Menu

១៧/ បង្កើតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម

ខណៈតូបលក់កាសែតគឺជាកន្លែងសម្រាប់ស្វែងរកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកន្លែងសម្រាប់ស្វែងរកមាតិកាតាមអ៊ិនធឺណិតដែលផលិតដោយសាលព័ត៌មាន។ អ្នកប្រើប្រាស់អ៊ិនធឺណិតភាគច្រើនមិនចូលទៅគេហទំព័ររបស់ប្រព័ន្ធផ្សព្វផ្សាយដោយផ្ទាល់ទេ។ ដូច្នេះ សំខាន់ត្រូវដឹងពីរបៀបបង្កើតមាតិកាសម្រាប់សហគមន៍ផ្សេងៗគ្នា។

ដឹងពីពេលវេលាផ្សព្វផ្សាយ

ការស្គាល់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្បាស់ មានន័យថាការយល់ដឹងពីពេលវេលាណាដែលល្អបំផុតសម្រាប់ការផ្សព្វផ្សាយមាតិកា។ ជាទូទៅគេអាចកត់សម្គាល់បានថាក្នុងម៉ោងធ្វើការអ្នកទស្សនាមានកម្រិតទាបជាងម៉ោងមិនធ្វើការ។ វាគឺនៅជុំវិញម៉ោងអាហារថ្ងៃត្រង់និងពេលរសៀលដែលមានអ្នកលេងអ៊ីនធឺណិតច្រើន។ ទាំងនេះជាទិន្នន័យលំអិតខ្លះៗថែមទៀត៖

នៅលើ Facebook យកល្អគួរតែផ្សព្វផ្សាយមាតិការបស់អ្នកនៅពេលព្រឹកប្រហែលម៉ោង 09:00 ឬម៉ោងអាហារថ្ងៃត្រង់ ចន្លោះពីម៉ោង13:00 ដល់ម៉ោង 15:00។ នៅលើប្រព័ន្ធនេះ ជាទូទៅអ្នកនឹងទទួលបានជោគជ័យបន្ថែមទៀតនៅចុងសប្តាហ៍។

នៅលើ Twitter ពេលបាយថ្ងៃត្រង់ ជាពិសេសនៅថ្ងៃពុធគឺជាពេលវេលាដែលមានការតភ្ជាប់ ភាគច្រើន។ អ្នកក៏អាចបង្ហោះមាតិកាបានច្រើនដងនៅពេលរសៀលដែរ។​

នៅលើ ការខិតខំប្រឹងប្រែងគួរតែផ្តោតលើនៅពេលព្រឹកនៅចន្លោះម៉ោង 08:00 ដល់ 09:00 និងនៅចុងបញ្ចប់នៃថ្ងៃ នៅពេលមនុស្សគ្រប់គ្នាត្រលប់មកពីធ្វើការ។ ដោយសារវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះមានមូលដ្ឋានលើរូបភាព អញ្ចឹងទេយកល្អគួរតែ ផ្សព្វផ្សាយវីដេអូជាងរូបថតដើម្បីឱ្យមានក្តីសង្ឃឹមអោយមនុស្សច្រើនចូលមើល។

ការណែនាំអំពីសញ្ញាណនៃការចូលរួម

និយាយជាទូទៅវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកន្លែងសម្រាប់ទំនាក់ទំនងជាមួយសហគមន៍ របស់អ្នក។ ប្រសិនបើអ្នកចង់កើនចំនួនអ្នកទស្សនា អ្នកចាំបាច់ត្រូវបង្កើតតំភ្ជាប់ ការសួរដេញដោល ចោតជាសំនួរ ស្នើការស្ទង់មតិ ឆ្លើយសំណួរ ។ល។ នៅក្នុងសាលពត៌មានធំៗ តួនាទីជាអ្នកដឹកនាំនេះជាធម្មតាត្រូវបានចាត់ចែងជាអ្នកគ្រប់គ្រងសហគមន៍ដែលជាតួនាទីថ្មីផ្តោតលើទំនាក់ទំនងទស្សនិកជន។

តួនាទីនេះកាន់តែសំខាន់ឡើងចាប់តាំងពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលដឹកនាំដោយ Facebook ជារឿយៗដំណើរការមុខងារដោយប្រើក្បួនដោះស្រាយដែលរំលេចមាតិកាដែលបានសរសេរយ៉ាងល្អដែលរួមមានរូបថតឬរូបភាព។ ប្រសិនបើមាតិកាដែលបានបោះពុម្ពផ្សាយរបស់អ្នកទទួលជោគជ័យ ដោយមានគេចុចចូលចិត្ត ខមិនលើ និងចែករំលែកច្រើន នោះប្រព័ន្ធទំនងជាបង្ហាញពីភាពលេចធ្លោរបស់អ្នក។ អភិវឌ្ឍការចូលរួមរបស់ទស្សនិកជនមានន័យថាបង្កើនការប្រាស្រ័យទាក់ទងគ្នាប្រកបដោយជោគជ័យរវាងមាតិកាដែលបានផ្សព្វផ្សាយនិងសហគមន៍របស់អ្នក។

ត្រូវដឹងពីរបៀបប្រើប្រាស់មាតិកា

ដើម្បីទទួលបានជោគជ័យនៅលើបណ្តាញសង្គម ចាំបាច់ត្រូវដឹងថាពេលវេលាណាត្រូវផ្សព្វផ្សាយ មាតិកាតាមអ៊ិនធឺណិត ប៉ុន្តែការយល់ដឹងពីទម្លាប់នៃការប្រើប្រាស់គឺចាំបាច់ផងដែរ។

ចូរយើងពិចារណាឧទាហរណ៍នៃភាពជោគជ័យនៃប្រព័ន្ធផ្សព្វផ្សាយ Brut។ អ្នកបង្កើតទីភ្នាក់ងារនេះដំបូងចាប់អារម្មណ៍នឹងវិធីដែលវីដេអូត្រូវបានគេមើលតាមអ៊ីនធឺណិត។ ពួកគេបានកត់សម្គាល់ឃើញថាភាគច្រើននៃវីដេអូដែលបានមើលគឺខ្លីហើយច្រើនតែគ្មានសម្លេង។ ផ្អែកលើការវិភាគនេះដែលពួកគេបានបង្កើតទ្រង់ទ្រាយជាមួយអត្ថបទដោយផ្ទាល់នៅក្នុងវីដេអូនិងចំណងជើងរង។ ឥឡូវទម្រង់នេះត្រូវបានប្រើប្រាស់ក្នុងសាលពត៌មានស្ទើរតែទាំងអស់។