ផែនការប្រចាំថ្ងៃដ៏ល្អ = ការសែតដ៏មានគុណភាព
មាតិការការសែតដែលមានគុណភាពគឺជាចំណែកមួយដែលកើតចេញពីផែនការប្រចាំថ្ងៃ។ ផែនការប្រចាំថ្ងៃដែលអាចយកជាការបានត្រូវបានបែងចែកជាបី៖
កាលវិភាគនៃព័ត៌មានទាន់ហេតុការណ៍៖ បញ្ជីព្រឹត្តិការណ៍ប្រចាំថ្ងៃដែលត្រូវបានចេញដោយប្រភពច្បាស់លាស់។ វាជួយឲ្យអ្នកសារព័ត៌មានរៀបចំខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍បច្ចុប្បន្ន។ ឧទាហរណ៍៖ “ខ្ញុំកំពុងរៀបចំសរសេរអត្ថបទដែលមានប្រវែងមួយខ្ទង់កន្លះសម្រាប់ការសែតនាថ្ងៃស្អែកស្តីពី ការថ្លែងសន្ទកថារបស់លោកនាយករដ្ឋមន្ត្រីនារសៀលនេះ”.
កាលវិភាគនៃព័ត៌មានដែលអាចប៉ានស្មាន់បាន៖ កិច្ចការដែលត្រូវធ្វើក្នុងការរៀបចំព័ត៌មាននាពេលអនាគតក្នុងរយៈពេលខ្លី មធ្យមនិងវែង។ វាអាចឲ្យយើងដឹងអំពីព័ត៌មានអនាគត។
ឧទាហរណ៍៖ ខ្ញុំត្រូវការរៀបចំការប្រជុំដើម្បីដឹងពីស្ថានភាពសង្គមមុនពេលឈានដល់ខួបគម្រប់មួយឆ្នាំនៃកុបកម្មកាលពីឆ្នាំមុន។
កាលវិភាគនៃការសម្រាំងព័ត៌មាន៖ ប្រធានបទផ្ទាល់ខ្លួនដែលបន្ថែមគុណតម្លៃខ្ពស់។ នេះអាចជួយឲ្យអ្នកសារព័ត៌មានរួមបញ្ចូលប្រធានបទដែលមានការច្នៃប្រឌិតដើម្បីបំពេញបន្ថែម ឬបញ្ចេញមតិប្រឆាំងទៅលើព័ត៌មានបន្ទាន់ឬព័ត៌មានដែលអាចប៉ានស្មាន់បាននៅក្នុងប្រធានបទរបស់ពួកគេ។
ឧទាហរណ៍៖ “ដំណឹងនេះពិតជាក្រៀមក្រំមែនទែន ខ្ញុំនឹងទៅសម្ភាសន៍អ្នកលក់គ្រឿងទេសឯករាជ្យនៅកាច់ជ្រុងនោះដែលតែងតែសើច…”.
