តារាងលម្អិតព័ត៌មានពីប្រធានដែលត្រូវផ្សាយ មិនអាចកំណត់បានឡើយ។
តារាងការងារនេះត្រូវបានបញ្ចប់មួយម៉ោង ឬពីរម៉ោងមុនការផ្សាយ។ វាត្រូវបានចែកចាយដល់ក្រុមការងារទាំងអស់ដែលចូលរួមក្នុងការផ្សាយ។ ជាការពិតណាស់ គេអាចផ្លាស់ប្តូរវាទាំងស្រុងនៅពេលមានព្រឹត្តិការណ៍អ្វីមួយ ឬដំណឹងទាន់ហេតុការណ៍ណាមួយកើតឡើងដោយឥតព្រាងទុក។ ក្នុងករណីនេះ វាចាំបាច់ត្រូវផ្លាស់ប្តូរលំដាប់នៃសមាសភាគទាំងអស់ដែលត្រូវធ្វើក្នុងស្ទូឌីយោ (សេចក្តីណែនាំរឿងរបស់អ្នកអត្ថាធិប្បាយ សេចក្តីសន្និដ្ឋានបញ្ចប់រឿង ការសម្ភាសន៍វាគ្មិនក្នុងស្ទូឌីយោ ឬការភ្ជាប់ទំនាក់ទំនងពីខាងក្រៅមកកាន់ស្ទូឌីយោ) និងបទយកការណ៍។
គំរូតារាងលម្អិតព័ត៌មានពីប្រធានបទដែលត្រូវផ្សាយ
លំដាប់ |
អនុម័ត |
សំឡេង |
ចំណងជើង |
ក្រុមការងារ |
ប្រភព |
រយៈពេល |
រយៈពេលកើនឡើង |
បន្ថយពេលវេលា |
បញ្ចូលព័ត៌មានបន្ថែមលើអេក្រង់ |
១ |
យល់ព្រម |
ស្ទូឌីយោ |
ការណែនាំ/ចំណងជើង |
ប្រុយណូ ឡូសស្យែរ |
|
២០ វិនាទី |
|
២០ នាទី |
ប្រុយណូ ឡូសស្យែ |
២ |
យល់ព្រម |
ចំណងជើង (off) |
ភាពត្រជាក់/ការល្បាត |
ប្រុយណូ ឡូសស្យែរ |
ម៉ាស៊ីនមេ A |
៤ វិនាទី |
២០ វិនាទី |
១៩ នាទី ៤០ វិនាទី |
|
៣ |
យល់ព្រម |
ចំណងជើង (off) |
ពិព័រណ៍៖ វ៉ាន ហ្គោ |
ប្រុយណូ ឡូសស្យែរ |
ម៉ាស៊ីនមេ A |
៤ វិនាទី |
២៤ វិនាទី |
១៩ នាទី ៣៦ វិនាទី |
|
៤ |
យល់ព្រម |
ភ្លេង (ក្នុងស្ទូឌីយោ) |
បទភ្លេងខ្លី ១៣ ម៉ោង |
|
ម៉ាស៊ីនមេ C |
២ វិនាទី |
២៨ វិនាទី |
១៩ នាទី ៣២ វិនាទី |
|
៥ |
យល់ព្រម |
ស្ទូឌីយោ |
ការណែនាំ/ភាពត្រជាក់ |
ប្រុយណូ ឡូសស្យែ |
|
៨ វិនាទី |
៤៦ វិនាទី |
១៩ នាទី ៣០ វិនាទី |
|
៥ |
ប្រចាំការ |
បទយកការណ៍ |
ផែនការជួយសង្គ្រោះ៖ ខ្វះទីជម្រក |
អាលី ឌុយប័រ/ឆាល យេហ្កាន/គ្រីស្ទៀន មីសរី |
ម៉ាស៊ីនមេ A |
២ នាទី |
៥៤ វិនាទី |
១៨ នាទី ២២ វិនាទី |
ភ្នាក់ងារពន្លត់អគ្គិភ័យ៖ អូលីវីយេ ឡេតម៉េ |
៦ |
យល់ព្រម |
ស្ទូឌីយោ |
|
ប្រុយណូ ឡូសស្យែ |
|
១៥ វិនាទី |
២ នាទី ៣៨ វិនាទី |
១៦ នាទី ២២ វិនាទ |
|
៧ |
យល់ព្រម |
បទយកការណ៍ |
ពិព័រណ៍៖ ធានារ៉ាប់រង/គំនូរ |
ហ្វីលីព ឡាសកាំង/អ៊ីសាបែល វ៉ូរ៉ាឡាំង |
ម៉ាស៊ីនមេ B |
២ នាទី ៣០ វិនាទី |
|
១៦ នាទី ៧ វិនាទី |
អ្នកអភិរក្ស៖ ហ្សង់ ឡង់ត្រុក |
