នៅលើអេក្រង់ អ្នកអានត្រូវតែមានការយកចិត្តទុកដាក់។
វាហាក់បីដូចជាខុសពីការរំពឹងទុករបស់យើង ប៉ុន្តែវាជាការពិតបែបវិទ្យាសាស្រ្ត៖ ការអានអត្ថបទនៅលើក្រដាសនិងនៅលើអេក្រង់គឺមិនដូចគ្នានោះទេ។
នៅពេលអាននៅលើអេក្រង់ គេមិនសូវមានការផ្ចង់អារម្មណ៍នោះទេ នេះយើងមិនគិតពីកត្តាដែលរំខានផ្សេងៗដូចជា ការផ្តល់ដំណឹង សារទូរសព្ទជាដើម។ គោលបំណងដែលសរសេរអត្ថបទព័ត៌មាននៅលើអនឡាញគឺដើម្បីទទួលចំណាប់អារម្មណ៍ពីអ្នកអាន។
នៅក្នុងន័យជាក់ស្តែង នេះមានន័យថាការប្រើអត្ថបទសំណេរខ្លីៗ ចំណងជើងធម្មតា ជាមួយនិងពាក្យសាមញ្ញ។ នេះប្រហាក់ប្រហែលនឹងការប្រមូលផ្តុំព័ត៌មានតូចៗ ផ្តុំគ្នាជាអត្ថបទមួយដែលរួមបញ្ចូលគំនិតតែមួយ។
មាតិការពហុមេឌាដើម្បីបង្ហាញពីរបៀបខុសគ្នាក្នុងការបំបែកអត្ថបទ
យើងអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានតាមរយៈការមិនប្រើប្រាស់អត្ថបទសំណេរ៖ រូបភាព វីដេអូ ក្រាហ្វិកជាដើម។ ឧបករណ៍ផ្សព្វផ្សាយអនឡាញប្រើប្រាស់ដោយបន្ទប់ព័ត៌មានអាចឲ្យយើងបញ្ចូលឃ្លាកូដនៅក្នុងតួរសេចក្តីនៃអត្ថបទ។ ទោះបីជាយ៉ាងណាក៏ដោយ វាមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យបានថាអ្នកប្រើប្រាស់ពហុមេឌាសម្រាប់ការផ្សាយដ៏ត្រឹមត្រូវ។
លីងភ្ជាប់ ធាតុផ្សំដែលអ្នកអានរំពឹងទុក
អ៊ីនធឺណិតត្រូវបានបង្កើតឡើងដោយលីងភ្ជាប់ នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីស្វែងរកនៅលើអ៊ីនធឺណិត អ្នកតែងតែចុចលើតំណភ្ជាប់ទាំងអ្នកមិនបានចាប់អារម្មណ៍។ អ្នកអានរំពឹងថាអត្ថបទរបស់អ្នកនឹងមានលីងភ្ជាប់នេះ។
នៅពេលដែលព័ត៌មានពិតត្រូវបានលើកឡើងនៅលើអនឡាញ គេត្រូវតែភ្ជាប់លីងភ្ជាប់ទៅនិងអត្ថបទដែលទាក់ទង។ នៅពេលដែលគេនិយាយពីអត្ថបទឬវីដេអូណាមួយ គេត្រូវភ្ជាប់លីងទៅកាន់ប្រភពរបស់អត្ថបទនិងវីដេអូនោះ។ ក្រៅពីការបង្កើនទំនុកចិត្តរវាងអ្នកអាននិងអ្នកសារព័ត៌មានតាមរយៈការបង្ហាញពីប្រភពនៃការដកស្រង់ព័ត៌មាន Search Engine Optimisation (SEO) ដែលយើងនឹងបង្ហាញនៅផ្នែកទី 6 ក៏មានសារៈសំខាន់ណាស់ដែរ។