Menu

14. ការកាត់តសេចក្តីរាយការណ៍ព័ត៌មាន

ពេលចូលមកដល់ក្នុងបន្ទប់កាត់ត អ្នកសារព័ត៌មានត្រូវតែអាចសង្ខេបសេចក្តីរាយការណ៍របស់ខ្លួនតែមួយប្រយោគ ដោយសរសេរជាមួយអ្នកកាត់ត « ពីប្រធានបទដែលនិយាយអំពី និងតើយើងកំពុងនិយាយពីអ្វី »។

អ្នកកាត់តគឺជាអ្នកជំនាញផ្នែកភាសាសោតទស្សន៍។ គាត់ដឹងថាត្រូវធ្វើយ៉ាងដូម្តេចជាមួយសំឡេង និងរូបភាព ដើម្បីបង្ហាញពីខ្លឹមសារនៃសេចក្តីរាយការណ៍មួយ។ មិនតែប៉ុណ្ណោះ គាត់ក៏ជាអ្នកទស្សនាដំបូងគេផងដែរ ហើយគាត់ស្វែងយល់ពីសេចក្តីរាយការណ៍តាមរយៈអ្វីដែលគាត់បានឃើញ និងស្តាប់ឮ។

ការពិភាក្សារវាងអ្នកយកព័ត៌មាន និងអ្នកកាត់តមានសារសំខាន់ណាស់។

ពីប្លង់ទៅឈុត

ជំហានដំបូងគឺត្រូវជ្រើសរើសចំណុចចាប់ផ្តើម និងចំណុចបញ្ចប់នៅក្នុងវីដេអូដើម ដើម្បីកែប្រែពីរូបភាពដើមទៅជារូបភាពដែលអាចប្រើបាននៅក្នុងឈុតមួយ។​ ភាគច្រើន ប្លង់ទោលគ្មានន័យអ្វីទាំងអស់។ ហេតុនេះ ដើម្បីធ្វើឲ្យវាមានន័យ យើងត្រូវបញ្ចូលវាទៅក្នុងឈុតមួយដែលផ្គុំដោយលំដាប់បន្តគ្នានៃប្លង់យ៉ាងតិចបីស្ថិតនៅក្នុង «​​ ក្រុមរូបភាពវីដេអូតែមួយ » ។

យ៉ាងណាម៉ិញ ប្លង់ឈុតមួយទាំងមូល (ឈុតប្លង់ទោល) គឺជាករណីលើកលែង ដោយហេតុថា ឈុតទាំងមូលត្រូវបានថតជាប្លង់តែមួយ។

ក្នុងពេលកាត់ត ការតភ្ជាប់ ប្លង់សង្រ្គោះ និងវិធីមួយចំនួនផ្សេងទៀតត្រូវបានប្រើប្រាស់ ដើម្បីធានាភាពរលូនពីប្លង់មួយទៅប្លង់មួយ និងស្តារឡើងវិញនូវឯកភាពនៃកន្លែង ពេលវេលា ឬសកម្មភាព។ ផ្ទុយទៅវិញ វិធី និងល្បិចមួយចំនួនត្រូវបានប្រើដើម្បីសម្គាល់ការផ្លាស់ប្តូរ (ទីកន្លែង ពេលវេលា និងសកម្មភាព) ឬបញ្ជាក់ប្រាប់យ៉ាងច្បាស់ដល់ទូរទស្សនិកជនថា មានការផ្អាកក្នុងដំណើរការទូទៅ (ឧទាហរណ៍ ការបញ្ចប់ការសម្ភាសន៍)។

ការតភ្ជាប់

បើនិយាយពីមូលដ្ឋានបច្ចេកទេស ការតភ្ជាប់គឺជាតំណភ្ជាប់ពីប្លង់មួយទៅប្លង់មួយទៀត។ ប្រាកដណាស់ គឺពិតជាមានក្បួនច្បាប់នៃរូបភាព និងសំឡេង ដើម្បីឲ្យការតភ្ជាប់ទាំងនេះបំពេញមុខងារបានដោយរលូន៖

  • ការតភ្ជាប់ទីតាំង (គេប្តូរប្រភេទប្លង់ ដោយមិនប្តូរអ័ក្សនៃការប្រើប្រាស់ម៉ាស៊ីនថតទេ)។
  • ការតភ្ជាប់រូបភាពចលនា (ផ្តល់អាទិភាពដល់ភាពស៊ីគ្នា ដោយប្តូរពីចលនានៃសកម្មភាពមួយទៅមួយទៀត)។
  • ច្បាប់នៃការតភ្ជាប់នេះកំណត់ថា ត្រូវជៀសវាង « ប្លង់ត្រួតស៊ីគ្នា » (ប្លង់ក្លែងក្លាយ = ប្រភេទប្លង់ដូចគ្នា និងជ្រុងមុំនៃការប្រើប្រាស់កាមេរ៉ាដូចគ្នា)។

