Menu

៧/ ការប្រើប្រាស់ប្រភពរូបភាព និងការគ្រប់គ្រងរូបភាពឲ្យបានត្រឹមត្រូវ

ក្រៅពី​អត្ថបទសំណេរ ការ​ផលិត​និង​ប្រើប្រាស់រូបភាព​គឺជា​តិកនិក​ដ៏ពេញនិយម​បំផុត​ក្នុង​ការ​បង្ហាញពីព័ត៌មាន​ នៅលើអនឡាញ វាមាន​ធនធាន​ជាច្រើនដែល​អ្នកអាចប្រើប្រាស់បាន។​ ធនធានខ្លះគឺអាចប្រើប្រាស់បានដោយ​ឥតគិតថ្លៃ ប៉ុន្តែអ្នកមិនមែនប្រើ​តែរបស់ឥតគិតថ្លៃនោះទេ។

ចែករំលែករូបភាពនៅលើ​វេទិការ​ចែករំលែក​

វាមាន​គេហទំព័រជាច្រើន​សម្រាប់ចែករំលែករូបភាព គេហទំព័រល្បីៗមានដូចជា៖ FlickR, Photobucket, Fotolia ជាដើម រូបភាពខ្លះគឺអាចទាញយកដោយ​ឥតគិតថ្លៃ ប៉ុន្តែរូបភាពខ្លះគឺ​ត្រូវ​ការ​ចំណាយ​លុយ​ដើម្បីទាញយកវា។  ក្នុង​នាម​ជាអ្នកវិជ្ជាជីវៈ ជាអ្នកលក់​ព័ត៌មាន​ វាសមហេតុផល​និង​គួរ​ឲ្យ​គោរព​ណាស់​ក្នុង​ការ​ប្រកាន់​ភ្ជាប់​ទៅនិងបទបញ្ញាតិនៃទីផ្សារ​រូបភាព។​

ច្បាស់ណាស់ អ្នកមិន​អាច​លួចរូបភាពពីម្ចាស់ដើម​នោះទេ។ បើពុំនោះទេ ម្ចាស់​ដើម​នឹង​អាចកំណត់​អត្តសញ្ញាណអ្នកបាន ហើយប្តឹងអ្នក។​ អ្វីដែល​កាន់តែពិសេសនោះ ក្នុងករណ័ដែល​អ្នកខ្វះខាតផ្នែកហិរញ្ញវត្ថុ វាមាន​រូបភាពជាច្រើនដែល​មាន​គុណភាពខ្ពស់​ដែលអ្នក​អាច​យកវា​ទៅ​ផ្សព្វផ្សាយ​ដោយ​សេរី។  វាក៏ត្រូវបាន​អនុវត្តន៍ដូចគ្នាទៅលើ​រូបភាព និងវីដេអូ​នៅលើ​បណ្តាញសង្គមផងដែរ។  វាជាការល្អក្នុងការ​ស្វែងរកម្ចាស់​កម្មសិទ្ធិ និងសុំសិទ្ធិពីពួកគេក្នុងការ​ប្រើប្រាស់។​

The Creative Commons

យក Flickr ជា​ឧទាហរណ៍ វាគឺជា​គេហទំព័រមួយដែល​ទទួល​បាន​រូបភាព​ពី​អ្នកប្រើប្រាស់អ៊ីនធឺណិតដែល​អាប់ឡូតរូបភាពរបស់គេក្នុង Creative Commons អាជ្ញាប័ណ្ណវាមានប្រាំមួយប្រភេទចាប់ពី ការប្រើប្រាស់ដោយ​ឥតគិតថ្លៃ ផ្តល់​ក្រេឌីតដល់ម្ចាស់រូបភាព រហូតដល់​ការ​ប្រើប្រាស់តឹងតែងដែល​កំណត់ឲ្យបង់ថ្លៃអាស្រ័យទៅលើ​ស្ថានភាពបច្ចុប្បន្ន​ និងមិន​អនុញ្ញាតឲ្យ​ធ្វើការ​កែកុនរូបភាពជាដើម។​

ក្រៅពីប្រព័ន្ធនេះ ច្បាប់កម្មសិទ្ធិគឺត្រូវបានអនុវត្តន៍នៅ​គ្រប់ទីកន្លែងជុំវិញពិភព​លោក​ដែល​វារួមមាន ការ​សុំ​ការ​អនុញ្ញាតពីម្ចាស់កម្មសិទ្ធិ​ក្នុង​ការ​បោះផ្សាយ ដោយ​ផ្តល់នូវអត្ថប្រយោជន៍​ផ្សេងៗ និង​ឋិត​នៅ​ក្នុង​លក្ខខណ្ឌដែល​បានកំណត់ច្បាស់​លាស់​ទាក់ទង​និង​ពេលវេលា​និងទីកន្លែងជាដើម។​

