Menu

17. ការលាយសំឡេងក្នុងសេចក្តីរាយការណ៍ព័ត៌មាន

ការងាររបស់អ្នកកាសែតគឺធ្វើឲ្យសំឡេងទាំងអស់ដែលថតនៅកន្លែងគោលដៅ មានតុល្យភាព មិនថាសំឡេងក្នុងបទសម្ភាសន៍ ការអត្ថាធិប្បាយ ឬសំឡេងបន្ថែមទេ។ ការលាយសំឡេងដ៏សាមញ្ញអាចធ្វើឡើងតែម្តងលើឧបករណ៍កាត់ត។ ប្រសិនបើត្រូវការខ្សែសំឡេងច្រើនជាងពីរ ការលាយសំឡេងត្រូវធ្វើឡើងនៅក្នុងបន្ទប់លាយសំឡេង បន្ទាប់ពីកាត់តរួច។

ការលាយសំឡេងអាចនឹងធ្វើឡើងជាពិសេសដោយអ្នកគ្រប់គ្រងសំឡេងនៃព័ត៌មាន ខណៈដែលអ្នកសារព័ត៌មានត្រូវធ្វើសេចក្តីអត្ថាធិប្បាយដោយផ្ទាល់ក្នុងពេលផ្សាយ។

ការអត្ថាធិប្បាយ និងការលាយសំឡេង

អ្នកយកព័ត៌មានត្រូវអានការអត្ថាធិប្បាយរបស់ខ្លួនឡើងវិញដើម្បី៖

  • ភាពច្បាស់លាស់៖ ជំនួសរាល់ពាក្យពេចន៍ដែលនាំឲ្យកើតមានចម្ងល់ចំពោះទូរទស្សនិកជន ទាក់ទិននឹងព័ត៌មាន។ ឧទាហរណ៍ តំណាងរាស្រ្ត « មួយចំនួន » = តំណាងរាស្រ្ត ១២ រូប។
  • សង្ខេប៖ លុបពាក្យមិនចាំបាច់ ឬជំនួសឃ្លាដោយពាក្យមួយត្រឹមត្រូវ។ ឧទាហរណ៍ « ធ្វើបញ្ជីសារពើភណ្ឌ » = សារពើភណ្ឌ / រាប់ / ទូទាត់ / បូកសរុប។
  • ភាពស៊ីសង្វាក់គ្នា៖ ពិនិត្យមើលការបញ្ចូលគ្នារវាងពាក្យចុងក្រោយនៃការណែនាំរឿងរបស់ពិធីករ និងពាក្យចុងក្រោយនៃការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាន។

អ្នកកាសែតអានសេចក្តីអត្ថាធិប្បាយរបស់ខ្លួនឡើងវិញ ដោយលៃលកធ្វើឲ្យវាស៊ីនឹងរូបភាពវីដេអូកាត់ត។

  • ភាពត្រឹមត្រូវនៃការលើកដាក់សំឡេង៖ ជ្រើសរើសរូបភាពគោលដែលជា « ការចាប់ផ្តើមដំបូង » នៃរាល់ការអត្ថាធិប្បាយរបស់ខ្ញុំ។ វិធីនេះតម្រូវឲ្យសម្លឹងមើលអេក្រង់ក្នុងពេលថតសំឡេង។ វាមិនត្រឹមតែអាចជួយឲ្យអ្នកចាប់ផ្តើមរាល់ការអានសេចក្តីអត្ថាធិប្បាយប្រកបដោយថាមពលប៉ុណ្ណោះទេ ថែមទាំងបញ្ជៀសនូវការអានគ្មានទម្ងន់ គ្មានការលើកដាក់សំឡេង និងមិនផ្សារភ្ជាប់នឹងរូបភាពផងដែរ។

ដំបូន្មានពីអ្នកលាយសំឡេង

  • ដំបូងត្រូវបរិភោគទឹកជាមុនសិន បន្ទាប់មកអង្គុយឲ្យស្រួល កុំគងជើង រក្សាដងខ្លួនឲ្យត្រង់ដើម្បីដកដង្ហើមឲ្យស្រួល។
  • ប្រុងប្រយ័ត្នក្នុងការផ្អាក រក្សាសំឡេងធម្មជាតិ អានតាមលក្ខណៈធម្មតា ភ្នែកសម្លឹងមើលអេក្រង់ផង មើលអត្ថបទអត្ថាធិប្បាយផង។

ក្នុងអំឡុងពេលលាយសំឡេង អ្នកសារព័ត៌មានត្រូវសម្រួលឡើងវិញនូវអ្វីដែលគាត់និយាយមិនបានត្រឹមត្រូវ ឬអ្វីដែលអ្នកលាយសំឡេងមិនអាចយល់ភ្លាមៗបាន។ អ្នកលាយសំឡេងដើរតួសំខាន់នៅក្នុងការផលិតសេចក្តីរាយការណ៍។ គាត់ធានាធ្វើឲ្យសំឡេងអាចស្តាប់បាន ដោយគ្មានការរំខាន។ គាត់ធ្វើឲ្យមានតុល្យភាពរវាងសំឡេងថតក្នុងពេលធ្វើសេចក្តីរាយការណ៍ និងសំឡេងបន្ថែម (តន្តី្រ សំឡេងបរិយាកាស។ល។)។

ការអត្ថាធិប្បាយមិនត្រូវគ្របដណ្តប់លើសេចក្តីរាយការណ៍ទាំងមូលទេ។

សមាមាត្ររូបភាព និងអត្ថបទ គឺពី ៧០ ទៅ ៨០%។

រក្សាទិដ្ឋភាពដើម និងសំឡេងបរិយាកាស។

ប្រើភាពស្ងៀមស្ងាត់ ដើម្បីរំលេចរូបភាពសំខាន់ៗ។

ផ្អាក ១ ឬ ២ វិនាទីមុននឹងចាប់ផ្តើមសេចក្តីរាយការណ៍ ឬមុនចាប់ផ្តើមរាល់ឈុតថ្មី ដើម្បីសម្គាល់វគ្គថ្មីនៃបទយកការណ៍។

ទំនាក់ទំនងរវាងរូបភាព និងការអត្ថាធិប្បាយ

J J បង្កើនប្រសិទ្ធភាព៖ រូបភាពបង្ហាញព័ត៌មាន ហើយការអត្ថាធិប្បាយនាំមកនូវព័ត៌មានបន្ថែមដែលរឹតតែផ្តល់តម្លៃដល់រូបភាព។

បូកបន្ថែម៖ រូបភាព និងការអត្ថាធិប្បាយនិយាយពីចំណុចដូចគ្នា។ ដូច្នេះ ដកការអត្ថាធិប្បាយដែលមិនត្រូវការចេញ។

លុបចោល៖ រូបភាព និងការអត្ថាធិប្បាយនិយាយផ្ទុយគ្នា។ ផ្លាស់ប្តូររូបភាព ឬការអត្ថាធិប្បាយ ដើម្បីធ្វើឲ្យស៊ីសង្វាក់គ្នា។

L L​ ការផ្ទេរ៖ ដើម្បីលេងពាក្យ អ្នកកាសែតបន្ថែមរូបភាពបញ្ឆោតមួយ ហើយអ្វីៗទាំងអស់ត្រូវលុបចោល។