Menu

៣/ របៀបក្នុងការស្វែងរកនៅលើហ្គូហ្គលឲ្យមានប្រសិទ្ធិភាព

ការ​ធ្វើការ​ស្វែងរកតាមអនឡាញគឺងាយបំផុត។​ ប៉ុន្តែការ​ស្វែងរក​ឲ្យបានអ្វីដែលអ្នកចង់បានមិនមែនងាយស្រួលនោះទេ។  និយាយជារួមទៅ អ្នកអាចស្វែងរកព័ត៌មាន​ទាំងអស់​ដែល​អ្នកត្រូវ​ការ​នៅលើ​អនឡាញ ហើយវាមាន​វិធី​ខ្លះ​ក្នុង​ការជួយសម្រួល​និងសន្សំពេលវេលា​ក្នុង​ការ​ស្វែងរករបស់អ្នក។

វិធីស្វែងរកដោយ​ប្រើប្រាស់ “និង មិន ឬ” នៅលើហ្គូហ្គល

ហ្គូហ្គល​គឺ​ជា​គេហទំព័រស្វែងរកដ៏អស្ចារ្យបំផុត ប៉ុន្តែវាគ្រាន់តែជាម៉ាស៊ីនប៉ុណ្ណោះ។​ ដើម្បី​អាច​ឲ្យម៉ាស៊ីនដំណើរការបាន អ្នកត្រូវដឹងពីវិធី​ដំណើរការ​របស់​វាជាមុនសិន។  ប្រសិនបើអ្នកវាយថា BORIS JOHNSON នៅ​ក្នុងរបារស្វែងរក ហ្គូហ្គល​នឹង​បង្ហាញ​បញ្ជីគេហទំព័រដែលមានពាក្យ BORIS និង JOHNSON  ជាទូទៅម៉ាស៊ីនស្វែងរក ផ្លាស់ប្តូរការ​ដកឃ្លាទៅជាពាក្យថា និង។

ពេលនេះ ប្រសិនបើអ្នកវាយពាក្យថា “BORIS JOHNSON” (ក្នុង​សញ្ញា​ធ្មេញកណ្តុរ) ហ្គូហ្គលនឹងយល់ថាអ្នកមិនមែនស្វែងរក BORIS និង JOHNSON នោះទេប៉ុន្តែ BORIS JOHNSON. សម្រាប់ឧទាហរណ៍ខាងលើនេះ លទ្ធផលដែលបង្ហាញ​ចេញមកមិនខុស​គ្នា​នោះទេ ប៉ុន្តែវាមានប្រសិទ្ធិភាពជាង។

ពេលនេះ ប្រសិនបើអ្នកវាយពាក្យថា “BORIS JOHNSON” (ជាមួយ – នៅពីមុខ​ BORIS ) ហ្គូហ្គលនឹងបង្ហាញអ្នករាល់​គេហទំព័រទាំងអស់​ដែលមាន​ពាក្យថា MACRON។ អ្នកដូច​ជា​ឲ្យហ្គូហ្គលដកពាក្យ BORIS ចេញយ៉ាងអញ្ជឹង។ វិធីនេះ​គឺ​មានប្រយោជន៍បំផុត​សម្រាប់​ការ​ស្វែងរកពាក្យ​ដែល​មាន​នាម​ដូចគ្នា។​

Google Dorking

ឧទាករណ៍ខាងលើនេះគឺជាវិធីសាស្រ្ត Boolean operators។ ការ​ប្រើប្រាស់​ម៉ាស៊ីនស្វែងរកហ្គូហ្គល​តាមរបៀបនេះ ត្រូវបានហៅថា Google Dorking ប៉ុន្តែវាមិនមែនតែប៉ុណ្នឹងនោះទេ។  ម៉ាស៊ីនស្វែងរក​អាច​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធីដទៃ​ដើម្បី​ស្វែងរក​ជាថ្មី។​

