មុខងារស្វែងរករូបភាពនៅលើហ្គូហ្គល
ហ្គូហ្គលមិនត្រឹមតែផ្តល់ឲ្យអ្នកនូវការស្វែងរកជាសំណេរប៉ុណ្ណោះទេ។ ប្រើប្រាស់កម្មវិធី Google Image អ្នកអាចរកឃើញថាតើរូបភាពដែលអ្នកបានមកនេះមាននៅលើអ៊ីនធឺណិតហើយឬនៅ នេះមានប្រយោជន៍បំផុតនៅលើ ប្រភពរូបភាពដែលយើងបានមកអះអាងថា រូបភាពនេះជារូបភាពថ្មី។
ដើម្បីបញ្ជាក់ អ្នកត្រូវចូលទៅកាន់គេហទំព័រ Google Image ថតរូបវាពីកុំព្យូទ័ររបស់អ្នក រួចបញ្ជូលទៅក្នុងរបារស្វែងរក ហ្គូហ្គលនឹងបង្ហាញអ្នកពីគេហទំព័រទាំងឡាយណាដែលមានរូបនោះ។ អ្នកនឹងអាចពិនិត្យមើលកាលបរិច្ចេទរបស់អត្ថបទទាំងឡាយណាដែលមានភ្ជាប់រូបនេះ។
ប្រសិនបើហ្គូហ្គលមិនអាចផ្តល់ចម្លើយឲ្យអ្នកបាន វាបញ្ជាក់យ៉ាងច្បាស់ថា វាពិតជារូបថ្មីមែន។ អ្នកចាំបាច់ត្រូវចាំថា កម្មវិធីនេះគ្រាន់តែអាចបញ្ជាក់ថា រូបភាពនេះមិនទាន់ត្រូវបានបង្ហោះនៅលើអនឡាញតែប៉ុណ្ណោះ។ ប្រសិនបើអ្នកនៅមានការសង្ស័យចំពោះវា អ្នកអាចបន្តស្វែងរកតាមវិធីបុរាណរបស់អ្នក។
ទិន្នន័យ EXIF និង IPTC របស់រូបភាព។
ឯកសាររូបភាព ក៏ដូចជាប្រភេទឯកសារផ្សេងទៀតដែរ ជួនកាលវាមានបង្កប់ទិន្នន័យដែលត្រូវបានហៅថា ទិន្នន័យមេតា (metadata) ជាទូទៅ ប្រភេទទិន្នន័យទាំងនេះគឺបច្ចេកទេសខ្លាំងណាស់ ប្រភេទម៉ាស៊ីនថតដែលត្រូវបានប្រើប្រាស់ ល្បឿនចាប់យករូបភាពជាដើម។ អ្នកអាចស្វែងរកទិន្នន័យជាច្រើនដែលមានប្រយោជន៍ដល់ការកំណត់ពីប្រភពរបស់រូបភាព។
ពេលខ្លះទិន្នន័យ EXIF ឬ IPTC ផ្ទុកព័ត៌មានដូចជា ឈ្មោះអ្នកថត ពេលដែលរូបភាពត្រូវបានថត និងកាលបរិច្ចេទរបស់រូបភាពជាដើម។ បើអ្នកមានសំណាង អ្នកនឹងអាចរកឃើញកូអរដានេភូមិសាស្រ្តរូបថត និងប្រភេទនៃការកែប្រែដែលគេប្រើប្រាស់នៅលើរូបនោះផងដែរ។ ទាំងនេះគឺជាវិធីបន្ថែមដែលអ្នកអាចប្រើប្រាស់បានដើម្បីរកភាពត្រឹមត្រូវទៅលើអ្វីដែលអ្នកបានឃើញ។
កម្មវិធីរូបភាពនីមួយៗគឺមានរបៀបផ្សេងៗគ្នាក្នុងការចូលទៅកាន់ទិន្នន័យមេតារបស់រូបភាព។ ហើយការស្វែងរកនៅលើអ៊ីនធឺណិតនឹងផ្តល់ឲ្យអ្នកនូវដំណោះស្រាយដែលអ្នកត្រូវការ។ នៅពេលប្រើប្រាស់កម្មវិធី Photoshop ចុច Ctrl+Alt+Shift+J (ឬ Cmd+Alt+Shift+J on Mac) ទិន្នន័យមេតានឹងបង្ហាញឡើង។
ពិនិត្យមើលវីដេអូដែលត្រូវបានបោះផ្សាយរួចហើយ
ការអង្កេតមើលទៅលើវីដេអូគឺមានលក្ខណៈស្មុគស្មាញបន្តិច។ ទោះជាយ៉ាងណាក៏ដោយ វាមានកម្មវិធីមួយចំនួនដែលអាចជួយដល់អ្នកបាន។ Amnesty International បានបង្កើត a tool ដើម្បីជួយដល់អ្នកក្នុងការកំណត់ថាតើវីដេអូយូធូបធ្លាប់ត្រូវបានបង្ហោះទៅលើបណ្តាញអ៊ីនធឺណិតដែរឬទេ។
InVidមានលក្ខណៈទូលំទូលាយ និងបច្ចេកទេសខ្ពស់ដែលត្រូវបានបង្កើតឡើងដើម្បីឲ្យអ្នកសារព័ត៌មានដែលចង់បញ្ជាក់ពីរូបភាពនៅលើអ៊ីនធឺណិត។ ជាក់ស្តែង វាផ្តល់នូវការស្វែងរកបញ្រ្ចាស់របស់វីដេអូដែលត្រូវបានបង្ហោះឡើងនៅលើ Twitter, Facebook, YouTube, Instagram, Vimeo, Dailymotion, LiveLeak and Dropbox។