តារាងលម្អិតព័ត៌មានពីប្រធានដែលត្រូវផ្សាយ មិនអាចកំណត់បានឡើយ។
តារាងការងារនេះត្រូវបានបញ្ចប់មួយម៉ោង ឬពីរម៉ោងមុនការផ្សាយ។ វាត្រូវបានចែកចាយដល់ក្រុមការងារទាំងអស់ដែលចូលរួមក្នុងការផ្សាយ។ ជាការពិតណាស់ គេអាចផ្លាស់ប្តូរវាទាំងស្រុងនៅពេលមានព្រឹត្តិការណ៍អ្វីមួយ ឬដំណឹងទាន់ហេតុការណ៍ណាមួយកើតឡើងដោយឥតព្រាងទុក។ ក្នុងករណីនេះ វាចាំបាច់ត្រូវផ្លាស់ប្តូរលំដាប់នៃសមាសភាគទាំងអស់ដែលត្រូវធ្វើក្នុងស្ទូឌីយោ (សេចក្តីណែនាំរឿងរបស់អ្នកអត្ថាធិប្បាយ សេចក្តីសន្និដ្ឋានបញ្ចប់រឿង ការសម្ភាសន៍វាគ្មិនក្នុងស្ទូឌីយោ ឬការភ្ជាប់ទំនាក់ទំនងពីខាងក្រៅមកកាន់ស្ទូឌីយោ) និងបទយកការណ៍។
គំរូតារាងលម្អិតព័ត៌មានពីប្រធានបទដែលត្រូវផ្សាយ
| 
 លំដាប់  | 
 អនុម័ត  | 
 សំឡេង  | 
 ចំណងជើង  | 
 ក្រុមការងារ  | 
 ប្រភព  | 
 រយៈពេល  | 
 រយៈពេលកើនឡើង  | 
 បន្ថយពេលវេលា  | 
 បញ្ចូលព័ត៌មានបន្ថែមលើអេក្រង់  | 
| 
 ១  | 
 យល់ព្រម  | 
 ស្ទូឌីយោ  | 
 ការណែនាំ/ចំណងជើង  | 
 ប្រុយណូ ឡូសស្យែរ  | 
 
  | 
 ២០ វិនាទី  | 
 
  | 
 ២០ នាទី  | 
 ប្រុយណូ ឡូសស្យែ  | 
| 
 ២  | 
 យល់ព្រម  | 
 ចំណងជើង (off)  | 
 ភាពត្រជាក់/ការល្បាត  | 
 ប្រុយណូ ឡូសស្យែរ  | 
 ម៉ាស៊ីនមេ A  | 
 ៤ វិនាទី  | 
 ២០ វិនាទី  | 
 ១៩ នាទី ៤០ វិនាទី  | 
 
  | 
| 
 ៣  | 
 យល់ព្រម  | 
 ចំណងជើង (off)  | 
 ពិព័រណ៍៖ វ៉ាន ហ្គោ  | 
 ប្រុយណូ ឡូសស្យែរ  | 
 ម៉ាស៊ីនមេ A  | 
 ៤ វិនាទី  | 
 ២៤ វិនាទី  | 
 ១៩ នាទី ៣៦ វិនាទី  | 
 
  | 
| 
 ៤  | 
 យល់ព្រម  | 
 ភ្លេង (ក្នុងស្ទូឌីយោ)  | 
 បទភ្លេងខ្លី ១៣ ម៉ោង  | 
 
  | 
 ម៉ាស៊ីនមេ C  | 
 ២ វិនាទី  | 
 ២៨ វិនាទី  | 
 ១៩ នាទី ៣២ វិនាទី  | 
 
  | 
| 
 ៥  | 
 យល់ព្រម  | 
 ស្ទូឌីយោ  | 
 ការណែនាំ/ភាពត្រជាក់  | 
 ប្រុយណូ ឡូសស្យែ  | 
 
  | 
 ៨ វិនាទី  | 
 ៤៦ វិនាទី  | 
 ១៩ នាទី ៣០ វិនាទី  | 
 
  | 
| 
 ៥  | 
 ប្រចាំការ  | 
 បទយកការណ៍  | 
 ផែនការជួយសង្គ្រោះ៖ ខ្វះទីជម្រក  | 
 អាលី ឌុយប័រ/ឆាល យេហ្កាន/គ្រីស្ទៀន មីសរី  | 
 ម៉ាស៊ីនមេ A  | 
 ២ នាទី  | 
 ៥៤ វិនាទី  | 
 ១៨ នាទី ២២ វិនាទី  | 
 ភ្នាក់ងារពន្លត់អគ្គិភ័យ៖ អូលីវីយេ ឡេតម៉េ  | 
| 
 ៦  | 
 យល់ព្រម  | 
 ស្ទូឌីយោ  | 
 
  | 
 ប្រុយណូ ឡូសស្យែ  | 
 
  | 
 ១៥ វិនាទី  | 
 ២ នាទី ៣៨ វិនាទី  | 
 ១៦ នាទី ២២ វិនាទ  | 
 
  | 
| 
 ៧  | 
 យល់ព្រម  | 
 បទយកការណ៍  | 
 ពិព័រណ៍៖ ធានារ៉ាប់រង/គំនូរ  | 
 ហ្វីលីព ឡាសកាំង/អ៊ីសាបែល វ៉ូរ៉ាឡាំង  | 
 ម៉ាស៊ីនមេ B  | 
 ២ នាទី ៣០ វិនាទី  | 
 
