Menu

២/ រៀបចំការសង្កេតព័ត៌មានរបស់អ្នក

ខណៈដែលបណ្តាញសង្គម​ជា​ភ្នាក់ងារផ្សព្វផ្សាយព័ត៌មានដ៏សំខាន់ ជា​ម៉ាស៊ីន​សម្រាប់ការ​ស្រាវជ្រាវ ដឹកនាំដោយហ្គូហ្គាល វាគ្រាន់តែមានសារៈសំខាន់តែប៉ុណ្នោះ។​ វាប្រាកដណាស់៖ វាមិនអាចទៅរួចនោះទេក្នុងការ​តាមដាន​គ្រប់រឿង​រ៉ាវ​នៅជុំវិញពិភពលោក ដែលត្រូវបានផ្សាយឡើង​ជារឿងរាល់វិនាទី។​ ដើម្បីជៀសវាង​ក្នុងឲ្យ​វាមាន​ការ​លើសលប់ពេក អ្នកត្រូវរៀបចំ​ការ​តាម​ដានព័ត៌មាន​របស់អ្នក។​

ប្រើប្រាស់ Google News និង Google Alerts

Google News គឹមាន​លក្ខណៈដូចទៅនិង​ព័ត៌មាន​អនឡាញអញ្ជឹង។​ ការក្រោកពីគេង ចូលមើល Google News គឺ​ជា​ជម្រើសដ៏អាក្រក់បំផុត។​ ពិតណាស់ វាជាវិធីដ៏មានប្រសិទ្ធិភាពបំផុត​ក្នុង​ការ​ប្រមូលព័ត៌មាន ប៉ុន្តែ​អ្នកកុំភ្លេចថាប្រពន្ធ័នេះត្រូវបានគ្រប់គ្រង​ដោយ​តិចណូឡូជី ហើយ​យើង​មិនដឹងថាតិចណូឡូជីនោះដំណើរការ​បែបណានោះទេ។  ដើម្បីប្រមូលព័ត៌មានទាំងនោះ អ្នកអាចប្រើប្រាស់គេហទំព័រសម្រង់ដូចជា CurationSoft. គេហទំព័រនេះ​ផ្តល់​ឲ្យ​អ្នកនូវ​ការ​ប្រមូលផ្តុំព័ត៌មាន​ដោយ​ប្រើប្រាស់បណ្តាញសង្គម។

ប្រសិទ្ធិបើអ្នកមានភាពជាក់លាក់​ទៅលើ​ប្រភេទព័ត៌មាន​ដែល​អ្នកចង់ដឹង សូមបង្កើត Google Alerts. វាយបញ្ចូលពាក្យគន្លឹះមួយឬពីរ ប្រព័ន្ធស្វែងរក​នឹងផ្ញើរគេហទំព័រព័ត៌មាន​ដែល​មាន​ដំណឹង​ជាក់លាក់នោះទៅកាន់អ៊ីម៉ែល​របស់អ្នក។  វាជាវិធីដ៏ល្អក្នុងការ​ប្រាកដថា គ្រប់ព័ត៌មានថ្មីទាំងអស់គឺឋិតក្នុងដៃអ្នក។​

បង្កើតបញ្ជីនៅលើ Twitter និងរៀបចំវាដោយប្រើ TweetDeck

បណ្តាញសង្គម ជាពិសេស Twitter គឺជា​ប្រភពព័ត៌មាន​ឥតព្រំដេន។  ប្រសិន​បើ​អ្នកចង់គ្រប់គ្រង​មាតិការ​ទាំងនោះ អ្នកចំបាច់ត្រូវបង្កើតបញ្ជី​គណនីអាខោន​តាមប្រធានបទ (តារាភាពយន្ត មន្រ្តីជាប់ឆ្នោតនៅតំបន់​ណាមួយ ក្រុម​បាល់ទាត់ អ្នកជំនាញណាមួយជាដើម)។

នៅ​ពេល​ដែល​អ្នកបង្កើតបញ្ជីនៅលើ Twitter រួចរាល់ហើយ វាដល់​ពេល​ដែល​អ្នកត្រូវ​បញ្ជូលវានៅ​ក្នុង​កម្មវិធីមួយទៀតដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុនតែមួយនោះ។  TweetDeck. អត្ថប្រយោជន៍ចម្បង​នៃកម្មវិធីនេះគឺ អ្នកអាច​បង្ហាញ​ផ្ទាំងកម្មវិធី​ជាច្រើន (តាមលំដាប់លំដោយបញ្ជី Tweets) នៅលើ​អេក្រង់តែមួយ​ក្នុង​ពេល​តែមួយ។  ទោះ​ជានេះ​មិនមែនជាវិធីល្អក្នុងការ​ប្រើប្រាស់លើ​ស្មានហ្វូនក៏ដោយ ប៉ុន្តែ​វានឹងផ្តល់​អត្ថប្រយោជន៍មហិមា​ប្រសិនបើ​អ្នករៀបចំវា​បានត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់លើកុំព្យូទ័រ។

សូមកុំភ្លេចវេទិការ​អនឡាញ

ពិតណាស់ បណ្តាញសង្គម​និង​ប្រព័ន្ធស្វែងរកជា​ប្រភពព័ត៌មាន​ដ៏ធំ​ក្នុង​ពេល​បច្ចុប្បន្ន​ ដែល​អ្នក​អាច​ប្រមូលផ្តុំព័ត៌មាន​ក្នុង​ពេល​មួយវិនាទី។  ទោះបី​ជាយ៉ាងណាក៏ដោយ វាមិនមែនជាប្រភពតែមួយគត់​ដែល​អ្នកអាច​ប្រើប្រាស់បាននោះទេ។  និយាយឲ្យងាយយល់ទៅ វេទិការ​ពិភាក្សា​ដែល​ល្បីនៅលើ​អ៊ីនធឺណិត​កាល​ពីមុន ក៏នៅតែមាន​អ្នកប្រើប្រាស់ច្រើនផងដែរ។

តើអ្នកចង់ដឹងថាក្មេងសម័យនេះពិភាក្សាគ្នារឿងអ្វីដែរឬទេ? ចូលទៅកាន់ the forum on the website NeoGAF. តើ​អ្នកចង់ដឹង​ការ​ពិភាក្សា​លើប្រធានបទជាក់លាក់ដែរឬទេ? អ្នកនឹងអាចរកវាបាននៅលើ Reddit. ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ ការ​ពិភាក្សាអនឡាញ​ Discord ការ​បង្ហាញ​ឲ្យឃើញពីការ​ចូលរួម​សហគមន៍ទៅលើ​គ្រប់ប្រធានបទទាំងអស់ផងដែរ។  វាជា​ប្រភពដ៏ធំដែល​យើងត្រូវស្វែងយល់។