Menu

1. ប្រើប្រាស់ប្រភពព័ត៌មានឲ្យបានត្រឹមត្រូវ

ភាពជឿជាក់នៃព័ត៌មានអាស្រ័យលើទំនាក់ទំនងដែលអ្នកយកព័ត៌មានរក្សា​បានជាមួយប្រភពរបស់គាត់។ អ្នកសារព័ត៌មានបានទទួលការទទូចសុំកាន់តែខ្លាំងឡើងៗពីសំណាក់ប្រភពដែលចង់ផ្ញើសាររបស់ខ្លួន តែពួកគាត់ដាច់ខាតត្រូវធ្វើការដោយឯករាជ្យពីប្រភព បើទោះបីជាពួកគាត់ត្រូវពង្រឹង និងផ្សារភ្ជាប់ទំនាក់ទំនងសាជាថ្មីជាមួយប្រភពរបស់ខ្លួន ដើម្បីទទួលបានភាពជឿ​ជាក់ពីសំណាក់ទូរទស្សនិកជនក៏ដោយ។

ការចូលទៅកាន់ប្រភពព័ត៌មាន

  • ត្រូវមានកូនសៀវភៅលេខទូរស័ព្ទដ៏ត្រឹមត្រូវមួយ៖

គុណភាពនៃកូនសៀវភៅលេខទូរស័ព្ទ និងការពង្រីកទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកយកត័ត៌មាន នឹងធ្វើឲ្យការងារមានប្រសិទ្ធភាព និងទទួលបានភាពជឿជាក់។

  • ត្រូវចងក្រងបញ្ជីប្រភពព័ត៌មាន៖

បញ្ជីនេះត្រូវដាក់ឲ្យប្រើប្រាស់រួមនៅក្នុងការិយាល័យព័ត៌មាន។ វាជួយឲ្យយើងរើសបានប្រភពដែលអាចជឿទុកចិត្តបានបំផុត ឬដើមបំផុត និងអ្នកជំនាញត្រឹមត្រូវសម្រាប់សេចក្តីរាយការណ៍ព័ត៌មាននីមួយៗ។ ត្រូវបញ្ចូលព័ត៌មានបន្ថែមក្នុងកម្រងនេះជារឿយៗ បែបនេះយើងនឹងមានជម្រើសច្រើនក្នុងការរើសប្រភពផ្តល់ព័ត៌មាន។

  • ត្រូវរក្សាទំនាក់ទំនងជានិច្ចជាមួយបណ្តាស្ថាប័ននានា៖

មិនថាជាស្ថាប័ននយោបាយ សមាគមកីឡា ឬស្ថាប័នអ្វីទេ ត្រូវរក្សាទំនាក់ទំនងជាអចិន្ត្រៃយ៍។ មិនត្រូវដើរតួជំនួសស្ថាប័នទាំងនោះទេ អ្នកយកព័ត៌មានត្រូវស្វែងរកអ្នកផ្តល់ព័ត៌មាន និងអានសេចក្តីថ្លែងការណ៍ផ្លូវការនានា ដើម្បីដឹងពីការសម្រេចចិត្តជាយុទ្ធសាស្រ្ត និងសួរនាំអំពីរឿងនេះទៅកាន់ប្រភពវិញ។

  • ហៅទូរស័ព្ទជានិច្ចទៅកាន់ស្ថានីយ៍ពន្លត់អគ្គិភ័យ ប៉ុស្តិ៍ប៉ូលិស និងកងអាវុធហត្ថ៖

សម្រាប់អ្នកយកព័ត៌មាន នេះគឺជាវិធីដ៏មានប្រសិទ្ធភាពដើម្បីទទួលបានព័ត៌មានឆាប់រហ័សទាក់ទិននឹងហេតុការណ៍នានា ដូចជាព័ត៌មានអំពីសន្តិសុខសង្គម និងបាតុកម្មជាដើម…។

  • ត្រូវស្រង់ប្រភពព័ត៌មានទាំងអស់ដែលត្រូវបានចុះផ្សាយក្នុងកាសែត៖

ប្រភពទាំងអស់នេះជួយផ្តល់ជាតម្រុយ ប៉ុន្តែមិនត្រូវប្រើប្រាស់ប្រភពទាំងនោះទាំងស្រុងទេ។

  • ទទួលបានដំណឹងពីអត្ថបទចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន៖

នេះគឺជាមធ្យោបាយមូលដ្ឋានមួយក្នុងការដឹងពីហេតុការណ៍ក្នុងតំបន់ ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បន្ទាប់មកទាញយកមុំដែលអាចធ្វើបច្ចុប្បន្នភាពបាន ដោយស្របតាមបន្ទាត់វិចារណកថាដែលយើងប្រកាន់ខ្ជាប់។

  • ត្រូវចូលទៅកាន់គេហទំព័រអ៊ីនធឺណេត និងបណ្តាញសង្គម ដើម្បីរកបានប្រភពព័ត៌មានថ្មីៗ។

ទំនាក់ទំនងជាមួយប្រភព៖ ពីការជឿទុកចិត្តតិចតួចបំផុតទៅការគួរឲ្យទុកចិត្តបំផុត

 

អ្នកយកព័ត៌មានមិនស្វែងរកព័ត៌មានយ៉ាងសកម្មនោះទេ។ដោយហេតុថា គាត់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍មួយ ឬផ្សាយដំណឹងមួយ។ គាត់អសកម្ម។ L

អ្នកសារព័ត៌មានស្វែងរកព័ត៌មានដែលគាត់ត្រូវការ។គាត់ឈ្មុសឈ្មុលនាំយកនូវព័ត៌មានដ៏ពិតប្រាកដមួយ។ គាត់សកម្ម។ J

សម្រាប់អ្នកកាសែតដែលមានប្រភពព័ត៌មានតែមួយ

ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្វើឲ្យព័ត៌មានក្លាយជាការឃោសនា ឬការផ្សាយពាណិជ្ជកម្ម។ L L                  

ប្រឈមនឹងជាប់អន្ទាក់ និងនឹងឃោសនាឲ្យគេ ដោយមិនដឹងខ្លួន។

អ្នកយកព័ត៌មានបានឆ្លុះបញ្ចាំងផ្ទៃរឿងពីប្រភពព័ត៌មានជាច្រើន J

ប្រឈមនឹងហានិភ័យតិចតួចក្នុងការធ្វើឲ្យព័ត៌មានក្លាយជាការឃោសនា ប៉ុន្តែក៏ត្រូវតែប្រុងប្រយ័ត្នដែរ!

អ្នកយកព័ត៌មាននាំមកនូវតម្លៃបន្ថែមច្រើនបំផុត។ J J J

ព័ត៌មានមួយត្រូវតែបញ្ជាក់ដោយប្រភពយ៉ាងហោចក៏ពីរដែរ ទើបអាចទុកថា គួរឲ្យជឿជាក់បាន។