យើងត្រឡប់ទៅកាន់ The Creative Commons វិញ នៅលើ Flickr នៅ​ពេល​ដែល​អ្នកធ្វើការ​ស្វែងរក អ្នកនឹងឃើញជម្រើស​បង្ហាញ​ឡើង​នៅ​ខាងលើផ្នែកខាងឆ្វេងនៃអេក្រង់របស់អ្នកជាមួយ​ពាក្យ​ថា “អាជ្ញាប័ណ្ណមួយណា (Any licence)” ចុចលើវាហើយ​ជ្រើសរើសពាក្យថា “អនុញ្ញាតឲ្យ​ប្រើប្រាស់ (Commercial use allowed)” ដើម្បីប្រាកដថា វានឹងបង្ហាញតែរូបភាពដែល​អាចប្រើបាន​ដោយ​ឥតគិតថ្លៃ។​ ប្រសិនបើ​អ្នកចង់ធ្វើការ​កែកុនទៅលើ​រូបភាពនោះ សូមចុចពាក្យ “អនុញ្ញាតឲ្យប្រើប្រាស់និងផ្លាស់ប្តូរ (Commercial use & mods allowed)”.

ការ​កែរូបភាព

ក្រោយពីប្រាកដថារូបភាពដែល​អ្នកបានជ្រើសយកនោះ​អាច​កែកុនបានហើយ វាមាន​កម្មវិធីកែប្រែរូបភាព​ជាច្រើន​សម្រាប់អ្នកដែល​អាច​ប្រើប្រាស់​ក្នុង​ការ​កែប្រែរូបភាពនោះឲ្យស្របទៅនិង​បរិយាកាស​បោះផ្សាយ​របស់អ្នក។​ ទោះបី​ជាអ្នកមាន​កម្មវិធី​កែប្រែរូបភាពនៅក្នុងកុំព្យូរទ័ររួចហើយក៏​ដោយ ក៏​អ្នកអាច​ជ្រើសរើស​កម្មវិធី​ឥតគិតថ្លៃដូចជា GIMP ឬ the online platform Pixlrបានផងដែរ។

GIMP គឺជាកម្មវិធីដ៏ទូលំទូលាយបំផុត​ក្នុងចំណោម​កម្មវិធីទាំងអស់។​ បើនិយាយឲ្យច្បាស់ទៅ វាអាចឲ្យ​អ្នកផ្លាស់ប្តូរទំហំរូបភាព ដូច្នេះវា​អាចជួយ​កាត់បន្ថយទំហំ​អត្ថបទព័ត៌មាន​របស់អ្នក ដែល​ពន្លឿនដល់​ការ​បង្ហាញ​នៅ​លើ​គេហទំព័រ។​ ទំហំរូបភាពកាន់តែធំ រយៈពេលបង្ហាញវានឹងកាន់តែយូរ

នេះគឺជា​ដំណើរការ​ដែលត្រូវធ្វើនៅលើ GIMP នៅពេល​ដែល​អ្នកបាន​អាប់ឡូត​រូបភាពនៅក្នុង​កម្មវិធីនេះ។​

នៅលើប៊ូតុង “រូបភាព (Image)” សូមចូលទៅកាន់ “ទំហំរូបភាព (Scale Image)”

ទំហំរូបភាពនិងត្រូវបានបង្ហាញឡើង​ដោយ​ការ​កំណត់ទៅលើ​លក្ខខ ពីរ “ទទឹង” និង “បណ្តោយ”. នៅពេលដែល​អ្នកធ្វើការ​ផ្លាស់ប្តូរទៅលើ​លក្ខខណ្ឌណាមួយ លក្ខខណ្ឌមួយ​ទៀត​នឹងផ្លាស់ប្តូរដោយ​ស្វ័យប្រវត្តិទៅតាម​ទម្រង់នៃរូបភាពដើម។​

នៅពេលដែល​អ្នកកំណត់ទំហំរូបភាពរួចរាល់ហើយ​ សូមចុចទៅលើ “Scale” ដើម្បីមើលពីលទ្ធផលរបស់អ្នក ហើយរក្សាវាទុកដោយចូលទៅកាន់ “File”

សូមកំណត់ចំណាំថា​ទំហំរូបភាពដើម​សម្រាប់អេក្រង់​គឺ 320 ភិចស៊ែលសម្រាប់ទូរសព្ទ  1024 ភិចស៊ែលសម្រាប់កុំព្យូទ័រយួរដៃនិង 1440 ភិចស៊ែលសម្រាប់កុំព្យូទ័រដែល​មានអេក្រង់ធំ។​ នៅលើអនឡាញ ទំហំទទឹងរូបភាពល្អបំផុតគឺចន្លោះពី 600 ទៅ 800 ភិចស៊ែល។​