Menu

៩/ គ្របដណ្ដប់លើព័ត៌មានអនឡាញ

តើមានសិល្បៈពិសេសអ្វីដើម្បីរាយការណ៍អនឡាញទេ? អ្នកសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នករាយការណ៍ដទៃទៀតដែរ ប៉ុន្តែពួកគេក៏ត្រូវការស្មារតីពិត ក្នុងការយកព័ត៌មានផ្ទាល់ និងការសន្ទនា ដែលជាគ្រឿងផ្សំសំខាន់សម្រាប់ការ “គ្របដណ្ដប់” ល្អនៃព្រឹត្តិការណ៍។

ប្រើប្រាស់រូបភាពផ្សាយបន្តផ្ទាល់

អ៊ិនធឺណែត គឺប្រព័ន្ធផ្សព្វផ្សាយនៃលំហូរ និងការរក្សាទុក វាផ្ដល់ឱ្យនូវលទ្ធភាពបោះពុម្ពផ្សាយអត្ថបទ ដែលអាចអភិវឌ្ឍបានតាមពេលវេលា។ ពី Tweet ដែលមាន 140 តួអក្សរដំបូង ដែលប្រកាសពីការចាប់ផ្ដើមធ្វើបាតុកម្ម រហូតដល់ការវិភាគវែងឆ្ងាយ ដែលបង្ហាញពីភាពជោគជ័យ (ឬបរាជ័យ) អ៊ិនធឺណែតប្រើគ្រប់ទម្រង់ទាំងអស់។ ការឆ្លើយតបនឹងភាពបត់បែនរបស់វាធ្វើឱ្យវាក្លាយជាទម្រង់ដ៏ល្អបំផុតនៃប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍។

ដូច្នេះ អ្នកយកព័ត៌មានអនឡាញ អាចនិយាយពីព្រឹត្តិការណ៍មួយពេលវាលាតត្រដាង មិនចាំបាច់ប្រើឧបករណ៍អ្វីផ្សេងទៀតក្រៅពីស្មាតហ្វូនដែលមានមុខងារច្រើន។ ប្រើប្រាស់ទូរស័ព្ទប្រភេទនេះ អ្នកអាចថតទុកជាខ្សែវីដេអូតាំងពីចាប់ផ្ដើមដំណើរការ ការសម្ភាសន៍មេដឹកនាំបាតុកម្ម ថតរូបពួកគេ។ល។ ទាំងនេះ អាស្រ័យលើអ្នកថាអាចមានលទ្ធភាពបញ្ជូនព័ត៌មានរបស់អ្នក (អត្ថបទ និងរូបភាព) ហើយដូច្នេះ គឺអាចប្រើប្រាស់បានបណ្ដាញទូរស័ព្ទ និងកម្រិតបញ្ជូនគ្រប់គ្រាន់។ នេះទាមទារឱ្យបង្កើតវីដេអូក្លីបខ្លី (មិនលើសពី១នាទី) ឬក៏សេរីរូបថត ដែលងាយស្រួលផ្ញើ។ បណ្ដាញទូរស័ព្ទចល័ត តែងតែមិនមែនសេវាពេញលេញ នៅជុំវិញតំបន់ធ្វើបាតុកម្ម ពីព្រោះតែការទំនាក់ទំនងជាហូរហែមានចំនួនច្រើនក្នុងតំបន់ដែលមានព្រំដែនកំណត់។

ចុងក្រោយ ប្រុងប្រយ័ត្នកុំឱ្យរបូតបាត់! ហានិភ័យចម្បងនៃការធ្វើព័ត៌មានប្រភេទេនេះ គឺបែបប្រញ៉ាប់ប្រញ៉ាល់ និងបញ្ជូនអ្វីដែលអ្នកជឿជាក់ថាជាព័ត៌មាន ដោយផ្អែកលើចំណាប់អារម្មណ៍រហ័ស ឬ “អ្វីដែលបានឃើញ”។ រយៈពេលកាន់តែយូររវាង ព្រឹត្តិការណ៍ និងការគ្របដណ្ដប់របស់វាថយចុះ ហានិភ័យនៃកំហុសកាន់តែកើនឡើង។

Twitter ផ្សាយផ្ទាល់

ការផ្ដល់ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍មួយតាមរយៈសារជាស៊េរី ដែលមានចំនួនអតិបរមា 140 តួអក្សរ តម្រូវឱ្យមានទាំងសមត្ថភាពសង្ខេប និងទេពកោសល្យខ្ពស់ ក្នុងនាមជាអ្នកនិទានរឿង។ លំហាត់នេះ គឺស្រដៀងគ្នានឹងការសរសេរព័ត៌មាន “ទាន់ហេតុការណ៍” របស់ខ្សែបណ្ដាញភ្នាក់ងារសារព័ត៌មាន៖ មិនធ្វើឱ្យខកចិត្ត គ្មានរូបមន្តស្ទីលណា ហើយមិនមានការលេងពាក្យ។ វាចាំបាច់ដោយប្រកាន់ខ្ជាប់នូវអង្គហេតុ និងគ្មានអ្វីក្រៅពីអង្គហេតុ ដោយគោរពរចនាសម្ព័ន្ធប្រពៃណី។ ការនិយាយដែលបង្កើតដោយលោក ព្យែរ ឡាហ្សារេហ្វ (Pierre Lazareff) (មហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីបារាំងដែលមិនធ្លាប់មានបទសូម្បីតែបទពិសោធន៍ផ្នែកអ៊ឺនធឺណែត) ហាក់ដូចជាមានភាពឥតខ្ចោះនៅលើ Twitter៖

 ប្រយោគគឺជាប្រធានបទ កិរិយាស័ព្ទ និងកម្មបទ។ ចំពោះគុណនាម ធ្វើឱ្យខ្ញុំកក់ក្ដៅ។ “លើកទីមួយអ្នកប្រើប្រាស់គុណកិរិយា អ្នកនឹងត្រូវដកចេញពីការងារ!” 

ខណៈដែល អញ្ជើញអ្នកឱ្យផ្ដល់មតិយោបល់ផ្ទាល់ខ្លួន អ្នកគួរតែប្រុងប្រយ័ត្ននៃការផ្ទាល់នេះ និង ដោះចេញវិធីកំណត់ការបញ្ចេញមតិចេញ។ ជាពិសេសត្រូវចៀសវាងការប្រើប្រាស់ ដែលបង្ករឱ្យមានការយល់ច្រឡំ។ ការចំអក ជាអាវុធមុខពីរ ហើយការបកស្រាយវាគ្មាននិយមន័យច្បាស់លាស់។ លាក់បាំងពីក្រោយអត្ថន័យល្អនៃប្រយោគ តែងតែមានការស្រមើស្រម៉ៃស្មុគស្មាញពីខាងក្រោយ ដែលអ្នកអានប្រហែលជាមិនយល់ ឬក៏បកស្រាយតាមបែបផ្សេងទៀតទៅតាមចេតនារបស់អ្នកនិពន្ធ។