  | 
 ១៦ នាទី ៧ វិនាទី  | 
 អ្នកអភិរក្ស៖ ហ្សង់ ឡង់ត្រុក  | 
សម្រាប់សេចក្តីរាយការណ៍នីមួយៗ បន្ទាប់ពីបង្ហាញចំណងជើង ឬឈ្មោះក្រុមការងារធ្វើសេចក្តីរាយការណ៍រួច ជារឿយៗ គេគូសបញ្ជាក់ពាក្យពីរ ឬបីម៉ាត់ចុងក្រោយនៃសេចក្តីអត្ថាធិប្បាយ ដើម្បីឲ្យក្រុមការងារត្រៀមលក្ខណៈធានានូវភាពរលូនរវាងការបញ្ចប់នៃការផ្សាយសេចក្តីរាយការណ៍ និងការវិលត្រឡប់មកជួបអ្នកធ្វើអត្ថាធិប្បាយក្នុងបន្ទប់ស្ទូឌីយោវិញ (សេចក្តីសន្និដ្ឋានបញ្ចប់រឿង ឬការជូនដំណឹងពីសេចក្តីរាយការណ៍បន្ទាប់)។
ទម្រង់នៃព័ត៌មានទូរទស្សន៍
- ព័ត៌មាន « ប៉ោង » ៖ សេចក្តីរាយការណ៍ខ្លីត្រូវបានបន្តដោយឯកសារវែងនៅពាក់កណ្តាល បន្ទាប់មក ត្រឡប់មកកាន់ព័ត៌មានខ្លី ឬប្រធានបទខ្លីនៅចុងបញ្ចប់នៃការផ្សាយព័ត៌មាន។
 - ព័ត៌មាន « ផត » ៖ សេចក្តីរាយការណ៍វែងបំផុតស្ថិតនៅចុងបញ្ចប់នៃព័ត៌មាន។
 - ព័ត៌មានអាចមានទម្រង់ជា « រលក »៖ ទម្រង់នេះច្រើនឃើញនៅក្នុងសារព័ត៌មានរូបភាពទាំងអស់។ ប្រវែងនៃសេចក្តីរាយការណ៍គឺស្មើគ្នាទាំងអស់។
 
សារព័ត៌មាន « រូបភាពទាំងអស់ » ត្រូវបានកែសម្រួលតាំងពីដើមរហូតដល់ចប់។
ធាតុទាំងអស់ត្រូវបានញែកពីគ្នាដោយបទភ្លេងខ្លីៗប៉ុណ្ណោះ។ ត្រូវប្រុងប្រយ័ត្ន! ការណែនាំទាក់ទិននឹងប្រធានបទដែលធ្វើឡើងដោយពិធីករ ក៏ត្រូវបានបញ្ចូលក្នុងសេចក្តីរាយការណ៍ដែរ។ ដូច្នេះ គួរប្រុងប្រយ័ត្នចំពោះផលប៉ះពាល់នៃអត្ថន័យ ពីព្រោះថាជាញឹកញាប់ ទូរទស្សនិកជនច្រើនច្រលំខ្លឹមសាររវាងសេចក្តីរាយការណ៍ពីរ។
យោងតាមលក្ខណៈវិនិច្ឆ័យណាដែលបង្កើតលំដាប់លំដោយនៃព័ត៌មាន ?
ជាទូទៅ សេចក្តីរាយការណ៍ដែលមានព័ត៌មានច្រើនជាងគេត្រូវបានដាក់នៅដើមដំបូង រីឯផ្នែកដែលមិនសូវមានទម្ងន់ ដាក់នៅខាងចុង។ ប៉ុន្តែ អ្វីៗក៏អាចផ្លាស់ប្តូរបានដែរ៖
- ព័ត៌មានក្រៅមាតិកា ដាក់នៅខាងដើម
 - សំណុំរឿងធំៗនៅកណ្តាល ឬចុងបញ្ចប់
 - ផ្សាយផ្ទាល់ ស្ថិតនៅខាងដើម ឬ « ចុងបញ្ចប់ » នៃព័ត៌មាន
 - « ភាគបន្ត » ឬ « វគ្គបន្ទាប់ » ស្ថិតនៅកណ្តាល។ វីដេអូខ្លីឃោសនារឿងបង្ហាញវគ្គខ្លះៗនៃបទយកការណ៍ពីរ ឬបីដែលនឹងចាក់បញ្ចាំងក្នុងពេលបន្តិចទៀត ដាក់នៅពាក់កណ្តាលនៃការផ្សាយព័ត៌មាន។
 - បង្ហាញចំណងជើងរឿងសំខាន់ៗឡើងវិញនៅចុងបញ្ចប់នៃព័ត៌មាន។
 
មានវិធីពីរយ៉ាងដើម្បីធ្វើការទំនាក់ទំនងទៅកាន់ពិភពលោកពីក្នុងបន្ទប់ស្ទូឌីយោ៖
- ការបញ្ជូនទំនាក់ទំនងផ្ទាល់ពីពិភពខាងក្រៅចូលមកកាន់បន្ទប់ស្ទូឌីយោ អនុញ្ញាតឲ្យអ្នកធ្វើអត្ថាធិប្បាយកម្មវិធី ធ្វើបទសម្ភាសន៍ផ្ទាល់ពីចម្ងាយជាមួយវាគ្មិន អ្នកជំនាញ ឬអ្នកសារព័ត៌មាន។
 - រាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ គឺបង្ហាញពីការងារសារព័ត៌មានផង និងធាតុពិតជាក់ស្តែងពីកន្លែងកើតហេតុផង។ វានាំមកនូវព័ត៌មានបន្ថែមនៅចុងបញ្ចប់នៃសេចក្តីរាយការណ៍ (ចំពោះការផ្សាយមិនផ្ទាល់) ឬអាចគ្របដណ្តប់ព័ត៌មានទាន់ហេតុការណ៍នៅនឹងកន្លែង (ចំពោះការផ្សាយផ្ទាល់)។
 
			  		