ប្រសិន​បើអ្នកវាយថា  SITE: នៅ​ក្នុងរបារស្វែងរកហើយ​បញ្ជូលពាក្យ​ជាក់លាក់​ ហ្គូហ្គល​នឹងបង្ហាញគេហទំព័រដែលមាន​តែឈ្មោះនោះប៉ុណ្ណោះ។  ឧទាហរណ៍ ប្រសិនបើអ្នក​វាយថា SITE:thetimes.co.uk “BORIS JOHNSON” (ដោយ​មិនដកឃ្លារវាង site: និង thetimes.co.uk និង BORIS JOHNSON នៅ​ក្នុងសញ្ញាធ្មេញកណ្តុរ) ហ្គូហ្គល​នឹងបង្ហាញអ្នកតែ​គេហទំព័រ The Times ដែលមានឃ្លាថា BORIS JOHNSON តេប៉ុណ្ណោះ។​

ស្រដៀងគ្នានេះដែរ អ្នកអាចប្រើប្រាស់កម្មវិធី FILETYPE  (ប្រភេទឯកសារ) ប្រសិន​បើអ្នកវាយពាក្យនេះ ហើយបន្ថែម​ប្រភេទឯកសារ ហ្គូហ្គល​នឹង​បង្ហាញ​អ្នកគេហទំព័រ​ដែល​មាន​ប្រភេទឯកសារនោះ។  ប្រសិនបើអ្នកវាយថា FILETYPE:PDF អ្នកនឹងឃើញគេហទំព័រដែលមាន​ឯកសារជា PDF អ្នកត្រូវចំណាំថា កម្មវិធីនេះ​គឺមាន​ប្រសិទ្ធិភាពតែទៅលើ​ប្រភេទឯកសា​រ​មួយចំនួនប៉ុណ្ណោះដូចជា ឯកសារសំណេរដែលមានប្រភេទ doc, ឯកសារ xls និងរូបភាពជាប្រភេទ jpg ជាដើម។

ឥឡូវនេះ អ្នកបានដឹងពីវាអស់ទៅហើយ ដូច្នេះខ្ញុំនឹងឲ្យអ្នកស្វែងរក​លទ្ធផល​ពីការ​ស្វែងរក site:gov.uk filetype:pdf “do not distribute” ហ្គូហ្គល​នឹង​បង្ហាញអ្នកពីគេហទំព័ររបស់រដ្ឋាភិបាល​ចក្រភពអង់គ្លេស​ ដែលមាន​ឯកសារ PDF ជាមួយពាក្យថា​ DO NOT DISTRIBUTE  លទ្ធផលនឹង​បង្ហាញការ​ភ្ញាក់ផ្អើលដល់អ្នក។

សូមកុំភ្លេចប្រើប្រាស់​កម្មវិធីស្វែងរកពេលវេលា

នៅពេល​ធ្វើការ​ស្វែងរកនៅលើហ្គូហ្គល អ្នកមិនអាចរំលង​កម្មវិធីស្វែងរកពេលវេលានោះទេ។​ នៅពេល​អ្នកធ្វើការ​ស្វែងរក នៅលើគេហទំព័រដែលបង្ហាញលទ្ធផល​ស្វែងរក​របស់អ្នក នៅ​ខាងក្រោម​ប្រអប់​ស្វែងរក​គឺជា​បញ្ជីប្រភេទលទ្ធផល​ដូច​ជា (វីដេអូ រូបភាព ផែនទី ព័ត៌មាន​ជាដើម​) នៅខាងស្តាំនៃបញ្ជីនេះ អ្នកនឹងឃើញប៊ូតុង  “ឧបករណ៍ (Tools)” បើអ្នកចុចលើវា របារតូចមួយនឹងបង្ហាញចេញមក។

ឧបករណ៍ដ៏សំខាន់បំផុត​នៅ​ក្នុងរបារនេះ គឺរបារ “ពេលណាក៏ដោយ (Any time)”  ដោយ​ធ្វើការ​កែប្រែទៅលើវា អ្នកនឹង​អាច​ឲ្យម៉ាស៊ីនស្វែងរក​បង្ហាញ​លទ្ធផល​ថ្មីៗ។ អ្នកអាចកំណត់ពេលវេលាច្បាស់លាស់។​ វាជាជម្រើសដ៏ល្អបំផុត ប្រសិន​ប្រើអ្នកដឹងពីពេលវេលា​ដែល​ព័ត៌មាន​ស្វែង​រក​របស់អ្នកត្រូវបានបោះផ្សាយ។​