Menu

23. គ្រប់គ្រងការិយាល័យព័ត៌មាន

អ្នកគ្រប់គ្រងការិយាល័យព័ត៌មានដឹកនាំមនុស្សមួយក្រុមដែលវិជ្ជាជីវៈរបស់ពួកគេមិនអាចកំណត់ព្រំដែនច្បាស់លាស់រវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួនបានទេ ហើយផលិតផលដែលពួកគេសម្រេចបាន ក៏មិនអាចវាស់ស្ទង់ពីបរិមាណបានដែរ។ នៅក្នុងការិយាល័យនេះ ប្រធានដើរតួជាអ្នកជំនាញផង ជាដៃគូផង ជួនកាលទៀត ជាឪពុកផង…។

និពន្ធនាយកគឺជាអ្នកកាសែតយោង

និពន្ធនាយកគឺជាអ្នកជំនាញក្នុងការផលិតព័ត៌មាន។ គាត់ចេះវិនិច្ឆ័យរូបភាព វាយតម្លៃសេចក្តីរាយការណ៍ដូចជាគុណភាពនៃព័ត៌មានដែលត្រូវបានផលិត និងការអនុលោមតាមបន្ទាត់វិចារណកថា

និពន្ធនាយកគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់

គាត់កៀងគរអ្នកយកព័ត៌មាន និងអ្នកបច្ចេកទេស ដើម្បីផលិតបទយកការណ៍ដែលផ្សាយនៅក្នុងកម្មវិធីព័ត៌មាន។ គាត់យកចិត្តទុកដាក់លើរចនាសម័្ពន្ធនៃក្រុមការងារ ចំពោះការអនុវត្តបច្ចេកទេស និងធានានូវការផលិតព័ត៌មានស្របតាមបន្ទាត់វិចារណកថា និងក្រមសីលធម៌វិជ្ជាជីវៈ។ គាត់ក្តាប់គោលការណ៍ និងលក្ខខណ្ឌផ្សេងៗនៃខ្សែសង្វាក់ផលិតកម្មសោតទស្សន៍ ព្រមទាំងច្បាប់មូលដ្ឋាននៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងក្រុមការងារ

ដែនសកម្មភាព និងសមត្ថកិច្ចរបស់និពន្ធនាយក