សម្រាប់សេចក្តីរាយការណ៍នីមួយៗ បន្ទាប់ពីបង្ហាញចំណងជើង ឬឈ្មោះក្រុមការងារធ្វើសេចក្តីរាយការណ៍រួច ជារឿយៗ គេគូសបញ្ជាក់ពាក្យពីរ ឬបីម៉ាត់ចុងក្រោយនៃសេចក្តីអត្ថាធិប្បាយ ដើម្បីឲ្យក្រុមការងារត្រៀមលក្ខណៈធានានូវភាពរលូនរវាងការបញ្ចប់នៃការផ្សាយសេចក្តីរាយការណ៍ និងការវិលត្រឡប់មកជួបអ្នកធ្វើអត្ថាធិប្បាយក្នុងបន្ទប់ស្ទូឌីយោវិញ (សេចក្តីសន្និដ្ឋានបញ្ចប់រឿង ឬការជូនដំណឹងពីសេចក្តីរាយការណ៍បន្ទាប់)។
ទម្រង់នៃព័ត៌មានទូរទស្សន៍
- ព័ត៌មាន « ប៉ោង » ៖ សេចក្តីរាយការណ៍ខ្លីត្រូវបានបន្តដោយឯកសារវែងនៅពាក់កណ្តាល បន្ទាប់មក ត្រឡប់មកកាន់ព័ត៌មានខ្លី ឬប្រធានបទខ្លីនៅចុងបញ្ចប់នៃការផ្សាយព័ត៌មាន។
- ព័ត៌មាន « ផត » ៖ សេចក្តីរាយការណ៍វែងបំផុតស្ថិតនៅចុងបញ្ចប់នៃព័ត៌មាន។
- ព័ត៌មានអាចមានទម្រង់ជា « រលក »៖ ទម្រង់នេះច្រើនឃើញនៅក្នុងសារព័ត៌មានរូបភាពទាំងអស់។ ប្រវែងនៃសេចក្តីរាយការណ៍គឺស្មើគ្នាទាំងអស់។
សារព័ត៌មាន « រូបភាពទាំងអស់ » ត្រូវបានកែសម្រួលតាំងពីដើមរហូតដល់ចប់។
ធាតុទាំងអស់ត្រូវបានញែកពីគ្នាដោយបទភ្លេងខ្លីៗប៉ុណ្ណោះ។ ត្រូវប្រុងប្រយ័ត្ន! ការណែនាំទាក់ទិននឹងប្រធានបទដែលធ្វើឡើងដោយពិធីករ ក៏ត្រូវបានបញ្ចូលក្នុងសេចក្តីរាយការណ៍ដែរ។ ដូច្នេះ គួរប្រុងប្រយ័ត្នចំពោះផលប៉ះពាល់នៃអត្ថន័យ ពីព្រោះថាជាញឹកញាប់ ទូរទស្សនិកជនច្រើនច្រលំខ្លឹមសាររវាងសេចក្តីរាយការណ៍ពីរ។
យោងតាមលក្ខណៈវិនិច្ឆ័យណាដែលបង្កើតលំដាប់លំដោយនៃព័ត៌មាន ?
ជាទូទៅ សេចក្តីរាយការណ៍ដែលមានព័ត៌មានច្រើនជាងគេត្រូវបានដាក់នៅដើមដំបូង រីឯផ្នែកដែលមិនសូវមានទម្ងន់ ដាក់នៅខាងចុង។ ប៉ុន្តែ អ្វីៗក៏អាចផ្លាស់ប្តូរបានដែរ៖
- ព័ត៌មានក្រៅមាតិកា ដាក់នៅខាងដើម
- សំណុំរឿងធំៗនៅកណ្តាល ឬចុងបញ្ចប់
- ផ្សាយផ្ទាល់ ស្ថិតនៅខាងដើម ឬ « ចុងបញ្ចប់ » នៃព័ត៌មាន
- « ភាគបន្ត » ឬ « វគ្គបន្ទាប់ » ស្ថិតនៅកណ្តាល។ វីដេអូខ្លីឃោសនារឿងបង្ហាញវគ្គខ្លះៗនៃបទយកការណ៍ពីរ ឬបីដែលនឹងចាក់បញ្ចាំងក្នុងពេលបន្តិចទៀត ដាក់នៅពាក់កណ្តាលនៃការផ្សាយព័ត៌មាន។
- បង្ហាញចំណងជើងរឿងសំខាន់ៗឡើងវិញនៅចុងបញ្ចប់នៃព័ត៌មាន។
មានវិធីពីរយ៉ាងដើម្បីធ្វើការទំនាក់ទំនងទៅកាន់ពិភពលោកពីក្នុងបន្ទប់ស្ទូឌីយោ៖
- ការបញ្ជូនទំនាក់ទំនងផ្ទាល់ពីពិភពខាងក្រៅចូលមកកាន់បន្ទប់ស្ទូឌីយោ អនុញ្ញាតឲ្យអ្នកធ្វើអត្ថាធិប្បាយកម្មវិធី ធ្វើបទសម្ភាសន៍ផ្ទាល់ពីចម្ងាយជាមួយវាគ្មិន អ្នកជំនាញ ឬអ្នកសារព័ត៌មាន។
- រាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ គឺបង្ហាញពីការងារសារព័ត៌មានផង និងធាតុពិតជាក់ស្តែងពីកន្លែងកើតហេតុផង។ វានាំមកនូវព័ត៌មានបន្ថែមនៅចុងបញ្ចប់នៃសេចក្តីរាយការណ៍ (ចំពោះការផ្សាយមិនផ្ទាល់) ឬអាចគ្របដណ្តប់ព័ត៌មានទាន់ហេតុការណ៍នៅនឹងកន្លែង (ចំពោះការផ្សាយផ្ទាល់)។