Menu

៥/ របៀបក្នុងការសរសេរសម្រាប់អ្នកអាននៅលើអេក្រង់

អត្ថបទដែល​អ្នកសារព័ត៌មាន​សរសេរ​ឡើង ត្រូវតែបានអាន។​ វាដូចទៅនិង​ព័ត៌មាន​បែបបុរាណដែរ (ការ​ព្រីនចេញ តាមរយៈវិទ្យុ និង​ទូរទស្សន៍) វិធីដែល​អត្ថបទព័ត៌មាន​ត្រូវបានសរសេរឡើងត្រូវ​តែធ្វើ​ឡើង​ដើម្បីផ្តល់​ភាពងាយស្រួល​ដល់​អ្នកអាន។

នៅ​លើ​អេក្រង់ អ្នកអានត្រូវ​តែមាន​ការ​យកចិត្តទុកដាក់។​

វាហាក់បីដូច​ជាខុស​ពីការ​រំពឹងទុករបស់យើង ប៉ុន្តែវាជាការ​ពិតបែបវិទ្យាសាស្រ្ត​៖ ការ​អាន​អត្ថបទនៅលើ​ក្រដាស​និងនៅលើ​អេក្រង់​គឺ​មិនដូចគ្នានោះទេ។

នៅពេល​អាននៅលើអេក្រង់ គេមិនសូវ​មាន​ការ​ផ្ចង់អារម្មណ៍នោះទេ នេះ​យើង​មិនគិត​ពីកត្តា​ដែល​រំខាន​ផ្សេងៗដូច​ជា ការ​ផ្តល់ដំណឹង សារ​ទូរសព្ទ​ជាដើម។  គោលបំណង​ដែល​សរសេរ​អត្ថបទព័ត៌មាន​នៅលើ​អនឡាញគឺ​ដើម្បី​ទទួល​ចំណាប់​អារម្មណ៍ពី​អ្នកអាន។

នៅ​ក្នុងន័យជាក់ស្តែង នេះមានន័យ​ថា​ការប្រើ​អត្ថបទសំណេរខ្លីៗ ចំណងជើង​ធម្មតា ជាមួយនិងពាក្យសាមញ្ញ។​ នេះ​ប្រហាក់ប្រហែល​នឹង​ការ​ប្រមូលផ្តុំព័ត៌មាន​តូចៗ ផ្តុំគ្នា​ជា​អត្ថបទមួយ​ដែល​រួមបញ្ចូលគំនិតតែមួយ។​

មាតិការ​ពហុមេឌា​ដើម្បី​បង្ហាញ​ពីរបៀប​ខុស​គ្នា​ក្នុង​ការ​បំបែកអត្ថបទ

យើងអាច​ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានតាមរយៈ​ការ​មិនប្រើប្រាស់​អត្ថបទសំណេរ៖ រូបភាព វីដេអូ ក្រាហ្វិក​ជាដើម។ ឧបករណ៍​ផ្សព្វផ្សាយ​អនឡាញប្រើប្រាស់​ដោយ​បន្ទប់ព័ត៌មាន​អាច​ឲ្យយើង​បញ្ចូល​ឃ្លាកូដនៅ​ក្នុង​តួរសេចក្តីនៃអត្ថបទ។​ ទោះបីជាយ៉ាងណាក៏ដោយ វាមានសារៈសំខាន់ណាស់​ក្នុងការ​ធានាឲ្យ​បានថា​អ្នកប្រើប្រាស់​ពហុមេឌា​សម្រាប់ការ​ផ្សាយដ៏ត្រឹមត្រូវ។​

លីងភ្ជាប់ ធាតុផ្សំដែល​អ្នកអានរំពឹងទុក

អ៊ីនធឺណិត​ត្រូវបានបង្កើតឡើង​ដោយលីងភ្ជាប់​ នៅ​ពេល​ដែល​អ្នកប្រើប្រាស់​កម្មវិធី​ស្វែងរក​នៅលើ​អ៊ីនធឺណិត​ អ្នកតែង​តែចុច​លើ​តំណភ្ជាប់​ទាំងអ្នកមិនបានចាប់អារម្មណ៍។​ អ្នកអានរំពឹងថា​អត្ថបទរបស់អ្នកនឹងមានលីងភ្ជាប់នេះ។  

នៅពេល​ដែល​ព័ត៌មាន​ពិត​ត្រូវបានលើកឡើងនៅលើ​អនឡាញ គេ​ត្រូវ​តែភ្ជាប់​លីង​ភ្ជាប់​ទៅនិង​អត្ថបទដែល​ទាក់ទង។​ នៅ​ពេល​ដែល​គេនិយាយពី​អត្ថបទឬវីដេអូណាមួយ គេត្រូវភ្ជាប់លីង​ទៅកាន់​ប្រភពរបស់អត្ថបទនិងវីដេអូនោះ។​ ក្រៅពីការ​បង្កើនទំនុកចិត្តរវាង​អ្នកអាន​និង​អ្នកសារព័ត៌មាន​តាមរយៈ​ការ​បង្ហាញ​ពីប្រភពនៃ​ការ​ដកស្រង់ព័ត៌មាន​ Search Engine Optimisation (SEO) ដែលយើងនឹងបង្ហាញនៅផ្នែកទី 6 ក៏មានសារៈសំខាន់​ណាស់ដែរ។​