយ, ត្រូវបង្កើតថ្មី! ខ្ញុំរកឃើញចំណុចផ្សេងមួយទៀតដោយមិនបានគិតទុកមុន សរសេរប្រធានបទសាមញ្ញ។ ខ្ញុំគ្រាន់តែលើកឡើងពីអ្វីដែលខុសពីធម្មតា និងជ្រើសរើសប្រភេទប្លែកៗសម្រាប់ប្រើក្នុងការសរសេររឿងរ៉ាវប្រចាំថ្ងៃ។
* បើសិនព័ត៌មានគួរឱ្យធុញ, ខ្ញុំត្រូវធ្វើការថែមទៀត! ខ្ញុំស្វែងរកគណនីខ្លាំងៗ ដើម្បីនាំពាំនាំចំណាប់អារម្មណ៍ជាថ្មីដល់សាច់រឿងដែលធ្លាប់ប្រើច្រើនមកហើយ ខ្ញុំគ្រាន់តែត្រូវការប្រភពមានសក្ដានុពលថ្មី មកបន្ថែមលើសៀវភៅអាស័យដ្ឋានខ្ញុំរាល់ថ្ងៃ ដូច្នេះខ្ញុំអាចសរសេរសាច់រឿងដោយមិនស្ទាក់ស្ទើរ ប៉ុន្តែបែបជាលក្ខណៈអ្នកអាជីព
* បើសិនព័ត៌មានមិនយកលំនាំគេ, ខ្ញុំនឹងធ្វើការតាមបែបស្ទាយរបស់ខ្ញុំ! ខ្ញុំសរសេរសង្ខេបខ្លីគួរឱ្យទាក់ទាញ ដោយបញ្ចូលខ្លឹមសារប្រយោគលាក់ បង្កប់យ៉ាងប្រុងប្រយ័ត្ន ផ្អែកទៅលើខ្សែបណ្ដាញទីភ្នាក់ងារមួយចំនួន។ ខ្ញុំក៏អាចបង្កើតប្រអប់ថ្មីៗបំពេញរួចរាល់ថ្ងៃ ជាមួយសាច់រឿងខ្លីដ៏ជោគជ័យ…
ខិតខំដើម្បីឧត្តមភាព
អ្នកមិនអាចមានឯកទេសពិសេសដោយបន្ថែមអ្វីក្នុងការងារនោះឡើយ។ មានប្រធានបទខ្លះ អ្នកមិនអាចសរសេរបានល្អនោះទេ បើសិនអ្នកមិនមានចំណេះដឹងចំបាច់ដើម្បីស្វែងរកឱ្យស៊ីជម្រៅ។ អ្នកមិនអាចពន្យល់ការស៊ើបអង្កេតរបស់ប៉ូលីសដែលត្រូវការដោយភាពច្បាស់លាស់ បើសិនអ្នកមិនយល់ដឹងពីនីតិវិធីច្បាប់។ អ្នកមិនអាចវិភាគបានត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយបានទេ បើសិនអ្នកមិនយល់ពីភាពខុសគ្នារវាងចំណូល និងគណនេយ្យប្រតិបត្តិការ។ អ្នកមិនរិះគន់ការងារសិល្បៈបានទេ បើសិនអ្នកគ្មានស្តង់ដារសិល្បៈ។
វាជាសំណួរសម្រាប់ការវិនិយោគផ្ទាល់ខ្លួន។
សារព័ត៌មានល្អបំផុត គឺជាសារព័ត៌មានដែលមានអ្នកសារព័ត៌មានជាឥស្សរជនមានអំណាច ដោយសារតែភាពពាក់ព័ន្ធនៃអត្ថបទរបស់ពួកគេចំពោះគ្រប់ប្រធានបទទាំងអស់ ពីភាពប្រទាក់ក្រឡាស្មុគស្មាញបំផុត (ការអប់រំ យុត្តិធម៌ ប៉ូលីស វិទ្យាសាស្ត្រ សុខភាព វប្បធម៌ សាសនា កិច្ចការយោធា។ល។) ចំពោះអ្វីប្រចាំថ្ងៃ (នយោបាយក្នុងស្រុក នយោបាយក្រៅស្រុក ពាណិជ្ជកម្ម កិច្ចការសង្គម កីឡា។ល។)
អ្នកសារព័ត៌មានដែលមានចំណាប់អារម្មណ៍ទូទៅអាចក្លាយជា អ្នកជំនាញនៅក្នុងតំបន់ខ្លះប្រសិនបើពួកចង់បាន និងខិតខំប្រឹងប្រែងធ្វើការងារបន្ថែមដែលទាមទារទាំងនេះ។ វាមិនមែនជាសំណួរដែលត្រូវត្រឡប់ទៅសាលារៀនវិញនោះទេ អ្នកគ្រាន់តែត្រូវការពេលវេលាខ្លះដើម្បីរៀនសូត្រ។
* កំណត់គោលដៅអ្នកដោយក្លាយទៅជាអ្នកដែលប្រសើរបំផុត ក្នុងតំបន់ដែលអ្នក បានជ្រើសរើស ឬតំបន់ដែលកំណត់ដោយការរៀបចំការងាររបស់អ្នក។
* ប្ដេជ្ញាចិត្តខ្លួនអ្នកខ្លះៗចំពោះពេលសិក្សាស្វែងរកដំបូន្មនពីអ្នកសារព័ត៌មានរៀមច្បង។
* អានគ្រប់យ៉ាងទាំងអស់ដែលត្រូវបាននិយាយ និងសរសេរក្នុងប្រធានបទជាពិសេស អ្វីដែលបោះពុម្ពផ្សាយដោយសារព័ត៌មានដទៃ។
* រៀនដូចដែលអ្នករៀននៅសាលា ដោយប្រើប្រាស់ឧបករណ៍គន្លឹះ ដូច្នេះអ្នកអាចធ្វើជាម្ចាស់លើមុខវិជ្ជារបស់អ្នកដូចជា ច្បាប់ បទបញ្ញាតិផ្លូវការ ក្រមវិជ្ជាជីវៈជាដើម។
* បង្កើតបណ្ដាញសម្រាប់ប្រភពផ្ទាល់ខ្លួនក្នុងតំបន់ ក្នុងករណីរកអ្នកដែលអាចផ្ទៀងផ្ទាត់ការយល់ដឹងរបស់អ្នក ប្រសិនបើមានការសង្ស័យ។
* អាចជាវត្តមានបុគ្គលដែលជានិច្ចកាលអាចនៅនឹងទីកន្លែងតែម្តង (សនិ្នសីទ សន្និបាត កិច្ចប្រជុំនានា។ល។) ជាកន្លែងដែលអ្នកជំនាញអាជីពជួបជុំពិភាក្សាបញ្ហានានា បើទោះជាពេលខ្លះជាការខាតពេលវេលា។
* ចៀសវាងការនិយាយវែកញែកអ្នកជំនាញពេលសរសេរដើម្បីធានាថាការសរសេររបស់អ្នក ត្រូវបានយល់ដោយជនទូទៅយល់ប៉ុន្តែប្រាកដជាក់ច្បាស់ថាអ្នកជំនាញឱ្យតម្លៃការងារអ្នក។
ក្រុមវិចារណកថាដែលមានប្រសិទ្ធភាពបំផុត គឺជាក្រុមដែលមានកិច្ចសហប្រតិបត្តិការល្អរវាងអ្នកសារព័ត៌មានដែលមានចំណាប់អារម្មណ៍ទូទៅ និង ជំនាញ ហើយធ្វើឱ្យវាក្លាយជាបទដ្ឋាន។