នៅពេលធ្វើការជាក្រុម ការធ្វើផែនការប្រចាំថ្ងៃជុំគ្នា វាល្អជាងផែនការជាបុគ្គល
បង្អួចប្រាំដែលយើងគួរបើកជារៀងរាល់ថ្ងៃ
ការងារទីមួយ ដែលអ្នកស្រាវជ្រាវ “ព័ត៌មាន” គួរធ្វើគឺការបើកបង្អួចរកមើលព័ត៌មាន។
វាមានបង្អួចធម្មជាតិប្រាំ៖ វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិតអត្ថបទសំណេរ តៀមស្រាឬហាងកាហ្វេ។
ខ្ញុំស្វែងយល់អំពីស្ថានការណ៍ថ្មីៗតាមរយៈការស្តាប់វិទ្យុ មើលទូរទស្សន៍ ស្វែងរកព័ត៌មាននៅលើវេបសាយ អានដំណឹងថ្មីៗនិងស្តាប់មនុស្សពិភាក្សាគ្នានៅតាមតៀមស្រា ហាងកាហ្វេឬក៏ហាងគ្រឿងទេស្ត។ ដូច្នេះខ្ញុំក្រោកពីព្រលឹម
វិន័យជាប្រចាំនេះអាចជួយអ្នកសារព័ត៌មានឲ្យ៖
- ធ្វើបច្ចុប្បន្នភាពផែនការប្រចាំថ្ងៃរបស់ពួកគេតាមរយៈការរួមបញ្ជូលព័ត៌មានពីប្រភពខាងក្រៅទៅក្នុងផែនការរបស់ពួកគេ។
- វាយតម្លៃលទ្ធផលការងាររបស់ខ្លួនឯងតាមរយៈការប្រៀបធៀបវាជាមួយដៃគូ។ ជួយបង្កើនគំនិតក្នុងការរិះគន់ខ្លួនឯង ជៀសវាងការងប់ទៅនិងភាពស្កប់ស្កល់នៃស្នាដៃខ្លួនឯង។
ការសរសេរព័ត៌មាន=ការបន្ថែមតម្លៃ
កិច្ចការទីពីរ ដែលអ្នកសារព័ត៌មានត្រូវសម្លឹងរកនៅក្នុងវិជ្ជាជីវៈរបស់ពួកគេជារៀងរាល់ថ្ងៃគឺរក្សាការចូលរួមពីប្រភពព័ត៌មានដទៃ។ ការប្រៀបធៀបស្នាដៃការងាររបស់ខ្ញុំជាមួយអ្នកដទៃអាចជួយបង្កើនចំណេះដឹងរបស់ខ្ញុំទៅលើប្រធានបទដែលឋិតនៅក្នុងការទទួលខុសត្រូវរបស់ខ្ញុំ។ ប្រភពឯកសារដែលល្អនាំមកនូវអត្ថបទព័ត៌មានដែលល្អ។
អ្វីដែលអ្នកត្រូវការគឺកណ្តៃមួយគូរ ដើម្បីធ្វើការ កាត់ និង រក្សាទុក ព័ត៌មានចេញពីសំណេរផ្សេងៗជារៀងរាល់ថ្ងៃដែលនៅពេលបញ្ចូលព័ត៌មានទាំងនោះចូលគ្នាទៅលើប្រធានបទណាមួយ វាអាចបង្កើតចេញជាអត្ថបទផ្ទាល់ខ្លួនរបស់លោកអ្នកដែលអាចជួយបន្ថែមតម្លៃទៅលើអត្ថបទសំណេរទាំងនោះ។
ភាពបរាជ័យដែលគួរជៀសវាង
មិនត្រូវចាត់ទុកផែនការប្រចាំថ្ងៃជារឿងពិតនោះទេ។ វាមិនត្រូវរួមបញ្ចូលតថភាពពិតទាំងស្រុងនោះទេ។ អ្នកសារព័ត៌មាន ងាយនិងធ្លាក់ចូលក្នុងភាពបរាជ័យប្រសិនបើពួកគេធ្វើតាមច្បាប់រៀបចំផែនការទៅតាមការពិតទាំងស្រុងដោយការប្រាស្រ័យទាក់ទងបែបវិជ្ជាជីវៈ។
ភាពបរាជ័យដែលគួរជៀសវាង
ខ្ញុំធ្លាប់រិះគិតស្វែងរកវិធីជាច្រើនដែលខ្ញុំអាចធ្វើឲ្យផែនការប្រចាំថ្ងៃរបស់ខ្ញុំក្លាយជាប្រធានបទដែលអាចកែប្រែបាន ខ្ញុំសួរខ្លួនឯងនូវសំណួរចុងក្រោយមួយថា៖ តើខ្ញុំអាចធ្វើអ្វីបានទៀត ឬក៏ខ្ញុំអាចធ្វើអ្វីប្រសើរជាងនេះដើម្បីឲ្យមាតិការកាសែតរបស់ខ្ញុំបង្ហាញពីការពិតជាងអត្ថបទរបស់អ្នកផ្សេង?