ប្លង់សង្គ្រោះ

ប្លង់សង្គ្រោះសំដៅលើរូបភាពអន្តរកាលមួយដែលត្រូវបានស៊កបញ្ចូលចន្លោះប្លង់ពីរ ដើម្បីជៀសវាងការតភ្ជាប់មិនល្អ ឬធានានូវភាពស៊ីសង្វាក់គ្នានៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានកែសម្រួល។ អ្នកកាត់តត្រូវបដិសេធការប្រើពាក្យថា « ប្លង់សង្គ្រោះ » ព្រោះថាការកាត់តដ៏ល្អមិនអាចប្រើប្លង់អន្តរកាល ឬប្លង់ដែលគ្មានអត្ថន័យនោះទេ។

វិធី និងល្បិច

សេចក្តីរាយការណ៍ព័ត៌មានក៏អាចប្រើវិធី និងល្បិចកែច្នៃរូបភាពដែរ ដូចជា៖

  • ពន្យឺត ឬបង្កើនល្បឿនរូបភាព
  • ធ្វើឲ្យរូបភាពព្រិល ឬច្បាស់
  • ការបន្ថយភាពច្បាស់នៃផ្ទាំងរូបភាពចាស់បន្តិចៗ ដើម្បីជំនួសដោយរូបភាពថ្មី, ការបន្ថយទៅជាពណ៌ស ឬពណ៌ខ្មៅ។
  • ការកែរូបភាពតាមរយៈបច្ចេកទេសផ្លាស់ប្តូររូបភាពទៅជាពណ៌ខ្មៅ – ស (Solarisation)

វិធីទាំងអស់នេះគឺជាអ្វីដែលអ្នកកាត់តមិនអាចខ្វះបានក្នុងការបំពេញការងាររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីដែលកំណត់មុខងារជាក់លាក់ក្នុងការកាត់តនោះទេ។ ឧទាហរណ៍ រូបភាព « យឺត » មិនមែនមានន័យថាជា « កំណាព្យ » ទេ។ « ការបន្ថយពន្លឺនៃរូបភាពទៅជាពណ៌ខ្មៅ » ក៏មិនមែនសុទ្ធតែមានន័យថា « ជាការត្រឡប់ទៅអតីតកាល » ដែរ។ ដំណើរការទាំងនេះយកអត្ថន័យរបស់វាទៅតាមសេចក្តីត្រូវការនៅក្នុងសេចក្តីរាយការណ៍មួយ។ ប៉ុន្តែ បច្ចេកវិទ្យាទាំងនេះដែលត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ឬប្រើជាគំរូ នាំឲ្យមានការរំលោភបំពានផ្សេងៗទៅវិញ។

នៅពេលដែលឈុតផ្សេងៗត្រូវបានដាក់ជាប់គ្នា អ្នកអាចមើលឃើញពីប្រសិទ្ធភាព និងភាពរលូននៃឈុតទាំងអស់នៅក្នុងបន្ទាត់ពេលវេលា ក៏ដូចជាភាពស៊ីចង្វាក់នៃសេចក្តីរាយការណ៍ទាំងមូល ជាពិសេសភាពស៊ីគ្នារវាងរូបភាព និងសំឡេង។

J

សេចក្តីអត្ថាធិប្បាយ

បទសម្ភាសន៍

សំឡេងសំខាន់ (បរិយាកាស)

ការអត្ថាធិប្បាយលើរូបភាព

អ្នកសារព័ត៌មានក្នុងស្ទូឌីយោ

រូបភាព

ស៊ុមរូបភាពសម្ភាសន៍

(បរិយាកាស) រូបភាព

xxxxxxxxxxx

រូបភាពសំខាន់

ស្ថានភាពសម្ភាសន៍

L

សេចក្តីអត្ថាធិប្បាយ

បទសម្ភាសន៍

សេចក្តីអត្ថាធិប្បាយ

បទសម្ភាសន៍

សេចក្តីអត្ថាធិប្បាយ

រូបភាព

 

រូបភាព

 

រូបភាព

ទ្រឹស្តីនៃផលប៉ះពាល់ « Koulechov » ពន្យល់ថា រូបភាពនៃប្លង់ដូចគ្នាបង្ហាញអត្ថន័យខុសៗគ្នា នៅពេលដែលវាស្ថិតក្នុងបរិបទផ្សេងៗគ្នា៖

  • មុខរបស់តួប្រុសម្នាក់ដែលបង្ហាញទឹកមុខធម្មតា ហាក់ដូចជាបង្ហាញពីភាពស្រស់ស្រាយ នៅពេលដែលគេដាក់ប្លង់រូបភាពនៃក្រុមស្រ្តីដែលងប់ងល់នឹងកាមគុណ និងតុអាហារដែលពោរពេញដោយចំណីអាហារ ពីមុខ និងពីក្រោយប្លង់តួប្រុសនេះ។
  • ផ្ទុយទៅវិញ នៅពេលដែលគេដាក់បញ្ចូលប្លង់ដដែលនេះនៅកណ្តាលឈុតដែលបង្ហាញក្ដាមឈូម និងសំរាម ទឹកមុខរបស់តារាប្រុសហាក់បញ្ជាក់ពីភាពស្រពាប់ស្រពោនទៅវិញ។

អ្វីដែលផលប៉ះពាល់របស់ Kuleshov បង្រៀនយើងគឺថា ប្លង់នៃរូបភាពរកឃើញអត្ថន័យរបស់វាពីការជាប់គ្នារបស់វាជាមួយប្លង់ផ្សេងទៀត។ នេះជាគោលការណ៍គ្រឹះនៃការកាត់ត។