Menu

១០/ ការថត និងការកែសម្រួលវីដេអូអនឡាញ

ជាមួយនឹងការមកដល់នៃស្មាតហ្វូន និងមានភាពងាយស្រួលក្នុងការបំពាក់ឧបករណ៍ថតវីដេអូបែបអាជីព វីដេអូពីរអាចលេចឡើងបន្តកន្ទុយគ្នា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ៖ វីដេអូបានក្លាយទៅជាមួយក្នុងចំណោមមុខព្រួញផ្សព្វផ្សាយដ៏ធំទូលាយនៃសារព័ត៌មានអនឡាញ និងការបង្កើតមាតិកាបានយ៉ាងច្រើនងាយៗ។

តើអ្វីជាមុខងាររបស់វីដេអូអនឡាញ?

បើគិតពីប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ (ព័ត៌មានក៏ដូចជាការកម្សាន្តដែរ) វីដេអូបច្ចុប្បន្នអាចចាត់ទុកបានថាជាបីភាគបួននៃចរាចរណ៍អ៊ីនធឺណែតលើសកលលោក។ រយៈពេលជាងមួយទស្សវត្សរ៍ ឬច្រើនជាងមកនេះ តាមរយៈការផ្ទុះវេទិការផ្សាយតាមអ៊ីនធឺណែត គេហទំព័រផ្សព្វផ្សាយដូចជា YouTube ក៏ដូចជាការប្រើស្មាតហ្វូន វីដេអូវៃឆ្លាតបានជំនួសអត្ថបទទាំងស្រុងក្នុងការបញ្ជូនព័ត៌មានតាមអនឡាញ។

ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយនេះ ក៏បានអនុញ្ញាតឱ្យមានការលេចឡើងនូវទម្រង់បែបថ្មី គឺការនិទានរឿង ដូចដែលបានបង្ហាញដោយជោគជ័យដោយ ប្រ៊ុត (Brut)។ បន្តិចម្ដងៗ គ្រប់បន្ទប់ព័ត៌មានទាំងអស់បានបណ្ដាក់ទុនលើការបង្កើតមាតិកា នៅលើគេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។ នេះជាការពិត ទាំងកម្រិតថ្នាក់ជាតិ និង សារព័ត៌មានប្រចាំថ្ងៃប្រចាំតំបន់។

តើឩបករណ៍អ្វីខ្លះដែលអាចប្រើប្រាស់បាន?

សព្វថ្ងៃនេះ មានឧបករណ៍មួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យផលិតមាតិកាដែលមានគុណភាព បានទេ។ អ្នកប្រហែលកាន់តែងាយស្រួលជាមួយនឹងកាមេរ៉ាធម្មតា (5D មួយ) ប៉ុន្តែជាក់ស្ដែងគឺស្មាតហ្វូនរបស់អ្នកអាចផលិតរូបភាពដែលមានគុណភាពខ្ពស់ ដែលវានឹងមិនមានអ្វីជាបញ្ហា ចំពោះការដាក់លើប្រព័ន្ធអនឡាញនោះទេ។

ឧទាហរណ៍ ប្រសិនបើអ្នកចង់ប្រើទូរស័ព្ទ iPhone របស់អ្នក អ្នកជំនាញណែនាំឱ្យប្រើយ៉ាងហោចណាស់ជំនាន់ iPhone 6 plus។ គ្រាន់ជាការរំលឹកថា ឧបករណ៍ចេញផ្សាយក្នុងឆ្នាំ 2014។ មិនចាំបាច់និយាយទេពីស្មាតហ្វូនជំនាន់នេះ គឹល្អឥតខ្ចោះគ្រប់គ្រាន់សម្រាប់ការរាយការណ៍ វីដេអូខ្លីៗ។ ទោះយ៉ាងណា បើសិនអ្នកមានបំណងផលិតវីដេអូដែលវែងបន្តិច វានៅតែមានភាពងាយស្រួល ជានិច្ចក្នុងការថតដោយប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួន។

កែសម្រួលនៅលើស្មាតហ្វូន ឬនៅលើកុំព្យូទ័រ?

អ្វីល្អសម្រាប់ថត ហើយអ្វីល្អសម្រាប់កែសម្រួល។ បើសិនអ្នកចង់យកព័ត៌មានខ្លី សម្រាប់គេហទំព័រថ្មីរបស់អ្នក ឬក៏គណនីប្រព័ន្ធផ្សព្វផ្សាយ មានតែស្មាតហ្វូន គឺគ្រប់គ្រាន់។ វាមានកម្មវិធីជាច្រើនជាពិសេស ដែលបង្កើតឡើងសម្រាប់គោលបំណងនេះ។ ឧទាហរណ៍, Filmic Pro និង Kinemaster គឺជាឧបករណ៍ពីរល្អបំផុតសម្រាប់ស្មាតហ្វូនរបស់អ្នក សម្រាប់ថតវីដេអូ និងកែសម្រួលយ៉ាងងាយបំផុត។

បើសិនជាអ្នកចង់ផលិតគុណភាពខ្ពស់ មាតិកាវែង ដោយប្រើប្រាស់កម្មវិធីកែ និងកាត់បន្តបន្ទាប់។ល។ អង្គុយចុះ នៅមុខកៅអីកែសម្រួល នឹងកាន់តែគួរឱ្យរីករាយថែមទៀត។